ជីវិតកម្សាន្ដ
កូនចិញ្ចឹមវៀតណាម Angelina ជួបគ្រោះថ្នាក់ចរាចរណ៍ជាថ្មី
កាលពីថ្ងៃទី ២៤ខែមករា Pax Thien កូនប្រុសរបស់អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt បានជួបឧបទ្ទវហេតុលើកទីពីរ ត្រឹមពេល៦ខែ ខណៈដែលរូបគេជ្រុលទៅបុករថយន្តដែលចតនៅតាមផ្លូវនៅទីក្រុង Los Feliz បណ្ដាលឲ្យកង់ម៉ូតូអគ្គិសនីរងការខូចខាត មិនអាចវិលត្រង់ដូចមុនបានឡើយ។
យោងតាមសារព័ត៌មាន Daily Mail ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានហូលីវូដ ហើយគ្រោះថ្នាក់នេះមិនបណ្តាលឲ្យមានអ្នករបួសទេ។ តាមសេចក្តីរាយការណ៍ ក្មេងជំទង់បានព្យាយាមសម្រួលជាមួយបុរសអ្នកបើកបរនិងស្ត្រីអ្នករួមដំណើរក្នុងរថយន្ត មុនពេលភាគីទាំងសងខាងប្តូរលេខទូរស័ព្ទនិងចេញដំណើរទៅ។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែល Pax Thien ជួបគ្រោះថ្នាក់ចរាចរណ៍។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា គាត់កម្រពាក់មួកសុវត្ថិភាពនៅតាមផ្លូវពីមុនមក ហើយជារឿយៗតែងតែមានការប៉ះទង្គិចគ្នាជាច្រើនបែបនេះ។ ចំណែកឯមិត្តភ័ក្តិក៏បាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទម្លាប់បើកបរមិនប្រុងប្រយ័ត្នរបស់កូនប្រុសចិញ្ចឹម Angelina និង Brad។
នៅចុងខែកក្កដាឆ្នាំ ២០២៤ Pax Thien ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានបុករថយន្តដែលកំពុងរង់ចាំភ្លើងក្រហមនៅលើមហាវិថី Los Feliz ។ Pax ដែលមិនបានពាក់មួកសុវត្ថិភាពនៅពេលនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ ដោយមានការឈឺចាប់ត្រង់ត្រគាក និងក្បាល។ គាត់ត្រូវទៅបន្ទប់សង្គ្រោះបន្ទាន់ពីរបីថ្ងៃ។ ជិតពីរខែក្រោយមក ទើបរូបគេបានចូលរួមក្នុងព្រឹត្តិការណ៍ដំបូងជាមួយម្តាយចិញ្ចឹម ដោយបង្ហាញស្លាកស្នាមរបួសនៅលើថ្ងាសរបស់គាត់។
Pax Thien (ឈ្មោះកំណើត៖ Pham Quang Sang) កើតនៅឆ្នាំ ២០០៣ នៅទីក្រុងហូជីមិញ។ នៅខែមករាឆ្នាំ ២០០៧ Angelina បានដាក់ពាក្យសុំកូននៅវៀតណាម។ តារាសម្តែងបានបញ្ចប់នីតិវិធីនាំយក Pax ទៅសហរដ្ឋអាមេរិកដើម្បីចិញ្ចឹមនៅខែមីនាឆ្នាំនោះ។ យោងតាមប្រភពជាច្រើន Pax មិនបានចូលរៀននៅមហាវិទ្យាល័យទេ ហើយបច្ចុប្បន្នកំពុងធ្វើការជាអ្នកសិល្បៈហ្គេមក្រោមឈ្មោះប៊ិច Embtto ដើម្បីចៀសវាងការចាប់អារម្មណ៍។ ស្នាដៃរបស់គាត់មានលក្ខណៈអរូបី បង្កើតចេញពីសម្ភារៈ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ យោងតាមទំព័រមួយ Pax Thien គ្រោងនឹងបើកការតាំងពិពណ៌នៅអ៊ីស្រាអែលនាពេលអនាគត។ ក្រៅពីការងារបច្ចុប្បន្ន គាត់បានជួយម្តាយក្នុងការបើកហាងលក់សំលៀកបំពាក់ម៉ាក Atelier Jolie៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


