ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចូលរួមជាមួយ ចិន ផ្អាកនាំចូលអាហារសមុទ្រពី ជប៉ុន
អាជ្ញាធររុស្ស៊ីបាននិយាយថា រុស្ស៊ីកំពុងចូលរួមជាមួយប្រទេសចិនក្នុងការរឹតបន្តឹងការនាំចូលផលិតផលនេសាទរបស់ជប៉ុន ដែលបានចាប់ផ្តើមពីកាលពីថ្ងៃចន្ទ ទី១៦ ខែតុលាតទៅ ដោយសារតែការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
រុស្ស៊ីបានប្រកាសទៀតថា ការរឹតបន្តឹងនឹងធ្វើឡើងរហូតដល់មានព័ត៌មានចាំបាច់ស្តីពីសុវត្ថិភាពនៃអាហារសមុទ្រ ជប៉ុនត្រូវបានផ្តល់ជូន និងវិភាគដោយនិយតកររុស្ស៊ី ប៉ុន្តែការរឹតបន្តឹងនេះគឺបានចែកដាច់ពីគ្នារវាងការចែកចាយផលិតផលសមុទ្រ និងផលិតផលកែច្នៃរបស់ជប៉ុន ។

ទោះយ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹងការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរនេះដែរ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ធ្លាប់បាននិយាយហើយថា វាគឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ ដូច្នេះនឹងមិនមានផលប៉ះពាល់អ្វីដល់អាហារសមុទ្រនោះទេ ។
គួរបញ្ជាក់ថា ចិនបានផ្អាកការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនកាលពីចុងខែសីហា ដើម្បីជាការឆ្លើយតបទៅនឹងការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ខណៈបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញក្រុងប៉េកាំងឲ្យដកការផ្អាកការនាំចូលនេះផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


