ជីវិតកម្សាន្ដ
ការបង្ហាញខ្លួនរបស់កូនពៅ Jolie មុខឪពុក ក្លាយជារឿងចាប់ភ្នែករបស់ទស្សនិកជន
កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា Angelina បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួនជាមួយកូនប្រុសពៅ Knox Jolie-Pitt លើកំរាលព្រំក្រហមនៃពានរង្វាន់អភិបាលឆ្នាំ២០២៤ នៅ Dolby Theatre ក្នុងហូលីវូដរដ្ឋ Los Angeles សហរដ្ឋអាមេរិក។
យោងតាម Page Six នេះគឺជាលើកទីមួយហើយដែល Knox បានចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈជាមួយម្តាយក្នុងរយៈពេល ៣ ឆ្នាំ។ ក្មេងប្រុសវ័យ១៦ ឆ្នាំបានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏គួរឲ្យទាក់ទាញនៅក្នុងអាវធំពណ៌ខ្មៅ។ គាត់ត្រូវបានគេចាត់ទុកថាមានរូបរាងដូចគ្នាទាំងឪពុកម្តាយ ហើយក្នុងពេលតែមួយមានកម្ពស់ខ្ពស់ ឈរស្មើម្តាយ ទោះបីជាតារាស្រីពាក់ស្បែកជើងកែងខ្ពស់ក៏ដោយ ។
ការបង្ហាញខ្លួនដែលមិននឹកស្មានដល់របស់ Knox បណ្តាលឲ្យមានការពិភាក្សាជាច្រើន ដោយសារតែក្មេងជំទង់គឺជាកូនរបស់ Jolie-Pitt ឯកជនបំផុត ហើយមិនដែលបង្ហាញអាកប្បកិរិយាណាមួយចំពោះឪពុករបស់គាត់គឺ Brad Pitt ឡើយ។ ប្រភពផ្ទាល់របស់ Daily Mail បានទម្លាយថា Brad Pitt មិនសប្បាយចិត្តដែល Angelina អនុញ្ញាតឲ្យ Knox ចូលរួមកម្មវិធីកម្សាន្តនោះទេ ថែមទាំងសង្ស័យថាអតីតប្រពន្ធរបស់គាត់ធ្វើដូច្នេះដើម្បីរំខានគាត់។
យោងតាមអ្នកខាងក្នុង តារា Bullet Train មានអារម្មណ៍មិនស្រួលនៅពេលដែលអតីតភរិយារបស់គាត់ បានបង្វែរកូនរបស់គាត់ចេញពីគាត់។ បុគ្គលនេះបានចោទប្រកាន់ Angelina ថា លាងខួរក្បាលកូនរបស់នាងតាំងពីពួកគេនៅក្មេង ដោយមិនបានផ្តល់ឱកាសឲ្យកូនៗក្នុងការសម្រេចចិត្តថា តើពួកគេមានទស្សនៈយ៉ាងណាចំពោះឪពុក។ តែ Brad Pitt នៅតែជឿជាក់ថា យូរៗទៅកូនៗរបស់គាត់នឹងវិលមករកជីវិតរបស់គាត់វិញ។
ទោះបីជាយ៉ាងណាក៏ដោយ Brad បានរកឃើញថា វាចៃដន្យពេកដែលចៅក្រមបានបដិសេធសំណើសុំលុបចោលការកាត់ក្តីអំពីអចលនទ្រព្យ Château Miraval ប៉ុន្មានថ្ងៃមុនពេល Knox ចូលរួមជាមួយ Angelina ក្នុងពិធីប្រគល់ពានរង្វាន់អភិបាល។ ដូច្នេះគាត់ពិតជាសង្ស័យពីចេតនារបស់នាង ដែលនាំ Knox មកកន្លែងបែបនេះ។
មិនត្រឹមប៉ុណ្ណឹងទេ ប្រភពជិតស្និទ្ធនឹង Jolie បានបដិសេធការរំពឹងទុករបស់ Brad Pitt ហើយបានអះអាងថា វាគឺជា Knox ដែលសម្រេចចិត្តមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំដើម្បីគាំទ្រម្តាយរបស់នាង។ Angelina មានមោទនភាពដែលមានកូននៅក្បែរនាង។ ជាធម្មតាគាត់ចូលចិត្តនៅក្រៅការយកចិត្តទុកដាក់ ហើយ Angelina គោរពការសម្រេចចិត្តនោះ។ យ៉ាងណាមិញ លើកនេះគាត់បានសួរថាតើគាត់អាចចូលរួមជាមួយម្តាយបានឬអត់? ជាការពិតណាស់ នាងសប្បាយចិត្តដែលកូនប្រុសពៅរបស់នាងចង់នៅទីនោះ។ នាងមិនអាចមានមោទនភាពចំពោះកូនប្រុសរបស់នាងឡើយ ហើយពួកគេមានរាត្រីដ៏គួរឲ្យចងចាំជាមួយគ្នា។
នៅដើមខែវិច្ឆិកា ចៅក្រមតុលាការកំពូលទីក្រុង Los Angeles បានសម្រេចបដិសេធសំណើររបស់ Angelina ក្នុងការច្រានចោលបណ្តឹងទាមទារសំណងដែល Brad ផ្តួចផ្តើមឡើងក្នុងឆ្នាំ ២០២១ ទាក់ទងនឹងទ្រព្យសម្បត្តិរួមនៅក្នុងប្រទេសបារាំង ដែលជារោងចក្រផលិតស្រា Chateau Miraval ។ នេះមានន័យថា អតីតគូស្នេហ៍ត្រូវជួបគ្នានៅតុលាការដើម្បីដោះស្រាយបណ្តឹង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


