ជីវិតកម្សាន្ដ
Taylor Swift ដាក់ពាក្យបណ្តឹង ក្រោយបុរសម្នាក់តាមយាយីនាងជាច្រើនឆ្នាំ
សារព័ត៌មាន TMZ បានរាយការណ៍ថា Taylor Swift បានដាក់ពាក្យបណ្តឹងទៅតុលាការកាលពីថ្ងៃទី៦ ខែមិថុនា ដោយសុំឲ្យមានដីការារាំងប្រឆាំងនឹងបុរសអាយុ ៤៥ ឆ្នាំម្នាក់ ឈ្មោះ Brian Jason Wagner មកពីរដ្ឋ Colorado សហរដ្ឋអាមេរិក។ ជននេះត្រូវបានចោទប្រកាន់ពីបទយាយីតារាចម្រៀងស្រីកើតឆ្នាំ ១៩៨៩ អស់ជាច្រើនឆ្នាំមកហើយ។

នៅក្នុងឯកសារតុលាការ Taylor Swift បានចោទប្រកាន់ជនសង្ស័យ Wagner ដែលមកផ្ទះរបស់តារាស្រីដោយមិនបានអញ្ជើញជាច្រើនដង និងប្រឌិតរឿងអំពីនាងជាម្តាយរបស់កូនគាត់ថែមទៀតផង។
យោងតាមទំព័រ Page Six ម្ចាស់បទ Blank Space បាននិយាយថា Wagner បានមកផ្ទះរបស់នាងដំបូងនៅទីក្រុង Los Angeles ក្នុងឆ្នាំ ២០២៤ បន្ទាប់មកបានត្រឡប់មកវិញជាច្រើនដងក្នុងខែកក្កដា ឆ្នាំដដែល។ បុរសនោះថែមទាំងកាន់ដបកែវមួយ មានរូបរាងដូចជាអាវុធមកជាមួយដែរ។
Wagner បានបន្តបង្ហាញខ្លួននៅខាងក្រៅផ្ទះរបស់ Taylor ជាច្រើនថ្ងៃជាប់ៗគ្នាក្នុងខែឧសភា។ គាត់បានសុំជួបតារាចម្រៀង ហើយប្រាប់សន្តិសុខថា គាត់ចង់ចូលទៅខាងក្នុងដើម្បីសួរសុខទុក្ខមិត្តភ័ក្ដិ។ Taylor បានអះអាងថាការអះអាងរបស់ Wagner គឺមិនពិតទាំងស្រុង។
ក្រោយការស៊ើបអង្កេត ក្រុមសន្តិសុខបានដឹងថា លោក Wagner តាមពិតនៅក្នុងពន្ធនាគារ។ ជារឿយៗ លោកបានសរសេរសំបុត្រវែងៗទៅកាន់តារាចម្រៀងនៅក្នុងបន្ទប់ឃុំរបស់គាត់។ សំបុត្រនេះបានរៀបរាប់ពីភាពរំជើបរំជួលរបស់គាត់ជាមួយតារាស្រី ដែលជាទំនាក់ទំនងស្នេហាដែលមិនមានរវាងអ្នកទាំងពីរ និងការប្រឌិតផ្សេងទៀតអំពីជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀង។
កំណត់ត្រាបង្ហាញថា Wagner បានប្រើភាសារំខាន និងគំរាមកំហែង។ អាក្រក់ជាងនេះទៅទៀត គាត់បានកុហកនាយកដ្ឋានយានយន្តរដ្ឋកាលីហ្វ័រញ៉ា (DMV) ដើម្បីផ្លាស់ប្តូរអាសយដ្ឋាននៅលើប័ណ្ណបើកបររបស់គាត់ ទៅផ្ទះរបស់ Taylor ក្នុងទីក្រុង Los Angeles ។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែល តារាចម្រៀងវ័យ៣៥ឆ្នាំ មានបញ្ហាជាមួយក្រុមមនុស្សលួចតាមដាននាង។ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ខណៈដែលព្យាយាមចូលទៅជិតរូបតំណាងប៉ុប។ បុរសដែលត្រូវបានគេស្គាល់ថាជា David Crowe បានចាប់ខ្លួននៅទីក្រុងញូវយ៉កក្នុងខែមករាឆ្នាំ ២០២៤។ នៅពេលនោះ Crowe បានទៅផ្ទះរបស់នាង ទោះបីជាស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះក៏ដោយ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបៀតបៀន និងតាមចាប់។
នៅខែកក្កដា ឆ្នាំ ២០២៤ ជនសង្ស័យប្រុសម្នាក់ទៀតត្រូវបានចាប់ខ្លួន មុនពេល Taylor បានឈប់នៅប្រទេសអាល្លឺម៉ង់ក្នុងកម្មវិធី The Eras Tour ។ គាត់ត្រូវបានគេចោទប្រកាន់ពីបទគំរាមកំហែងតារាចម្រៀង និងមិត្តប្រុសរបស់នាង Travis Kelce៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពីកំពូលតារា K-pop លំដាប់កំពូល Onew ក្រុម SHINee ប្រឈមរឿងអាស្រូវ រហូតបាត់បង់ឱកាស
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


