អ្នកឧកញ៉ា ម៉ុង ឫទ្ធី Archives - Kampuchea Thmey Daily

ប្រឡូក​វិស័យ​កសិកម្ម​ជាង ៣០ ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់​បំណង​ប្រាថ្នា​មួយ​ ​មិន​ទាន់​សម្រេច​បាន
ផ្តល់​បទ​សម្ភាស​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍ​កសិ​ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ​ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សេដ្ឋី​កសិកម្ម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​រៀបរាប់​ពី​ការ​ប្រឡូក​ក្នុង​វិស័យ​កសិកម្ម ហើយ​លោកក៏​បាន​បង្ហើប​ពី​បំណង​ប្រាថ្នា​មួយ​ដែល​លោក​ចង់​បង្កើត​រោងចក្រ​ផលិត​ប្រេងឆា​ពី​ដូង​ប្រេង ប៉ុន្តែ​មិន​ទាន់​អាច​សម្រេច​បាន ហើយ​លោក​គិត​ថា​ត​ទៅ​មុខ​ទៀត​ក៏​ពិបាក​នឹង​ឈាន​ទៅ​សម្រេច​គោលដៅ​នេះ​ដែរ។

ស្ថិត​ក្នុង​វ័យ ៧២ ឆ្នាំ និង​ឈាន​ចូល​ដល់​វ័យ ៧៣ នៅ​ពេល​ខាងមុខនេះ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី​ បាន​ប្រាប់​ថា ការ​​ប្រឡូក​ក្នុងជំនួញ​កសិកម្ម​ជាង ៣១ ឆ្នាំ មក​នេះ អ្វីដែលលោក​មិនទាន់​សម្រេច​បានរហូត​មក​ដល់​ពេលនេះ​គឺ​ការបង្កើត​រោងចក្រ​ផលិតប្រេងឆាកែច្នៃ​ពី​ផល​ដូងប្រេង។

លោក​រៀបរាប់​ថា «ការងារ​នេះ​ប្រហែល​ជា​កូនចៅ​ជំនាន់ក្រោយ​ ក៏មិនអាចធ្វើបានដែរ ព្រោះ​បើ​ទោះ​ជា​អាច​ដាំដុះ​បាន​​​នៅ​លើផ្ទៃដី ២ ម៉ឺន​ហិកតា​ក៏ដោយ ក៏​មិន​ចំណេញ​ដែរ»។

លោក​ថា បើ​ចង់​ផលិត​ប្រេង​ឆា​ពី​ដូង​ប្រេង ហើយ​ចង់​ធ្វើ​រោងចក្រ​ធំ លុះត្រាតែ​នាំចូល​ប្រេង​ដូង​ឆៅ​ពី​គេ​។ ដូច្នេះលោក​គិត​ថា រហូត​ដល់​លោក​ស្លាប់​ទៅ​ ក៏​ប្រហែល​ជា​មិន​អាច​បង្កើត​រោងចក្រ​ប្រេង​ឆា​នេះ​បាន​​ដែរ។

នៅពេល​គេសួរ​ថា តើមាន​កសិផល​ផ្សេង​ទៀត​​ដែល​អាច​កែច្នៃ​ធ្វើជា​ប្រេង​ឆា​ក្រៅពី​ដូងប្រេង​? ឧកញ៉ា​ម៉ុង ឫទ្ធី បានបញ្ជាក់ថា មានដែរ​​​ដូចជា ផ្កាឈូករ័ត្ន សណ្តែក​សៀង និង​ប្រភេទ​ដំណាំ​ផ្សេងៗ​ជាច្រើន​ទៀត។ ទោះ​ជាយ៉ាង​ណា លោក​បាន​ប្រៀបធៀប​ថា ដំណាំ​ទាំង​នោះ​មិន​ដូច​ដូង​ប្រេង​ទេ ព្រោះ​ដូង​ប្រេង​គឺ​ដាំ​ម្តង ប្រមូល​ផល​បាន​រហូត​វិលជុំ។

លោក​បាន​ពន្យល់​ពី​លក្ខខណ្ឌ​អាកាសធាតុនិងដី​សម្រាប់​ដាំដូង​ប្រេង គឺ​​ត្រូវការ​កម្រិត​ទឹកភ្លៀងលើស​ពី ២ ០០០ មីលីម៉ែត្រ​ក្នុងមួយឆ្នាំ ដូច​នៅចម្ការដូងប្រេង​របស់​លោក​នៅ​ស្រុក​ព្រៃនប់​ គឺមាន​កម្រិត​ទឹកភ្លៀង​រហូតដល់ ៤,០០០ មីលីម៉ែត្រ។

លោក​បន្ត​ថា គ្រប់ដំណាំ​ទាំងអស់​គឺសុទ្ធតែត្រូវការ​ដី​ល្អ​ដូចគ្នា ប៉ុន្តែ​ខុសគ្នា​ត្រង់​តម្រូវការ​ទឹកភ្លៀង​តិច​ឬ​ច្រើន​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​គោល​ជំហរដើម្បី​​ឈានទៅ​សម្រេច​បំណងប្រាថ្នា តាមរយៈ​​ការ​ពង្រីក​ផ្ទៃដី​ដាំដុះ​ដូងប្រេង​បន្ថែម ឧកញ៉ា​ ម៉ុង ឫទ្ធី បាន​សង្កត់ធ្ងន់​ក៏​ដូចជា​​ផ្តល់​ដំបូន្មាន​ថា កុំធ្វើឱ្យសោះ។ ​ចំពោះ​ការឈូស​ឆាយព្រៃឈើ​ដើម្បីយក​ដីមក​ដាំដូងប្រេង​មិន​អាច​ទៅ​រួច​ទេ ហើយ​អន្តរជាតិ​ក៏​មិន​គាំទ្រ​ដែរ ខណៈ​លោក​ក៏​មាន​ជំនឿ​ចិត្ត​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ឈូស​ឆាយ​ព្រៃ​ដើម្បី​ដាំដូង​ប្រេង​នោះ​ឡើយ៕

បន្តចុចអាន៖ រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម

The post ប្រឡូក​វិស័យ​កសិកម្ម​ជាង ៣០ ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់​បំណង​ប្រាថ្នា​មួយ​ ​មិន​ទាន់​សម្រេច​បាន appeared first on Kampuchea Thmey Daily.

សេដ្ឋី​កសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ​មើល​ឃើញ​របត់​ផ្លាស់ប្តូរ​ដ៏​ធំ ខណៈ​ធនាគារ​ចាប់ផ្តើម​បោះ​ដៃ​​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម
ខណៈ​កន្លងមក គេ​មើលឃើញ​ការ​វិនិយោគ​លើវិស័យ​កសិកម្ម​ជួបបញ្ហា​​ប្រឈមច្រើន​ ដែលក្រៅពី​​ទីផ្សារ​លក់​ផលិតផល​ ជាពិសេស​​ការ​ស្វែងរកប្រភព​ទុន ដើម្បី​ពង្រីក​ការ​វិនិយោគ​ការ​ធ្វើកសិកម្ម​។

យ៉ាងណាមិញ របត់ថ្មីកំពុងមាននិន្នាការប្រែប្រួល​ជា​វិជ្ជមាន។ នេះ​បើ​តាម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ខណៈ​ដែល​ធនាគារ​បាន​ផ្លាស់ប្តូរ​គំនិត​ងាក​មក​គាំទ្រ​វិស័យ​កសិកម្មវិញ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប​បាន​ប្រាប់​ថា ពីដើម​ឡើយធនាគារ​ភាគ​ច្រើន​មិនព្រម​ផ្តល់​កម្ចី​ដល់​អ្នក​ធ្វើការ​លើ​វិស័យ​កសិកម្ម​នោះ​ទេ។

សេដ្ឋីកសិកម្ម​រូបនេះ​អះអាង​ថា «សូម្បី​តែ​មាន​សម្ភារ​ធានា​ដូចជា អាជីវកម្ម ដីធ្លី ឬ​ផលដំណាំ ក៏​ធនាគារ​មិន​ទទួល​យក​ដែរ ដែល​នេះ​បញ្ជាក់​បាន​ថា ធនាគារ​ហាក់​ដូចជា​មានបំណង​មិន​ផ្តល់​កម្ចីតែម្តង»។

យ៉ាងណាមិញ អ្នក​ឧកញ៉ា​មើលឃើញ​របត់​ថ្មី​បាន​ផ្លាស់ប្តូរ ដោយ​បច្ចុប្បន្ន​មាន​ការ​បន្ធូរ​បន្ថយការ​​រឹតត្បិត ដែល​ធ្វើឲ្យ​កសិករ​អាច​មានលទ្ធភាព​ទទួល​បាន​កម្ចី​ សម្រាប់​វិនិយោគ​ពង្រីកការ​ធ្វើ​​កសិកម្មបន្ថែមទៀត។

នៅ​ក្នុង​ជំនួប​ជាមួយ​កសិករ​ចិញ្ចឹម​សត្វ និង​ដាំ​ដំណាំ​កម្ពុជា​នៅ​តំបន់​កសិ​ទេសចរណ៍​​ក្រុមហ៊ុន ម៉ុង ឫទ្ធី នៅ​ខេត្ត​កំពង់ស្ពឺ អ្នក​ឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង  បាន​គូស​បញ្ជាក់​ថា ធនាគារ ជីប ម៉ុង បាន​រៀបចំ​ទុនប្រមាណ ៥០០ លានដុល្លារ​ សម្រាប់ជួយ​កសិករជំរុញការ​ធ្វើ​កសិកម្ម​ឲ្យ កាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

លោកថា គោល​ដៅ​មិនមែន​បញ្ចប់​ត្រឹម​ការ​ផ្តល់​កម្ចី​ ៥០០ លានដុល្លារ​នោះទេ ពោលនឹងខិតខំធ្វើ​ឱ្យ​បាន​បន្ថែម​លើស​ពី​នេះទៅ​ទៀត។

ឆ្លើយតប​ការ​សាកសួរ​របស់​អ្នក​សារព័ត៌មាន ហេតុអ្វីបានជាធនាគារ ជីប ម៉ុង ហ៊ានវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែលមាន ហានិភ័យខ្ពស់? ​អ្នក​ឧកញ៉ាបញ្ជាក់ថា ​ដោយសារលោក​យល់​ពី​តម្រូវការ​របស់កសិករ​ដែល​ជួប​បញ្ហា​ប្រភព​ទុន​ក្នុង​ការ​ពង្រីក​ការ​ដាំដុះ ខណះធនាគារ​ភាគច្រើន​តែងតែ​ចៀសវាងការផ្តល់កម្ចីលើវិស័យដែលមានហានិភ័យខ្ពស់នេះ។

«កសិករខ្លះជួបការលំបាក រហូតត្រូវខ្ចីលុយពីឯកជនក្រៅប្រព័ន្ធ ដែលមានអត្រាការប្រាក់ខ្ពស់ ខណៈ​គោលការ​ណ៍​គាំទ្រ​របស់​​ធនាគារ​ជីប ម៉ុង គឺផ្តល់អត្រាការប្រាក់ទាប​និងមិនមានតម្រូវការទ្រព្យធានា ឬបញ្ចាំឡើយ»។

លោក​បន្តថា តាម​រយៈ​ការ​ជួប​កសិករ​ដែល​ដាំ​ដំណាំ​ពោត កសិករ​ប្រាប់​ថា ដំណាំ​ពោត​ចំណាយ​ពេល​ប្រហែល ៦ ខែ​ក្នុង​ការ​ប្រមូល​ផល ដូច្នេះ ធនាគារ ជីប ម៉ុង គ្រោង​បង្កើត​ផលិត​ផល​ឥណ​ទាន​ដែល​មាន​រយៈ​ពេល ៨ ទៅ ៩ ខែ ដែល​ចំ​គោលដៅ និង​ស្របតាមរដូវកាល​ប្រមូល​ផល​របស់​កសិករ។

នៅ​ពេល​កសិករ​ប្រមូល​ផល និង​លក់​រួចរាល់ ពួកគេ​អាច​យក​ប្រាក់មកទូទាត់​សងធនាគារ​វិញ​ដោយ​មិន​បាច់​ទុក​លុយ​ចោល ឬ​ខាតបង់​ការប្រាក់​ក្នុងរដូវកាល​ដែល​គ្មាន​ទិន្នផល​ឡើយ។

ជាមួយគ្នានេះ ដើម្បី​កសាង​គ្រឹះ​ការអភិវឌ្ឍវិស័យកសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​រឹងមាំ ​អ្នក​ឧកញ៉ា​បាន​លើក​​ពី​ទស្សនវិស័យរួមមួយគឺ​ត្រូវ​តែ​​រួម​ដៃ​គ្នា រវាង​អ្នក​ដាំដុះ អ្នក​ចិញ្ចឹម អ្នក​ប្រមូល​ទិញ និង​ធនាគារ ដោយ​មិន​ចង់​ឱ្យមានការ​នាំ​វត្ថុធាតុ​ដើម​ចេញ​ទៅក្រៅ​ប្រទេស​ទាំង​មិន​ទាន់​កែច្នៃ​ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់បង់​តម្លៃ​បន្ថែម​នៃ​ផលិតផល​ជាតិ៕

The post សេដ្ឋី​កសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ​មើល​ឃើញ​របត់​ផ្លាស់ប្តូរ​ដ៏​ធំ ខណៈ​ធនាគារ​ចាប់ផ្តើម​បោះ​ដៃ​​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម appeared first on Kampuchea Thmey Daily.

រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
រោងចក្រផលិតជីកសិកម្មរបស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី នឹងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មផលិតជីសរីរាង្គ​ចែកចាយលក់លើទីផ្សារដែលមានតម្លៃប្រកួតប្រជែង ជួយកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។

ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ការធ្វើកសិកម្មទាំងការដាំដុះ និងការចិញ្ចឹមសត្វ ត្រូវតែមានការកែច្នៃកាកសំណល់ឡើងវិញ ដើម្បីធ្វើឱ្យថ្លៃដើមផលិតធ្លាក់ចុះទាប។

លោក​លើកឡើង​រោងចក្រផលិតជីកសិកម្មដែលក្រុមហ៊ុន ម៉ុង ឫទ្ធី កំពុងសាងសង់ក្នុងខេត្តកំពង់ស្ពឺ បាន​ប្រើប្រាស់វត្ថុធាតុដើម​កែច្នៃពីកាកសំណល់ដែលមានលាមកគោ មាន់ ទា ជ្រូក កាកសំណល់ពីរោងចក្រដូងប្រេង រោងចក្រ​ស្ករអំពៅ និងស្រាបៀរជាដើម។

លោកឧកញ៉ាអះអាងថា កាលណាថ្លៃដើមទាប តម្លៃលក់នៅលើទីផ្សារក៏ទាប ដែលធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកបរិភោគកាន់តែមានលទ្ធភាពទិញ ជាពិសេសក៏ជួយកសិករទប់ទល់ការចំណាយលើថ្លៃដើមផលិតកម្មបានមួយចំណែកធំ។

កន្លងមក កម្ពុជាតែងតែនាំចូលជីពីបរទេសជាច្រើន ដូច្នេះការយកកាកសំណល់ដែលបោះបង់ចោល​មក​កែច្នៃ​ជាជីធម្មជាតិ ដើម្បីដាក់ស្រែចម្ការឡើងវិញ គឺមានសារៈសំខាន់ណាស់។

ពាក់ព័ន្ធ​គម្រោងដំណើរការរោងចក្រទាំងមូលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី រាប់បញ្ចូលទាំងដីធ្លី រោងចក្រ និងទុនបង្វិល ចំណាយទុន​វិនិយោគ​អស់ប្រមាណ ១០ លានដុល្លារ ហើយដែលគ្រោងនឹងដំណើរការសាកល្បងឱ្យបានជាផលិតផលនៅឆ្នាំ២០២៦ នេះ ខណៈសមត្ថភាពផលិតបានជាមធ្យម ១០០ តោន ក្នុងមួយថ្ងៃ។ នេះបើតាម​ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី។

អ្នកឧកញ៉ា បញ្ជាក់ថា រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី សាងសង់ឡើងដោយផ្អែកលើការ​ប្រើប្រាស់​បច្ចេកវិទ្យារបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ការដំណើរការមិនមានភាគហ៊ុនរួមគ្នាជាមួយចិនឡើយ ពោលគឺក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ជាអ្នកទិញបច្ចេកវិទ្យា ហើយភាគីចិនមកជួយសាងសង់ និងដំឡើងឧបករណ៍តែប៉ុណ្ណោះ។

«ក្រុមហ៊ុនចិនដែលលក់បច្ចេកវិទ្យានេះ មានបទពិសោធន៍រហូតដល់ទៅ ១០០ ឆ្នាំ ក្នុងការផលិតជី ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យានេះ នឹងចំណេញជាងការធ្វើតាមការស្មាន ហើយធានាបាននូវគុណភាពខ្ពស់»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ចាក់។

ឧកញ៉ា ម៉ុង ឫទ្ធី ទទួលស្កាល់ថា បើទោះបីជារោងចក្រដំណើរការទៅបានរលូន ក៏នៅតែផ្គត់ផ្គង់បានចំនួនតិចតួចណាស់ បើធៀបនឹងតម្រូវការទីផ្សារក្នុងស្រុក។

អ្នកឧកញ៉ាអះអាងដូច្នេះថា “ទោះបីមានរោងចក្របែបនេះចំនួន ១០ ទៀត ក៏នៅតែមិនទាន់គ្រាន់ដែរ។ ប៉ុន្តែខ្ញុំចង់ធ្វើការសាកល្បងជាជំហានតូចៗសិន ដើម្បីកុំឱ្យមានការប្រថុយប្រថានធំពេក»។

​គោលដៅអនាគត ឧកញ៉ាម៉ុង ឫទ្ធី មិនទាន់សង្ឃឹមលើការនាំចេញជីធម្មជាតិទៅក្រៅប្រទេសឡើយ។ អ្វីដែលសំខាន់បំផុតគឺត្រូវផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ជាមុនសិន។

លើកឡើងពីគុណសម្បត្តិនៃជីកែច្នៃ ធៀបនឹងជីធម្មជាតិស្រស់ ខណះដែលកសិករខ្លះយកអាចម៍មាន់ ឬអាចម៍គោស្រស់ទៅដាក់ដំណាំផ្ទាល់អាចធ្វើឱ្យងាប់ដំណាំ។ នេះបើតាមឧកញ៉ា ម៉ុង ឫទ្ធី។

“សត្វគោស៊ីស្មៅនាំឱ្យមានគ្រាប់ស្មៅនៅក្នុងពោះវៀន ពេលវាបន្ទោបង់មក គ្រាប់ស្មៅទាំងនោះមិនងាប់ទេ ដូច្នេះបើដកអាចម៍គោស្រស់ទៅដាក់ គឺដូចជាទៅដាំស្មៅបន្ថែមនៅក្នុងចម្ការ”។

​ដំណោះស្រាយ អ្នកឧកញ៉ា​បញ្ជាក់ថា គឺ​យក​កាកសំណល់ទាំងនោះមកកែច្នៃ និងរំងាប់មេរោគតាមបច្ចេកវិទ្យាគឺ​វា​មិនដុះស្មៅឡើយ ហើយថែមទាំងសម្លាប់មេរោគអស់ទៀតផង។

ទាក់ទងដំណើរការខ្សែសង្វាក់ផលិតកម្ម អ្នកឧកញ៉ាបញ្ជាក់ថា ក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមជ្រូក ដែលជាប្រភពវត្ថុធាតុដើមផ្ទាល់ខ្លួន ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ឡើយ។ ​ដូចេ្នះ រោងចក្រត្រូវប្រមូល​ទិញបន្ថែមពីកសិករ ដូចជាអាចម៍គោជាដើម ដើម្បីធានាឱ្យមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ដំណើរការរោងចក្រ៕

The post រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម appeared first on Kampuchea Thmey Daily.

អ្នក​ជំនាញ​ក្រុមហ៊ុន ម៉ុង ឫទ្ធី បង្ហើប​បច្ចេកទេស​ដាំ​ដុះ​ដូង​ប្រេង ៣ ឆ្នាំ បាន​ផល
អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី បាន​បង្ហាញ​ពី​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​ដូងប្រេង ដែល​ជា​ដំណាំ​កសិឧស្សាហកម្ម​ដ៏​សំខាន់ ដែល​ក្រៅ​ពី​អាច​កែច្នៃ​លក់​ក្នុងស្រុក ក៏​មាន​ទីផ្សារ​ទូលំទូលាយ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

លោក អ៊ិត ណុប នាយក​គ្រប់គ្រង​ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​ដាំដុះ​ដំណាំ​ដូង​ប្រេង​បាន​អះអាង​ថា ​ដំណាំ​ដូង​ប្រេង​បើ​ការ​ដាំដុះ​មាន​ការ​ថែ​ទាំ​បាន​ល្អ ក្នុង​រយៈពេល ៣ ឆ្នាំ​អាច​ប្រមូល​ផល​បាន។

អ្នក​ជំនាញដែលបម្រើការងារជិត ២០ ឆ្នាំនៅ​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​បង្ហាញ​ពី​ដំណើរការ​នៃ​ការ​ដាំដុះ​ដំណាំ​ដូង​ប្រេង​ តាំង​ពី​ដំណាក់​កាល​បណ្តុះ​កូននិង​ការ​ដក​យក​ទៅ​ដាំ​នៅ​ក្នុង​ចម្ការ។

នៅ​ក្នុង​ដំណាក់កាលទី ១ ​ក្នុង​រយៈពេល ៣ ខែ គឺជា​ដំណាក់​កាល​ដែល​​កូន​ដូង​ប្រេង​ដុះ​លូតលាស់​បាន​ក្នុង​កម្ពស់ល្មម​ ខណៈ​ដំណាក់​កាល​ទី ២ បន្ទាប់ពី​រយៈ​ពេល ៣ ខែ កូនដូង​ត្រូវបាន​ផ្ទេរទៅដាំក្នុង​ថង់​ធំ​បន្ត​រយៈពេលប្រមាណជា ៩ ខែ ទៀត។

សរុប​រយៈ​ពេល​បណ្តុះ​ និង​ដកដាំ​គឺ​ចន្លោះពី ១០ ទៅ ១២ ខែ ទើប​កូនដូងប្រេង​មាន​កម្ពស់​គ្រប់​គ្រាន់ និង​អាចយកទៅដាំ​នៅលើ​ដីចម្ការបាន។ លោក អ៊ិត ណុប បញ្ជាក់។

ពាក់ព័ន្ធ​​ពូជ​ដូង​ប្រេង​ដែល​ដាំនៅចម្ការ​​ក្រុមហ៊ុន ​ម៉ុង ឫទ្ធី នៅក្នុង​​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក អ៊ិត ណុប បាន​បញ្ជាក់​ថា គឺ​ទិញ​​ពូជ​មកពី​ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី និង​ ប្រទេស​កូស្តារីកា។

សម្រាប់​​បច្ចេកទេស​ដាំដុះនិងការថែទាំ ក្រុមហ៊ុន​ប្រើប្រាស់​គ្រឿងចក្រ (Excavator) ឈូស​ឆាយ ច្រូត​ដី និង​កាត់​ចិញ្ច្រាំ​ដើម​ចាស់ៗឱ្យទៅជាកម្ទេចតូចៗ ដោយ​ទុក​ឱ្យរលួយធ្វើជាជីកំប៉ុស្ត។ បន្ថែមពីនេះ ការដាំទៀត​សោត ត្រូវ​ប្រើប្រាស់ត្រាក់ទ័រដើម្បីខួងរណ្តៅ រួចដាក់​ជីទ្រាប់​បាត​មុន​នឹង​ដាំ​កូន​ដូង​ចូល។ លោក អ៊ិត ណុប បញ្ជាក់បន្ថែម។

ដោយសារមានសត្វកណ្តុរច្រើនបំផ្លាញកូនដូង និង​ដើម្បីការពារ​សត្វល្អិត​និង​សត្វកកេរ លោក អ៊ិត ណុប បាន​ប្រាប់​បច្ចេកទេស​បន្ត​ទៀត​ថា ក្រុមហ៊ុនក៏​​ត្រូវ​ប្រើប្រាស់​សំណាញ់​ការពារ​សត្វ​កណ្តុរ​រុំព័ទ្ធ​ជុំវិញ​កូន​ដូង និង​ប្រើប្រាស់​កាក​សំណល់​ដើម្បី​ជួយ​ដី​បន្ថែម។

ដូងប្រេង​ដាំនៅ​ចម្ការ​​ក្រុមហ៊ុន ម៉ុង ឫទ្ធី ខ្លះមាន​អាយុកាល​ប្រមាណ ៣០ ឆ្នាំ ដែលដើមចាស់ៗធ្វើ​ឲ្យ​​​ទិន្នផល​ធ្លាក់ចុះ ទើប​​ក្រុមហ៊ុន​មាន​ផែនការ​កាត់​សម្អាត​ដើម​ចាស់ៗចោល​ និង​ដាំ​​ថ្មីឡើងវិញ។

សម្រាប់ឆ្នាំ ២០២៦ ក្រុមហ៊ុន​គ្រោង​ដាំដុះថ្មីលើផ្ទៃដីប្រមាណ ៥៧៩ ហិកតា ខណៈ​ដើម្បី​ដាំដុះ​ឱ្យអស់ផ្ទៃដីប្រមាណ​ជាង​​ពីរ​ម៉ឺន​ហិកតា ក្រុមហ៊ុនត្រូវចំណាយ​ពេល​យ៉ាងតិច ១១ ឆ្នាំ។

លោក អ៊ិត ណុប បាន​គូស​បញ្ជាក់ថា ការចាប់ផ្តើម​​ដាំជុំទីពីរ​ ក្រុមហ៊ុន​​បាន​បង្កើន​ចំនួន​ដើម​ដូង​ប្រេងដោយ​ដាំ​ក្នុង​បរិមាណ ១៦០ ដើម ក្នុង ១ ហិកតា ​ខុស​ពីពេល​មុនដែលដាំត្រឹមតែ ១៣៦ ទៅ ១៤២ ដើម ក្នុង ១ ហិកតា​។

គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ ១៩៩៦ ក្រុមហ៊ុន ម៉ុង ឫទ្ធី បាន​វិនិយោគ​ដាំ​ដុះ​ដំណាំ​ដូង​ប្រេង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២ ម៉ឺន​ហិកតា ស្ថិតនៅ ភូមិ​តាពៅ ឃុំតានៃ ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ នៅតាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ម្តុំ​គីឡូម៉ែត្រ​លេខ ១៧០។

បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​រោងចក្រ​ផលិត​ប្រេងឆៅ Crude Palm Oil Mill ចំនួន ២ កន្លែង ដែល​មាន សមត្ថភាព​ផលិត​ផ្លែ​ដូង​ស្រស់ FFB សរុប​បាន​ចំនួន ៩៥តោន/ម៉ោង ស្មើនឹង ២.០៩០តោន/ថ្ងៃ និង​អាច​ផលិត​ប្រេងឆៅ CPO បាន ៩.១៩៦ តោន/ខែ។

នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន​ក៏​បាន​ពង្រីក រោងចក្រថ្មីមួយទៀត​ជា​រោងចក្រ​ផលិត​ប្រេង​ដូង​សាច់​ក្នុង Kernel Crashing Plant ដែល​មាន​សមត្ថភាព​កៀបគ្រាប់ដូង​ប្រេង​បាន ៦០តោន/ថ្ងៃ និង​អាច​ផលិត​ប្រេង Kernel Oil បាន ២៧ ទៅ ៣០តោន/ថ្ងៃ៕

បើតាមប្រភពក្រុមហ៊ុន ម៉ុង ឫទ្ធី ទិន្នផល​ប្រេងដូងដែល​ចម្រាញ់បាន​ត្រូវលក់នៅក្នុងស្រុកប្រមាណ ២០% និងនាំចេញទៅទីផ្សារ​អន្តរជាតិ​ប្រមាណជា ៨០% ដែល​ភាគច្រើនលក់ទៅប្រទេសឥណ្ឌា៕

The post អ្នក​ជំនាញ​ក្រុមហ៊ុន ម៉ុង ឫទ្ធី បង្ហើប​បច្ចេកទេស​ដាំ​ដុះ​ដូង​ប្រេង ៣ ឆ្នាំ បាន​ផល appeared first on Kampuchea Thmey Daily.

៣០ ឆ្នាំ​មុន ឧកញ៉ា ​ម៉ុង ឫទ្ធី ជម្នះ​ដាំ​ដូងប្រេង​ទោះ​រង​ការ​គំរាមកំហែងពី​ខ្មែរក្រហម​
អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​រំលឹក​​ពេល​វេលា​កាល​ពី​ជាង ៣០ ឆ្នាំ​មុន ដែលអ្នក​​ឧកញ៉ា​បាន​ចាប់ផ្ដើម​ដាំដុះ​ដំណាំ​ដូង​ប្រេង​តាម​ផ្លូវ​ជាតិ​លេខ ៤ ក្នុង​ខេត្តព្រះសីហនុ បើ​ទោះ​បី​រង​ការ​គំរាម​កំហែង​ពី​​ខ្មែរ​ក្រហម​ក៏​ដោយ។

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ដាំដុះ​ដំណាំ​ដូងប្រេងជុំ​ទី ២ ​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ​ អ្នក​ឧកញ៉ា​បាន​ប្រាប់ពី​​​​ឧបសគ្គធំៗពី​ការ​ដាំដុះ​ដំណាំដូងប្រេង​តាំងពីការ​ចាប់ផ្តើម​ដំបូងៗ ជាពិសេស​គឺ​វត្តមានរបស់កងទ័ពខ្មែរក្រហមនៅសងខាងផ្លូវជាតិ​លេខ ៤។

អ្នក​ឧកញ៉ា​បាន​រំលឹក​ថា ដើម្បី​អាច​ដាំដុះ​បាន​ត្រូវបង់លុយឱ្យខ្មែរ​ក្រហម ព្រោះបើមិន​បង់​លុយ​ទេ ខ្មែរក្រហមនឹងបាញ់ប្រហារនៅពេលដែលចុះទៅឈូសឆាយដី​ដែល​នៅ​ចម្ងាយ​ត្រឹម​តែ​ ៥០០ ម៉ែត្រប៉ុណ្ណោះ។

«ការងារ​មាន​ការ​លំបាកខ្លាំងណាស់តាំងពីការចាប់ផ្តើម ព្រោះត្រូវធ្វើការរៀបចំដី រាវមីនផង និងត្រូវរក្សាទំនាក់ទំនងល្អជាមួយខ្មែរក្រហមផង»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់។

បន្ថែម​ពីនេះ ​ឧបសគ្គ​ដ៏​ធំ​មួយ​ទៀត​ គឺ​ការពឹងផ្អែកលើបច្ចេកទេសបរទេសនៅគ្រា​ចាប់ផ្តើម​ដាំដុះ​ដំបូងៗ។

អ្នក​ឧកញ៉ា​ប្រាប់​ថា នៅពេលចាប់ផ្តើមដាំដុះដូងប្រេង​លើកទី១ ដោយសារតែខ្វះចំណេះដឹង​និង​បច្ចេកទេស ត្រូវ​ពឹងផ្អែកលើអ្នកបច្ចេកទេសបរទេសទាំងស្រុង ដើម្បីជួយដាំនិងថែទាំ ព្រោះ​ការដាំដូងប្រេង​មិនមែនចេះតែដាំបាននោះទេ​ដែល​លោក​ត្រូវ​ជួល​អ្នកបច្ចេកទេស​មក​ប្រចាំការ​រហូត។

បើ​តាមអ្នក​ឧកញ៉ា ម៉ុង ឫទ្ធី មកដល់បច្ចុប្បន្ននេះប្រជាជនខ្មែរ​មានសមត្ថភាព​អាច​ធ្វើការងារនេះ​បាន​ទាំងអស់ ដោយមិនចាំបាច់ត្រូវការអ្នកបច្ចេកទេសបរទេសទៀតឡើយ។

លោក​ក៏​លើក​ឡើង​បញ្ហា​ប្រឈម​ថែមទៀត​ ក្រោយ​ពេល​ហាង​ឆេង​ដីធ្លី​ឡើង​ថ្លៃ​មាន​អ្នក​មក​ឈូស​ឆាយ​រំលោភ​ ដែលរឿងនេះ​​កើត​ឡើង​ទើប​តែ​​នៅពេល​ក្រោយៗ​នេះ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ពូជ​ដូងប្រេង​មក​ដាំដុះ​ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ជាក់​ថា ​គឺ​នាំ​ពូជ​ពី​ប្រទេស​កូស្តារីកា ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

លោក​ថា ប្រទេស​ផ្សេង​ទៀតដែល​គេ​ដាំដុះ គេ​មានវិទ្យាស្ថានរបស់គេរួចទៅហើយ ដូច្នេះ​បើ​​លោក​បង្កើត​កន្លែងបណ្តុះកូន​ដូង​ប្រេងខ្លួនឯង គឺបានត្រឹមតែយកមកដាំខ្លួនឯងប៉ុណ្ណោះ គ្មាន​ទីផ្សារ​លក់​ចេញ​ទេ។ ហេតុនេះ ទើបជម្រើសដែលល្អគឺមានតែការទិញកូនដូងប្រេងពីគេមកដាំ។

ក្នុង​ពិធី​ដាំ​ដូងប្រេង​ជុំ​ទី ២ នៅ​ខេត្ត​ព្រះសីហនុ លោក អ៊ិត ណុប នាយក​គ្រប់គ្រង​ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគ​ទុន​ដំណាំ​ដូង​ប្រេង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំ​ដូង​ប្រេង​កម្ពុជា បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៩៦ ខណៈ​ពិធីសម្ពោធដាំដូងប្រេងជំនាន់ទី១ ជានិមិត្តរូប​ផ្លូវការ​ធ្វើឡើង​ក្រោម​វត្តមាន​​​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ១៩៩៧។

លោក អ៊ិត ណុប បាន​បន្ត​ថា ទីតាំងក្រុមហ៊ុន​វិនិយោគ​ដាំដុះដំណាំ​​​ដូងប្រេង​គឺ​ស្ថិតនៅ ភូមិតាពៅ ឃុំតានៃ ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់​ម្តុំ​គីឡូម៉ែត្រលេខ ១៧០ នៅ​លើ​ផ្ទៃដីសរុប ២០.២៦៤ ហិកតា ក្នុងនោះមានដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋចំនួន ៦.២៨០​ ហិកតា រួមទាំង​ដីឯកជន​ដែល​ក្រុមហ៊ុនបាន​ប្រមូល​ទិញ​ពី​ប្រជាជន​។

បើ​តាម​លោក អ៊ិត ណុប យោងតាមស្ថានភាពបច្ចុប្បន្ន ដំណាំដូងប្រេងមួយចំនួន​ដែលបាន​ដាំដុះមុន​គេ​បង្អស់ចាប់​តាំងពីឆ្នាំ​១៩៩៧ មានអាយុ ៣០ ឆ្នាំ និងដូងប្រេងមួយចំនួនទៀត​មាន​ការ​លូតលាស់​ខ្ពស់ៗ​ពេក​​ធ្វើឱ្យទិន្នផលធ្លាក់ចុះ ទើប​ក្រុមហ៊ុន​បានសម្រេច និងរៀបចំផែនការ​សម្អាត​ចោល ព្រម​ទាំង​ធ្វើការដាំថ្មី​ឡើងវិញ​ប្រមាណ ៦.២៨០ ហិកតា ហើយ​តាមផែនការត្រូវចំណាយ​ពេលវេលា​រហូត​ដល់ ១១ ឆ្នាំ។

ជាក់ស្តែងនៅឆ្នាំ ២០២៦ ក្រុមហ៊ុននឹងធ្វើការដាំដុះ​លើផ្ទៃដី ៥៧៩ ហិកតា ស្មើនឹង ៩២.៦៤០​ កូន​ដូង​ប្រេង គិត​ជាមធ្យម ១៦០ ដើម/ហិកតា។

លោក អ៊ិត ណុប បាន​បញ្ជាក់ថា គ្រាប់ពូជដូងប្រេងក្រុមហ៊ុន​នាំចូល​ពីប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រទេសកូស្តារីកា ដោយសារ​ប្រទេសទាំងបីនេះ​ជាប្រទេស​​ដែល​​ឈាន​មុខគេ​​ក្នុង​ការ​ផលិត​​គ្រាប់ពូជ មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ជឿទុកចិត្តបាន​អំពីគុណភាពបង្កាត់ពូជ ធន់នឹង​អាកាសធាតុ ធន់នឹងជំងឺ និងទទួលបានទិន្នផលល្អ។

បើតាមអ្នក​បច្ចេកទេស​រូប​នេះ គ្រាប់​ដូងប្រេង​ត្រូវ​ការ​​បណ្តុះ​រយៈពេល ១០ ទៅ ១២ ខែ ទើប​អាច​យកទៅដាំនៅ​ចម្ការ​បាន​៕

The post ៣០ ឆ្នាំ​មុន ឧកញ៉ា ​ម៉ុង ឫទ្ធី ជម្នះ​ដាំ​ដូងប្រេង​ទោះ​រង​ការ​គំរាមកំហែងពី​ខ្មែរក្រហម​ appeared first on Kampuchea Thmey Daily.

ឧកញ៉ា ម៉ុង ឫទ្ធី បង្ហើប​ជំនួប​សន្ទនា​ជាមួយ​នាយរដ្ឋមន្រ្តីកម្ពុជា​ គឺ​ជំរុញ​រោងចក្រ​ផលិត​ជី​​​ដំណើរការ​ឲ្យបាន​ឆាប់
អ្នក​ឧកញ៉ា ​ម៉ុង ឫទ្ធី បាន​បង្ហើប​អំពី​ការ​សន្ទនា​​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុង​កម្មវិធី​មួយ​កាលពីពេលថ្មីៗ​នេះ ដែល​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ជំរុញ​ឲ្យ​លោក​ដំណើរការ​រោងចក្រ​ផលិត​ជី​ឲ្យ​បាន​កាន់​តែ​លឿន ឲ្យ​បាន​កាន់តែច្រើន​និង​ជួយ​គាំទ្រ​ដល់​​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​​អាចឈាន​ទៅ​​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។

ក្នុងកម្មវិធីដាំដូងប្រេងនៅស្រុកព្រៃនប់​កាល​ពី​ម្សិលមិញនេះ សេដ្ឋី​កសិកម្ម​រូបនេះ​បាន​បញ្ជាក់ថា​​ មានអ្នក​ឆ្ងល់ មាន​អ្នក​សួរ​ច្រើន​តើ​លោក​និង​សម្តេច​ខ្សឹបគ្នារឿងអ្វី? ការពិត​គឺនាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​លោក​ជួយ​​ការងារកសិកម្ម ទាំង​ការ​ដាំដុះ និង​ការ​ចិញ្ចឹម​សត្វ រួម​ទាំង​ការ​ដំណើរការ​រោងចក្រ​ផលិត​ជី​ឲ្យបានកាន់តែលឿន គោលដៅ​ជំរុញ​ការផលិត​ក្នុង​ស្រុក​​ឲ្យ​មាន​តម្លៃ​កាន់​តែ​ទាប និង​អាច​ប្រកួត​ប្រជែង​ជាមួយបរទេស។

អ្នកឧកញ៉ា​ ម៉ុង ឫទ្ធី ​​មើល​ឃើញ​ពី​បេះដូង​​របស់​នាយករដ្ឋមន្រ្តី​វ័យ​ក្មេង​របស់​កម្ពុជា ដែល​តែងតែ​យកចិត្ត​ទុកដាក់​គិត​គូរ​ពីផលប្រយោជន៍ជាតិ និងប្រជាជនជានិច្ច។

ដោយ​សារ​មើលឃើញ​បទពិសោធន៍របស់​លោក​​លើ​កិច្ចការងារកសិកម្ម អ្នក​ឧកញ៉ា​បានអះអាងថា នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រាប់​ថានឹងរកពេល​ជួបពិភាក្សាគ្នា​បន្តទៀត​នៅ​ពេល​ក្រោយ៕

The post ឧកញ៉ា ម៉ុង ឫទ្ធី បង្ហើប​ជំនួប​សន្ទនា​ជាមួយ​នាយរដ្ឋមន្រ្តីកម្ពុជា​ គឺ​ជំរុញ​រោងចក្រ​ផលិត​ជី​​​ដំណើរការ​ឲ្យបាន​ឆាប់ appeared first on Kampuchea Thmey Daily.

​​រោងចក្រ​ផលិត​ជីធំៗ​ក្នុងស្រុក ​រួមចំណែកកាត់​បន្ថយ​ជី​នាំចូល ជួយ​សេដ្ឋកិច្ច​ជាតិ​រាប់លានដុល្លារក្នុងមួយឆ្នាំៗ
ក្រៅពីជីនាំ​ចូល កម្ពុជាក៏​មានសមត្ថភាព​ផលិត​ជី​ក្នុងស្រុក​សម្រាប់​បម្រើ​លើវិស័យ​កសិកម្ម ដែលបាន​រួមចំណែក​កាត់បន្ថយ​ការ​​ខាត​បង់​សេដ្ឋកិច្ចជាតិ​រាប់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗពី​ការ​នាំ​ចូលជី​ពី​បរទេស។

ខាងក្រោមនេះជា​​រោងចក្រ​ផលិតជីធំៗ​កំពុង​ដំណើរការ​ខ្សែ​សង្វាក់ផលិតកម្ម​ក្នុងប្រទេស​កម្ពុជា ហើយ​មួយចំនួនទៀត​​កំពុង​សាងសង់​ជា​បន្តបន្ទាប់។

ក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ

រោងចក្រ​ផលិត​ជីក្នុង​ស្រុក​មួយ​នេះ មាន​សមត្ថភាព​ផលិត​ជី​​ធម្មជាតិ​បាន​ប្រមាណ ១០០ តោន ក្នុង​មួយ​ថ្ងៃ ហើយ​ថែមទាំង​បាន​ជួយ​សម្អាត​បរិស្ថាន​សង្គម តាម​រយៈ​ការ​ប្រមូល​កាក​សំណល់​មក​កែច្នៃ​ឡើងវិញ។

រោងចក្រ​ផលិ​តជី​របស់​ក្រុមហ៊ុន ហ៊ុយ យន់ បាន​ចាប់ផ្ដើមដំណើរការ​តាំង​ពី​ឆ្នាំ ២០១៣ ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ។

ជី​ធម្មជាតិដែល​ក្រុមហ៊ុន​ផលិត​មាន​ ៣ មុខ​សំខាន់ៗ ក្នុង​នោះ​មាន ជី​គ្រាប់ សម្រាប់​ការងារ​ស្រែ​ចម្ការ ជី​ទឹក​ធម្មជាតិ និង​ជីកំបោរ​កសិកម្ម ដែល​ភាគច្រើន​ជី​ទាំងនេះ​ផលិត​ចេញ​ពី​កាក​សំណល់​​និង​លាមក​សត្វ ដែល​ក្រុមហ៊ុន​ប្រមូល​ចូល​រោងចក្រ​។

ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី

អ្នក​វិនិយោគ​កម្ពុជានិង​ជប៉ុន ​បាន​សហការគ្នា​បង្កើត​រោងចក្រ​ផលិតជី​ធម្មជាតិ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​​ស្រុក​ និង​នាំចេញទៅបរទេស។

ទស្សនៈ​វិស័យក្នុងដំណើរការ​រោងចក្រ​ផលិតជីក្នុងស្រុកនេះ​ គឺ​ដើម្បី​ចង់​ជួយកែប្រែនិង​ស្ដារ​គុណភាព​ដី​របស់​កសិករ​ដែល​បាន​ខូចខាត​ដោយ​សារ​ការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​ពុល​ខុសបច្ចេកទេស។ បន្ថែមពីនេះ ក្រុមហ៊ុន​ចង់​ជំរុញ​ឲ្យ​កសិករ​កាត់​បន្ថយ​ការប្រើប្រាស់​ជីគីមី​ដែលចំណាយលុយច្រើន ហើយ​ងាកមក​ប្រើជី​ធម្មជាតិវិញ។

ក្រុមហ៊ុន​ផលិត​ជី​ ផេនដា​ មែន

ក្រុមហ៊ុន ធាន ម៉ុង បាន​សម្ពោធ​ដំណើរការ​អាជីវកម្ម ព្រម​ជាមួយ​នឹង​រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ស្រុក​ម៉ាក​ ផេនដា មេន (Panda Man) កាល​ពី​ឆ្នាំ ២០២៤ ដែល​មាន​ទីតាំង​រោងចក្រនៅក្នុង​ស្រុក​ឆ្លូង ​ខេត្តក្រចេះ។

រោងចក្រ​ផលិត​ជី​កសិកម្ម ផេនដា មេន មាន​សមត្ថភាព​ផលិតជី អិនប៉េកា រហូត​ដល់​ទៅ ១៥ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​ជី​ទឹក​ចំនួន ៣ ម៉ឺន​តោនក្នុងមួយឆ្នាំ។

ក្រុមហ៊ុន ធានម៉ុង ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលផ្ដួចផ្ដើមឡើងដោយស្ថាបនិកជាជនជាតិខ្មែរ និងចិនរួមគ្នា ដោយផ្ដោតលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការផ្គត់ផ្គង់ជីគីមី និងជីទឹក សម្រាប់​ផលិតកម្ម​កសិកម្មនៅកម្ពុជា។

ផលិតផលជី ផេនដា មេន របស់ក្រុមហ៊ុនមានដូចជា ជីអ៊ុយរ៉េ ដេអាប៉េ កាលី និងអិនប៉េកា (NPK) ជាដើម។

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​វីរៈ ប៊ុនថាំ

រោងចក្រ​ផលិតជី​របស់​ក្រុមហ៊ុន ​វីរៈ ប៊ុនថាំ សាងសង់នៅលើ​​ផ្ទៃដីទំហំ​​ប្រមាណ ១០ ហិកតា ស្ថិត​នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ដោយសាង​កេរ្តិ៍ឈ្មោះ​ដំបូងតាមរយៈអាជីវកម្ម​​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នកដំណើរ ក្រុមហ៊ុន​វីរៈ ប៊ុនថាំ បាន​វិវឌ្ឍ​​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម ដោយឈាន​ទៅ​បើកដំណើរការ​រោងចក្រ​ផលិតជី​បន្ថែម។

រោងចក្រ​ដែលមានស្ថាបនិកជាជនជាតិខ្មែរ​នេះ មាន​សមត្ថភាព​ផលិត​ជី​បាន​ប្រមាណ ២០០ តោន​ក្នុងមួយថ្ងៃ ដូចជាជីសរីរាង្គ ជីលាមក​ជន្លេន និងជីទឹក។

បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន​ មុន​បញ្ចេញ​លក់ចែកចាយ​ជាផ្លូវការ ជីរបស់ក្រុមហ៊ុនខ្មែរ​នេះ​បាន​​យក​ទៅ​សាកល្បង​​ប្រើប្រាស់​នៅ​លើ​ដំណាំ​ជា​ច្រើន​ប្រភេទ​​ដូចជា​ស្រូវ ស្វាយ ទុរេន ដោយ​ទទួល​បាន​លទ្ធផល​ល្អ មិន​បង្ក​ប៉ះពាល់​ដល់​គុណ​ភាព​ដី​នោះ​​ឡើយ​។

ក្រៅពី​រោងចក្រ​ផលិត​ជីសរីរាង្គ ក្រុមហ៊ុន​ក៏គ្រោងសាងសង់រោង​ចក្រ​ផលិត​ជី​គីមី​បន្ថែម​ទៀតនាពេលខាងមុខ។

ក្រុមហ៊ុន husk venture

ក្រុមហ៊ុន Husk Ventures ជាក្រុមហ៊ុនវិនិយោគពី​បរទេស​មានមូលដ្ឋាន​​ផលិតកម្ម​នៅខេត្តកំពង់ធំ។ ក្រៅ​ពី​ផលិត​ជី​កសិកម្ម​ដើម្បីផ្គត់ផ្គង់​​​តម្រូវការ​​ក្នុង​ស្រុក ក្រុមហ៊ុន​ក៏​បាន​នាំ​ចេញ​ទៅ​ប្រទេស​មួយ​ចំនួន​ ខណៈ​នៅ​ឆ្នាំ ២០២៤ ក្រុមហ៊ុន​បាននាំចេញជោគជ័យផលិតផលជីសរីរាង្គចំនួន ៣០០ តោន ទៅកាន់​ប្រទេសវៀតណាម។

ក្រុមហ៊ុនបាន​ដាក់ផែនការ​ពង្រីកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀត ហើយ​ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន​បាន​ទិញ​ឧបករណ៍​ថ្មី​ក្នុង​ផែនការ​ជំរុញ​ការ​ផលិតជីសរីរាង្គឱ្យបាន ១០ ០០០ តោន។

ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាជួយក្រុមហ៊ុនអាច​លក់កាបោន ដែល​កើត​ចេញ​ពីការផលិតជីសរីរាង្គនៅលើទីផ្សារអន្តរជាតិបានទៀតផង។

ក្រុមហ៊ុន​សុជាតិ​យ៉ា​ខ្មែរ​កសិកម្ម

នៅ​ខេត្ត​កំពង់ស្ពឺ ក្រុមហ៊ុន​សុជាតិយ៉ា​ខ្មែរ​កសិកម្ម បាន​បង្កើត​ខ្សែ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ផលិត​ជី​សរីរាង្គ​ដែល​មាន​ទី​តាំង​​នៅភូមិព្រិចខ្ពស់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅឆ្នាំ២០២៤។ បច្ចុប្បន្ន​ក្រុមហ៊ុន​ផលិត​ជីធម្មជាតិ​ពីរ​ប្រភេទ គឺទី១ ប្រភេទ​ជី​ម្សៅ​ និងទី២ ជា​ប្រភេទជីគ្រាប់។

ឆ្នាំ ២០២៥ ក្រុមហ៊ុន​បាន​បំពាក់​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្ថែម ដើម្បីផលិតជីធម្មជាតិឱ្យកើនដល់ ២០០ ទៅ ៣០០ តោនក្នុងមួយថ្ងៃ សម្រាប់​ចូលរួម​អភិវឌ្ឍវិស័យកសិកម្ម និងចូលរួម​លើក​កម្ពស់​ជីវភាព​កសិករ​នៅ​តាម​តំបន់ជនបទ។

ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​ឧកញ៉ា ម៉ុង ឫទ្ធី

ក្រៅ​ពី​រោងចក្រ​ផលិត​ចំណី​សត្វ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ផ្តើម​សាងសង់​​រោងចក្រ​ផលិត​ជី​ធម្មជាតិ​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់​ ទា ដែលមាន​ទីតាំង​នៅ​តំបន់​អភិវឌ្ឍ​សែន​ជ័យ មាន​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ប្រហែល​មួយ​ម៉ោង​ពី​រាជធានី​ភ្នំពេញ។

ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មានក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហើប​ពី​ផែនការ​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​ជី​​ធម្មជាតិ​ ខណៈ​ដែលគ្រឿងចក្រ​និង​​ឧបករណ៍​សម្រាប់​ដំឡើង​បាន​មក​ដល់​អស់​ហើយ។

បើតាម​អ្នក​ឧកញ៉ា​ គម្រោង​សាងសង់​រោងចក្រ​ផលិត​ជី​ធម្មជាតិ​បន្ថែម​នេះ មាន​គោល​បំណង​ទាញ​​យក​សំណល់​ចេញ​ពី​ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​​ផ្សេងៗទៅ​កែច្នៃ​ផលិត​ជា​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ និង​ចែកចាយ​ដល់​កសិករ​ប្រើប្រាស់​លើ​ផល​ដំណាំ​។

បើតាមរបាយការណ៍​ពី​​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ គិត​ត្រឹម​បំណាច់​ឆ្នាំ ២០២៥ រោងចក្រ​ផលិត​ជី​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន ២៥ ក្រុមហ៊ុន ជាមួយ​សមត្ថភាព​អាច​ផលិត​បាន​ចំនួន ១៨ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ៕

The post ​​រោងចក្រ​ផលិត​ជីធំៗ​ក្នុងស្រុក ​រួមចំណែកកាត់​បន្ថយ​ជី​នាំចូល ជួយ​សេដ្ឋកិច្ច​ជាតិ​រាប់លានដុល្លារក្នុងមួយឆ្នាំៗ appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុន​ឧកញ៉ា ម៉ុង ឫទ្ធី ​សម្រុកសាងសង់​រោងចក្រ​ផលិតជី គ្រោង​បញ្ចប់​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ
ក្រុមហ៊ុនអ្នក​ឧកញ៉ា ​ម៉ុង ឫទ្ធី កំពុងសម្រុក​សាងសង់​​រោងចក្រ​ផលិត​ជី​សរីរាង្គ​ ក្រៅពី​ការ​វិនិយោគ​ដាំដុះ​ដំណាំ​កសិ​ឧស្សាហកម្ម​លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា​នៅ​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក លី ឡាវីល នាយក​ចាត់ការ​ទូទៅ​ផ្នែក​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​រោងចក្រ​ផលិត​ជី​របស់​ក្រុមហ៊ុន គិត​មក​ដល់​ពេល​នេះវឌ្ឍនភាព​ការ​សាងសង់​បាន​ប្រមាណ ៣០%។ លោក​ថា រោងចក្រ​អាច​ចាប់ផ្តើមដំណើរការ​បាននៅត្រីមាសទី ៤ ក្នុង​ឆ្នាំ ២០២៦ ខាងមុខនេះ។

យ៉ាងណាមិញ លោក លី ឡាវីល មិន​បាន​បញ្ជាក់​អំពី​សមត្ថភាពផលិត​​របស់​រោងចក្រ ​ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ដោយ​លោក​គ្រាន់​តែ​បង្ហើប​ថា​ជី​ដែល​រោងចក្រ​ផលិត​ជា​ប្រភេទ​ជី​កំប៉ុស្ត ដែល​ទាញ​ប្រភព​ពី​លាមក​ជ្រូក មាន់ ទា និង​កាកសំណល់ផ្សេងៗ។

ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប បាន​​កំពុង​វិនិយោគ​ដាំដុះ​ដំណាំ​ដូង​ប្រេង​លើផ្ទៃដី​ប្រមាណ ប្រមាណ ១៦ ០០០ ហិកតា​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​បញ្ជាក់​ថា ជាង ៣០ ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​អស់​ប្រមាណ ១២០ លាន​ដុល្លារ លើ​ការ​វិនិយោគ​ដាំដុះ​ដំណាំ​ដូង​ប្រេង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីពេលកន្លងទៅនេះ សេដ្ឋីកសិកម្មដ៏លេចធ្លោរូបនេះ​បានឲ្យដឹងថា ការវិនិយោគ​លើ​ដំណាំដូងប្រេង​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​​នៅ​មិន​ទាន់រកបានផលចំណេញបានវិញនៅឡើយទេ។

អ្នកឧកញ៉ាប្រាប់ថា ការធ្វើជំនួញកសិកម្មសេដ្ឋីៗក្នុងស្រុកមិនហ៊ានប្រថុយដាក់ទុនវិនិយោគនោះទេ ប៉ុន្តែ​អ្នកឧកញ៉ាមិនរុញរា​នៅតែបន្តមុខជំនួញ​ដែលអ្នកឧកញ៉ាបានចាប់​កវែកកឆ្នាំង​ពេញមួយជីវិតនេះ។

បើ​តាម​សេដ្ឋី​កសិកម្ម​រូប​នេះ ក្រៅ​ពី​វិនិយោ​គ​ដាំដុះ​ដំណាំ​ដូងប្រេង លោក​បាន​​ធ្វើពិពិធកម្ម​ការ​វិនិយោគ​​វិស័យ​​កសិឧស្សាហកម្មក្នុង​នោះ​មានការ​ចិញ្ចឹម​ជ្រូក​នាំ​ពូជ​ពី​បរទេស ការ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ដែល​ជួយ​ទិញ​ផល​កសិកម្មពី​កសិករ​ប្រមាណ ៤០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​កំពុង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ជី​​​ធម្មជាតិ ដែលមានទីតាំង​នៅ​តំបន់​អភិវឌ្ឍ​សែន​ជ័យ​ក្នុងខេត្តកំពង់ស្ពឺ។

អ្នក​ឧកញ៉ា​​បញ្ជាក់​ថា ការ​វិនិយោគសាងសង់​​​រោងចក្រ​ផលិត​ជី​​បន្ថែម​នេះ មាន​គោល​បំណងទាញ​​យក​សំណល់​ចេញ​ពី​ការ​ចិញ្ចឹម​សត្វ និង​ផលិតផល​​ផ្សេងៗទៅ​កែច្នៃ​ផលិត​ជា​ជី​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន​ និងចែកចាយ​ដល់​កសិករ​​ប្រើប្រាស់​លើ​ផល​ដំណាំ​​ផ្សេងៗ៕

The post ក្រុមហ៊ុន​ឧកញ៉ា ម៉ុង ឫទ្ធី ​សម្រុកសាងសង់​រោងចក្រ​ផលិតជី គ្រោង​បញ្ចប់​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំនេះ appeared first on Kampuchea Thmey Daily.