អាហារសមុទ្រ Archives - Kampuchea Thmey Daily

រុស្ស៊ី​ ចូលរួម​ជាមួយ​ ចិន​​ ​ផ្អាក​​នាំ​ចូល​អាហារ​សមុទ្រ​ពី​ ជប៉ុន
អាជ្ញាធររុស្ស៊ីបាននិយាយថា រុស្ស៊ីកំពុងចូលរួមជាមួយប្រទេសចិនក្នុងការរឹតបន្តឹងការនាំចូលផលិតផលនេសាទរបស់ជប៉ុន ដែលបានចាប់ផ្តើមពីកាលពីថ្ងៃចន្ទ ទី១៦ ខែតុលាតទៅ ដោយសារតែការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

រុស្ស៊ីបានប្រកាសទៀតថា ការរឹតបន្តឹងនឹងធ្វើឡើងរហូតដល់មានព័ត៌មានចាំបាច់ស្តីពីសុវត្ថិភាពនៃអាហារសមុទ្រ ជប៉ុនត្រូវបានផ្តល់ជូន និងវិភាគដោយនិយតកររុស្ស៊ី ប៉ុន្តែការរឹតបន្តឹងនេះគឺបានចែកដាច់ពីគ្នារវាងការចែកចាយផលិតផលសមុទ្រ និងផលិតផលកែច្នៃរបស់ជប៉ុន ។

ទោះយ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនេះដែរ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្លាប់បាននិយាយហើយថា វាគឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ដូច្នេះនឹងមិនមានផលប៉ះពាល់អ្វីដល់អាហារសមុទ្រនោះទេ ។

គួរបញ្ជាក់ថា ​ចិន​បាន​ផ្អាក​ការ​នាំ​ចូល​អាហារ​សមុទ្រ​ពី​ប្រទេស​ជប៉ុន​កាល​ពី​ចុង​ខែ​សីហា ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ហូរទឹកសំណល់ចេញពី​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ខណៈបច្ចុប្បន្ន រដ្ឋាភិបាល​ជប៉ុន​បាន​និង​កំពុង​ជំរុញ​ក្រុង​ប៉េកាំង​ឲ្យដក​ការ​ផ្អាក​ការ​នាំ​ចូល​នេះផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ NHK

The post រុស្ស៊ី​ ចូលរួម​ជាមួយ​ ចិន​​ ​ផ្អាក​​នាំ​ចូល​អាហារ​សមុទ្រ​ពី​ ជប៉ុន appeared first on Kampuchea Thmey Daily.

ចិន ទម្លាក់ការទិញអាហារសមុទ្រពី ជប៉ុន ដល់ ៧៥ ភាគរយ
ទិន្នន័យនៃការនាំចេញអាហារសមុទ្ររបស់ជប៉ុនទៅកាន់ចិនបានធ្លាក់ចុះ ៧៥ ភាគរយនៅក្នុងខែសីហា បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារ​តែបញ្ហាបង្ហូរទឹកសំណល់មានជាតិវិទ្យុ​សកម្ម​ចូលក្នុងមហា​សមុទ្រ ។

តាមរយៈក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនបាននិយាយថា ការនាំចេញអាហារសមុទ្រដែលមិនទាន់កែច្នៃកាលពីខែមុនមានតម្លៃប្រហែល ២.១៨ ពាន់លានយ៉េន ឬ ១៤.៦ លានដុល្លារ ។

ប្រទេស​ចិនបាន​ផ្អាក​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​របស់​ជប៉ុន​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ដើម្បីជាការតវ៉ាដល់ប្រទេសជប៉ុន បន្ទាប់ពីការបង្ហូរទឹកសំណល់មានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​ចំណាយ​ថវិកា​បន្ថែមប្រមាណ ១៣៩ លាន​ដុល្លារ​លើ​វិធានការ​សង្គ្រោះ​បន្ទាន់​សម្រាប់​ឧស្សាហកម្ម​នេសាទ ខណៈមូលនិធិដែលមានស្រាប់កាលពីមុន មានប្រមាណ ៥៣៥ លានដុល្លារ ហើយរដ្ឋាភិបាល​ក៏​កំពុង​ធ្វើ​ការ​ដើម្បី​បើក​ទីផ្សារ​អាហារ​សមុទ្រ​ថ្មី​ទៅកាន់​បរទេសផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ NHK

The post ចិន ទម្លាក់ការទិញអាហារសមុទ្រពី ជប៉ុន ដល់ ៧៥ ភាគរយ appeared first on Kampuchea Thmey Daily.

គ្រឿងសមុទ្រដែល ចិន ទិញពី ជប៉ុន ធ្លាក់ចុះ ៦៧.៦ ភាគរយ ក្នុងខែសីហា
តម្លៃសរុបនៃផលិតផលសមុទ្រដែលចិននាំចូលពីប្រទេសជប៉ុនបានធ្លាក់ចុះជាង​ ២ ភាគ ៣ នៅក្នុងខែសីហា​ បន្ទាប់ពីការផ្អាកការនាំចូលអាហារសមុទ្រជុំវិញការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ។

យោងតាមស្ថិតិពាណិជ្ជកម្មដែលចេញផ្សាយដោយរដ្ឋបាលទូទៅនៃគយចិនកាលពីថ្ងៃទី១៨ ខែកញ្ញាបានឲ្យដឹងថា តម្លៃសរុបនៃផលិតផលសមុទ្រដែលនាំចូលពីប្រទេសជប៉ុនមានចំនួន ២០.៤ លានដុល្លារ ដោយធ្លាក់ចុះ ៦៧.៦ ភាគរយ បើប្រៀបធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ។

បញ្ហនៃការធ្លាក់ចុះនេះ គឺពាក់ព័ន្ធជាមួយនឹងការបង្ហូរ​ទឹកសំណល់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៤ ខែសីហា ហើយជាលទ្ធផលគយចិនបានចាប់បង្ខាំងផលិតផលអាហារសមុទ្ររបស់ជប៉ុនអស់ជាច្រើនសប្តាហ៍ ខណៈការនាំចេញត្រីស្រស់បន្ថែមទៀតក៏ត្រូវបានផ្អាកផងដែរ ។

សូមបញ្ជាក់ថា ចិនគឺជាអតិថិជនអាហារសមុទ្រដ៏ធំបំផុតរបស់ប្រទេសជប៉ុនជាយូរមកហើយ ខណៈកាលពីឆ្នាំ ២០២២ ប្រទេសជប៉ុនកើបលុយបានពីការនាំចេញផលិតផលសមុទ្ររហូតទៅដល់ ២.៦ ពាន់លានដុល្លារ ខណៈទីផ្សារគ្រាក់ៗរបស់ជប៉ុន រួមមាន ថៃ ហុងកុង និងចិននេះឯង ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Asahi Shimbun

The post គ្រឿងសមុទ្រដែល ចិន ទិញពី ជប៉ុន ធ្លាក់ចុះ ៦៧.៦ ភាគរយ ក្នុងខែសីហា appeared first on Kampuchea Thmey Daily.

ហុងកុង ព្រមានមិនទិញគ្រឿងសមុទ្រ បើ ​ជប៉ុន បង្ហូរ​ទឹកពីរោងចក្រនុយក្លេអ៊ែរចូលសមុទ្រ
ហុងកុងនឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីទីក្រុងតូក្យូ និងខេត្តចំនួន ៩ ផ្សេងទៀត ប្រសិនបើជប៉ុនបង្ហូរទឹកដែលបានសម្អាតចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ។

ហុងកុង គឺជាប្រទេសចម្បងដែលទិញផលិតផលកសិកម្ម និងអាហារសមុទ្រពីជប៉ុន ខណៈខេត្តចំនួន ៩ ដែលនឹងហាមឃាត់រួមមាន Fukushima, Chiba, Tochigi, Ibaraki, Gunma, Miyagi, Niigata, Nagano និង Saitama។

កាលពីខែមីនា ឆ្នាំ ២០១១ រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ត្រូវបានរងការវាយប្រហារចំនួន ៣ ដង ដោយសារតការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលនាំឲ្យបែកធ្លាយសារធាតុវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ ។

ទន្ទឹមនោះ ទឹកដែលប្រើដើម្បីធ្វើឲ្យត្រជាក់ឥន្ធនៈនុយក្លេអ៊ែររលាយនៅក្នុងកន្លែងនោះ ត្រូវបានលាយជាមួយទឹកភ្លៀង និងទឹកក្រោមដី ខណៈទឹកទាំងនោះក៏ត្រូវបានសម្អាតដើម្បីយកសារធាតុវិទ្យុសកម្មចេញផងដែរ ប៉ុន្តែទោះយ៉ាងណា សារធាតុទ្រីទីយ៉ូមនៅតែមានក្នុងទឹក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលជប៉ុន បានព្យាយាមដើម្បីកាត់បន្ថយកម្រិតទ្រីទីយ៉ូមក្នុងទឹក មកនៅត្រឹមតែ ១ ភាគ ៧ ប៉ុណ្ណោះនៃស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក (WHO) មុនពេលបញ្ចេញវាទៅក្នុងសមុទ្រ ៕

ប្រែសម្រួល៖​ នាង រតនៈ

ប្រភព៖​ NHK

The post ហុងកុង ព្រមានមិនទិញគ្រឿងសមុទ្រ បើ ​ជប៉ុន បង្ហូរ​ទឹកពីរោងចក្រនុយក្លេអ៊ែរចូលសមុទ្រ appeared first on Kampuchea Thmey Daily.

ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ
ត្រសក់សមុទ្រឬខ្មែរយើងហៅថា ឈ្លើងសមុទ្រ ជាធម្មតាមានតម្លៃក្រោម ៣ ដុល្លារក្នុង ១ គីឡូក្រាម។ ប៉ុន្តែ​ត្រសក់​សមុទ្រ​នេះ​វិញ អាចលក់បានជាង ៣០០០ ដុល្លារ​ ក្នុង​មួយ​គីឡូក្រាម។

តាមពិតទៅ ពួកវា​មាន​តម្លៃ​ដោយសារ​តែ​មនុស្ស​ដែល​ហ៊ាន​ប្រថុយ​ជីវិត​ ដើម្បី​ទៅ​ចាប់​វា​យក​មក​ប៉ុណ្ណោះ។ ជា​ពិសេស​នោះ​គឺ​អ្នក​នេសាទ​ម្នាក់ៗ ​ត្រូវ​ទ្រាំ​លំបាក​ និង​ចំណាយ​ពេល​ក្នុង​ការ​ចាប់​ទម្រាំ​បាន​មួយ​ក្បាលៗ​ គឺ​ដោយសារ​វា​នៅ​បាតសមុទ្រ​ដ៏​ជ្រៅ​បំផុត។

បុរស​ម្នាក់​ឈ្មោះ Steven Purcell ដែល​ជា​អ្នក​ជំនាញ​ឈាន​មុខ​គេ​លើ​ពិភពលោក​ ក្នុង​ការ​នេសាទ​លើ​ត្រសក់​សមុទ្រ​បាន​បញ្ជាក់​ថា​ ជា​ធម្មតា​ត្រសក់​សមុទ្រ​ជា​សត្វ​ចម្លែក​ណាស់។ ពួកវា​គ្មាន​អវយវៈ​ ​គ្មាន​ភ្នែក​មាន​មាត់ មាន​រន្ធ​គូថ និង​សរីរាង្គ​ទាំងមូល​នៅ​ចន្លោះ​ដងខ្លួន។

សត្វប្រភេទ​នេះ​ត្រូវ​បាន​ផ្ដល់​រង្វាន់​ថា ​ជា​អាហារ​ឆ្ងាញ់​នៅ​អាស៊ី​អស់​ជាច្រើន​សតវត្ស​មក​ហើយ ដែល​ក្រុម​អ្នក​មាន​បំផុត​បាន​បរិភោគ​សត្វ​ទាំងនោះ​ជា​អាហារ​ ​មាន​ជីវជាតិនិង​ប្រូតេអ៊ីន​ខ្ពស់។ រហូតដល់​ទសវត្សរ៍ឆ្នាំ ១៩៨០ តម្រូវការ​ត្រសក់​សមុទ្រ​បាន​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង និងជាការ​​ចាប់​អារម្មណ៍​ថ្មី​ ពី​ក្រុមហ៊ុន​ឱសថ​លោក​ខាង​លិច​ផងដែរ។

ការកើនឡើងនៃវណ្ណៈកណ្តាលនៅក្នុងប្រទេសចិន​ មានន័យថា មនុស្សកាន់តែច្រើន​អាចមាន​លទ្ធភាពទិញ​អាហារ​ប្រណីត​នេះបាន។ សព្វថ្ងៃនេះ ជាធម្មតា ពួកវាត្រូវបានសម្ងួត និងខ្ចប់​ក្នុង​ប្រអប់​ ហើយ​តុបតែង​យ៉ាងស្រស់ស្អាត បន្ទាប់មកផ្តល់ជា​អំណោយ និងបម្រើក្នុងឱកាស​ពិសេសៗ។ ដូច្នេះ រូបរាងកាន់តែស្អាត​នៃ​ការ​វេច​ខ្ចប់ និង​មិន​ធម្មតា ធ្វើឲ្យវា​កាន់​តែ​ថ្លៃខ្លាំង។

យ៉ាងណាមិញ​ តម្លៃរហូតដល់ ៣,៥០០ ដុល្លារក្នុងមួយគីឡូក្រាមនេះ ត្រូវបានចាត់ថ្នាក់ថា​ជា​ត្រសក់​សមុទ្រ​ថ្លៃបំផុត​នៅលើទីផ្សារ។ បើប្រៀបធៀបទៅនឹងពូជដទៃទៀត ដូចជា ត្រីខ្សាច់មាស ត្រីនាគ និងត្រី Curry។ ទោះបីជាអ្នកបញ្ជាទិញប្រភេទសត្វធម្មតានៅលើ Amazon ក៏ដោយ អ្នកនៅតែអាច​បង់ប្រាក់​លើសពី ១៧០ដុល្លារអាមេរិក សម្រាប់​មួយចាន។

ត្រសក់សមុទ្រមានផ្ទុកសារធាតុគីមីមួយ​ប្រភេទហៅថា fucosylated glycosaminoglycan ខ្ពស់ នៅ​ក្នុងស្បែក​របស់​ពួកវា ដែលប្រជាជននៅទូទាំង​អាស៊ីបាន​ប្រើប្រាស់ ដើម្បីព្យាបាល​បញ្ហា​សន្លាក់ ​ដូចជា​ ជំងឺរលាក​សន្លាក់ជាច្រើន​សតវត្សមកហើយ ហើយថ្មីៗនេះនៅអឺរ៉ុប​ មនុស្សប្រើប្រាស់​វា​ ដើម្បី​ព្យាបាល​ជំងឺមហារីកមួយចំនួន និងដើម្បី​កាត់បន្ថយការ​កកឈាម។

ជាការឆ្លើយតប ប្រជាជាតិនានា បានទាមទារដើម្បីប្រមូលផលពូជក្នុងស្រុករបស់ពួកគេ។ ពីប្រទេសម៉ារ៉ុក ទៅសហរដ្ឋអាមេរិក ដល់ Papua New Guinea មនុស្សគ្រប់គ្នាចង់ធ្វើពាណិជ្ជកម្ម​ត្រសក់សមុទ្រជាខ្លាំង។

ជាឧទាហរណ៍ ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១១ ចំនួនប្រទេសដែលនាំចេញ​ត្រសក់សមុទ្រ​​ បានផ្ទុះឡើងពី ៣៥ ទៅ ៨៣ ក្បាល។ ប៉ុន្តែជាអកុសល ត្រសក់សមុទ្រ​មិនអាចទប់ទល់​នឹងអាកាសធាតុ​បានទេ។ ជាឧទាហរណ៍ នៅតំបន់ Yucatan ប្រទេសម៉ិកស៊ិក អ្នកមុជទឹក​បានឃើញការធ្លាក់ចុះ ៩៥ភាគរយ នៃការប្រមូលផលរបស់ពួកគេ នៅចន្លោះឆ្នាំ ២០១២ និង ២០១៤ ហើយនោះជាបញ្ហា​សម្រាប់មនុស្សគ្រប់គ្នា ដែលចង់បានវា។

ម៉្យាងវិញទៀត ដោយសារតែត្រសក់សមុទ្រ​កាន់តែច្រើន ត្រូវបានប្រមូលផល វាកាន់តែកម្រ និងមាន​តម្លៃថ្លៃជាង។ តម្លៃជាមធ្យមបានកើនឡើងជិត ១៧ភាគរយ នៅទូទាំងពិភពលោក​ចន្លោះឆ្នាំ ២០១១ និង ២០១៦។ ហើយ​សត្វទាំងនេះកាន់តែកម្រករកបាន អ្នកមុជទឹកកាន់​តែជ្រៅ កំពុងហែល​ទឹកដើម្បី​ស្វែងរកពួកគេ។ នោះហើយជាពេលដែលការនេសាទ​មានគ្រោះថ្នាក់ខ្លាំងបំផុត។

មកទល់ពេលនេះ អ្នកមុជទឹក យ៉ាងតិច៤០នាក់បានស្លាប់ ដោយ​ព្យាយាមប្រមូលផល​ត្រសក់​សមុទ្រ ហើយនៅពេលដែលតម្រូវការនៅតែបន្តកើនឡើង បញ្ហាកាន់តែអាក្រក់ទៅៗ។ ក្នុងចំណោម ៧០ ប្រភេទ ឬច្រើនជាងនេះនៃ​ត្រសក់​សមុទ្រ​ដែលត្រូវបានកេងប្រវ័ញ្ច​នោះ ៧ ត្រូវបាន​ចាត់ថ្នាក់​ថាជិតផុតពូជ តាមរយៈការកេងប្រវ័ញ្ច បង្ខំ​​ឲ្យ​ជលផល​ជាច្រើននៅទូទាំង​ពិភពលោក​ បិទ និង​បំផ្លាញ​សេដ្ឋកិច្ច​ក្នុង​ស្រុកនៅក្នុងដំណើរការនេះ។

ចាប់តាំងពីត្រសក់សមុទ្រជាច្រើនបានស្លាប់ មុនពេលឈានដល់ការពេញវ័យ ហើយសត្វដែល​នៅ​រស់​ត្រូវ​ចំណាយ​ពេល​ពី ២ ទៅ ៦ ឆ្នាំ ដើម្បីលូតលាស់​ ដល់ទំហំដែល​ទីផ្សារ​ចង់​បាន។ វារីវប្បកម្មសម្រាប់ពូជមួយចំនួន បានចាប់ផ្តើមធ្លាក់ចុះដូច្នេះ នេះជាមូលហេតុពិត នៃត្រសក់សមុទ្រក្នុងមួយគីឡូ មានតម្លៃថ្លៃខ្លាំង មិនអាចស្មានដឹង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត

ចុចអាន៖មនុស្សស្រី​ស្រាតដាក់អាហារ​ Sushi​ លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

The post ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ appeared first on Kampuchea Thmey Daily.

៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត
King Crabs ឬក្ដាម Alaska មានតាំងពីចុងទសវត្សរ៍ឆ្នាំ១៨០០ នៅពេលដែលការនេសាទដំបូង បានចាប់ផ្ដើមនៅឆ្នេរ Alaska នៃកោះ Aleutian ។ ក្ដាម Alaska ជាប្រភេទអាហារសមុទ្រ​ ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត ទាំង​ទំហំ គុណភាព និង​រូបរាង​ដែល​មិន​អាច​មាន​ក្ដាម​ណា​ប្រៀប​ផ្ទឹម​បាន។

ក្ដាម Alaska មាន ៣ ប្រភេទ ដែលប្រមូលផលជាលក្ខណៈពាណិជ្ជកម្ម នៅ Alaska ដែលមានដូចជា ពណ៌ត្នោត (អាកាមាស) ខៀវ និង​ក្រហម។ ក្ដាម​ក្រហម​ គឺជា​ក្ដាម​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ជាមួយ​នឹង​តម្រូវការ​យ៉ាង​ខ្លាំង​ពី​អ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និង​អឺរ៉ុប។ ការ​ប្រមូលផលរាប់លានផោន ពី​ក្តាម​Alaska ពណ៌​ក្រហម​ដ៏​ធំ​​បំផុត​ ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ទឹក​នៃ​ឆ្នេរសមុទ្រ Bristol និង​ប្រមូលផល​​ក្នុងរយៈពេលពី ២ ទៅ ៣ ខែ។

ខាងក្រោម​នេះ ​ជា​មូលហេតុ​ដែល​ក្ដាម​សមុទ្រ​​ Alaska មាន​តម្លៃ​ថ្លៃ​កប់ពពក​ជាង​ដទៃ​ទៀត៖

១ ការ​ចិញ្ចឹម​ក្ដាម ​Alaska គឺ​មាន​គ្រោះថ្នាក់ ក្តាម​ត្រូវ​បាន​គេ​ប្រមូលផល​ក្នុង​អំឡុងពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ ​ក្នុង​រយៈពេល ២-៣ ខែ នៅក្នុងទឹ​ក​ត្រជាក់​ នៃឆ្នេរ Alaska។

២ ក្ដាម​នេះ​ ជា​ប្រភេទ​ក្ដាម​ដែលកម្រ និង​ខ្វះធនធានច្រើន ការ​ផ្គត់ផ្គង់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សម្រង់​មួយ ​ដើម្បី​ការពារ​និរន្តរភាព​នៃ​ការ​នេសាទខុសច្បាប់ក្នុងប្រការ​ផ្សេងៗ។

៣ ក្តាម​នីមួយៗមានអាយុយ៉ាងតិច ៧-៩ ឆ្នាំ មុន​ពេល​វា​ឈាន​ដល់​ទំហំ​ស្របច្បាប់ ​សម្រាប់​ការ​រក្សា​ទុកដាក់ឲ្យសត្រូវស្ដង់ដារ ។

៤ ជាពិសេស​ក្ដាម Alaska ​នីមួយៗ​ ត្រូវ​សម្រិតសម្រាំង​យ៉ាង​ល្អ​ មុន​ពេល​ធ្វើ​ជា​អាហារ​ឲ្យ​ភ្ញៀវ​ពិសា ឬនាំចេញទៅក្រៅប្រទេស។

៥ Alaska ទទួល​បានរង្វាន់ដ៏​ល្អឯក​ ទាំងផ្នែកនៃ​សាច់ណែនល្អ និងជើង​ពណ៌​សដូចព្រិល​របស់វា រួមជាមួយនឹង​រសជាតិ​ផ្អែម ឆ្ងាញ់​ ជាង​សាច់​ក្ដាម​ដទៃ​ទៀត។

៦ ការនេសាទក្តាម Alaska គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយ​អត្រាស្លាប់ក្នុងចំណោម​អ្នកនេសាទគឺប្រហែល ៨០ ដង​ នៃ​អត្រាស្លាប់របស់កម្មករ​ជាមធ្យម។ វាត្រូវ​បាន​ណែនាំថា ជាមធ្យម អ្នក​នេសាទ​ក្ដាម​ម្នាក់​ បាន​ស្លាប់​រៀងរាល់​សប្ដាហ៍​ក្នុង​មួយ​រដូវៗ។

៧ ចំណែកតម្លៃលក់វិញ មានចាប់ពី ៦០ដុល្លារ ដល់ ៧០ ដុល្លារក្នុង​មួយ​ផោន (កន្លះគីឡូ) ​សម្រាប់​ក្ដាមមួយៗ (តម្លៃក្នុងស្រុក មិនទាន់យកចេញទៅក្រៅប្រទេស) ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

ចុចអាន​៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

The post ៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត appeared first on Kampuchea Thmey Daily.

ប្រយ័ត្នឈឺធ្ងន់! សម័យ Delta អុកឡុក កុំយកខ្លួនបៀតជាមួយអាហារ ៤មុខនេះ
ក្នុង​ពេល​ដែលសហគមន៍​កំពុង​វាយលុកដោយ​ជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន Delta ​គ្រប់​គ្នា​ត្រូវមានស្មារតីរឹងប៉ឹង ព្យាយាមថែ​ទាំ​សុខភាព​ឱ្យបាន​ល្អ ទាំង​អនាម័យ និង​អាហារ​ដែលទទួលទាន​រាល់​ថ្ងៃ។ អាហារខ្លះបានតែឆ្ងាញ់មាត់ប៉ុណ្ណោះ វាមិនត្រឹមតែអត់ល្អចំពោះសុខភាព ថែមទាំងផ្ដល់ផលអាក្រក់ដល់ដល់ប្រព័ន្ធភាពស៊ាំទៀតផង។ ​ដូច្នេះដើម្បី​រក្សាសុខភាពឱ្យមាំមួន ​មាន​អាហារ​មួយ​ចំនួន​​មិន​ត្រូវហូបទាល់តែសោះក្នុង​ពេល​នេះ​ ព្រោះ​​អាចបង្ក​ភាពធ្ងន់ធ្ងរដល់​ប្រព័ន្ធ​ការពារ​រាង​កាយ​​របស់​យើង​។

១. អាហារ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់

ស្ករ​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ប្រព័ន្ធ​ភាពស៊ាំ ​ដោយ​ស្ករ​ប្រជែង​យក​កន្លែង​របស់​វីតាមីន C ដែលជា​សារធាតុ​ចិញ្ចឹម​សំខាន់​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុងការ​ដំណើរ​ការ។ នៅ​ពេល​មាន​ជាតិ​ស្ករ​ច្រើន​ក្នុង​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​វីតាមីន C ដែល​នេះ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​បាត់បង់​ប្រសិទ្ធ​ភាព​ស្ទើរតែពាក់កណ្ដាល។

២. ស្រាឬជាតិ​អាល់កុល

​អង្គការសុខភាពពិភពលោក បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ស្រា​ញឹកញាប់​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ធម្មតា​របស់​ប្រព័ន្ធ​ភាពស៊ាំ។ លើសពី​នេះ ការ​ផឹក​ស្រា​អាច​ប៉ះពាល់​ដល់​អ័រម៉ូន​ដែល​រំខាន​ដល់​ចង្វាក់​ Circadian ហើយ​វា​ក៏​អាចរំខានដល់ដំណេក​​បាន​ដែរ ព្រោះ​វា​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​មុខ​ងារ​ប្រព័ន្ធភាពស៊ាំ​របស់​យើង។

៣. អាហារ Fast food

ទម្លាប់ទទួលទាន​អាហារ ​Fast Food ញឹកញាប់ពេកដូចជា ភីហ្សា ប៊ឺហ្គ័រ មាន់ចៀន ឬដំឡូងបំពង។ល។ ​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​មាន​ភាពចុះខ្សោយ។ ប្រភេទអាហារនេះសម្បូរខ្លាញ់ និងជាតិស្ករខ្លាំង​ ដែលនាំ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំឆ្លើយ​តប​យឺតទៅ​នឹងវីរុសដែលលុកលុយសរីរាង្គ ​​ពោលគឺប្រព័ន្ធការពាររាងកាយអន់ថយសមត្ថភាពប្រឆាំងជំងឺ។

៤. អាហារឆៅ

អាហារឆៅឬមិនឆ្អិនល្អ​ជាប្រភពនៃមេរោគ និងបណ្ដាលឱ្យសរីរាង្គចុះខ្សោយដោយមិនដឹងខ្លួន។ ជាពិសេសអ្នកចូលចិត្តហូបឆៅដូចជា អយស្ទ័រ ងាវ បង្គារ ឬអាហារសមុទ្រផ្សេងទៀត សុទ្ធតែកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯងឱ្យកាន់តែអាក្រក់ទៅៗ។ អាហារទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រាងកាយ តែក៏អាចជាប្រភពចម្លងវីរុស ឬមេរោគជាយថាហេតុ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ប្រកាន់ឱ្យបាន ៥ចំណុចនេះ ចំណីអាហារនឹងមានសុវត្ថិភាព មិនព្រួយកូវីដឆ្លង

ចុចអាន៖ អាហារ ៣ មុខ មនុស្សវ័យ ៦០ ឆ្នាំឡើងទៅ គួរពិសារាល់ថ្ងៃកុំអាក់ខាន ដើម្បីជំនួយដល់សុខភាពរាងកាយ

The post ប្រយ័ត្នឈឺធ្ងន់! សម័យ Delta អុកឡុក កុំយកខ្លួនបៀតជាមួយអាហារ ៤មុខនេះ appeared first on Kampuchea Thmey Daily.

ស្រាយមន្ទិលអំពីត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងការពារកូវីដ-១៩
ក្រោយពេលចាក់វ៉ាកសាំងរួច អាហារមួយចំនួនត្រូវបានលើកទឹកចិត្តឱ្យទទួលទានដើម្បីជំនួយសរីរាង្គ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើរ។ ស្របពេលគ្នាដែរ អាហារខ្លះមិនអនុញ្ញាតឱ្យបរិភោគនោះទេ ព្រោះបណ្ដាលឱ្យប្រសិទ្ធភាពវ៉ាក់សាំងថមថយគុណភាព។

យោងតាមការលើកឡើងរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក បានឱ្យដែរថា បន្ទាប់ពីចាក់វ៉ាក់សាំង ត្រូវបន្តតាមដានសុខភាពឲ្យបានដិតដល់ក្នុងរយៈពេល ៧២ ម៉ោង ដោយចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរ និងសម្រាកឲ្យបានគ្រប់គ្រាន់។

ក្រៅពីនោះ ត្រូវបន្ថែមអាហារសម្បូរជីវជាតិផងដែរ។ ក្នុងរយៈពេលមួយសប្តាហ៍ ចៀសវាងបរិភោគអាហារមានជាតិហឹរ មិនត្រូវពិសារជាតិស្រវឹង ជាពិសេសអ្នកដែលមានប្រតិកម្មជាមួយជាតិ​អាល់កុល ដែលវាអា​ចនាំឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។ រីឯអាហារមួយចំនួនទៀតដូចជា ភេសជ្ជៈផ្អែមៗ អាហារ Fast Food អាហារកែច្នៃ អាហារកំប៉ុងឬកញ្ចប់។ល។ ក៏ត្រូវត្រណមសិន ដើម្បីឱ្យវ៉ាក់សាំងមានពេលធ្វើការរបស់វា។

ដោយឡែក បញ្ហាតមគ្រឿងសមុទ្រ ក៏ត្រូវបានវេជ្ជបណ្ឌិតហាមឃាត់ផងដែរ។

ចំពោះករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមពិតការតមគ្រឿងសមុទ្រ គឺហាមប្រាមចំពោះតែអ្នកដែលមានប្រតិកម្មអាឡ័កស៊ីជាមួយគ្រឿងសមុទ្រប៉ុណ្ណោះ។ លោកស្រីបន្តថា ដោយសារក្នុងពេលកន្លងមក អ្នកមានប្រវត្តិអាឡ័កស៊ី នៅពេលពួកគាត់ចាក់វ៉ាក់សាំងរួច គាត់ក៏ពិសារគ្រឿងសមុទ្រ អ៊ីចឹង! ធ្វើឱ្យគាត់មានប្រតិកម្មភ្លាមៗ ហើយក្រោយប្រតិកម្មគាត់ចោទថា មកពីវ៉ាក់សាំង មិនមែនមកពីគ្រឿងសមុទ្រទេ។ ដូច្នេះអ្នកដែលដឹងថា ខ្លួនមានអាឡ័កស៊ីជាមួយគ្រឿងសមុទ្រ ក្រោយពីចាក់វ៉ាក់សាំងស្រេចបាច់ ពួកគាត់ត្រូវតែតមប្រភេទអាហារសមុទ្រដាច់ខាត ពីព្រោះបើមិនតមទេ វាអាចមានការភ័ន្តច្រឡំអំពីប្រសិទ្ធភាពវ៉ាក់សាំង ហើយអាចប៉ះពាល់សុខភាពអ្នកចាក់វ៉ាក់សាំងផងដែរ។

លោកស្រីវេជ្ជបណ្ឌិតរូបនេះ បញ្ជាក់បន្ថែមថា ត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងទាំងដូសទី១និងទីៗ គឺសម្រាប់តែអ្នកដែលប្រតិកម្មជាមួយគ្រឿងសមុទ្រទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកជំនាញទូន្មានឱ្យតមភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះ…

ចុចអាន៖ ត្រណមធំៗទាំង ៣ ក្រោយចាក់វ៉ាក់សាំង ស៊ីណូហ្វាម

The post ស្រាយមន្ទិលអំពីត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងការពារកូវីដ-១៩ appeared first on Kampuchea Thmey Daily.