Angelina Jolie​ Archives - Kampuchea Thmey Daily

Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina
យោងតាមប្រភព Brad Pitt ជឿជាក់ថាទំនាក់ទំនងរបស់គាត់ជាមួយកូនចឹញ្ចឹម Pax Thien គឺមិនអាចត្រលប់មកផ្សះផ្សាគ្នាបានវិញទេ។ តារាសម្ដែងប្រុសក៏បានស្តីបន្ទោស Angelina Jolie ចំពោះស្ថានភាពបច្ចុប្បន្ននៃកូនប្រុសដែលមានដើមកំណើតវៀតណាម។

Brad Pitt ត្រូវ​គេ​និយាយ​ថា​ មិន​ខ្វល់​ពី​របៀប​រស់នៅ​ដ៏​អាស្រូវ​របស់ Pax Thien ទេ។ រូបថត៖ BackGrid

នៅចុងខែឧសភា Pax Thien ត្រូវបានគេប្រទះឃើញដើរចេញពីសណ្ឋាគារមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ក្នុងស្ថានភាពមិននឹងនរ ដោយភ្នែកស្រពាប់ស្រពោន ស្នាមញញឹមតិចៗ និងរាងកាយមិនស្ថិតស្ថេរ ទាមទារការគាំទ្រពីមិត្តភក្តិ។  បន្ទាប់មកពួកគេបានទៅក្លឹបកម្សាន្ត Deja Vu នៅ Hollywood Hills ហើយបាននៅកម្សាន្តរហូតដល់ម៉ោង ២:៣០ ទៀបភ្លឺ ឃ្លិបមួយនោះត្រូវបានពណ៌នាដោយប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប និងអាមេរិកថា ជារឿងដ៏គួរភ្ញាក់ផ្អើលបំផុត។

ទន្ទឹមពេលដែល Pax Thien និងឪពុកម្តាយចិញ្ចឹមមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ ប្រភពជិតស្និទ្ធនឹង Brad Pitt បានបញ្ជាក់ប្រាប់ Daily Mail ថា តារាសម្តែងកើតនៅឆ្នាំ ១៩៦៣ មិនចង់ចូលរួមក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងកូនប្រុសចិញ្ចឹមរបស់គាត់ ដែលមានដើមកំណើតវៀតណាមទេ។

ប្រភពដដែលបាននិយាយថា គាត់មិនខ្វល់ពីអ្វីដែល Pax ធ្វើឬមិនធ្វើនោះទេ។ សកម្មភាពរបស់ក្មេងជំទង់គឺជាការឆ្លុះបញ្ចាំងថាគាត់ជានរណា។ Brad ពិតជាមើលឃើញទំនាក់ទំនងរបស់គាត់ជាមួយ Pax ដែលមិនអាចជួសជុលបាន។

យោងតាមប្រភពខាងក្នុងបានបញ្ចាក់ឲ្យដឹងទៀតថា តួសម្តែងក្នុងភាពយន្ត F1 បានស្តីបន្ទោស Angelina ចំពោះសកម្មភាពបះបោររបស់ Pax Thien ។

ប្រភពបានសង្កត់ធ្ងន់ថា Brad ជឿថា អ្វីក៏ដោយដែលកូនរបស់គាត់កំពុងជួបប្រទះនៅពេលនេះ គឺជាលទ្ធផលផ្ទាល់នៃរបៀបដែលពួកគេធំឡើង។ ពួកគេមានអាយុគ្រប់គ្រាន់ក្នុងការសម្រេចចិត្តរបស់ពួកគេឥឡូវនេះ។ ប្រសិនបើជម្រើសទាំងនោះរួមបញ្ចូលរឿងអាស្រូវ ពួកគេត្រូវតែទទួលខុសត្រូវចំពោះខ្លួនឯង។ Brad នឹងនៅទីនោះដើម្បីផ្តល់ដំបូន្មាន ប៉ុន្តែគាត់មិនអាចធ្វើវាបានទេ នៅពេលដែលគាត់មិនអាចមានទំនាក់ទំនងជាមួយពួកគេនៅពេលនេះ ។

ប្រភពបានបន្ថែមថា តារាសម្ដែងប្រុសវ័យ៦១ឆ្នាំ មិនមានគម្រោងទាក់ទងកូនចិញ្ចឹមរបស់គាត់ណាមួយឡើយ។ គាត់​គិត​ថា Pax Thien និង Maddox ទាំង​ពីរ​បាន​ច្បាស់​លាស់​អំពី​អារម្មណ៍​របស់​ពួក​គេ ហើយ​គាត់​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​អំពី​អ្នក​ទាំង​ពីរ​នោះ​ទេ។ យ៉ាងណា ចំពោះកូនៗផ្សេងទៀត តារាដែលឈ្នះពានរង្វាន់ Oscar ត្រូវបានគេនិយាយថា នៅតែសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងត្រលប់មកវិញ ហើយពេលវេលានោះនឹងព្យាបាលរបួស។

លើសពីនេះ សមាជិកម្នាក់នៃគ្រួសារ Pitt ក្នុងរដ្ឋ Missouri បានចែករំលែកថា  Jane ម្តាយរបស់ Brad Pitt ក៏ចង់ឲ្យក្មេងៗផ្លាស់ប្តូរគំនិត និងទំនាក់ទំនងឡើងវិញផងដែរ។ ជាពិសេស កូនៗរបស់ Jolie និង Pitt មិនមានគ្រួសារផ្សេងទៀតទេ ដោយសារ Angelina ឃ្លាតឆ្ងាយពីបងប្រុស គ្មានក្មួយស្រី ឬក្មួយប្រុស។ ម្តាយរបស់នាងបានស្លាប់ ហើយនាងមានទំនាក់ទំនងលំបាកជាមួយឪពុក។ ផ្ទុយទៅវិញ គ្រួសារ Pitt គឺពោរពេញដោយក្តីស្រលាញ់ និងភាពស្និទ្ធស្នាល។ កូនៗរបស់ Brad មានបងប្អូនជីដូនមួយចំនួន ៣០ នាក់ដែលពួកគេស្និទ្ធស្នាល។ ពួកគេអាចទៅលេងលំហែកាយនៅឆ្នេរសមុទ្រ ឬនៅផ្ទះជាមួយគ្នាបាន។ មិន​បាន​ទាក់ទង​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​​។

ទោះជាយ៉ាងណាក៏ដោយ ភាគីរបស់ Angelina បានសម្តែងការមិនពេញចិត្តចំពោះការចែករំលែកថ្មីៗនេះពីសាច់ញាតិរបស់ Brad Pitt ។ ប្រភពជិតស្និទ្ធនឹងតារាស្រីកើតឆ្នាំ ១៩៧៥ បានរិះគន់ថា Brad នៅតែដើរតួជាជនរងគ្រោះ។ ទំនាក់ទំនងដែលខូចខាតជាមួយកូនៗគឺជាលទ្ធផលផ្ទាល់នៃរបៀបដែលគាត់ប្រព្រឹត្តចំពោះពួកគេ។ គាត់គួរតែឈប់ស្តីបន្ទោសអ្នកដទៃ។ ប្រសិនបើគាត់ចង់កសាងទំនាក់ទំនងរបស់គាត់ជាមួយកូន គាត់គួរតែទទួលស្គាល់សកម្មភាពរបស់គាត់ហើយកែកំហុសរបស់គាត់៕

រូបថត៖ Dave Bennett

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift ដាក់ពាក្យបណ្តឹង ក្រោយបុរសម្នាក់តាមយាយីនាងជាច្រើនឆ្នាំ

The post Brad Pitt ថា Pax Thien ទៅជាមនុស្សលែងស្ដាប់បង្គាប់ ដោយសារតែ Angelina appeared first on Kampuchea Thmey Daily.

ទើបជាពីគ្រោះថ្នាក់ ២ដង ពេលនេះកូនចិញ្ចឹមវៀតណាម Angelina ស្រវឹងជោគជាំនៅមុខក្លឹបមួយ
កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា សារព័ត៌មាន Daily Mail បាន​ចែក​រំលែក​វីដេអូ​ផ្តាច់​មុខនៃឃ្លិបចុង​ក្រោយ​បំផុត​របស់ Pax Thien ដែលជា​កូន​ប្រុស​ចិញ្ចឹមជនជាតិ​វៀតណាម​របស់ Angelina Jolie និង Brad Pitt ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ​ស្រវឹង​ជោគជាំ នៅ​ខាង​ក្រៅ​ក្លឹប​កម្សាន្ត​ក្នុង​ទីក្រុង Los Angeles។ ក្មេងជំទង់​ក៏​ត្រូវ​បាន​គេ​ឃើញ​ឱប និង​កាន់​ដៃ​ក្មេង​ស្រី​មិនស្គាល់អត្តសញ្ញាណម្នាក់ដែរ។

រូបភាព៖Daily Mail

នៅក្នុងវីដេអូ គេឃើញកូនប្រុសតារាហូលីវូដឈរនៅមុខច្រកចូល Deja Vu Showgirls Hollywood Strip Club ដែលជាក្លឹបមួយក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ យុវជន​ដែល​កើត​ក្នុង​ឆ្នាំ​២០០៣ ត្រូវ​ឆ្លងកាត់​ការឆែកឆេរយ៉ាងលម្អិត មុន​នឹង​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​ក្នុងក្លឹបកម្សាន្ត។

ក្នុង​ឃ្លិប​មួយ​ទៀត Pax Thien ត្រូវ​គេ​ចាប់​បាន​ថាឃើញរូបលោកឱប​នារី​វ័យ​ក្មេង​ម្នាក់ដែលគេពុំស្គាល់អត្តសញ្ញាណ នៅលើលើចិញ្ចើមផ្លូវមួយកន្លែង។ វា​មិន​ច្បាស់​ថា​ភាគី​ទាំង​ពីរ​និយាយ​អ្វី​នឹង​គ្នា ទឹក​មុខ​របស់លោកបង្ហាញ​ការ​ខក​ចិត្តចំពោះដៃគូម្ខាងទៀត ប៉ុន្តែក្នុងសកម្មភាពស្រវឹងជោគជាំ។

គូនេះក៏ត្រូវបានគេឃើញកាន់ដៃគ្នាដើរតាមផ្លូវ ប៉ុន្តែភាគីខាងក្មេងស្រីហាក់មិនចង់បង្ហាញមុខរបស់នាងទេ ដោយបានប្រើដៃរបស់នាងដើម្បីរារាំងការលួចឆ្មក់ថតពីក្រុមអ្នកថតរូប paparazzi ។ ពួកគេ​និង​មិត្តភ័ក្តិ​ផ្សេង​ទៀត ​ក៏រត់​គេច​ពី​អ្នក​លួច​ថត​រូប​ ប៉ុន្តែ​មិន​បាន​សម្រេច។

អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺថា Pax Thien  ហាក់​ស្រវឹង​ស្រាជោគជាំមិនអាចទប់លំនឹងខ្លួនឯងបាន ដល់ថ្នាក់ក្រុមមិត្តភក្តិត្រូវកាន់ដៃនិងទប់ខ្លួនរបស់លោក។ ជាពិសេស មិត្ត​ភក្តិរបស់លោកបានបង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ Pax Thien ដោយម្នាក់ៗបានព្យាយាមការពារគាត់ពីក្រុមអ្នកថតរូប paparazzi យ៉ាងទំហឹង។

យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្មេងជំទង់វ័យ២១ឆ្នាំ និងក្រុមមិត្តភ័ក្តិរបស់គាត់បានដើរលេងកម្សាន្តនៅល្ងាចថ្ងៃទី ៣១ ខែឧសភា ។ ពួកគេត្រូវគេជឿថា បានជប់លៀងនៅឯបារក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Chateau Marmontin មុនពេលធ្វើដំណើរទៅកាន់ក្លឹបកម្សាន្ត។

រូបភាព៖ngoisao

កាសែតអង់គ្លេសបានសម្តែងការព្រួយបារម្ភចំពោះ Pax Thien នៅពេលដែលគាត់ហាក់ដូចជាមិនអាចគ្រប់គ្រងខ្លួនឯងបានជិតមួយឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ជិតស្លាប់ដល់ទៅ២ដង ហើយថែមទាំងប្រើឃ្លាថា «កូនបង្កបញ្ហារបស់ Angelina Jolie និង Brad Pitt»។

ជិត​មួយ​ឆ្នាំ​មក​ហើយ ដែល​ព័ត៌មាន​ភាគច្រើន​អំពី​ជនជាតិវៀតណាមរូបនេះគឺ​តែងតែអវិជ្ជមានជានិច្ច។ នៅចុងខែកក្កដា ឆ្នាំ ២០២៤ លោក Pax Thien បានបើកបរកង់អគ្គិសនី ហើយបានបង្កគ្រោះថ្នាក់នៅជិតផ្ទះ ក្នុងនៅតំបន់ Los Feliz នៃទីក្រុង Los Angeles ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យយុវជន​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ។ ក្រោយ​លេច​មុខ​ជាថ្មី រូបគេត្រូវ​បង់​រុំ​ដៃ និង​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរលើ​មុខ។

កាល​ពី​ដើម​ឆ្នាំ​នេះ​​ Pax Thien កូនប្រុសរបស់អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt ក៏បានជួបឧបទ្ទវហេតុលើកទីពីរ ត្រឹមរយៈពេល៦ខែ ខណៈដែលរូបគេជ្រុលទៅបុករថយន្តដែលចតនៅតាមផ្លូវនៅទីក្រុង Los Feliz បណ្ដាលឲ្យកង់ម៉ូតូអគ្គិសនីរងការខូចខាត មិនអាចវិលត្រង់ដូចមុនបានឡើយ

យ៉ាងណាមិញ ឧប្បត្តិហេតុជាបន្តបន្ទាប់ បានធ្វើឲ្យរូបភាពរបស់ Pax Thien ស្ថិតក្នុងក្រសែភ្នែកសាធារណៈជន និងប្រព័ន្ធផ្សព្វផ្សាយកាន់តែយ៉ាប់យ៉ឺន។ គាត់ត្រូវបានគេហៅថាជាអ្នកបង្ករបញ្ហាញឹកញាប់ជាងគេក្នុងគ្រួសារ ហើយគេថែមទាំងសង្ស័យថាគាត់អាចមានបញ្ហាផ្លូវចិត្តទៀតផង៕

រូបភាព៖Dân trí

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កូនចិញ្ចឹមវៀតណាម Angelina ជួបគ្រោះថ្នាក់ចរាចរណ៍ជាថ្មី

The post ទើបជាពីគ្រោះថ្នាក់ ២ដង ពេលនេះកូនចិញ្ចឹមវៀតណាម Angelina ស្រវឹងជោគជាំនៅមុខក្លឹបមួយ appeared first on Kampuchea Thmey Daily.

Brad Pitt ​បង្ហាញ​ស្នាម​សាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី
កាលពីថ្ងៃទី ១០ ខែកុម្ភៈ រូបថតមិនពាក់អាវរបស់តារាហូលីវូដ Brad Pitt ត្រូវគេចែករំលែកយ៉ាងព្រោងព្រាត ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ក្នុងនោះទស្សនិកជនជាច្រើនចាប់អារម្មណ៍នឹងស្នាមសាក់លើពោះរបស់តារាប្រុសវ័យ៦១ឆ្នាំជាអក្សរខ្មែរ ដែលធ្លាប់សាក់រួមគ្នាជាមួយអតីតភរិយា Angelina Jolie ។

យោងតាមទំព័រ Six រូបថតនេះគឺជាផ្នែកមួយនៃឈុតផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្តក្រោមចំណងជើងថា F1 និយាយអំពីការប្រកួតប្រណាំងរថយន្ត Grand Prix ដែលតារាសម្ដែងកើតឆ្នាំ ១៩៦៣ បានសម្ដែង ។​ នៅក្នុងរូបថត Brad Pitt ដេកលើសាឡុង ដៃរបស់គាត់ទម្លាក់លើឥដ្ឋ ហើយរាងកាយខាងលើមិនមានសំលៀកបំពាក់ឡើយ។ ក្នុង​វ័យ​៦១​ឆ្នាំ តារា​ហូលីវូដ​រូប​នេះ​នៅ​តែ​រក្សា​រាង​កាយ​មាំ​មួន។ បន្ថែមពីលើរូបរាង​ តារាប្រុសក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្នាមសាក់លើស្បែករបស់គាត់។ គួរឲ្យចាប់អារម្មណ៍ សាក់ចំនួនពាក់ព័ន្ធនឹង Angelina Jolie ។

សារព័ត៌មាន Daily Mail បានចង្អុលបង្ហាញថា តារាសម្តែងបានសាក់រូបខួបកំណើតរបស់ Angelina (ថ្ងៃទី ០៤ខែមិថុនា) នៅលើពោះខាងក្រោមរបស់គាត់។ វាត្រូវបានសរសេរជាភាសាខ្មែរ ដោយតំណាងឲ្យស្រុកកំណើតរបស់កូនប្រុសច្បងគឺ Maddox ។

មិនតែប៉ុណ្ណោះ ស្នាមសាក់មួយទៀតគឺជាឈើឆ្កាងដែលលាតសន្ធឹងពីកដៃទៅកំភួនដៃ។ ម្ខាងនៃឈើឆ្កាងមានអក្សរ A ដែលតំណាងឲ្យ Angelina ហើយម្ខាងទៀតមានអក្សរកាត់ឈ្មោះកូនទាំងប្រាំមួយនាក់របស់ពួកគេគឺ Maddox, Pax Thien, Zahara, Shiloh, Knox និង Vivienne ។

យ៉ាងណា Angelina ក៏មានស្នាមសាក់ឈើឆ្កាងផងដែរ ប៉ុន្តែនៅលើពោះខាងក្រោមរបស់នាង។ នាង​បាន​សាក់​រូប​វា​មុន​ពេល​រៀប​ការ​ជាមួយ​ប្តី​ដំបូង​របស់​នាង Jonny Lee Miller ក្នុង​ឆ្នាំ ១៩៩៦។ លើសពីនេះ Brad Pitt ក៏មានស្នាមសាក់របស់អតីតភរិយានៅលើខ្នងរបស់គាត់ដែរ។

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Brad Pitt បានចាប់ផ្តើមសាក់រូបបន្ទាប់ពីបានជួប Angelina Jolie។ ប៉ុន្តែមតិរបស់មហាជនបានបញ្ចេញថា រូប​រាងបស់លោក​ស្អាត ប៉ុន្តែ​ស្នាម​សាក់ច្រើនពេក ធ្វើ​ឲ្យ​គាត់​មើល​ទៅលែងសង្ហា។ ជាមួយគ្នានោះ អ្នកខ្លះថែមទាំងចោទតារាហូលីវូដថា លួចទៅ​វះកាត់​កែ​សម្ផស្ស​ដើម្បីឲ្យមានរាងរៅស្រស់សង្ហាសាច់ចាំដូចក្មេងថែមទៀតផង។

ដោយឡែកងាកមកកាន់មតិទស្សនិកជនមួយចំនួនទៀតបានបញ្ចេញថា តារាប្រុសអាចរក្សាស្នាមសាក់ដែលទាក់ទងនឹង Angelina Jolie ដោយសារនាងបានផ្តល់កំណើតដល់កូន ៣នាក់សម្រាប់គាត់ ហើយចិញ្ចឹមកូនទាំង ៦ នាក់ដោយអស់ពីចិត្ត។ វាហាក់ដូចជារឿងធម្មតាដែលនាងមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់គាត់។ នោះក៏ជាមូលហេតុដែលមិនគួរសាក់ឈ្មោះនរណាម្នាក់ ឬអ្វីទាំងអស់ក្នុងការចងចាំនរណាម្នាក់ដែលសំខាន់សម្រាប់អ្នក។ ព្រោះ​បើ​ទំនាក់​ទំនង​ត្រូវ​បញ្ចប់​ នោះស្នាមសាក់មិនបានរលុបចោលទៅណាឡើយ។​

ងាកមកកាន់ ភាពយន្តថ្មីរបស់ Brad Pitt គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន​ ក្នុងខែមិថុនា ឆ្នាំ ២០២៥។ ទោះបីជាមនុស្សមួយចំនួនគិតថា Brad Pitt មិនស័ក្តិសមសម្រាប់តួនាទីជាអ្នកបើកបររថយន្តប្រណាំងអាជីពក៏ដោយ ក៏ទស្សនិកជនភាគច្រើននៅតែទន្ទឹងរង់ចាំ ការត្រលប់មកវិញរបស់តារាដែលឈ្នះពានរង្វាន់អូស្ការនាពេលកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ

The post Brad Pitt ​បង្ហាញ​ស្នាម​សាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី appeared first on Kampuchea Thmey Daily.

កូនចិញ្ចឹមវៀតណាម Angelina ជួបគ្រោះថ្នាក់ចរាចរណ៍ជាថ្មី
កាលពីថ្ងៃទី ២៤​ខែមករា​​ Pax Thien កូនប្រុសរបស់អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt បានជួបឧបទ្ទវហេតុលើកទីពីរ ត្រឹមពេល៦ខែ ខណៈដែលរូបគេជ្រុលទៅបុករថយន្តដែលចតនៅតាមផ្លូវនៅទីក្រុង Los Feliz បណ្ដាលឲ្យកង់ម៉ូតូអគ្គិសនីរងការខូចខាត មិនអាចវិលត្រង់ដូចមុនបានឡើយ។​

យោងតាមសារព័ត៌មាន Daily Mail ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានហូលីវូដ ហើយគ្រោះថ្នាក់​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​របួស​ទេ។ តាម​សេចក្តីរាយការណ៍​ ក្មេងជំទង់បានព្យាយាមសម្រួលជាមួយ​បុរស​អ្នកបើកបរ​និង​ស្ត្រី​អ្នករួមដំណើរ​ក្នុង​រថយន្ត មុនពេល​ភាគី​ទាំងសងខាង​ប្តូរ​លេខ​ទូរស័ព្ទ​និង​ចេញដំណើរ​ទៅ​។

យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Pax Thien ជួបគ្រោះថ្នាក់ចរាចរណ៍។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា គាត់កម្រពាក់មួកសុវត្ថិភាពនៅតាមផ្លូវពីមុនមក ហើយជារឿយៗតែងតែមានការប៉ះទង្គិចគ្នាជាច្រើនបែបនេះ។ ចំណែកឯមិត្តភ័ក្តិ​ក៏បាន​និយាយ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​ទម្លាប់​បើកបរ​មិន​ប្រុងប្រយ័ត្ន​របស់​កូនប្រុសចិញ្ចឹម Angelina  និង Brad។

នៅចុងខែកក្កដាឆ្នាំ ២០២៤ Pax Thien ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានបុករថយន្តដែលកំពុងរង់ចាំភ្លើងក្រហមនៅលើមហាវិថី Los Feliz ។ Pax ដែល​មិន​បាន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​ ដោយ​មាន​ការ​ឈឺ​ចាប់​ត្រង់​ត្រគាក និង​ក្បាល។ គាត់​ត្រូវ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ពីរ​បី​ថ្ងៃ។ ជិតពីរខែក្រោយមក ទើបរូបគេបានចូលរួមក្នុងព្រឹត្តិការណ៍ដំបូងជាមួយម្តាយចិញ្ចឹម ដោយបង្ហាញស្លាកស្នាមរបួសនៅលើថ្ងាសរបស់គាត់។

Pax Thien (ឈ្មោះកំណើត៖ Pham Quang Sang) កើតនៅឆ្នាំ ២០០៣ នៅទីក្រុងហូជីមិញ។ នៅខែមករាឆ្នាំ ២០០៧ Angelina បានដាក់ពាក្យសុំកូននៅវៀតណាម។ តារាសម្តែងបានបញ្ចប់នីតិវិធីនាំយក Pax ទៅសហរដ្ឋអាមេរិកដើម្បីចិញ្ចឹមនៅខែមីនាឆ្នាំនោះ។  យោងតាមប្រភពជាច្រើន Pax មិនបានចូលរៀននៅមហាវិទ្យាល័យទេ ហើយបច្ចុប្បន្នកំពុងធ្វើការជាអ្នកសិល្បៈហ្គេមក្រោមឈ្មោះប៊ិច Embtto ដើម្បីចៀសវាងការចាប់អារម្មណ៍។ ស្នាដៃរបស់គាត់មានលក្ខណៈអរូបី បង្កើតចេញពីសម្ភារៈ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ យោងតាមទំព័រមួយ Pax Thien គ្រោងនឹងបើកការតាំងពិពណ៌នៅអ៊ីស្រាអែលនាពេលអនាគត។ ក្រៅ​ពី​ការងារ​បច្ចុប្បន្ន គាត់​បាន​ជួយ​ម្តាយ​ក្នុង​ការ​បើក​ហាង​លក់​សំលៀកបំពាក់​ម៉ាក Atelier Jolie៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ

The post កូនចិញ្ចឹមវៀតណាម Angelina ជួបគ្រោះថ្នាក់ចរាចរណ៍ជាថ្មី appeared first on Kampuchea Thmey Daily.

បន្ទាប់ពីជម្លោះលែងលះចប់សព្វគ្រប់ Angelina និង Brad Pitt សល់ទ្រព្យចាយមិនអស់ដូចគ្នា
ទ្រព្យសម្បត្តិរួមរបស់ Angelina Jolie និង Brad Pitt

មុនពេលឆ្នាំ ២០២៤ បានបញ្ចប់ ទីបំផុត Brad Pitt និង Angelina បានដោះស្រាយជម្លោះលែងលះគ្នាដ៏យូរបំផុតមួយរបស់ហូលីវូដ។ ទោះបីជានៅតែមានជម្លោះទាក់ទងនឹងអចលនវត្ថុ Château Miraval ក៏ពីរទាំងបានលុបបំបាត់ទំនាក់ទំនងរបស់ពួកគេជាមូលដ្ឋានជាមួយគ្នាទៅវិញទៅមក។

យោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្ដី Forbes ក្នុងខែកញ្ញា ឆ្នាំ ២០១៦ (នៅពេលដែល​ Angelina ប្តឹងលែងលះពី Brad) ប្រាក់ចំណូលសរុបរបស់អតីតគូស្នេហ៍មានច្រើនជាង ៥៥៥ លានដុល្លារចាប់តាំងពីឆ្នាំ ២០០៤។ ភាគច្រើនវាជាកម្មសិទ្ធិឯកជន។ ពួកគេរកបានសរុប ១១៧.៥ លានដុល្លារ (មុនពន្ធ និងថ្លៃសេវា) ក្នុងរយៈពេល២ ឆ្នាំក្នុងនាមជាគូស្នេហ៍ផ្លូវការ។ ប្រហែល ៧៦,៥ លានដុល្លារដែល Brad នាំយកមកគឺទ្វេដងនៃចំនួនប្រាក់ដែលតារាស្រីកើតក្នុងឆ្នាំ ១៩៧៥បានបង្កើតក្នុងអំឡុងពេលនោះ។

បន្ទាប់ពីបែកបាក់ អ្នកទាំងពីរបានចាប់ផ្តើមបែងចែកទ្រព្យសម្បត្តិ ការផ្លាស់ប្តូរដំបូងគឺលក់ផ្ទះនៅតំបន់លំនៅដ្ឋាន French Quarter ក្នុងទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិកក្នុងតម្លៃ ៤.៩ លានដុល្លារ។ អចលនទ្រព្យនេះត្រូវបានទិញរួមគ្នាដោយអ្នកទាំងពីរក្នុងឆ្នាំ ២០០៧ ក្នុងតម្លៃ ៣.៥លានដុល្លារ។

ទ្រព្យសម្បត្តិរួមទីពីរ និងល្បីល្បាញបំផុតរបស់គូស្នេហ៍គឺអចលនទ្រព្យ Château Miraval (ប្រទេសបារាំង)។ ចំការទំពាំងបាយជូរនេះមានតម្លៃ ៦០ លានដុល្លារនៅពេលដែលអតីតគូស្នេហ៍បានទិញវាក្នុងឆ្នាំ ២០០៨ ។ បន្ទាប់ពីរយៈពេលនៃការវិនិយោគអាជីវកម្ម Brad Pitt បានជួយឲ្យតម្លៃរបស់វាកើនឡើងដល់១៦៤លានដុល្លារ។ តារាសម្ដែង By The Sea ទាំងពីរនាក់ក៏ត្រូវបានគេនិយាយថា ធ្វើជាសហកម្មសិទ្ធិលើទូកទំនើបមួយក្នុងតម្លៃ ៣២៣លានដុល្លារក្នុងឆ្នាំ ២០១៤។

Brad Pitt មានទ្រព្យសម្បត្តិច្រើនជាងអតីតភរិយា ៣ ដង

៨បន្ទាប់ពីស្ថិតិរបស់ទស្សនាវដ្ដី Forbes តារាល្បី Net Worth ប៉ាន់ប្រមាណថា Angelina និង Brad មានទ្រព្យសម្បត្តិសរុបប៉ាន់ស្មានចំនួន ៥២០លានដុល្លារ (មិនរាប់បញ្ចូលទ្រព្យសម្បត្តិរួម)។ ក្នុងនោះ Brad កាន់កាប់ ៤០០ លានដុល្លារ ហើយ Angelina ទទួលបាន ១២០ លានដុល្លារ។ ប្រាក់ចំណូលភាគច្រើនរបស់លោកបានមកពីការសម្ដែងដែល រកចំណូលបានមិនតិចជាង ២០ លានដុល្លារក្នុងមួយរឿង។

នៅឆ្នាំ ២០២៤ គាត់បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនសម្រាប់ប្រាក់ខែខ្ពស់បំផុតនៅក្នុងគម្រោង Formula One ។ គាត់ត្រូវបានគេនិយាយថាបានហោប៉ៅ៣០ លានដុល្លារជាមុនសម្រាប់តួនាទីជាអ្នកដឹកនាំ។ Brad ក៏​រក​បាន​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ពី​ការ​បណ្តាក់​ទុន​អាជីវកម្ម​ផ្សេងៗ ជាពិសេស​ក្រុមហ៊ុន​ផលិត​កម្ម Plan B Entertainment របស់​គាត់។ គាត់និងអតីតភរិយា Jennifer Aniston បានបង្កើតក្រុមហ៊ុននេះក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ តារាសម្តែងរូបនេះបានទិញភាគហ៊ុនអតីតភរិយាមកវិញបន្ទាប់ពីការលែងលះ បន្ទាប់មកបានលក់ភាគហ៊ុនចំនួន ៦០% ទៅឲ្យក្រុមហ៊ុនបារាំង Mediawan ក្នុងឆ្នាំ ២០២២។ វាមិនច្បាស់ថាប្រាក់ចំណេញប្រចាំឆ្នាំប៉ុន្មាននោះទេ  ប៉ុន្តែអាចមានតម្លៃប្រហែល ៣០០លានដុល្លារ។

Vogue បានរាយការណ៍ថាគាត់ក៏ជាសហស្ថាបនិកនៃ God’s True Cashmere ដែលជាខ្សែសំលៀកបំពាក់សាច់ប្រាក់ខ្ពស់ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីជាមួយមិត្តជិតស្និទ្ធរបស់គាត់គឺអ្នករចនាគ្រឿងអលង្ការ Sat Hari ។ ក្រុមហ៊ុនបានចាប់ផ្តើមការសាកល្បងនៅឆ្នាំ ២០១៩ ហើយចាប់ផ្តើមលក់ផលិតផលនៅឆ្នាំ ២០២០ ។

ដូចតារាល្បីផ្សេងទៀតដែរ Brad ក៏រកប្រាក់បានពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗដូចជា TAG Heuer, Chanel No. 5, De’Longhi, Cadillac និង Heineken ។ Brad បាន​ដាក់​ហោប៉ៅ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​អចលនទ្រព្យ។ បន្ទាប់ពីការលែងលះគាត់បានរក្សាផ្ទះគ្រួសារនៅ Los Feliz (កាលីហ្វ័រញ៉ា) ទិញនៅឆ្នាំ ១៩៩៤ក្នុងតម្លៃ ១.៧ លានដុល្លារ។ គាត់បានលក់ផ្ទះនេះក្នុងឆ្នាំ ២០២៣ ក្នុងតម្លៃ ៣៣ លានដុល្លារ។ Brad បានទិញផ្ទះឆ្នេរនៅ Santa Barbara (California) ក្នុងតម្លៃ ៤ លានដុល្លារក្នុងឆ្នាំ ២០០០ ។ បច្ចុប្បន្នតម្លៃទីផ្សាររបស់វាមានដល់ទៅ ២០ លានដុល្លារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Brad បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការអចលនទ្រព្យជាច្រើន ដែលសរុបជាទឹកប្រាក់យ៉ាងហោចណាស់ ៧២ លានដុល្លារ។ លើស​ពី​នេះ តារា​ប្រុស​រូប​នេះ​ក៏​មាន​ម្ចាស់​រថយន្ត​ដ៏​ធំ​សម្បើម​ផង​ដែរ។

ងាកមកកាន់ Angelina គឺជាតារាស្រីដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងហូលីវូដ។ យោងតាម ​​Cosmopolitan Angelina រកចំណូលបានចន្លោះពី ២០ទៅ ៣៥ លានដុល្លារក្នុងមួយរឿង។ នាងទទួលបានប្រាក់ខែចំនួន ៣៣ លានដុល្លារសម្រាប់តួនាទីនាំមុខរបស់នាងនៅក្នុងរឿង Maleficent របស់ Disney ក្នុងឆ្នាំ ២០១៤ ដែលជាការកើនឡើងគួរឲ្យកត់សម្គាល់ពី ៧ លានដុល្លារ និង ១២ លានដុល្លារដែលនាងត្រូវបានបង់សម្រាប់តួនាទីងនៅក្នុងរឿង Tomb Raider franchise នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ។

ក្រៅ​ពី​នេះ Angelina មាន​ប្រាក់​ចំណូល​បន្ថែម​ពី​ការ​សហការ​ជាមួយ​ម៉ាក​ល្បីៗ។ Louis Vuitton បាន​ចំណាយ​ប្រាក់​១០​លាន​ដុល្លារ​ដល់​សម្រស់​វ័យ​៥០​ឆ្នាំ​សម្រាប់​យុទ្ធនាការ​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១១ នេះ​បើ​យោង​តាម​គេហទំព័រ Vogue។ យីហោម៉ូដ St.John បានបង់ប្រាក់ចំនួន ១២ លានដុល្លារសម្រាប់ការបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សាយពាណិជ្ជកម្មឆ្នាំ ២០០៥ នាងក៏ត្រូវបានផ្តល់សំណងជាមួយនឹងកៅអីនៅលើក្រុមប្រឹក្សាភិបាល ភាគហ៊ុននៅក្នុងក្រុមហ៊ុន និងភាគរយនៃការលក់។

នៅឆ្នាំ ២០២៣ Angelina បានបង្កើតក្រុមហ៊ុនសិល្បៈ និងម៉ូដផ្ទាល់ខ្លួន Atelier Jolie ។ វាមិនច្បាស់លាស់អំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប៉ុន្តែនាងបានចុះហត្ថលេខាលើកិច្ចសន្យាជួលរយៈពេល ៨ ឆ្នាំក្នុងតម្លៃ ៦០,០០០ ដុល្លារ/ខែ។

ទាក់ទងនឹងអចលនទ្រព្យ Angelina បានទិញផ្ទះវីឡាដែលមានបន្ទប់គេង ៦ នៅតំបន់ Los Feliz ដែលមានឈ្មោះថា Cecil B Demille ក្នុងឆ្នាំ ២០១៧ ដើម្បីធ្វើផ្ទះសម្រាប់គ្រួសារ បន្ទាប់ពីផ្តាច់ទំនាក់ទំនងរបស់នាងជាមួយ Brad Pitt ។ ផ្ទះគ្រួសារនេះមានតម្លៃ ២៤.៥ លានដុល្លារ។

Angelina មាន​ផ្ទះ​នៅ​ក្នុង​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា។ ទស្សនាវដ្ដី Architectural Digest បាននិយាយថា ផ្ទះនេះត្រូវបានទិញក្នុងឆ្នាំ ២០០៣ បន្ទាប់ពីតារាស្រីរូបនេះបានយកកូនប្រុសច្បងរបស់នាង Maddox នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។ នាងត្រូវបានគេនិយាយថាបានទិញដីជាង ៦០,០០០ ហិកតានៅជុំវិញផ្ទះ ហើយប្រែក្លាយវាទៅជាជម្រកសត្វព្រៃ។

ទោះបីជានាងមិនមានរថយន្តច្រើនដូចអតីតស្វាមីរបស់នាងក៏ដោយ Angelina Jolie ក៏ជាម្ចាស់រថយន្តមួយចំនួនធំផងដែរ ដែលត្រូវបានគេនិយាយថាមានតម្លៃដល់ទៅ ៥៩៣,០០០ ដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី

The post បន្ទាប់ពីជម្លោះលែងលះចប់សព្វគ្រប់ Angelina និង Brad Pitt សល់ទ្រព្យចាយមិនអស់ដូចគ្នា appeared first on Kampuchea Thmey Daily.

ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី
យោងតាមសារព័ត៌មាន People ដោយដកស្រង់ពីមេធាវីរបស់ Angelina Jolie បាននិយាយថា តារាស្រីរូបនេះបានចុះហត្ថលេខាលើញត្តិលែងលះជាមួយ Brad Pitt កាលពីថ្ងៃ៣០ ខែធ្នូ បន្ទាប់ពីអូសបន្លាយអស់រយៈពេល៨ ឆ្នាំ ដោយលើកឡើងពីភាពខុសគ្នាដែលមិនអាចផ្សះផ្សាបាន។

កាលពី៨ ឆ្នាំមុន Angelina  បានដាក់ពាក្យសុំលែងលះ។ នាងនិងកូនបានចាកចេញពីទ្រព្យសម្បត្តិទាំងអស់របស់ពួកគេជាមួយអតីតស្វាមីដោយផ្តោតលើការព្យាបាលនិងស្វែងរកសន្តិភាពសម្រាប់គ្រួសាររបស់ពួកគេ។ នេះគ្រាន់តែជាផ្នែកនៃដំណើរការអូសទាញប៉ុណ្ណោះ។

លោកមេធាវី James Simon បានប្រាប់ People ថា នាងមានអារម្មណ៍ថាហត់នឿយ ប៉ុន្តែនាងធូរស្រាលដែលឧប្បត្តិហេតុបានបញ្ចប់។  នាពេលកន្លងមក​ Angelina មិនដែលនិយាយអាក្រក់អំពី Brad Pitt ជាសាធារណៈទេ។ នាងបានផ្តោតលើការរស់នៅថ្មីជាមួយកូនទាំងប្រាំមួយបន្ទាប់ពីពេលវេលាងងឹតមួយ។

តារាស្រីវ័យ៤៩ឆ្នាំបានដាក់ពាក្យលែងលះនៅថ្ងៃទី ១៩ខែកញ្ញាឆ្នាំ ២០១៦ ក្រោមហេតុផលថា នាងនិងកូនត្រូវបានប្តីធ្វើបាបនៅលើយន្តហោះ ប៉ុន្តែ Brad Pitt មិន​ត្រូវ​​កាត់​ទោស​ដោយ​សារ​តែ​ភស្តុតាង​មិន​គ្រប់គ្រាន់។ បួនខែក្រោយមក គូស្នេហ៍តារាប្រុសរូបនេះ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងលែងលះ ហើយមិនបានចែករំលែកព័ត៌មានលម្អិតណាមួយបន្ថែមទៀតអំពីឧបទ្ទវហេតុនេះទេ។

សេចក្តីថ្លែងការណ៍បានអានថា ភាគីទាំងពីរ និងមេធាវីរបស់ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីការពារឯកជនភាពរបស់ពួកគេ និងរក្សាឯកសារតុលាការទាំងអស់ជាសម្ងាត់។ ពួកគេបានជួលចៅក្រមឯកជនម្នាក់ដើម្បីធ្វើការសម្រេចចិត្តផ្នែកច្បាប់ចាំបាច់ និងដោះស្រាយបញ្ហាដែលនៅសេសសល់ទាំងអស់យ៉ាងឆាប់រហ័ស។

ទោះបីជាយ៉ាងណាក៏ដោយ មុនពេលកិច្ចព្រមព្រៀងរក្សាការសម្ងាត់ឆ្នាំ ២០១៧ Pitt និង Jolie មានការចរចារដ៏តានតឹង ដោយភាគច្រើនទទួលបានការឃុំឃាំងកូនប្រាំមួយនាក់។ នៅឆ្នាំ ២០១៩ តុលាការបានប្រកាសថាតារាសម្តែងទាំងពីរនៅលីវស្របច្បាប់ ។ អស់រយៈពេលជាច្រើនឆ្នាំ គូស្នេហ៍តារាសម្ដែងបានបន្តជម្លោះលើការឃុំឃាំងកូន និងបញ្ហាផ្លូវច្បាប់ទាក់ទងនឹងស្រាទំពាំងបាយជូរចំនួន ១៦៤ លានដុល្លារនៅប្រទេសបារាំង។

នៅឆ្នាំ ២០២២ Brad Pitt បានប្តឹង Jolie ពីបទលក់ភាគហ៊ុនរបស់ Chateau Miraval តាមអំពើចិត្ត។ តួសម្តែងភាពយន្ត The Tomb Raider បានប្រឆាំងដោយអះអាងថា អតីតស្វាមីរបស់នាងកំពុងធ្វើសង្រ្គាមសងសឹក។ នៅ​ឆ្នាំ​នេះ ពួក​គេ​បាន​បន្ត​ការ​ប្តឹង​ផ្តល់​ពាក់ព័ន្ធ​នឹង​ហាង​ស្រា។ មេធាវីរបស់ Jolie បានប្រកាសជាសាធារណៈថា ភស្តុតាងនៃអំពើហឹង្សាក្នុងគ្រួសាររបស់ Brad Pitt និងការបិទបាំងឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះ ភាគីរបស់តារាសម្តែង Troy កំពុងរៀបចំប្រកាសជាសាធារណៈនូវកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដោយបង្ហាញថា Angelina ខុសនៅពេលដែលនាងលក់ភាគហ៊ុន ៥០% នៃកសិដ្ឋានស្រាដោយបំពាន៕

អត្ថបទ៖ សាង​​ ស្រីល័ក្ខ

ចុចអាន៖មិត្តរួមថ្នាក់ Liu Yifei ទម្លាយរូបភាពនាងកាលពី ២៥ ឆ្នាំមុន

The post ជិត៨ឆ្នាំ Jolie និង Brad Pitt ទើបបញ្ចប់ការលែងលះដោយសន្តិវិធី appeared first on Kampuchea Thmey Daily.

ការបង្ហាញខ្លួនរបស់កូនពៅ Jolie មុខឪពុក ក្លាយជារឿងចាប់ភ្នែករបស់ទស្សនិកជន
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា Angelina បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួនជាមួយកូនប្រុសពៅ Knox Jolie-Pitt លើកំរាលព្រំក្រហមនៃពានរង្វាន់អភិបាលឆ្នាំ២០២៤ នៅ Dolby Theatre ក្នុងហូលីវូដរដ្ឋ Los Angeles សហរដ្ឋអាមេរិក។

យោងតាម ​​Page Six នេះគឺជាលើកទីមួយហើយដែល Knox បានចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈជាមួយម្តាយក្នុងរយៈពេល ៣ ឆ្នាំ។ ក្មេងប្រុសវ័យ១៦ ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏គួរឲ្យទាក់ទាញ​នៅក្នុងអាវធំពណ៌ខ្មៅ។ គាត់ត្រូវបានគេចាត់ទុកថាមានរូបរាងដូចគ្នាទាំងឪពុកម្តាយ​ ហើយក្នុងពេលតែមួយមានកម្ពស់ខ្ពស់ ឈរស្មើម្តាយ​ ទោះបីជាតារាស្រីពាក់ស្បែកជើងកែងខ្ពស់ក៏ដោយ ។

ការបង្ហាញខ្លួនដែលមិននឹកស្មានដល់របស់ Knox បណ្តាលឲ្យមានការពិភាក្សាជាច្រើន ដោយសារតែក្មេងជំទង់គឺជាកូនរបស់ Jolie-Pitt ឯកជនបំផុត ហើយមិនដែលបង្ហាញអាកប្បកិរិយាណាមួយចំពោះឪពុករបស់គាត់គឺ Brad Pitt ឡើយ។ ប្រភពផ្ទាល់របស់ Daily Mail បានទម្លាយថា Brad Pitt មិនសប្បាយចិត្តដែល Angelina អនុញ្ញាតឲ្យ​ Knox ចូលរួមកម្មវិធីកម្សាន្តនោះទេ ថែមទាំងសង្ស័យថាអតីតប្រពន្ធរបស់គាត់ធ្វើដូច្នេះដើម្បីរំខានគាត់។

យោងតាមអ្នកខាងក្នុង តារា Bullet Train មានអារម្មណ៍មិនស្រួលនៅពេលដែលអតីតភរិយារបស់គាត់ បានបង្វែរកូនរបស់គាត់ចេញពីគាត់។ បុគ្គលនេះបានចោទប្រកាន់ Angelina ថា លាងខួរក្បាលកូនរបស់នាងតាំងពីពួកគេនៅក្មេង ដោយមិនបានផ្តល់ឱកាសឲ្យកូនៗក្នុងការសម្រេចចិត្តថា តើពួកគេមានទស្សនៈយ៉ាងណាចំពោះឪពុក។​ តែ Brad Pitt នៅតែជឿជាក់ថា យូរៗទៅកូនៗរបស់គាត់នឹងវិលមករកជីវិតរបស់គាត់វិញ។

ទោះបីជាយ៉ាងណាក៏ដោយ Brad បានរកឃើញថា វាចៃដន្យពេកដែលចៅក្រមបានបដិសេធសំណើសុំលុបចោលការកាត់ក្តីអំពីអចលនទ្រព្យ Château Miraval ប៉ុន្មានថ្ងៃមុនពេល Knox ចូលរួមជាមួយ Angelina ក្នុងពិធីប្រគល់ពានរង្វាន់អភិបាល។ ដូច្នេះ​គាត់​ពិត​ជា​សង្ស័យ​ពី​ចេតនា​របស់​នាង​ ដែល​នាំ Knox មកកន្លែងបែបនេះ។

មិនត្រឹមប៉ុណ្ណឹងទេ ប្រភពជិតស្និទ្ធនឹង Jolie បានបដិសេធការរំពឹងទុករបស់ Brad Pitt ហើយបានអះអាងថា​ វាគឺជា Knox ដែលសម្រេចចិត្តមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំដើម្បីគាំទ្រម្តាយរបស់នាង។ Angelina មានមោទនភាពដែលមានកូននៅក្បែរនាង។ ជាធម្មតាគាត់ចូលចិត្តនៅក្រៅការយកចិត្តទុកដាក់ ហើយ Angelina គោរពការសម្រេចចិត្តនោះ។ យ៉ាង​ណា​មិញ​​ លើក​នេះ​គាត់​បាន​សួរ​ថា​តើ​គាត់​អាច​ចូល​រួម​ជាមួយ​ម្តាយ​បាន​ឬ​អត់? ជាការពិតណាស់ នាងសប្បាយចិត្តដែលកូនប្រុសពៅរបស់នាងចង់នៅទីនោះ។ នាង​មិន​អាច​មាន​មោទនភាព​ចំពោះ​កូន​ប្រុស​របស់​នាង​ឡើយ ហើយ​ពួក​គេ​មាន​រាត្រី​ដ៏​គួរ​ឲ្យចងចាំ​ជា​មួយ​គ្នា។

នៅដើមខែវិច្ឆិកា ចៅក្រមតុលាការកំពូលទីក្រុង Los Angeles បានសម្រេចបដិសេធសំណើររបស់ Angelina ក្នុងការច្រានចោលបណ្តឹងទាមទារសំណងដែល Brad ផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២១ ទាក់ទងនឹងទ្រព្យសម្បត្តិរួមនៅក្នុងប្រទេសបារាំង ដែលជារោងចក្រផលិតស្រា Chateau Miraval ។ នេះ​មាន​ន័យ​ថា អតីត​គូស្នេហ៍​ត្រូវ​ជួប​គ្នា​នៅ​តុលាការ​ដើម្បី​ដោះស្រាយ​បណ្តឹង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រសួងការពារជាតិ​កូរ៉េ ច្រាន​ចោល​ការ​លើក​ឡើង​​​​របស់អតីតនាយក Ador នាំឲ្យច្រឡំថា V បានសិទ្ធិ​យោធាពិសេស

The post ការបង្ហាញខ្លួនរបស់កូនពៅ Jolie មុខឪពុក  ក្លាយជារឿងចាប់ភ្នែករបស់ទស្សនិកជន appeared first on Kampuchea Thmey Daily.

Angelina-Brad Pitt ជាតារាលំដាប់ពិភពលោក តែកូនៗគ្មានចិត្តដើរតាមគន្លងឪពុកម្តាយទេ
ទោះបីជា Angelina និង Brad Pitt សុទ្ធតែជាតារាលំដាប់ពិភពលោកក៏ដោយ ក៏កូនៗរបស់គូស្នេហ៍មួយគូនេះ មិនមានចេតនាដើរតាមគន្លងឪពុកម្តាយរបស់ពួកគេឡើយ។ ក្នុងអំឡុងពេលនៃការសន្ទនាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅឯការបញ្ចាំងភាពយន្ត Maria ក្នុងទីក្រុង Los Angeles តារាវ័យ ៤៩ ឆ្នាំរូបនេះ បានចែករំលែកថានាងមិនរំពឹងថាកូនរបស់នាងណាមួយ នឹងក្លាយជាតារាសម្តែងដូចឪពុកម្តាយរបស់ពួកគេនោះទេ។ ពួកគេទាំងអស់មានភាពអៀនខ្មាស់ សម្ងាត់ និងចូលចិត្តភាពឯកជន។

Angelina Jolie និង Brad Pitt មានកូនចំនួន ៦ នាក់៖ Maddox អាយុ ២៣ ឆ្នាំ Pax Thien អាយុ ២០ ឆ្នាំ Zahara អាយុ ១៩ឆ្នាំ Shiloh អាយុ ១៨ ឆ្នាំកូនភ្លោះ Knox និង Vivienne អាយុ ១៦ ឆ្នាំ។

ថ្មីៗនេះ តារាវ័យ ៤៩ឆ្នាំ​បានសម្រេចចិត្តទម្លាក់ចោលពាក្យបណ្ដឹងអតីតស្វាមី ពីបទប្រមាថ និងវាយដំកូនម្នាក់នៅលើយន្តហោះឯកជន កាលពីឆ្នាំ២០១៦។​ ដកស្រង់ពីប្រភពជិតស្និទ្ធបាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Angelina  អាចបង្កើតជីវិតដ៏សុខសាន្តសម្រាប់ខ្លួននាង និងកូនៗរ ធ្វើឲ្យពួកគេសប្បាយចិត្ត។ ទោះបីជានាងតស៊ូមួយរយៈក៏ដោយ តែនាងមានមោទនភាពយ៉ាងខ្លាំងចំពោះភាពធន់ និងកម្លាំងរបស់កុមារ។

ប្រភពដដែលបាននិយាយថា ការជាប់គាំងនៅក្នុងអតីតកាល​មិនមែនជាអ្វីដែល Angelina ចង់បាននោះទេ។ នាងកំពុងជំនះអតីតកាលយ៉ាងសកម្ម ដោយផ្តោតលើគ្រួសារ ការងារ និងអនាគត។ នេះជាអ្វីដែលធ្វើឲ្យនាងសប្បាយចិត្ត ។

កាលពីខែកញ្ញាឆ្នាំមុន Angelina ​ បានចែករំលែកអំពីស្នាមសាក់ជាមួយ Vivienne នៅពេលដែលម្តាយនិងកូនស្រីធ្វើការជាមួយគ្នានៅក្នុងរឿង The Outsiders on Broadway ។ ​នាពេលនោះតារាហូលីវូដបង្ហើបថា «​ខ្ញុំបានសាក់ Stay Gold ជាមួយ Vivienne ខណៈពេលដែលយើងកំពុងបង្កើត The Outsiders ។ វាពិតជាមានន័យណាស់ »។ នេះគឺជាឈ្មោះបទចម្រៀងមួយបទដែលនាង Angelina  ផលិតឡើងដោយមានការគាំទ្រពី Vivienne ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្ទុះការវែកញែក ក្រោយបេក្ខនារីជប៉ុន Miss Earth ប្រើ Google Translate ឆ្លើយសំណួរ

The post Angelina-Brad Pitt ជាតារាលំដាប់ពិភពលោក តែកូនៗគ្មានចិត្តដើរតាមគន្លងឪពុកម្តាយទេ appeared first on Kampuchea Thmey Daily.