Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ម៉ុង ឫទ្ធី បង្ហើប​ជំនួប​សន្ទនា​ជាមួយ​នាយរដ្ឋមន្រ្តីកម្ពុជា​ គឺ​ជំរុញ​រោងចក្រ​ផលិត​ជី​​​ដំណើរការ​ឲ្យបាន​ឆាប់

បានផុស

នៅ

អ្នក​ឧកញ៉ា ​ម៉ុង ឫទ្ធី បាន​បង្ហើប​អំពី​ការ​សន្ទនា​​ជាមួយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ក្នុង​កម្មវិធី​មួយ​កាលពីពេលថ្មីៗ​នេះ ដែល​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​ជំរុញ​ឲ្យ​លោក​ដំណើរការ​រោងចក្រ​ផលិត​ជី​ឲ្យ​បាន​កាន់​តែ​លឿន ឲ្យ​បាន​កាន់តែច្រើន​និង​ជួយ​គាំទ្រ​ដល់​​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ដើម្បី​​អាចឈាន​ទៅ​​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង។

ក្នុងកម្មវិធីដាំដូងប្រេងនៅស្រុកព្រៃនប់​កាល​ពី​ម្សិលមិញនេះ សេដ្ឋី​កសិកម្ម​រូបនេះ​បាន​បញ្ជាក់ថា​​ មានអ្នក​ឆ្ងល់ មាន​អ្នក​សួរ​ច្រើន​តើ​លោក​និង​សម្តេច​ខ្សឹបគ្នារឿងអ្វី? ការពិត​គឺនាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​លោក​ជួយ​​ការងារកសិកម្ម ទាំង​ការ​ដាំដុះ និង​ការ​ចិញ្ចឹម​សត្វ រួម​ទាំង​ការ​ដំណើរការ​រោងចក្រ​ផលិត​ជី​ឲ្យបានកាន់តែលឿន គោលដៅ​ជំរុញ​ការផលិត​ក្នុង​ស្រុក​​ឲ្យ​មាន​តម្លៃ​កាន់​តែ​ទាប និង​អាច​ប្រកួត​ប្រជែង​ជាមួយបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា​ ម៉ុង ឫទ្ធី ​​មើល​ឃើញ​ពី​បេះដូង​​របស់​នាយករដ្ឋមន្រ្តី​វ័យ​ក្មេង​របស់​កម្ពុជា ដែល​តែងតែ​យកចិត្ត​ទុកដាក់​គិត​គូរ​ពីផលប្រយោជន៍ជាតិ និងប្រជាជនជានិច្ច។

ដោយ​សារ​មើលឃើញ​បទពិសោធន៍របស់​លោក​​លើ​កិច្ចការងារកសិកម្ម អ្នក​ឧកញ៉ា​បានអះអាងថា នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រាប់​ថានឹងរកពេល​ជួបពិភាក្សាគ្នា​បន្តទៀត​នៅ​ពេល​ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម