ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតួកគី៖ ការតស៊ូប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ និងការពង្រីកទឹកដីរបស់អ៊ីស្រាអែល គឺជាការតស៊ូ ដើម្បីរស់
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានចោទប្រកាន់លទ្ធិស៊ីយ៉ូននិយម(Zionism) ដែលសំដៅលើរបបអ៊ីស្រាអែលបច្ចុប្បន្ន កាលពីថ្ងៃសៅរ៍ ថាបានគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេសតួកគី។ ការលើកឡើងនេះជាការវាយប្រហារពាក្យសម្តីចុងក្រោយបង្អស់របស់មេដឹកនាំតួកគីលើរបបអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។

យោងតាមសារព័ត៌មាន I24News ផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោក Erdogan មានប្រសាសន៍ថា៖ « មនោគមវិជ្ជាប្រល័យពូជសាសន៍ ការកាន់កាប់ និងការពង្រីកខ្លួន ហៅថា លទ្ធិស៊ីយ៉ូននិយម មិនត្រឹមតែគំរាមកំហែងដល់ខ្ញុំ គណបក្ស សម្ព័ន្ធភាពរបស់យើងប៉ុណ្ណោះទេ តែវាគំរាមកំហែងដល់មនុស្សគ្រប់គ្នា។ ពេលយើងតស៊ូប្រឆាំងនឹងលទ្ធិស៊ីយ៉ូននិយម យើងមិនបានធ្វើការតស៊ូនេះសម្រាប់ខ្លួនយើង ឬសម្រាប់ហេតុផលផ្ទាល់ខ្លួននោះទេ តែយើងកំពុងធ្វើវាសម្រាប់ការរស់រានមានជីវិតនិងប្រជាជាតិយើង»។
ភាសាបែបនេះ សម្រាប់លោក Erdogan គឺជាការរិះគន់អ៊ីស្រាអែល និងនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ម្តងហើយម្តងទៀតយ៉ាងចាស់ដៃ ចាប់តាំងពីការសម្លាប់រង្គាលដឹកនាំដោយក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា និងសង្គ្រាមនៅហ្គាហ្សា។
ប្រធានាធិបតីតួកគីបានហៅអ៊ីស្រាអែលថា៖ « ជារដ្ឋភេរវករនិងអ្នកកាន់កាប់ ដោយប្រៀបធៀប លោក ណេតាន់យ៉ាហ៊ូ ទៅនឹងរបបហ៊ីត្លែរ និងស្តាលីន ហើយបានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា រកគ្រប់មធ្យោបាយក្នុងការប្រើយុទ្ធសាស្រ្តប្រល័យពូជសាសន៍»។
ទីក្រុងអង់ការ៉ាបានរក្សាទំនាក់ទំនងជាមួយក្រុមហាម៉ាស តែកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល តែមិនទាន់កាត់ផ្តាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរទាំងស្រុងនៅឡើយទេ៕
សម្រួល៖ ណឺ មិនា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


