ជីវិតកម្សាន្ដ
មិត្តរួមថ្នាក់ Liu Yifei ទម្លាយរូបភាពនាងកាលពី ២៥ ឆ្នាំមុន
កាលពីថ្ងៃទី ២៥ ខែធ្នូ អ្នកលេងអ៊ីនធឺណិតម្នាក់បានអះអាងថាខ្លួនគឺជាមិត្តរួមថ្នាក់របស់តារាសម្ដែង Liu Yifei ហើយបានចែករំលែករូបថតជាភស្តុតាងថែមទៀត។ ក្នុងនោះបានសរសេរថា នាងគឺជាមិត្តរួមថ្នាក់មធ្យមសិក្សារបស់ខ្ញុំ។ ខ្ញុំបានរកឃើញរូបថតមួយសន្លឹកដែលថតតាំងពីយូរមកហើយ។
តាមរយៈរូបភាពដែលមិត្តរួមសាលាបានបង្ហោះគឺជារូបភាពដែល Liu Yifei កំពុងអង្គុយនៅកណ្តាល សក់របស់នាងចងជាចំហៀងនិងមានក្រណាត់គ្របក្បាលយ៉ាងគួរឲ្យស្រលាញ់។ នៅពេលនេះតារាចិនទើបតែមានអាយុ ១២ឆ្នាំហើយ ត្រូវបានគេសរសើរថា មាននិស្ស័យពូកែតាំងពីក្មេងមក។
Liu Yifei កើតនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ១៩៨៧ នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។ បន្ទាប់ពីបានសិក្សា និងរស់នៅជាអចិន្ត្រៃយ៍នៅបរទេស ម្តាយរបស់នាងបានប្តូរសញ្ជាតិទៅសហរដ្ឋអាមេរិក។ ដំណើរសិក្សារបស់ តារាស្រីនៅអាមេរិកមានការផ្លាស់ប្តូរជាច្រើន។ នាងបានចូលរៀននៅសាលា Louis Pasteur 67 Middle School (MS67) នៅទីក្រុងញូវយ៉ក បន្ទាប់មកផ្ទេរទៅសាលា Francis Lewis ហើយបានបញ្ចប់កម្មវិធីរយៈពេល ៤ ឆ្នាំ។
ក្នុងអំឡុងពេលនេះ នាងពូកែទាំងស្នាដៃសិក្សា និងទេពកោសល្យសិល្បៈ។ ក្នុងឆ្នាំ ២០០២ Liu Yifei បានត្រឡប់មកប្រទេសចិនវិញដើម្បីសិក្សានៅនាយកដ្ឋានសម្ដែងនៃ Beijing Film Academy បន្ទាប់មកបានក្លាយជាតារាសម្តែង។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេល ២២ ឆ្នាំ ស្ថានភាពរបស់តារាស្រីត្រកូល Liu នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន គឺស្ថិតនៅលំដាប់កំពូល ដែលត្រូវបានគេស្គាល់ថាជាទេពធីតានៃពាន់លាន។

ទោះបីជាបែបនេះក្ដី បញ្ហាសញ្ជាតិរបស់ Liu Yifei តែងតែជាចំណុចចាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិត។ ជារឿយៗនាងត្រូវបានអូសទាញចូលទៅក្នុងភាពចម្រូងចម្រាសអំពីជំហរនយោបាយនៅពេលមានព្រឹត្តិការណ៍ជាច្រើនកើតឡើង។ នៅឆ្នាំ ២០២១ នាង និងតារាជាច្រើនកំពុងស្ថិតក្រោមសម្ពាធឲ្យបោះបង់សញ្ជាតិរបស់ពួកគេ ប្រសិនបើពួកគេចង់ធ្វើការជាទៀងទាត់ នៅក្នុងទីផ្សារដែលមានមនុស្សរាប់លាន។
កាលពីខែកញ្ញា Liu Yifei ត្រូវបានគេលុបឈ្មោះចេញពីបញ្ជីបេក្ខភាពជាតារាសម្ដែងឆ្នើមក្នុងកម្មវិធី Golden Eagle Awards ឆ្នាំ ២០២៥ ទស្សនិកជនជាច្រើនជឿថា Liu Yifei មិនមានវត្តមានទេ បើទោះបីនាងមានការងារពីររឿង Going Where the Wind និង Mong Hoa Luc ក៏ដោយ។ ដោយសារតែនាងមិនបានបំពេញតាមតម្រូវការសម្រាប់សញ្ជាតិ។ ដូច្នោះ ពានរង្វាន់ឥន្ទ្រីមាសតម្រូវឲ្យបេក្ខជនមានសញ្ជាតិចិន ចំណែក Liu Yifei មានសញ្ជាតិអាមេរិក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាព តួអ៊ូខុង កាលនៅកម្លោះ ទឹកមុខសង្ហាខ្លាំង ឆាបបេះដូងស្រីៗជំនាន់នោះ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


