ព័ត៌មានជាតិ
អ្នកជំនាញក្រុមហ៊ុន ម៉ុង ឫទ្ធី បង្ហើបបច្ចេកទេសដាំដុះដូងប្រេង ៣ ឆ្នាំ បានផល
អ្នកគ្រប់គ្រងក្រុមហ៊ុន ម៉ុង ឫទ្ធី បានបង្ហាញពីបច្ចេកទេសនៃការដាំដុះដំណាំដូងប្រេង ដែលជាដំណាំកសិឧស្សាហកម្មដ៏សំខាន់ ដែលក្រៅពីអាចកែច្នៃលក់ក្នុងស្រុក ក៏មានទីផ្សារទូលំទូលាយនាំចេញទៅក្រៅប្រទេស។
លោក អ៊ិត ណុប នាយកគ្រប់គ្រងក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគដាំដុះដំណាំដូងប្រេងបានអះអាងថា ដំណាំដូងប្រេងបើការដាំដុះមានការថែទាំបានល្អ ក្នុងរយៈពេល ៣ ឆ្នាំអាចប្រមូលផលបាន។

អ្នកជំនាញដែលបម្រើការងារជិត ២០ ឆ្នាំនៅក្រុមហ៊ុន ម៉ុង ឫទ្ធី បានបង្ហាញពីដំណើរការនៃការដាំដុះដំណាំដូងប្រេង តាំងពីដំណាក់កាលបណ្តុះកូននិងការដកយកទៅដាំនៅក្នុងចម្ការ។
នៅក្នុងដំណាក់កាលទី ១ ក្នុងរយៈពេល ៣ ខែ គឺជាដំណាក់កាលដែលកូនដូងប្រេងដុះលូតលាស់បានក្នុងកម្ពស់ល្មម ខណៈដំណាក់កាលទី ២ បន្ទាប់ពីរយៈពេល ៣ ខែ កូនដូងត្រូវបានផ្ទេរទៅដាំក្នុងថង់ធំបន្តរយៈពេលប្រមាណជា ៩ ខែ ទៀត។
សរុបរយៈពេលបណ្តុះ និងដកដាំគឺចន្លោះពី ១០ ទៅ ១២ ខែ ទើបកូនដូងប្រេងមានកម្ពស់គ្រប់គ្រាន់ និងអាចយកទៅដាំនៅលើដីចម្ការបាន។ លោក អ៊ិត ណុប បញ្ជាក់។
ពាក់ព័ន្ធពូជដូងប្រេងដែលដាំនៅចម្ការក្រុមហ៊ុន ម៉ុង ឫទ្ធី នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក អ៊ិត ណុប បានបញ្ជាក់ថា គឺទិញពូជមកពីប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូណេស៊ី និង ប្រទេសកូស្តារីកា។

សម្រាប់បច្ចេកទេសដាំដុះនិងការថែទាំ ក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រ (Excavator) ឈូសឆាយ ច្រូតដី និងកាត់ចិញ្ច្រាំដើមចាស់ៗឱ្យទៅជាកម្ទេចតូចៗ ដោយទុកឱ្យរលួយធ្វើជាជីកំប៉ុស្ត។ បន្ថែមពីនេះ ការដាំទៀតសោត ត្រូវប្រើប្រាស់ត្រាក់ទ័រដើម្បីខួងរណ្តៅ រួចដាក់ជីទ្រាប់បាតមុននឹងដាំកូនដូងចូល។ លោក អ៊ិត ណុប បញ្ជាក់បន្ថែម។
ដោយសារមានសត្វកណ្តុរច្រើនបំផ្លាញកូនដូង និងដើម្បីការពារសត្វល្អិតនិងសត្វកកេរ លោក អ៊ិត ណុប បានប្រាប់បច្ចេកទេសបន្តទៀតថា ក្រុមហ៊ុនក៏ត្រូវប្រើប្រាស់សំណាញ់ការពារសត្វកណ្តុររុំព័ទ្ធជុំវិញកូនដូង និងប្រើប្រាស់កាកសំណល់ដើម្បីជួយដីបន្ថែម។
ដូងប្រេងដាំនៅចម្ការក្រុមហ៊ុន ម៉ុង ឫទ្ធី ខ្លះមានអាយុកាលប្រមាណ ៣០ ឆ្នាំ ដែលដើមចាស់ៗធ្វើឲ្យទិន្នផលធ្លាក់ចុះ ទើបក្រុមហ៊ុនមានផែនការកាត់សម្អាតដើមចាស់ៗចោល និងដាំថ្មីឡើងវិញ។
សម្រាប់ឆ្នាំ ២០២៦ ក្រុមហ៊ុនគ្រោងដាំដុះថ្មីលើផ្ទៃដីប្រមាណ ៥៧៩ ហិកតា ខណៈដើម្បីដាំដុះឱ្យអស់ផ្ទៃដីប្រមាណជាងពីរម៉ឺនហិកតា ក្រុមហ៊ុនត្រូវចំណាយពេលយ៉ាងតិច ១១ ឆ្នាំ។
លោក អ៊ិត ណុប បានគូសបញ្ជាក់ថា ការចាប់ផ្តើមដាំជុំទីពីរ ក្រុមហ៊ុនបានបង្កើនចំនួនដើមដូងប្រេងដោយដាំក្នុងបរិមាណ ១៦០ ដើម ក្នុង ១ ហិកតា ខុសពីពេលមុនដែលដាំត្រឹមតែ ១៣៦ ទៅ ១៤២ ដើម ក្នុង ១ ហិកតា។
គួរបញ្ជាក់ថា កាលពីឆ្នាំ ១៩៩៦ ក្រុមហ៊ុន ម៉ុង ឫទ្ធី បានវិនិយោគដាំដុះដំណាំដូងប្រេងលើផ្ទៃដីទំហំប្រមាណ ២ ម៉ឺនហិកតា ស្ថិតនៅ ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ម្តុំគីឡូម៉ែត្រលេខ ១៧០។
បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតប្រេងឆៅ Crude Palm Oil Mill ចំនួន ២ កន្លែង ដែលមាន សមត្ថភាពផលិតផ្លែដូងស្រស់ FFB សរុបបានចំនួន ៩៥តោន/ម៉ោង ស្មើនឹង ២.០៩០តោន/ថ្ងៃ និងអាចផលិតប្រេងឆៅ CPO បាន ៩.១៩៦ តោន/ខែ។
នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុនក៏បានពង្រីក រោងចក្រថ្មីមួយទៀតជារោងចក្រផលិតប្រេងដូងសាច់ក្នុង Kernel Crashing Plant ដែលមានសមត្ថភាពកៀបគ្រាប់ដូងប្រេងបាន ៦០តោន/ថ្ងៃ និងអាចផលិតប្រេង Kernel Oil បាន ២៧ ទៅ ៣០តោន/ថ្ងៃ៕
បើតាមប្រភពក្រុមហ៊ុន ម៉ុង ឫទ្ធី ទិន្នផលប្រេងដូងដែលចម្រាញ់បានត្រូវលក់នៅក្នុងស្រុកប្រមាណ ២០% និងនាំចេញទៅទីផ្សារអន្តរជាតិប្រមាណជា ៨០% ដែលភាគច្រើនលក់ទៅប្រទេសឥណ្ឌា៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


