ព័ត៌មានអន្ដរជាតិ
UN ព្រមានថា បទឈប់បាញ់មិនបានទប់ស្កាត់អ៊ីស្រាអែលវាយប្រហារប៉ាឡេស្ទីនឡើយ
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) បានព្រមានកាលពីថ្ងៃចន្ទថា ការវាយប្រហារតាមអាកាស និងប្រតិបត្តិការតាមដីគោករបស់យោធាអ៊ីស្រាអែល នៅតែបន្តទូទាំងតំបន់ហ្គាហ្សា បណ្តាលឱ្យមានអ្នកស្លាប់បន្ថែមទៀត ខណៈស្ថានភាពក្នុងដែនដីប៉ាឡេស្ទីនមានភាពមិនស្ថិតស្ថេរ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានតួកគី Anadolu នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។

លោក Ramiz Alakbarov អនុប្រធានសម្របសម្រួលពិសេសរបស់ UN សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា៖ « ចាប់តាំងពីថ្ងៃកំណត់សម្រាប់របាយការណ៍លាយលក្ខណ៍អក្សរ កាលពីថ្ងៃទី១២ ខែមិថុនា ស្ថានភាពនៅទូទាំងអ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា តំបន់ West Bank រួមទាំងទីក្រុងយេរូសាឡឹមខាងកើត នៅតែមានភាពមិនប្រាដកប្រជា»។
ដោយកត់សម្គាល់អំពីការវាយប្រហារតាមអាកាស និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានបន្តនៅទូទាំងតំបន់ហ្គាហ្សា បណ្តាលឱ្យមានអ្នកស្លាប់បន្ថែមទៀត លោក Alakbarov លើកឡើងថា ចំនួនអ្នកស្លាប់សរុប ចាប់តាំងពីបទឈប់បាញ់លើសពី ១ ០០០នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា។
គួរបញ្ជាក់ថា បច្ចុប្បន្នអ៊ីស្រាអែលគ្រប់គ្រងតំបន់ហ្គាហ្សាជាង ៧០ភាគរយ និងបន្តពង្រីកវិសាលភាពនៃការគ្រប់គ្រងទឹកដីនៅប្រទេសប៉ាឡេស្ទីន។
ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលមានការបំភិតបំភ័យ អំឡុងពេលការតវ៉ានៅហ្គាហ្សាកាលពីថ្ងៃទី២៦ ខែមិថុនា លោក Alakbarov និយាយថា៖ « ជនស៊ីវិលត្រូវតែអាចអនុវត្តសិទ្ធិរបស់ពួកគេដោយសន្តិវិធី ដោយគ្មានការភ័យខ្លាច ហើយត្រូវតែទទួលបានការពារគ្រប់ពេលវេលា»។
លោក Alakbarov បន្ថែមថា៖ « ទោះបីជាមានបទឈប់បាញ់ដែលបានប្រកាសកាលពី ៨ខែមុនក៏ដោយ តំបន់ហ្គាហ្សានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ហើយប្រជាជនជាច្រើននៅតែរងទុក្ខវេទនា។ យើងថ្កោលទោសលើការសម្លាប់ និងរបួសជាបន្តបន្ទាប់របស់ជនស៊ីវិលនៅហ្គាហ្សា រួមទាំងស្ត្រី និងកុមារ»។
តំណាងឱ្យ UN លោក បានថ្កោលទោសលើអំពើហិង្សាទាំងអស់ប្រឆាំងនឹងជនស៊ីវិល រួមទាំងអំពើភេរវកម្ម ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល កំពុងបន្តនិងកាន់តែខ្លាំងឡើង៕
សម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


