ព័ត៌មានអន្ដរជាតិ
មេយោធាអាមេរិកតំបន់មជ្ឈិមបូព៌ា ទៅជួបថ្នាក់ដឹកនាំលីបង់ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល
ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន (Joseph Aoun) បានប្រាប់ប្រធានកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ថា រដ្ឋាភិបាលលីបង់ នឹងប្រើប្រាស់សិទ្ធិទាំងអស់ការពារអធិបតេយ្យភាពរបស់ខ្លួនលើប្រទេសទាំងមូល ដោយដាក់ពង្រាយកងទ័ពរហូតដល់ព្រំដែនអ៊ីស្រាអែល។
ភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឲ្យដឹងថា លោក អាអូន (Aoun) ជួបជាមួយឧត្តមនាវីឯក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសម្របសម្រួលដោយទីក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ដោយមានភាគីអ៊ីស្រាអែលនិងលីបង់ក្នុងគោលបំណងបង្កើតកិច្ចព្រមព្រៀងសន្តិភាព។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងវ៉ាស៊ីនតោន ក្រុមហេសបូឡានឹងត្រូវដកហូតអាវុធ ដោយបន្ទុកនានាធ្លាក់លើកងទ័ពជាតិរបស់លីបង់។
យោងតាមសេចក្តីថ្លែងការណ៍មួយ មេទ័ពលីបង់ លោក Rodolphe Haykal និង លោក Cooper បានពិភាក្សាអំពីសារៈសំខាន់នៃការអនុវត្តឧបសម្ព័ន្ធសន្តិសុខនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ក៏ដូចជាវិធីនៃការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ការបង្ហោះមួយនៅលើបណ្តាញសង្គម X បញ្ជាការកណ្តាលអាមេរិក បានលើកឡើងថា លោក Cooper, លោក Aoun និង លោក Haykal បានពិភាក្សាអំពីមាគ៌ាឆ្ពោះទៅមុខក្នុងការអនុវត្តកិច្ចព្រមព្រៀងរបស់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមក្រសួងការបរទេស កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតិឱ្យប្រទេសលីបង់ស្តារអធិបតេយ្យភាពលើទឹកដីរបស់ខ្លួនឡើងវិញ តាមរយៈការរំសាយអាវុធលើក្រុមមិនមែនរដ្ឋនិងការរុះរើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលអនុញ្ញាតឱ្យអ៊ីស្រាអែលដកទ័ពចេញបណ្តើរៗ។
ក្រសួងបន្តទៀតថា៖ « សមាសធាតុនៃដំណើរការនេះនឹងត្រូវបានរៀបរាប់លម្អិតនៅក្នុងឧបសម្ព័ន្ធសន្តិសុខ បង្កើតឡើងដោយគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក»។
មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio លើកឡើងកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោននឹងសងប្រាក់ដល់កងទ័ពលីបង់ចំនួន ៣០លានដុល្លារវិញ ខណៈលីបង់ក៏កំពុងស្វែងរកការកែលម្អសមត្ថភាពយោធាខ្លួនឡើងវិញ៕
សម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


