ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលប្រកាសដកទ័ព ចេញពីតំបន់សាកល្បងចំនួន២ តែបន្តកាន់កាប់តំបន់យុទ្ធសាស្ត្រ ភាគខាងត្បូងលីបង់ដដែល
អ៊ីស្រាអែលនិងលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ក្របខ័ណ្ឌដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្តែនៅតែមានភាពផុយស្រួយនៅឡើយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើកឡើងកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែលនឹងចាប់ផ្តើមដកខ្លួនចេញពីតំបន់សាកល្បងដំបូងចំនួនពីរ នៅភាគខាងត្បូងប្រទេសលីបង់ ប៉ុន្តែបន្តរក្សាវត្តមានយោធាក្នុងតំបន់យុទ្ធសាស្ត្រ Shqif (ប្រាសាទ Beaufort) ដដែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ។

លោក ណេតាន់យ៉ាហ៊ូ និយាយថា៖ « កងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងតំបន់ Shqif ហើយនឹងបន្តនៅទីនោះ។ យើងបានណែនាំកងកម្លាំងអ៊ីស្រាអែលឱ្យរក្សាសេរីភាពនៃការធ្វើដំណើរក្នុងតំបន់នោះ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងណាមួយពីប្រទេសលីបង់»។
លោកបន្ថែមថា៖ « អ៊ីស្រាអែលនឹងចាប់ផ្តើមដកខ្លួនចេញពីតំបន់សាកល្បងដំបូងចំនួនពីរនៅភាគខាងត្បូងលីបង់ ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយប្រទេសលីបង់ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក»។
លោក ណេតាន់យ៉ាហ៊ូ អះអាងថា សហរដ្ឋអាមេរិកនិងលីបង់បានយល់ព្រមបន្តវត្តមានយោធាអ៊ីស្រាអែលក្នុងតំបន់សន្តិសុខ នៅភាគខាងត្បូងប្រទេសលីបង់។
លោក បន្តថា លោកប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីបង្ខំឱ្យអ៊ីស្រាអែលដកថយ។ កិច្ចព្រមព្រៀងនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងដែលធ្វើឡើងដោយអ៊ីស្រាអែលប្រឆាំងនឹងក្រុម Hezbollah។
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបន្ថែមទៀតថា៖ « កងទ័ពអ៊ីស្រាអែលបានបំផ្លាញឃ្លាំងមីស៊ីលរបស់ក្រុម Hezbollah ជាង ៩០% ។ បេសកកម្មរបស់អ៊ីស្រាអែលមិនទាន់ចប់នៅឡើយទេ! ដ្រូនផ្ទុះ នៅតែជាបញ្ហាប្រឈមសន្តិសុខចម្បង»៕
សម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


