អ៊ីស្រាអែល Archives - Kampuchea Thmey Daily

ខួប ១ ០០០ថ្ងៃ ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​​ក្រោម​ដៃ​អ៊ីស្រាអែល​​នៅ​ហ្គាហ្សា​ ធ្វើ​ឱ្យ​​កុមារ​រាប់​ម៉ឺន​នាក់​ស្លាប់ កំព្រា និង​អត់ឃ្លាន​ធ្ងន់​ធ្ងរ​
ក្រោយ​របប​អ៊ីស្រាអែល​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​ ចាប់​តាំង​ពី​ថ្ងៃ​ផ្តើម​សង្រ្គាម រហូត​ដល់​បទ​ឈប់​បាញ់ បន្ត​​​ដល់​ឥឡូវនាំ​ឱ្យ​កុមារ​រាប់​ម៉ឺន​នាក់​បាត់​បងជីវិត​​ កាល​ពី​ម្សិល​មិញ​នេះ ប្រជា​ជន​តំបន់​ហ្គាហ្សា​​បាន​ប្រារព្ធខួបលើកទី ១ ០០០ថ្ងៃ​ ចាប់តាំងពីអ៊ីស្រាអែល​បាន​ចាប់ផ្តើមសង្គ្រាមប្រល័យពូជសាសន៍លើ​តំបន់​នេះ​ ហើយ​កុមារ​ប៉ា​ឡេស្ទីន​នៅតែបន្តប្រឈមនឹង​ការ​សម្លាប់ ភាពអត់ឃ្លាន ភាព​កំព្រា និង​ការផ្លាស់ទីលំនៅក្នុងចំណោមការដួល​រលំនៃប្រព័ន្ធការពារ និងថែទាំ។ ​នេះបើយោងតាម​របាយការណ៍របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែ​កក្ក​ដា ឆ្នាំ​២០២៦ ។

កុមារ​ប៉ាឡេស្ទីន​ កំពុង​កាន់​ឆ្នាំង​ទៅ​យក​បាយ​ហូប​។ រូបភាព៖ Reuters

យោង​តាមតួលេខផ្លូវការ កងទ័ពអ៊ីស្រាអែលបាន​សម្លាប់កុមារ​ប៉ាឡេស្ទីន ២១ ០០០នាក់ និងរបួស​​​ប្រមាណ​ ៤៤ ៥០០នាក់ ចាប់​ពីថ្ងៃទី៨  ខែតុលា ឆ្នាំ២០២៣ ដល់ដើមខែ​មេសា ឆ្នាំ២០២៦ បង្ក​ឱ្យកុមារស្ថិត​ក្នុង​ចំណោមក្រុម​រងផលប៉ះពាល់​ខ្លាំងបំផុត​ ដោយសង្គ្រាមដែល​កំពុង​បន្តរបស់អ៊ីស្រាអែល។

ការស្លាប់ និងរបួស​មិនបានឈប់​ទេ សូម្បីតែបន្ទាប់ពីបទឈប់បាញ់​ចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏​ដោយ​។ មូលនិធិ​កុមារអង្គការ​សហប្រជាជាតិ(UNICEF) លើក​ឡើង​ថា កុមារ​ចំនួន ២៦៥នាក់​ត្រូវបានសម្លាប់ និងជាង ៤០០នាក់​ផ្សេងទៀត​រងរបួស​ ចាប់តាំងពីបទ​ឈប់បាញ់ ជាមធ្យមកុមារ​ប្រហែល​ម្នាក់​ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ​។

បន្ថែម​ពីលើអ្នកស្លាប់ និងរបួស កុមារជាង ៥៨ ០០០នាក់​ បានបាត់បង់​ឪពុកម្តាយ​ ចាប់តាំងពីការចាប់ផ្តើម​នៃសង្គ្រាម ខណៈមនុស្ស​រាប់ពាន់នាក់​ត្រូវបានបញ្ជូនទៅកម្មវិធី​កង្វះអាហារូបត្ថម្ភ។

គួរ​បញ្ជាក់​ថា សង្គ្រាមអ៊ីស្រាអែលបាន​បន្សល់ទុកស្លាកស្នាម​រាងកាយ និងផ្លូវចិត្តយ៉ាងជ្រៅ​លើមនុស្សមួយជំនាន់​ទាំងមូល ភាគច្រើននៃពួកគេបាន​ស្គាល់តែការទម្លាក់​គ្រាប់បែក ការផ្លាស់ទីលំនៅ និងការភ័យខ្លាច ខណៈក៏ប្រឈមមុខនឹងភាព​អត់ឃ្លាន និងកុមារកំព្រាផងដែរ​។​

របាយការណ៍​មួយចេញផ្សាយដោយ​ការិយាល័យ​ស្ថិតិ​កណ្តាលប៉ាឡេស្ទីន(PCBS) នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្នុង​អំឡុង​ពេល​រវាង​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣  ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បង្ហាញ​ថា កុមារស្ថិត​ក្នុងចំណោមក្រុមដែល​រងផលប៉ះពាល់ខ្លាំងបំផុត​ ដោយ​អំពើ​ប្រល័យពូជសាសន៍របស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា។

យោងតាម​របាយការណ៍ កងទ័ពអ៊ីស្រាអែលបាន​សម្លាប់កុមារចំនួន ២១ ២៨៣នាក់ និងរបួស ៤៤ ៤៨៦នាក់​ផ្សេងទៀត តំណាងឱ្យ ​២៦% នៃជនរងគ្រោះ​ទាំងអស់។

ក្នុង​ចំណោមកុមារស្លាប់ មាន​ទារកចំនួន ៤៥០នាក់​កើត​​ អំឡុងសង្គ្រាម កុមារ​ចំនួន ១ ០២៩នាក់ មិនទាន់ដល់ថ្ងៃកំណើតដំបូងនៅ​ឡើយ​ និងកុមារចំនួន ៥ ០៣១នាក់​អាយុក្រោម ៥ឆ្នាំ ជាតួលេខ​ដែល​ PCBS ថា បាន​ឆ្លុះបញ្ចាំងពីការសម្លាប់រង្គាល​ពិតប្រាកដនៃ​ជំនាន់មួយ​ដែល​មិនទាន់ចាប់ផ្តើមជីវិត៕

សម្រួល៖ ណឺ មិនា

The post ខួប ១ ០០០ថ្ងៃ ​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​​ក្រោម​ដៃ​អ៊ីស្រាអែល​​នៅ​ហ្គាហ្សា​ ធ្វើ​ឱ្យ​​កុមារ​រាប់​ម៉ឺន​នាក់​ស្លាប់ កំព្រា និង​អត់ឃ្លាន​ធ្ងន់​ធ្ងរ​ appeared first on Kampuchea Thmey Daily.

លោក ណេតាន់​យ៉ាហ៊ូ អះ​អាង​ថា សមរភូមិ​​ជាមួយអ៊ីរ៉ង់​អត់​ចប់​ទេ នឹង​បន្តទៀត ​បើ​ចាំ​បាច់​
នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេន​ចាមីន ណេតាន់​យ៉ាហ៊ូ បាន​សាទរ​ ចំពោះសមិទ្ធផលយោធា​របស់អ៊ីស្រាអែល​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ប៉ុន្តែ​នៅ​តែ​ប្តេ​ជ្ញា​ថា សមរភូមិ​របស់អ៊ីស្រាអែល​​មិន​ចប់​នៅ​ឡើយ​ទេ ហើយ​នៅ​តែមានការងារ​ដែល​ត្រូវ​ធ្វើប្រឆាំង​នឹង​អ៊ីរ៉ង់​​​។ នេះ​បើ​យោង​តាម​​​បទ​សម្ភាសន៍ជាមួយកាសែត ​Channel 14 នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៦ ។

ពេល​អ្នក​កាសែត​សួរថា​តើ សង្គ្រាមរបស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​អ៊ីរ៉ង់ ​ក្រុម​ហាម៉ាស និងហេសបូឡា​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ ​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ចប់ ហើយ​ឈ្នះឬអត់?

នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល លោក ណេតាន់​យ៉ាហ៊ូ។ រូបភាព៖ Reuters

លោក​ ណេតាន់យ៉ាហ៊ូ សម្តែង​ការ​សាទរ​ ចំពោះភាព​ជោគជ័យយ៉ាង​ធំធេងលើ​​សមិទ្ធផលទាំង​នោះ​ ប៉ុន្តែ​​ថា​មិនដែល​ចប់​ទេ ដោយ​​​​​​បញ្ជាក់​ថា «ប្រសិន​បើអ្នក​ចង់រស់​នៅក្នុងមជ្ឈិមបូព៌ានិងលើពិភពលោក​បាន​សុខ​ អ្នកត្រូវតែខ្លាំង​»​។

លោក​ ណេតាន់យ៉ាហ៊ូ បន្ថែម​ថា​៖ « អ៊ីស្រាអែលខ្លាំង​ជាងពេលណាៗទាំងអស់ ហើយ​យើង​បានរារាំង​ការគំរាមកំហែង​នានា​។ យើងបាន​ធ្វើឱ្យពួកគេ​ចុះខ្សោយ​យ៉ាង​ខ្លាំង។ យើង​នៅតែមានការងារ​ដែលត្រូវធ្វើ […] យើង​​ត្រូវ​ដោះ​ស្រាយ​​អ្វី​ដែល​នៅសេសសល់​ជាមួយ​អ៊ីរ៉ង់ និងចាប់យក​ឱកាសសម្រាប់​កិច្ចព្រមព្រៀងសន្តិភាព អំឡុងពេល​ប្រយុទ្ធគ្នា​ជាបន្តបន្ទាប់​ជាមួយ​ក្រុម​ហេសបូឡាគាំទ្រ​ដោយអ៊ីរ៉ង់ និង​ក្របខ័ណ្ឌទើបចុះហត្ថ​លេខាថ្មីៗនេះ​ជាមួយលីបង់ ក្នុង​គោលបំណងដកទ័ព​អ៊ីស្រាអែល​បន្តិចម្តងៗ និង​ការធ្វើឱ្យចំណងមិត្តភាពមានលក្ខណៈធម្មតាឡើងវិញ។

ពេលសួរ​បញ្ជាក់​ពីប្រទេសណាខ្លះ​ដែលលោក​រំពឹង​ថានឹង​ឈានដល់​កិច្ចព្រមព្រៀងសន្តិភាព​ជាមួយ និងប្រសិនបើពួកគេ​រួមបញ្ចូល​អារ៉ាប៊ីសាអូឌីត?

លោក ណេតាន់​យ៉ាហ៊ូ​ បដិសេធ​ មិនបញ្ចេញឈ្មោះ​ប្រទេស​ទាំង​នោះ​ ប៉ុន្តែ​ទទូចថា៖ « ប្រទេសជា​ច្រើនកំពុងស្ថិតក្នុង​ជម្លោះ រួមទាំងប្រទេសលីបង់ផងដែរ​! ខ្ញុំ​មិនបញ្ចេញឈ្មោះ​ទេ ព្រោះខ្ញុំ​ចង់ផ្តល់លទ្ធ​ផល​ជាង​។ ប៉ុន្តែ​មនុស្សគ្រប់គ្នា​នឹងឃើញពួកគេ​ […] មាន​ការយោគយល់​គ្នាជា​មួយ​ប្រទេសលីបង់​ដែល​គ្មាននរណាម្នាក់មើលឃើញ​ទុកជាមុន ហើយ​មាន​ទំនាក់ទំនងជាមួយប្រទេសដទៃទៀតដែរ។ ខ្ញុំ​មិនអាចពន្យល់​បានទេ។ នៅ​ពេលអ្នករឹង​មាំ មនុស្ស​នឹង​​បង្កើតសម្ព័ន្ធភាព​ជាមួយអ្នក ហើយ​ពួក​គេក៏​បង្កើត​​សន្តិភាពជាមួយអ្នកផងដែរ»៕

សម្រួល៖ ណឺ មិនា

The post លោក ណេតាន់​យ៉ាហ៊ូ អះ​អាង​ថា សមរភូមិ​​ជាមួយអ៊ីរ៉ង់​អត់​ចប់​ទេ នឹង​បន្តទៀត ​បើ​ចាំ​បាច់​ appeared first on Kampuchea Thmey Daily.

ប្រធានាធិបតី​តួក​គី ​ចង្អុល​​ឲ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ហ្គាហ្សា​
ក្រោយ​ការ​សម្លាប់​រង្គាល​ដោយ​​យោធា​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា តាំង​ពីដើម​ខែ​តុលា ​ឆ្នាំ​២០២៣ បន្ត​រហូត​ដល់​បច្ចុប្បន្ន ប្រធានាធិបតី​តួក​គី លោក Recep Tayyip Erdoğan បាន​ថ្លែង​សុន្ទរកថា​ដ៏ម៉ឺងម៉ាត់​មួយ​ក្នុងកិច្ចប្រជុំពិគ្រោះ​យោបល់ និងវាយតម្លៃរបស់​គណបក្សយុត្តិធម៌និងអភិវឌ្ឍន៍ (AK Party) របស់​ខ្លួន នៅ​ទីក្រុង Sakarya ដោយ​បញ្ជាក់នូវការប្តេជ្ញាចិត្ត​ជាថ្មី​​​របស់ប្រទេស​តួក​គី​ ​ក្នុង​ការស្វែង​រក​យុត្តិធម៌​ ចំពោះ​ការ​ប្រព្រឹត្ត​​អំពើប្រល័យ​ពូជសាសន៍របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្គាហ្សា​។​ នេះ​បើយោង​តាម​សារព័ត៌មាន Roya News ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក ណេតាន់​យ៉ាហ៊ូ និង​ លោក Recep Tayyip Erdoğan ។ រូបភាព៖ Reuters

លោក Erdoğan បាន​លើក​ឡើង​ថា តួកគី​មាន​ទំនួល​ខុស​ត្រូវ​ ចំពោះប្រជាជនដែល​ត្រូវ​បាន​គាបសង្កត់ ហើយសន្យាថា អ្នក​​​​ប្រ​ព្រឹត្ត​អំពើ​ហិង្សាទាំង​នោះ​​ប្រឈមនឹងការ​ទទួលខុសត្រូវ​​ទាំង​ស្រុង​។

មេដឹក​នាំ​តួក​គី​រូបនេះ​លើកឡើង​ពីករណី​ក្មេងស្រី​ប៉ាឡេស្ទីន​អាយុ ៥ឆ្នាំ​ ឈ្មោះ Hind Rajab ត្រូវបានសម្លាប់​នៅឆ្នាំ២០២៥ ខណៈកំពុង​រង់​ចាំការជួយ​សង្គ្រោះ រួម​ទាំង​ការសម្លាប់​​ទារក និងកុមារជា​ច្រើននាក់​ទៀត​ ក្នុងការវាយប្រហារ​លើតំបន់​ស៊ីវិល។

លោក Erdoğan លើក​ឡើង​ថា៖ « អំពើប្រល័យពូជសាសន៍​មួយ​បាន​កើតឡើងនៅ​តំបន់ហ្គាហ្សា ហើយពួកគេ[អ៊ីស្រាអែល​]​ នៅតែវាយប្រហារ»។ ដោយ​បន្ថែមថា រដ្ឋាភិបាល​របស់លោក​នឹង​ធានាថាជន​ល្មើស ​ត្រូវតែ​ទទួលខុសត្រូវ​លើ​ករណី​នេះ​។

ការ​កត់សម្គាល់​របស់​ លោក Erdoğan ស្របគ្នា​នឹង​ការ​សម្រេចចិត្ត​របស់​គណៈរដ្ឋ​មន្ត្រីអ៊ីស្រាអែល​នៅថ្ងៃដដែល ដើម្បីអនុម័តការ​ទទួល​ស្គាល់​លើ​ការ​សម្លាប់​ជនជាតិ​អាមេនីក្នុងសង្គ្រាមលោកលើកទី១ ថា​ជា ​អំពើប្រល័យ​ពូជសាសន៍ ជាចលនាមួយដែល​​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ ​ស្តីបន្ទោស​ចំពោះប្រទេសតួក​គី។

មន្ត្រីអ៊ីស្រាអែល​ពិពណ៌នា​អំពីការសម្រេចចិត្តនេះ​ ថាមិនមែនជា​ការសងសឹកទេ ទោះ​បីជា​​មាន​ភាពតានតឹងរវាង​ប្រទេសទាំង​ពីរ​យូរ​ហើយ​ក៏ដោយ​។

សេចក្តីថ្លែងការណ៍នេះ​ឆ្លុះបញ្ចាំង​ពីជំហររបស់​តួក​គី​ ចាប់តាំងពីខែតុលា ឆ្នាំ​២០២៣ ។

ទីក្រុងអង់​ការ៉ាបាន​ចោទប្រកាន់​អ៊ីស្រាអែល​​ម្តងហើយម្តងទៀត ពីបទ​ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ ហើយ​គាំទ្រសកម្មភាព​ផ្លូវច្បាប់អន្តរជាតិ រួមទាំងសំណុំ​រឿងរបស់​អាហ្វ្រិកខាងត្បូង​ នៅតុលាការយុត្តិធម៌អន្តរជាតិ និង​ស្វាគមន៍ដីកាចាប់ខ្លួន​របស់តុលា​ការ​ព្រហ្មទណ្ឌអន្តរជាតិ​(ICC) លើ​​មេដឹកនាំអ៊ីស្រាអែល​៕

សម្រួល៖ ណឺ មិនា

The post ប្រធានាធិបតី​តួក​គី ​ចង្អុល​​ឲ្យ​អ៊ីស្រាអែល​ទទួល​ខុសត្រូវ​ចំពោះ​ អំពើ​ប្រល័យ​ពូជ​សាសន៍​នៅ​ហ្គាហ្សា​ appeared first on Kampuchea Thmey Daily.

​​មេ​យោធាអាមេរិកតំបន់​មជ្ឈិមបូព៌ា​ ទៅ​ជួប​​ថ្នាក់​ដឹកនាំ​លីបង់ ដើម្បី​ពិភាក្សា​​​​អំពី​ការ​​អនុវត្តកិច្ច​ព្រម​ព្រៀង​ជាមួយអ៊ីស្រាអែល​​
ប្រធានាធិបតី​លីបង់ លោក ​ចូសេហ្វ អាអូន (Joseph Aoun)​ បាន​​ប្រាប់ប្រធាន​កង​កម្លាំង​អាមេរិកនៅ​មជ្ឈិមបូព៌ា ថា រដ្ឋាភិបាល​លីបង់​ ​នឹង​ប្រើ​ប្រាស់​សិទ្ធិ​ទាំង​អស់​ការពារ​​អធិបតេយ្យ​​ភាព​របស់ខ្លួន​លើ​ប្រទេសទាំងមូល ដោយ​ដាក់​ពង្រាយ​កងទ័ពរហូត​ដល់​ព្រំដែន​អ៊ីស្រាអែល។

ភ្នាក់​ងារ​សារព័ត៌មាន​ AFP បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ឲ្យ​ដឹង​ថា លោក អាអូន (Aoun) ជួប​ជា​មួយ​​ឧត្តមនាវីឯក​ Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋ​អាមេរិក (Centcom) ដើម្បីពិភាក្សា​អំពីកិច្ចព្រមព្រៀងសម្រប​សម្រួលដោយទីក្រុងវ៉ាស៊ីន​តោន ដែល​បានចុះហត្ថលេខា​កាល​ពី​សប្តាហ៍​មុន ដោយមាន​ភាគី​អ៊ីស្រាអែលនិងលីបង់ក្នុង​គោលបំណងបង្កើតកិច្ចព្រមព្រៀង​សន្តិភាព។

លោក Joseph Aoun (ស្តាំ) ជួបជា​មួយ​ឧត្តមនាវីឯក​ Brad Cooper ។ រូបភាព៖ បណ្តាញ​សង្គម​ X លោក Aoun

ជា​ផ្នែកមួយនៃកិច្ចព្រមព្រៀង​ទីក្រុងវ៉ាស៊ីនតោន ក្រុមហេសបូឡា​នឹង​ត្រូវ​ដក​ហូតអាវុធ ដោយ​បន្ទុក​នានា​ធ្លាក់​លើ​កងទ័ពជាតិ​របស់​​លីបង់។

យោង​តាមសេចក្តីថ្លែង​ការណ៍មួយ​ មេទ័ព​លីបង់ លោក​ Rodolphe Haykal និង​ លោក Cooper បាន​​ពិភាក្សា​​អំពីសារៈសំខាន់​នៃការអនុវត្ត​ឧបសម្ព័ន្ធសន្តិសុខ​នៃ​កិច្ចព្រមព្រៀងក្របខ័ណ្ឌ​ ក៏ដូចជា​វិធីនៃការពង្រឹងកិច្ច​​សហប្រតិបត្តិការនា​ពេលអនាគត។

ការបង្ហោះ​មួយ​នៅ​លើ​បណ្តាញ​សង្គម​ X បញ្ជាការកណ្តាល​​អាមេរិក បាន​លើក​ឡើង​ថា លោក Cooper, លោក Aoun និង​ លោក Haykal បាន​ពិភាក្សា​អំពី​មាគ៌ាឆ្ពោះទៅមុខ​ក្នុងការអនុវត្តកិច្ចព្រមព្រៀង​របស់​ទីក្រុងវ៉ាស៊ីនតោន។

យោង​តាម​ក្រសួងការ​បរទេស កិច្ចព្រមព្រៀងនេះ​នឹង​អនុញ្ញាតិ​ឱ្យ​ប្រទេសលីបង់​ស្តារអធិបតេយ្យភាព​លើទឹកដីរបស់ខ្លួន​ឡើងវិញ​ តាម​រយៈការរំសាយអាវុធ​​​លើ​ក្រុម​​មិន​មែន​រដ្ឋ​​និងការរុះរើ​ហេដ្ឋារចនា​សម្ព័ន្ធពាក់ព័ន្ធ ដែល​អនុញ្ញាត​ឱ្យ​អ៊ីស្រាអែល​ដកទ័ព​ចេញ​បណ្តើរៗ។

ក្រសួង​បន្ត​ទៀត​ថា​៖ « សមាសធាតុ​នៃដំណើរការ​នេះ​នឹងត្រូវបាន​រៀបរាប់​លម្អិតនៅក្នុង​ឧបសម្ព័ន្ធសន្តិសុខ បង្កើតឡើងដោយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹងពី​សហរដ្ឋអាមេរិក»។

មិន​តែ​ប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Marco Rubio លើក​ឡើង​កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីន​តោននឹងសង​ប្រាក់​ដល់​កង​ទ័ពលីបង់​ចំនួន ៣០លានដុល្លារ​វិញ​ ខណៈ​លីបង់​ក៏​កំពុង​ស្វែងរកការ​កែលម្អ​សមត្ថភាព​យោធា​ខ្លួន​ឡើង​វិញ​​៕

សម្រួល៖ ណឺ មិនា

The post ​​មេ​យោធាអាមេរិកតំបន់​មជ្ឈិមបូព៌ា​ ទៅ​ជួប​​ថ្នាក់​ដឹកនាំ​លីបង់ ដើម្បី​ពិភាក្សា​​​​អំពី​ការ​​អនុវត្តកិច្ច​ព្រម​ព្រៀង​ជាមួយអ៊ីស្រាអែល​​ appeared first on Kampuchea Thmey Daily.

UN ព្រមានថា ​បទ​ឈប់​បាញ់​​មិនបាន​ទប់ស្កាត់អ៊ីស្រាអែល​​វាយ​ប្រហារ​​ប៉ាឡេស្ទីន​ឡើយ​​
មន្ត្រី​ជាន់​ខ្ពស់​​របស់​អង្គការសហប្រជាជាតិ ​(UN) បាន​ព្រមាន​កាលពីថ្ងៃចន្ទ​ថា ការវាយប្រហារ​តាមអាកាស និង​ប្រតិបត្តិការតាម​ដី​គោក​​របស់យោធា​​អ៊ីស្រាអែល​ នៅ​តែ​បន្ត​ទូទាំងតំបន់​ហ្គាហ្សា បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​បន្ថែមទៀត ខណៈស្ថានភាព​ក្នុង​ដែនដីប៉ាឡេស្ទីន​​មាន​ភាព​មិនស្ថិតស្ថេរ។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់​ងារ​សារព័ត៌មានតួកគី​ Anadolu នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក Ramiz Alakbarov អនុ​ប្រធានសម្រប​សម្រួល​ពិសេស​របស់​ UN ។ រូបភាព៖ UN

លោក Ramiz Alakbarov អនុ​ប្រធានសម្រប​សម្រួល​ពិសេស​របស់​ UN ​សម្រាប់​ដំណើរការ​សន្តិភាពមជ្ឈិមបូព៌ា បាន​ប្រាប់​ក្រុម​ប្រឹក្សាសន្តិសុខ UN ​ថា៖ « ចាប់តាំង​ពីថ្ងៃកំណត់​សម្រាប់​របាយការណ៍​លាយ​លក្ខណ៍​អក្សរ​ កាល​ពី​ថ្ងៃទី១២ ខែមិថុនា ស្ថានភាព​នៅទូទាំងអ៊ីស្រាអែល និងដែន​ដីប៉ាឡេស្ទីន​ក្នុងតំបន់ហ្គាហ្សា តំបន់ West Bank រួមទាំង​ទីក្រុង​យេរូសាឡឹមខាង​កើត នៅ​តែ​​មាន​ភាព​មិនប្រាដក​ប្រជា​»។

ដោយ​កត់​សម្គាល់អំពី​ការវាយប្រហារ​តាមអាកាស និងប្រតិបត្តិការ​យោធា​របស់អ៊ីស្រាអែល​បានបន្តនៅទូទាំងតំបន់​ហ្គាហ្សា បណ្តាលឱ្យ​មានអ្នកស្លាប់​បន្ថែមទៀត លោក Alakbarov ​លើក​ឡើង​ថា​ ចំនួន​អ្នក​ស្លាប់​សរុប ​ចាប់​តាំងពីបទឈប់បាញ់​លើសពី ១ ០០០នាក់។ នេះបើយោងតាម​ក្រសួងសុខាភិបាលហ្គាហ្សា។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​អ៊ីស្រាអែល​គ្រប់គ្រង​តំបន់​ហ្គាហ្សា​ជាង​ ៧០ភាគរយ​ និង​បន្តពង្រីកវិសាលភាពនៃការគ្រប់គ្រង​ទឹកដី​​នៅ​ប្រទេស​ប៉ាឡេស្ទីន​។

ដោយ​សម្តែងការព្រួយបារម្ភយ៉ាង​ខ្លាំង​ ចំពោះរបាយការណ៍​ដែល​មាន​​ការ​បំភិតបំភ័យ​ អំឡុងពេល​ការ​តវ៉ានៅហ្គាហ្សា​​កាល​ពី​ថ្ងៃទី២៦ ខែមិថុនា ​លោក​ Alakbarov និយាយ​ថា៖ « ជនស៊ីវិល​ត្រូវតែ​អាចអនុវត្តសិទ្ធិ​របស់ពួកគេ​ដោយសន្តិវិធី ដោយគ្មានការភ័យ​ខ្លាច ហើយត្រូវតែទទួល​បាន​ការពារគ្រប់ពេលវេលា»​។

លោក Alakbarov បន្ថែម​ថា៖ « ទោះបី​ជាមានបទឈប់បាញ់​ដែល​បានប្រកាសកាលពី​ ៨ខែមុនក៏ដោយ តំបន់ហ្គាហ្សានៅ​តែប្រឈម​នឹងភាពមិនប្រាកដប្រជា​យ៉ាងខ្លាំង ហើយ​ប្រជា​ជនជា​ច្រើន​​នៅ​តែ​រង​ទុក្ខវេទនា។ យើង​ថ្កោលទោសលើ​ការសម្លាប់ និងរបួស​ជាបន្តបន្ទាប់​របស់​ជនស៊ីវិល​នៅហ្គាហ្សា រួមទាំង​ស្ត្រី និងកុមារ»។

តំណាង​ឱ្យ​ UN លោក បាន​​​ថ្កោល​ទោសលើ​​អំពើ​ហិង្សា​ទាំងអស់​​ប្រឆាំង​នឹង​ជន​ស៊ីវិល រួម​ទាំង​​អំពើ​ភេរវកម្ម ​ចំពោះ​​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​ ​កំពុង​បន្ត​​និង​កាន់តែ​ខ្លាំង​ឡើង​៕

សម្រួល៖ ណឺ មិនា

The post UN ព្រមានថា ​បទ​ឈប់​បាញ់​​មិនបាន​ទប់ស្កាត់អ៊ីស្រាអែល​​វាយ​ប្រហារ​​ប៉ាឡេស្ទីន​ឡើយ​​ appeared first on Kampuchea Thmey Daily.

​យោធាអ៊ីស្រាអែល ​ជិត១០០០នាក់​បាត់​បង់ជីវិត ក្នុងសង្ក្រាម​​១០០០ថ្ងៃ​
យោធា​​​អ៊ីស្រាអែល​ យ៉ាង​ហោច​​ណាស់​ជិត​១០០០​នាក់​ បាន​​បាត់​​​បង់ជីវិត​​ក្នុងសង្គ្រាម​រយៈពេល​១០០០ថ្ងៃ​ ដែល​អ៊ីស្រាអែល​បាន​ប្រកាស​​ចាប់​តាំងពីថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣ ពេល​ដែល​ក្រុម​ហាម៉ាស​ បាន​​បើក​ការ​វាយ​ឆ្មក់​ចូល​ទៅ​​ក្នុង​ទឹកដី​អ៊ីស្រាអែល ដោយ​​សម្លាប់មនុស្ស​​ជាង​១២០០នាក់ និង​ចាប់​ពង្រត់​មនុស្ស​ជាង​២៤០​នាក់​។

​ក្រុម​ឧត្តមសេនីយ៍អ៊ីស្រាអែល​បាន​ជួបប្រជុំ​នៅថ្ងៃចន្ទ​ប្រារព្ធ​ពេលវេលា​​សង្គ្រាម​១០០០ថ្ងៃ។ Israel Today

បណ្តាញ​​សង្គម​​​របស់​អ៊ីស្រាអែល​ ដែលមានឈ្មោះ​ថា «Israel Today» បាន​បង្ហោះ​​រូប​ភាព​នៃការ​ស្មិងស្មាធិ៍​ របស់​ក្រុម​នៃ​ឧត្តមសេនីយ៍​​​ជាន់ខ្ពស់​របស់​អ៊ីស្រាអែល ក្នុងការ​ជួប​ប្រជុំ​នៅថ្ងៃ​ចន្ទ​ ដើម្បី​​​​​​រៀប​​ចំ​​​សន្និសីទ​​​​​រយៈពេល​​១០០០ថ្ងៃ​នៃ​សង្គ្រាម​​​ចាប់តាំងពី​ការ​ចាប់ផ្តើម​វាយ​លុក​ចូល​​​​តំ​បន់​ហ្គាហ្សា​​ដើម្បី​​​​កម្ចាត់ក្រុម​ហាម៉ាស។ ​

​នៅក្នុង​​​សារ​ដែលត្រូវ​បានបង្ហោះ​​​​តាមបណ្តាញ​សង្គមហ្វេសប៊ុក​នោះ បាន​លើក​ឡើង​ថា ​កិច្ច​ប្រជុំ​​បាន​បើក​​​ជាមួយ​​ការ​ស្មិងស្មាធិ៍ (moment of silence)​ ​សម្រាប់​​ទាហាន​​៩៦៤​នាក់ស្លាប់ ចាប់តាំងពី​​ព្រឹក​ថ្ងៃទី​​៧ខែ​តុលា​ឆ្នាំ​២០២៣​។

​​នាយសេនាធិការ​ចម្រុះ​​នៃ​​កង​កម្លាំង​ការ​ពារជាតិ​អ៊ីស្រាអែល Eyal Zamir ត្រូវ​បាន​ស្រង់សម្តី​ប្រាប់​​ឧត្តមសេនីយ៍​របស់ខ្លួន​ ដូច​បាន​និយាយថា៖«​​ យើង​​​បច្ចុប្បន្ន​នេះ​​ស្ថិតនៅចំណុច​របត់​យុទ្ធសាស្រ្ត​ដ៏សំខាន់​​​ក្នុង​យុទ្ធនាការ​[​យោធា​] នេះ​។ រយៈពេល​១០០០ថ្ងៃ​​និង១០០០យប់ ដែលយើង​បាន​ប្រយុទ្ធ​នៅ​ក្នុង​យុទ្ធនាការ​ដដ៏វែងបំផុត ស្មុគ្រស្មាញ​បំផុត និង ទាមទារបំផុត​ ដែល​យើង​មិនធ្លាប់ជួប​»។

​​យោង​​បណ្តាញ​សង្គម Iran International English ក្នុងការ​អះអាង​ដាច់ដោយ​ឡែក​១ទៀត ​រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយ​នៅ​ថ្ងៃចន្ទថា លោកបានបញ្ជាឱ្យយោធា​អ៊ីស្រាអែល​​រៀបចំផែនការវាយប្រហារ​ដោយ​​ឯករាជ្យប្រឆាំងនឹងអ៊ីរ៉ង់ ដោយព្រមានថា អ៊ីស្រាអែលអាចធ្វើសង្គ្រាមជាមួយទីក្រុងតេហេរ៉ង់ «ថ្ងៃស្អែក» ប្រសិនបើអ៊ីរ៉ង់បាញ់មីស៊ីលទៅលើទឹកដីអ៊ីស្រាអែល។

​ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ការ​ពារជាតិអ៊ីស្រាអែល​នេះ កើត​មាន​​ក្រោយ​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​បាន​ធ្លាក់​ចូល​ទៅក្នុងការ​ប្រយុទ្ធ​គ្នា​ជាថ្មី​ ស្របពេលនៃការ​ចរចា​​រកដំណោះស្រាយ​សន្តិភាព​ត្រូវ​ជាប់គាំង​ ដោយសារ​តែ​​អ៊ីរ៉ង់បដិសេធ​​​ ព្រោះតែ​វាយប្រហារ​របស់​អាមេរិក​​​លើ​ទីតាំង​​​បាញ់មីស៊ីល ដ្រូន កាល​ពីចុងសប្តាហ៍​៕​​

រ៉ាន់ រើយ​

The post ​យោធាអ៊ីស្រាអែល ​ជិត១០០០នាក់​បាត់​បង់ជីវិត ក្នុងសង្ក្រាម​​១០០០ថ្ងៃ​ appeared first on Kampuchea Thmey Daily.

ប្រធានា​ធិបតីតួកគី​៖ ការតស៊ូ​ប្រឆាំងនឹងអំពើប្រល័យ​ពូជ​សាសន៍ និងការពង្រីក​ទឹកដី​របស់​​​អ៊ីស្រាអែល​ គឺជាការតស៊ូ​ ដើម្បីរស់​​
ប្រធានាធិប​តីតួក​គី​ លោក​ Recep Tayyip Erdogan បាន​ចោទ​ប្រកាន់​លទ្ធិស៊ីយ៉ូន​និយម​​​(Zionism) ដែល​សំដៅ​លើ​របប​អ៊ីស្រាអែល​បច្ចុប្បន្ន​ កាល​ពីថ្ងៃសៅរ៍ ថា​បាន​គំរាមកំហែង​ដល់ការ​រស់រាន​មានជីវិត​របស់ប្រទេសតួក​គី។ ការ​លើក​ឡើង​នេះ​ជា​ការវាយ​ប្រហារ​ពាក្យ​សម្តី​ចុងក្រោយបង្អស់​របស់មេដឹកនាំតួក​គី​លើ​របប​អ៊ីស្រាអែល​ ចាប់តាំងពីការ​ចាប់ផ្តើម​សង្គ្រាមនៅ​ហ្គាហ្សា​កាល​ពី​​ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៣ ។

ប្រធានាធិប​តីតួក​គី​ លោក​ Recep Tayyip Erdogan ។ រូបភាព៖ Reuters

យោងតាម​សារព័ត៌មាន I24News ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៦ លោក Erdogan មានប្រសាសន៍ថា៖ «​ មនោគម​វិជ្ជាប្រល័យពូជ​សាសន៍ ការកាន់កាប់ និងការពង្រីកខ្លួន ហៅថា លទ្ធិស៊ីយ៉ូន​និយម ​មិនត្រឹមតែគំរាមកំហែង​ដល់ខ្ញុំ គណបក្ស សម្ព័ន្ធភាព​របស់​យើង​ប៉ុណ្ណោះទេ តែ​វា​គំរាមកំហែងដល់​មនុស្សគ្រប់គ្នា។ ពេលយើង​តស៊ូ​ប្រឆាំង​នឹងលទ្ធិស៊ីយ៉ូននិយម យើង​មិន​បានធ្វើការតស៊ូនេះ​សម្រាប់ខ្លួនយើង ឬសម្រាប់ហេតុផលផ្ទាល់​ខ្លួននោះទេ តែ​យើងកំពុង​ធ្វើវា​សម្រាប់​ការ​រស់រានមានជីវិតនិង​ប្រជាជាតិយើង»។

ភាសា​បែបនេះ ​សម្រាប់​លោក Erdogan គឺ​ជា​ការ​រិះគន់​អ៊ីស្រាអែល និង​នាយករដ្ឋមន្ត្រី លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ​ ម្តង​ហើយម្តងទៀត​យ៉ាង​ចាស់​ដៃ​ ចាប់តាំងពី​ការសម្លាប់រង្គាលដឹកនាំ​ដោយក្រុមហាម៉ាស ​នៅថ្ងៃទី៧ ខែតុលា និងសង្គ្រាមនៅ​ហ្គាហ្សា។

ប្រធា​នាធិប​តី​តួក​គី​​បាន​ហៅអ៊ីស្រាអែលថា​៖ « ជារដ្ឋភេរវករនិងអ្នក​កាន់កាប់ ដោយប្រៀបធៀប​ លោក ណេតាន់​យ៉ាហ៊ូ​ ទៅ​នឹង​របបហ៊ីត្លែរ ​និងស្តាលីន ហើយបាន​ចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែល​ថា រក​គ្រប់​មធ្យោ​បាយ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្តប្រល័យ​ពូជសាសន៍»។

ទីក្រុងអង់ការ៉ា​បានរក្សាទំនាក់ទំនងជាមួយ​ក្រុម​ហាម៉ាស តែ​កាត់ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល តែ​មិន​ទាន់​កាត់ផ្តាច់ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំង​ពីរ​ទាំង​ស្រុង​​នៅ​ឡើយ​ទេ​៕

សម្រួល៖ ណឺ មិនា

The post ប្រធានា​ធិបតីតួកគី​៖ ការតស៊ូ​ប្រឆាំងនឹងអំពើប្រល័យ​ពូជ​សាសន៍ និងការពង្រីក​ទឹកដី​របស់​​​អ៊ីស្រាអែល​ គឺជាការតស៊ូ​ ដើម្បីរស់​​ appeared first on Kampuchea Thmey Daily.

អ៊ីស្រាអែល​ប្រកាស​ដកទ័ព ​ចេញ​​ពី​តំបន់សាកល្បង​ចំនួន​​២ តែ​បន្តកាន់កាប់​តំបន់យុទ្ធសាស្ត្រ​ ភាគ​ខាង​ត្បូង​លីបង់ដដែល​
អ៊ីស្រាអែលនិង​លីបង់ បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ឈប់​បាញ់​ក្របខ័ណ្ឌ​ដែល​សម្របសម្រួលដោយ​សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០២៦  ប៉ុន្តែ​នៅ​តែ​​មានភាពផុយ​ស្រួយ​នៅ​ឡើយ​។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើក​ឡើង​កាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែល​នឹងចាប់ផ្តើម​ដក​ខ្លួន​ចេញពីតំបន់​សាក​ល្បងដំបូង​ចំនួន​ពីរ​ នៅភាគខាងត្បូង​ប្រទេស​លីបង់​  ប៉ុន្តែ​​​បន្ត​រក្សាវត្តមាន​យោធា​ក្នុង​តំបន់​យុទ្ធសាស្ត្រ Shqif (ប្រាសាទ Beaufort)​ ដដែល​។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី Anadolu នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦ ។

នាយករដ្ឋ​មន្រី​អ៊ីស្រាអែល​ លោក បេនចាមីន ណេតាន់​យ៉ាហ៊ូ។ រូបភាព​៖ AA

លោក ណេតាន់យ៉ាហ៊ូ និយាយថា៖ « កងទ័ព​អ៊ីស្រាអែល​​បាន​គ្រប់គ្រង​តំបន់ Shqif ហើយ​នឹង​​បន្ត​នៅ​ទីនោះ។ យើង​បាន​ណែនាំកងកម្លាំងអ៊ីស្រាអែល​ឱ្យរក្សាសេរី​ភាពនៃ​ការធ្វើដំណើរក្នុងតំបន់​នោះ ដើម្បី​ប្រឈមមុខ​នឹង​ការ​គំរាម​កំហែង​ណាមួយ​ពីប្រទេសលីបង់​»។

លោកបន្ថែម​ថា៖ « អ៊ីស្រាអែលនឹង​ចាប់ផ្តើម​ដក​ខ្លួន​ចេញពីតំបន់សាកល្បង​ដំបូង​ចំនួនពីរ​នៅភាគខាងត្បូង​លីបង់ ​ក្រោមកិច្ចព្រមព្រៀងដែល​បានចុះហត្ថលេខា​ជាមួយប្រទេសលីបង់​ ក្រោមការ​សម្រប​សម្រួល​របស់សហរដ្ឋអាមេរិក​»។

លោក ណេតាន់​យ៉ាហ៊ូ អះអាងថា សហរដ្ឋអាមេរិកនិងលីបង់​បាន​យល់ព្រម​បន្ត​វត្តមានយោធាអ៊ីស្រាអែល​ក្នុង​តំបន់សន្តិសុខ នៅ​ភាគ​ខាងត្បូង​ប្រទេសលីបង់។

លោក បន្ត​ថា លោកប្រឆាំង​នឹងការប៉ុនប៉ងណាមួយ​ ដើម្បី​បង្ខំ​ឱ្យ​អ៊ីស្រាអែល​ដកថយ។ កិច្ចព្រមព្រៀងនេះ​បានកើតឡើង​​ បន្ទាប់​ពីការវាយប្រហារយ៉ាងខ្លាំងដែល​ធ្វើឡើង​ដោយអ៊ីស្រាអែល​ប្រឆាំង​នឹងក្រុម​ Hezbollah។

នាយក​រដ្ឋ​មន្រ្តី​អ៊ីស្រាអែល​បន្ថែម​ទៀត​ថា៖ « កង​ទ័ពអ៊ីស្រាអែល​បាន​បំផ្លាញ​ឃ្លាំងមីស៊ីលរបស់​ក្រុម​ Hezbollah ​ជាង​ ៩០% ។ បេសកកម្ម​របស់​អ៊ីស្រាអែលមិនទាន់ចប់នៅឡើយទេ! ដ្រូន​ផ្ទុះ​ នៅតែជា​បញ្ហា​ប្រឈម​សន្តិសុខចម្បង​»៕

សម្រួល៖ ណឺ មិនា​

The post អ៊ីស្រាអែល​ប្រកាស​ដកទ័ព ​ចេញ​​ពី​តំបន់សាកល្បង​ចំនួន​​២ តែ​បន្តកាន់កាប់​តំបន់យុទ្ធសាស្ត្រ​ ភាគ​ខាង​ត្បូង​លីបង់ដដែល​ appeared first on Kampuchea Thmey Daily.