KPT+
ត្រសក់សមុទ្រ ឬ ឈ្លើង មានតម្លៃថ្លៃកប់ពពក ជាងអាហារដទៃ ដោយសារមូលហេតុនេះហើយ
ត្រសក់សមុទ្រឬខ្មែរយើងហៅថា ឈ្លើងសមុទ្រ ជាធម្មតាមានតម្លៃក្រោម ៣ ដុល្លារក្នុង ១ គីឡូក្រាម។ ប៉ុន្តែត្រសក់សមុទ្រនេះវិញ អាចលក់បានជាង ៣០០០ ដុល្លារ ក្នុងមួយគីឡូក្រាម។

តាមពិតទៅ ពួកវាមានតម្លៃដោយសារតែមនុស្សដែលហ៊ានប្រថុយជីវិត ដើម្បីទៅចាប់វាយកមកប៉ុណ្ណោះ។ ជាពិសេសនោះគឺអ្នកនេសាទម្នាក់ៗ ត្រូវទ្រាំលំបាក និងចំណាយពេលក្នុងការចាប់ទម្រាំបានមួយក្បាលៗ គឺដោយសារវានៅបាតសមុទ្រដ៏ជ្រៅបំផុត។
បុរសម្នាក់ឈ្មោះ Steven Purcell ដែលជាអ្នកជំនាញឈានមុខគេលើពិភពលោក ក្នុងការនេសាទលើត្រសក់សមុទ្របានបញ្ជាក់ថា ជាធម្មតាត្រសក់សមុទ្រជាសត្វចម្លែកណាស់។ ពួកវាគ្មានអវយវៈ គ្មានភ្នែកមានមាត់ មានរន្ធគូថ និងសរីរាង្គទាំងមូលនៅចន្លោះដងខ្លួន។
សត្វប្រភេទនេះត្រូវបានផ្ដល់រង្វាន់ថា ជាអាហារឆ្ងាញ់នៅអាស៊ីអស់ជាច្រើនសតវត្សមកហើយ ដែលក្រុមអ្នកមានបំផុតបានបរិភោគសត្វទាំងនោះជាអាហារ មានជីវជាតិនិងប្រូតេអ៊ីនខ្ពស់។ រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៨០ តម្រូវការត្រសក់សមុទ្របានផ្ទុះឡើងកាន់តែខ្លាំង និងជាការចាប់អារម្មណ៍ថ្មី ពីក្រុមហ៊ុនឱសថលោកខាងលិចផងដែរ។
ការកើនឡើងនៃវណ្ណៈកណ្តាលនៅក្នុងប្រទេសចិន មានន័យថា មនុស្សកាន់តែច្រើនអាចមានលទ្ធភាពទិញអាហារប្រណីតនេះបាន។ សព្វថ្ងៃនេះ ជាធម្មតា ពួកវាត្រូវបានសម្ងួត និងខ្ចប់ក្នុងប្រអប់ ហើយតុបតែងយ៉ាងស្រស់ស្អាត បន្ទាប់មកផ្តល់ជាអំណោយ និងបម្រើក្នុងឱកាសពិសេសៗ។ ដូច្នេះ រូបរាងកាន់តែស្អាតនៃការវេចខ្ចប់ និងមិនធម្មតា ធ្វើឲ្យវាកាន់តែថ្លៃខ្លាំង។
យ៉ាងណាមិញ តម្លៃរហូតដល់ ៣,៥០០ ដុល្លារក្នុងមួយគីឡូក្រាមនេះ ត្រូវបានចាត់ថ្នាក់ថាជាត្រសក់សមុទ្រថ្លៃបំផុតនៅលើទីផ្សារ។ បើប្រៀបធៀបទៅនឹងពូជដទៃទៀត ដូចជា ត្រីខ្សាច់មាស ត្រីនាគ និងត្រី Curry។ ទោះបីជាអ្នកបញ្ជាទិញប្រភេទសត្វធម្មតានៅលើ Amazon ក៏ដោយ អ្នកនៅតែអាចបង់ប្រាក់លើសពី ១៧០ដុល្លារអាមេរិក សម្រាប់មួយចាន។

ត្រសក់សមុទ្រមានផ្ទុកសារធាតុគីមីមួយប្រភេទហៅថា fucosylated glycosaminoglycan ខ្ពស់ នៅក្នុងស្បែករបស់ពួកវា ដែលប្រជាជននៅទូទាំងអាស៊ីបានប្រើប្រាស់ ដើម្បីព្យាបាលបញ្ហាសន្លាក់ ដូចជា ជំងឺរលាកសន្លាក់ជាច្រើនសតវត្សមកហើយ ហើយថ្មីៗនេះនៅអឺរ៉ុប មនុស្សប្រើប្រាស់វា ដើម្បីព្យាបាលជំងឺមហារីកមួយចំនួន និងដើម្បីកាត់បន្ថយការកកឈាម។
ជាការឆ្លើយតប ប្រជាជាតិនានា បានទាមទារដើម្បីប្រមូលផលពូជក្នុងស្រុករបស់ពួកគេ។ ពីប្រទេសម៉ារ៉ុក ទៅសហរដ្ឋអាមេរិក ដល់ Papua New Guinea មនុស្សគ្រប់គ្នាចង់ធ្វើពាណិជ្ជកម្មត្រសក់សមុទ្រជាខ្លាំង។
ជាឧទាហរណ៍ ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១១ ចំនួនប្រទេសដែលនាំចេញត្រសក់សមុទ្រ បានផ្ទុះឡើងពី ៣៥ ទៅ ៨៣ ក្បាល។ ប៉ុន្តែជាអកុសល ត្រសក់សមុទ្រមិនអាចទប់ទល់នឹងអាកាសធាតុបានទេ។ ជាឧទាហរណ៍ នៅតំបន់ Yucatan ប្រទេសម៉ិកស៊ិក អ្នកមុជទឹកបានឃើញការធ្លាក់ចុះ ៩៥ភាគរយ នៃការប្រមូលផលរបស់ពួកគេ នៅចន្លោះឆ្នាំ ២០១២ និង ២០១៤ ហើយនោះជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នា ដែលចង់បានវា។
ម៉្យាងវិញទៀត ដោយសារតែត្រសក់សមុទ្រកាន់តែច្រើន ត្រូវបានប្រមូលផល វាកាន់តែកម្រ និងមានតម្លៃថ្លៃជាង។ តម្លៃជាមធ្យមបានកើនឡើងជិត ១៧ភាគរយ នៅទូទាំងពិភពលោកចន្លោះឆ្នាំ ២០១១ និង ២០១៦។ ហើយសត្វទាំងនេះកាន់តែកម្រករកបាន អ្នកមុជទឹកកាន់តែជ្រៅ កំពុងហែលទឹកដើម្បីស្វែងរកពួកគេ។ នោះហើយជាពេលដែលការនេសាទមានគ្រោះថ្នាក់ខ្លាំងបំផុត។

មកទល់ពេលនេះ អ្នកមុជទឹក យ៉ាងតិច៤០នាក់បានស្លាប់ ដោយព្យាយាមប្រមូលផលត្រសក់សមុទ្រ ហើយនៅពេលដែលតម្រូវការនៅតែបន្តកើនឡើង បញ្ហាកាន់តែអាក្រក់ទៅៗ។ ក្នុងចំណោម ៧០ ប្រភេទ ឬច្រើនជាងនេះនៃត្រសក់សមុទ្រដែលត្រូវបានកេងប្រវ័ញ្ចនោះ ៧ ត្រូវបានចាត់ថ្នាក់ថាជិតផុតពូជ តាមរយៈការកេងប្រវ័ញ្ច បង្ខំឲ្យជលផលជាច្រើននៅទូទាំងពិភពលោក បិទ និងបំផ្លាញសេដ្ឋកិច្ចក្នុងស្រុកនៅក្នុងដំណើរការនេះ។
ចាប់តាំងពីត្រសក់សមុទ្រជាច្រើនបានស្លាប់ មុនពេលឈានដល់ការពេញវ័យ ហើយសត្វដែលនៅរស់ត្រូវចំណាយពេលពី ២ ទៅ ៦ ឆ្នាំ ដើម្បីលូតលាស់ ដល់ទំហំដែលទីផ្សារចង់បាន។ វារីវប្បកម្មសម្រាប់ពូជមួយចំនួន បានចាប់ផ្តើមធ្លាក់ចុះដូច្នេះ នេះជាមូលហេតុពិត នៃត្រសក់សមុទ្រក្នុងមួយគីឡូ មានតម្លៃថ្លៃខ្លាំង មិនអាចស្មានដឹង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត
ចុចអាន៖មនុស្សស្រីស្រាតដាក់អាហារ Sushi លើរាងកាយ តាមពិតជាប្រពៃណីទំនៀមទម្លាប់របស់ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?