Connect with us

វប្បធម៌ ជំនឿ

ប្រពៃណីធំៗ សែស្រឡាយចិនតែងធ្វើ និងជឿថានាំសំណាង ក្នុងថ្ងៃសែននំព្រះខែ

បានផុស

នៅ

ពិធី​បុណ្យ​សែន​នំ​ព្រះខែ ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​កណ្ដាល​រដូវ​ស្លឹកឈើ​ជ្រុះ ​(នៅ​ចិន) និង​ជា​ពិធី​បុណ្យ​ប្រពៃណី​សំខាន់​បំផុត​ទី​ពីរ​ក្នុង​ប្រទេស ​បន្ទាប់​ពី​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន។

នៅ​ប្រទេស​កម្ពុជា​ ក៏​សម្បូរ​សែស្រឡាយចិន​​ជា​ច្រើន​រស់នៅ ​និង​ប្រកាន់​ភ្ជាប់​ប្រពៃណី​ទំនៀមទម្លាប់​នេះ​ច្រើន​ដូចគ្នា។​ ខណៈបុណ្យសែននំព្រះខែកាន់តែជិតមកដល់ នេះ​ជា​អ្វី​ដែល​ជនជាតិ​ចិន​ទូទាំង​ពិភពលោក ​តែង​និយម​ធ្វើ ក្នុងអំឡុងពេល​បុណ្យ​ប្រពៃណីដ៏ធំមួយនេះ​ ​ដើម្បី​ទទួល​បាន​ពរជ័យ​ និង​ហុងស៊ុយ​ពេញ​មួយ​ជីវិត​ពួកគេនាឆ្នាំថ្មី ៖

១. ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​​គ្រួសារ

ដោយសារ​ពិធី​បុណ្យ​នេះ ​ចាប់ផ្ដើម​នៅ​ពាក់​កណ្ដាល​រដូវ​ស្លឹកឈើ​ជ្រុះ ដែល​តំណាង​ឲ្យ​ការ​ជួបជុំ​ក្រុម​គ្រួសារ​និង​ទទួលទាន​អាហារ​ពេលល្ងាច​ជាមួយ​គ្នា​នៅ​ពេលយប់។ មនុស្ស​ដែល​មិន​មាន​ពេល​នៅ​ជាមួយ​ឪពុកម្ដាយ​ ពួកគេ​នឹង​ព្យាយាម​ វិល​ត្រឡប់​ទៅ​ផ្ទះ ​យ៉ាង​ហោច​ណាស់​ទទួលទាន​អាហារ​ពេលល្ងាច​រួម​គ្នាឲ្យបាន។

២. ទទួលទាន​នំ​សែន​ព្រះខែ​ជុំ​គ្នា

នំ​សែន​ព្រះ​ខែ​ គឺ​ជា​នំ​ប្រពៃណី​ចិន​ដែល​បាន​ធ្វើ​ចេញ​ពី​ម្សៅ​ស្រូវ​សាលី ​ស្ករ​​និង​និង​ម្សៅ​គ្រាប់​ឈូក។ នំ​នេះ​ជា​និមិត្តរូប​នៃ​ការ​ជួប​ជុំ​គ្រួសារ​ នឹង​ត្រូវ​បាន​កាត់​ជា​ចំណែក​ៗ​ស្មើ​ចំនួន​មនុស្ស​នៅ​ក្នុង​គ្រួសារ។ នៅ​លើ​នំ​សែន​ព្រះខែ​ មាន​បោះ​ជា​តួអក្សរ​ចិន ដែល​មានន័យថា “ភាព​យូរ​អង្វែង” និង “ភាព​សុខ​សុខដុមរមនា”។ ការ​តុបតែង​បន្ថែម​ទៀត​ដូចជា រូប​ព្រះចន្ទ រូប​ទេពធីតា​ឆាងអ៊ឺ និង​រូប​ទន្សាយ (ទន្សាយ​ក៏​តំណាង​ឲ្យ​ព្រះចន្ទ​ដែរ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. ផ្ដល់​តម្លៃ​ដល់​ព្រះចន្ទ​ដែល​ជា​និមិត្តរូប​នៃ​ការ​ជួបជុំ​គ្រួសារ

តាម​ជំនឿ​ចិន​ ព្រះចន្ទ​គឺ​ជា​និមិត្តរូប​សម្រាប់​ការ​ជួបជុំ​គ្រួសារ។ អ្នក​និពន្ធ​កំណាព្យ​បុរាណ​ល្បី ៗ ជា​ច្រើន​បាន​សរសេរ​កំណាព្យ​អំពី​ព្រះចន្ទ​ និង​បង្ហាញ​ពី​ភាព​កក់ក្ដៅ​របស់​ពួកគេ។ នៅ​ពេល​មនុស្ស​ក្រឡេក​មើល​ព្រះចន្ទ​ ក៏​អាច​ជួយ​រំលឹក​ពួកគេ​ពី​គ្រួសារ​ និង​ស្រុក​កំណើត​បាន​ដែរ ខណៈអ្នកខ្លះមិនអាចធ្វើដំណើរទៅលេងក្រុមគ្រួសារបាន ក្នុងអំឡុងបុណ្យនេះ។

៤. ថ្វាយបង្គំ​ព្រះចន្ទ​តាម​ប្រពៃណី

បន្ទាប់ពី​អាហារ​ពេលល្ងាច​រួចរាល់ ​​គ្រួសារ​ទាំងអស់​នឹង​ដាក់​តុ​នៅ​ខាងក្រៅ​ទ្វារ​មុខ​ផ្ទះ​ ឬ​នៅ​ទីធ្លា​ទូលាយ​ណាមួយ។ បន្ទាប់មក​ពួកគេ​ដាក់​នំ​សែន​លោកខែ ​ផ្លែឈើ ​ធូប​និង​គោម​នៅ​លើ​តុ​ ដោយ​បែរ​មុខ​ទៅ​រក​ព្រះចន្ទ។ ផ្លែឈើ​សម្រាប់​គោរព​បូជា​ព្រះចន្ទ​រួមមាន​ផ្លែ​ឪឡឹក ក្រូចថ្លុង ផ្លែ​ទទឹម ផ្លែ​ទន្លាប់ ទំពាំងបាយជូរ ឬ​ផ្លែឈើ​តាម​រដូវ​ផ្សេងទៀត (ទៅតាមលទ្ធភាព​របស់​គ្រួសារ​នីមួយៗ)។

៥. ធ្វើ​អំពូល​គោម​ពណ៌​ប្លែកៗ​បំភ្លឺផ្លូវនិងព្រះចន្ទ

ចង្កៀង​គោម​មាន​រាង​ខុសៗ​គ្នា​ ហើយ​ក៏​អាច​ស្រដៀង​នឹង​សត្វ​រុក្ខជាតិ​ឬ​ផ្កា​ ដែល​ត្រូវ​បាន​គេ​ព្យួរ​នៅ​លើ​ដើមឈើ ​មុខ​ផ្ទះ​ឬ​អណ្ដែត​លើ​ទន្លេ​ជាដើម។ ជនជាតិ​ចិន​តែង​ទម្លាប់​ធ្វើ​ចង្កៀង​គោម​ប្លែកៗ​ ដើម្បី​ទុក​បំភ្លឺ​ដល់​ព្រះចន្ទ​ជានិច្ច។

៦. ផ្ដល់​អំណោយ​ដល់​មិត្តភ័ក្ដិ​សាច់ញាតិ​និង​បុគ្គលិក

ក្នុង​អំឡុង​ពេល​នៃ​ពិធី​បុណ្យ​នេះ ​កូនខ្មែរ​កាត់​ចិន​មួយ​ចំនួន​នឹង​ចំណាយ​ពេល​ទៅ​លេង​មិត្តភ័ក្ដិ​ឬ​សាច់ញាតិ​ដោយ​យក​អំណោយ​ទៅ​​ជាមួយ។ ជា​ធម្មតា​ពួកគេ​ចាកចេញ​មុន​ពេល​អាហារ​ពេលល្ងាច ហើយ​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ដើម្បី​ជិតស្និទ្ធ​ជាមួយ​មិត្តភ័ក្ដិ​និង​សាច់ញាតិ។ ក្រុមហ៊ុន​ក៏​ចូលចិត្ត​ផ្ដល់​អំណោយ​ដល់​បុគ្គលិក​គ្រប់រូប​ដែរ។ អំណោយ​ដែល​ពេញ​និយម​ទូទៅ​ គឺ​នំ​សែន​ព្រះ​ខែ​និង​ផ្លែឈើ។

៧. ​ទូរស័ព្ទ​ឬ​ផ្ញើ​សារ​អបអរសាទរ​ដល់​អ្នក​ដែល​នៅ​ឆ្ងាយ

រឿង​មួយ​ទៀត​ដែល​ខ្សែ​ស្រ​លាយ​កាត់​ចិន​និយម​ធ្វើ​ គឺ​ទូរស័ព្ទ​ទៅ​សួរ​សុខទុក្ខ​ ឬ​ក៏​ផ្ញើ​សារ​អបអរសាទរ​ដល់​មិត្តភ័ក្ដិ​ សាច់ញាតិ ​ឬ​មនុស្ស​ដែល​នៅ​ឆ្ងាយ ដើម្បីជាការផ្ដល់សេចក្ដីនឹករលឹកឲ្យគ្នាទៅមក។ បន្ទាប់ពីមានអ្នកខ្លះ មិនអាចមកលេងគ្រួសារបាន ឬនៅឆ្ងាយពីស្រុកកំណើតជាដើម៕

គ្រូ ណុប

ចុចអាន៖ប្រវត្តិ​នៃពិធី​បុណ្យ​ «សែន​នំព្រះខែ» ក្នុងជំនឿជនជាតិ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម