ព័ត៌មានជាតិ
ប្រឡូកវិស័យកសិកម្មជាង ៣០ ឆ្នាំ ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់បំណងប្រាថ្នាមួយ មិនទាន់សម្រេចបាន
ផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចនៅតំបន់អភិវឌ្ឍកសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សេដ្ឋីកសិកម្មអ្នកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់ពីការប្រឡូកក្នុងវិស័យកសិកម្ម ហើយលោកក៏បានបង្ហើបពីបំណងប្រាថ្នាមួយដែលលោកចង់បង្កើតរោងចក្រផលិតប្រេងឆាពីដូងប្រេង ប៉ុន្តែមិនទាន់អាចសម្រេចបាន ហើយលោកគិតថាតទៅមុខទៀតក៏ពិបាកនឹងឈានទៅសម្រេចគោលដៅនេះដែរ។

ស្ថិតក្នុងវ័យ ៧២ ឆ្នាំ និងឈានចូលដល់វ័យ ៧៣ នៅពេលខាងមុខនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានប្រាប់ថា ការប្រឡូកក្នុងជំនួញកសិកម្មជាង ៣១ ឆ្នាំ មកនេះ អ្វីដែលលោកមិនទាន់សម្រេចបានរហូតមកដល់ពេលនេះគឺការបង្កើតរោងចក្រផលិតប្រេងឆាកែច្នៃពីផលដូងប្រេង។
លោករៀបរាប់ថា «ការងារនេះប្រហែលជាកូនចៅជំនាន់ក្រោយ ក៏មិនអាចធ្វើបានដែរ ព្រោះបើទោះជាអាចដាំដុះបាននៅលើផ្ទៃដី ២ ម៉ឺនហិកតាក៏ដោយ ក៏មិនចំណេញដែរ»។
លោកថា បើចង់ផលិតប្រេងឆាពីដូងប្រេង ហើយចង់ធ្វើរោងចក្រធំ លុះត្រាតែនាំចូលប្រេងដូងឆៅពីគេ។ ដូច្នេះលោកគិតថា រហូតដល់លោកស្លាប់ទៅ ក៏ប្រហែលជាមិនអាចបង្កើតរោងចក្រប្រេងឆានេះបានដែរ។

នៅពេលគេសួរថា តើមានកសិផលផ្សេងទៀតដែលអាចកែច្នៃធ្វើជាប្រេងឆាក្រៅពីដូងប្រេង? ឧកញ៉ាម៉ុង ឫទ្ធី បានបញ្ជាក់ថា មានដែរដូចជា ផ្កាឈូករ័ត្ន សណ្តែកសៀង និងប្រភេទដំណាំផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងណា លោកបានប្រៀបធៀបថា ដំណាំទាំងនោះមិនដូចដូងប្រេងទេ ព្រោះដូងប្រេងគឺដាំម្តង ប្រមូលផលបានរហូតវិលជុំ។
លោកបានពន្យល់ពីលក្ខខណ្ឌអាកាសធាតុនិងដីសម្រាប់ដាំដូងប្រេង គឺត្រូវការកម្រិតទឹកភ្លៀងលើសពី ២ ០០០ មីលីម៉ែត្រក្នុងមួយឆ្នាំ ដូចនៅចម្ការដូងប្រេងរបស់លោកនៅស្រុកព្រៃនប់ គឺមានកម្រិតទឹកភ្លៀងរហូតដល់ ៤,០០០ មីលីម៉ែត្រ។
លោកបន្តថា គ្រប់ដំណាំទាំងអស់គឺសុទ្ធតែត្រូវការដីល្អដូចគ្នា ប៉ុន្តែខុសគ្នាត្រង់តម្រូវការទឹកភ្លៀងតិចឬច្រើនតែប៉ុណ្ណោះ។

ពាក់ព័ន្ធគោលជំហរដើម្បីឈានទៅសម្រេចបំណងប្រាថ្នា តាមរយៈការពង្រីកផ្ទៃដីដាំដុះដូងប្រេងបន្ថែម ឧកញ៉ា ម៉ុង ឫទ្ធី បានសង្កត់ធ្ងន់ក៏ដូចជាផ្តល់ដំបូន្មានថា កុំធ្វើឱ្យសោះ។ ចំពោះការឈូសឆាយព្រៃឈើដើម្បីយកដីមកដាំដូងប្រេងមិនអាចទៅរួចទេ ហើយអន្តរជាតិក៏មិនគាំទ្រដែរ ខណៈលោកក៏មានជំនឿចិត្តដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏នឹងមិនអនុញ្ញាតឱ្យមានការឈូសឆាយព្រៃដើម្បីដាំដូងប្រេងនោះឡើយ៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


