KPT+
អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក
ខាងក្រោមនេះ ជាអគារខ្ពស់ជាងគេនៅទីក្រុងឌូប៉ៃ ដែលលេចធ្លោនិងល្បីទូទាំងពិភពលោក។
១ Burj Khalifa

Burj Khalifa ដែលពីមុនត្រូវបានគេស្គាល់ថាជា Burj Dubai គឺជាអគារខ្ពស់ជាងគេ នៅទីក្រុងឌូបៃ និងលើពិភពលោក ចាប់តាំងពីវាឡើងដល់កំពូលក្នុងឆ្នាំ ២០០៩។ អគារកម្ពស់ ៨២៨ ម៉ែត្រ បានលើសពីកម្ពស់អគារតៃវ៉ាន់គឺ តៃប៉ិ ១០១ – ៣១៩ ម៉ែត្រ ដែលត្រូវបានចាត់ថ្នាក់ជាអគារខ្ពស់បំផុតពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៩។
២ Marina 101 Tower

ស្ថិតនៅក្នុងសហគមន៍មាត់ទឹក នៃទីក្រុងឌូបៃ Marina 101 Tower កម្ពស់ ៤២៥ ម៉ែត្រ គឺជាអគារខ្ពស់ជាងគេទី ២។ អគារនេះត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៦ មានកម្ពស់ ១០១ ជាន់។ Marina 101 Tower ក៏ជាអគារខ្ពស់មួយក្នុងចំណោមអគារខ្ពស់បំផុតក្នុងពិភពលោក។ វាមានឥទ្ធិពលសោភ័ណភាពជាច្រើនសន្ធឹកសន្ធាប់ និងសាយភាយផ្នែកខាងក្រៅនៃអគារ។
៣ Princess Tower

Princess Tower ដែលធ្លាប់ជាប៉មលំនៅដ្ឋានខ្ពស់ជាងគេ បំផុតរបស់ពិភពលោក បានផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃឆ្នេរសមុទ្រឌូបៃ និង Dubai Eye Ferris Wheel ។ អគារខ្ពស់កប់ពពកកម្ពស់ ៤១៣ ម៉ែត្រ ១០១ ជាន់ គឺជារចនាសម្ព័ន្ធដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងផ្នែកខាងមុខនិងបែងចែកជាផ្នែកច្រើន ដែលធ្វើឲ្យវាក្លាយជាអគារមួយក្នុងចំណោមអគារឌូបៃដ៏ទាក់ទាញបំផុត។
៤ 23 Marina Tower

23 Marina គឺជាអគារលំនៅដ្ឋានកម្ពស់ ៣៩៣ ម៉ែត្រ និង ៨៩ ជាន់ស្ថិតនៅចន្លោះទីក្រុង Dubai Media និង Dubai Marina ។ នៅដើមឆ្នាំ ២០១២ វាបានក្លាយជាអគារលំនៅដ្ឋានខ្ពស់ជាងគេបំផុតរបស់ពិភពលោក មុនពេលវាត្រូវបានយកឈ្នះដោយ Princess Tower ក្នុងខែកក្កដា ឆ្នាំ ២០១២។
៥ Elite Residence

Elite Residence គឺជាអគារលំនៅដ្ឋានខ្ពស់បំផុតទី ៣ របស់ពិភពលោក និងសាងសង់រួចរាល់ក្នុងខែមករា ឆ្នាំ ២០១២។ អគារនេះមានកម្ពស់ ៣៨០ ម៉ែត្រ ដែលមានការរចនាបែបសហសម័យ បែប Victorian និងមានផ្ទះល្វែងចំនួន ៦៩៥ ដែលមានចាប់ពីអាផាតមិនមួយ បន្ទប់គេងរហូតដល់ ៤ ។
Elite Residence មានបន្ទប់ក្រោមដីចំនួន ៤ជាន់ផ្ទាល់ដី និង ៨៦ ជាន់ ដែលផ្តល់នូវទិដ្ឋភាពបែប Panoramic នៃឈូងសមុទ្រអារ៉ាប់ ក៏ដូចជាទេសភាពដ៏អស្ចារ្យនៃកោះដូង។
៦ The Address The BLVD

គឺជាប៉មកម្ពស់ ៣៦៨ ម៉ែត្រ និង ៧២ ជាន់នៅកណ្តាលទីក្រុងឌូបៃ ដែលជាប់នឹងអាគារ Burj Khalifa ។ វាជាអគារខ្ពស់ជាងគេទី ៦ នៅក្នុងទីក្រុង។ សាងសង់បញ្ចប់នៅឆ្នាំ ២០១៧ The Address The BLVD មានអាផាតមិនចំនួន ៥៣០ និងសណ្ឋាគារ ១៩៦ បន្ទប់ ដែលដំណើរការដោយ Address Hotels and Resorts ។ អគារនេះផ្តល់នូវទិដ្ឋភាពនៃឈូងសមុទ្រអារ៉ាប់ Burj Khalifa និងប្រភពទឹករបស់ឌូបៃ។
៧ អគារ Almas

Almas មានកម្ពស់ ៣៦៣ ម៉ែត្រ ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា Diamond Tower ដោយសារតែស្ថាបត្យកម្មរបស់វា គឺមានភាពទាក់ទាញនិងការបំផុសគំនិតពីរូបរាងដ៏ប្លែកនៃពេជ្រ។ បញ្ចប់ក្នុងឆ្នាំ ២០០៨ Almas Tower មាន ៦៨ ជាន់ មានរូបត្រីកោណចំនួន៨ ដែលបំផុសគំនិតដោយផ្នែកនៃគ្រាប់ពេជ្រ ។
៨ សណ្ឋាគារ Gevora

សាងសង់រួចរាល់ក្នុងឆ្នាំ ២០១៧ សណ្ឋាគារ Gevora កម្ពស់ ៣៥៦ ម៉ែត្រ និង ៧៥ជាន់ គឺជាអគារខ្ពស់បំផុតទី ៨ នៅឌូបៃ។ វាមាន ៥២៨ បន្ទប់ និង ឈុតល្អប្រណិត ភោជនីយដ្ឋាន ៥កន្លែង លំហែកាយ និងក្លឹបសុខភាព។ Gevora មានការរចនាបែបបុរាណ មានបង្អួចជាច្រើននៅគ្រប់ជាន់ ដែលអនុញ្ញាតឲ្យពន្លឺថ្ងៃបានចូលទៅក្នុងអគារ។
៩ JW Marriott Marquis Dubai

កម្ពស់ ៣៥៥ ម៉ែត្រ ជាសណ្ឋាគារលំដាប់ផ្កាយ ៥ មានបន្ទប់ ១,៦០៨និងមានជាន់ ៧២ ។ អគារដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១២ ជានិមិត្តសញ្ញាសំខាន់នៃវប្បធម៌អារ៉ាប។ វាតំណាងឲ្យស្ថាបត្យកម្ម Expressionist ។
១០ Emirates Tower One

Emirates Tower One ជាអគារការិយាល័យប្រវែង ៣៥៥ ម៉ែត្រ និងមានជាន់ ៥៤ ហើយត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ២០០០ មានជញ្ជាំងស្នូលធំៗចំនួន៣ ដែលទ្រទ្រង់ទម្ងន់ ត្រូវបានផ្ទេរក្នុងកម្រិតទាំងបួនដោយបន្ទះដែកយក្សដែលភ្ជាប់ទៅនឹងស្នូល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវដ៏មានឥទ្ធិពលអំពីព្រះរាជបុត្រាឌូបៃ SHEIKH HAMDAN
ចុចអាន៖រឿងរ៉ាវដ៏អស្ចារ្យអំពីលោកនាយករដ្ឋមន្ត្រីនៃអារ៉ាប់រួម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


