ជីវិតកម្សាន្ដ
Brad Pitt បង្ហាញស្នាមសាក់ជាអក្សរខ្មែរ ពេលកំពុងផ្សាយភាពយន្តថ្មី
កាលពីថ្ងៃទី ១០ ខែកុម្ភៈ រូបថតមិនពាក់អាវរបស់តារាហូលីវូដ Brad Pitt ត្រូវគេចែករំលែកយ៉ាងព្រោងព្រាត ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ក្នុងនោះទស្សនិកជនជាច្រើនចាប់អារម្មណ៍នឹងស្នាមសាក់លើពោះរបស់តារាប្រុសវ័យ៦១ឆ្នាំជាអក្សរខ្មែរ ដែលធ្លាប់សាក់រួមគ្នាជាមួយអតីតភរិយា Angelina Jolie ។

យោងតាមទំព័រ Six រូបថតនេះគឺជាផ្នែកមួយនៃឈុតផ្សព្វផ្សាយសម្រាប់ខ្សែភាពយន្តក្រោមចំណងជើងថា F1 និយាយអំពីការប្រកួតប្រណាំងរថយន្ត Grand Prix ដែលតារាសម្ដែងកើតឆ្នាំ ១៩៦៣ បានសម្ដែង ។ នៅក្នុងរូបថត Brad Pitt ដេកលើសាឡុង ដៃរបស់គាត់ទម្លាក់លើឥដ្ឋ ហើយរាងកាយខាងលើមិនមានសំលៀកបំពាក់ឡើយ។ ក្នុងវ័យ៦១ឆ្នាំ តារាហូលីវូដរូបនេះនៅតែរក្សារាងកាយមាំមួន។ បន្ថែមពីលើរូបរាង តារាប្រុសក៏ទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងស្នាមសាក់លើស្បែករបស់គាត់។ គួរឲ្យចាប់អារម្មណ៍ សាក់ចំនួនពាក់ព័ន្ធនឹង Angelina Jolie ។
សារព័ត៌មាន Daily Mail បានចង្អុលបង្ហាញថា តារាសម្តែងបានសាក់រូបខួបកំណើតរបស់ Angelina (ថ្ងៃទី ០៤ខែមិថុនា) នៅលើពោះខាងក្រោមរបស់គាត់។ វាត្រូវបានសរសេរជាភាសាខ្មែរ ដោយតំណាងឲ្យស្រុកកំណើតរបស់កូនប្រុសច្បងគឺ Maddox ។
មិនតែប៉ុណ្ណោះ ស្នាមសាក់មួយទៀតគឺជាឈើឆ្កាងដែលលាតសន្ធឹងពីកដៃទៅកំភួនដៃ។ ម្ខាងនៃឈើឆ្កាងមានអក្សរ A ដែលតំណាងឲ្យ Angelina ហើយម្ខាងទៀតមានអក្សរកាត់ឈ្មោះកូនទាំងប្រាំមួយនាក់របស់ពួកគេគឺ Maddox, Pax Thien, Zahara, Shiloh, Knox និង Vivienne ។
យ៉ាងណា Angelina ក៏មានស្នាមសាក់ឈើឆ្កាងផងដែរ ប៉ុន្តែនៅលើពោះខាងក្រោមរបស់នាង។ នាងបានសាក់រូបវាមុនពេលរៀបការជាមួយប្តីដំបូងរបស់នាង Jonny Lee Miller ក្នុងឆ្នាំ ១៩៩៦។ លើសពីនេះ Brad Pitt ក៏មានស្នាមសាក់របស់អតីតភរិយានៅលើខ្នងរបស់គាត់ដែរ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Brad Pitt បានចាប់ផ្តើមសាក់រូបបន្ទាប់ពីបានជួប Angelina Jolie។ ប៉ុន្តែមតិរបស់មហាជនបានបញ្ចេញថា រូបរាងបស់លោកស្អាត ប៉ុន្តែស្នាមសាក់ច្រើនពេក ធ្វើឲ្យគាត់មើលទៅលែងសង្ហា។ ជាមួយគ្នានោះ អ្នកខ្លះថែមទាំងចោទតារាហូលីវូដថា លួចទៅវះកាត់កែសម្ផស្សដើម្បីឲ្យមានរាងរៅស្រស់សង្ហាសាច់ចាំដូចក្មេងថែមទៀតផង។

ដោយឡែកងាកមកកាន់មតិទស្សនិកជនមួយចំនួនទៀតបានបញ្ចេញថា តារាប្រុសអាចរក្សាស្នាមសាក់ដែលទាក់ទងនឹង Angelina Jolie ដោយសារនាងបានផ្តល់កំណើតដល់កូន ៣នាក់សម្រាប់គាត់ ហើយចិញ្ចឹមកូនទាំង ៦ នាក់ដោយអស់ពីចិត្ត។ វាហាក់ដូចជារឿងធម្មតាដែលនាងមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់គាត់។ នោះក៏ជាមូលហេតុដែលមិនគួរសាក់ឈ្មោះនរណាម្នាក់ ឬអ្វីទាំងអស់ក្នុងការចងចាំនរណាម្នាក់ដែលសំខាន់សម្រាប់អ្នក។ ព្រោះបើទំនាក់ទំនងត្រូវបញ្ចប់ នោះស្នាមសាក់មិនបានរលុបចោលទៅណាឡើយ។
ងាកមកកាន់ ភាពយន្តថ្មីរបស់ Brad Pitt គ្រោងនឹងចាក់បញ្ចាំងនៅរោងកុន ក្នុងខែមិថុនា ឆ្នាំ ២០២៥។ ទោះបីជាមនុស្សមួយចំនួនគិតថា Brad Pitt មិនស័ក្តិសមសម្រាប់តួនាទីជាអ្នកបើកបររថយន្តប្រណាំងអាជីពក៏ដោយ ក៏ទស្សនិកជនភាគច្រើននៅតែទន្ទឹងរង់ចាំ ការត្រលប់មកវិញរបស់តារាដែលឈ្នះពានរង្វាន់អូស្ការនាពេលកន្លងមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Ariana មិនខ្វល់ឡើយការរិះគន់ឥតបានការ គ្រាន់តែការពារខ្លួនឲ្យល្អ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


