Bella Ranee Archives - Kampuchea Thmey Daily

Bella ទម្លាយថា ខ្លួនធ្លាប់ជំពាក់លុយហាង ដោយសារតែចូលចិត្តស្កេន QR Code
ថ្វីត្បិតតែជាតារាស្រីលំដាប់ជួរមុខក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែ Bella Ranee Campen ក៏ធ្លាប់ជួបការលំបាករបស់នាងដែរ។ ចំពោះ​ទម្លាប់​ផ្ទាល់​ខ្លួនរបស់តារាស្រីគឺមិនចូលចិត្តដាក់លុយជាប់ខ្លួនច្រើនដោយសារតែនាងខ្លាចគេបោកប្រាស់ រហូតថ្ងៃមួយនាងត្រូវជំពាក់លុយហាងគេដោយសារ QR Code។

តារាសម្ដែងស្រី៣៥ឆ្នាំ បានបង្ហើបថា នាងធ្លាប់មានលុយតិចបំផុតក្នុងកាបូបគឺត្រឹមតែ ៥បាត ហើយច្រើនបំផុតគឺត្រឹមតែមួយពាន់បាតប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ការទម្លាប់ដាក់លុតតិចបានធ្វើឲ្យនាង​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដ៏​រន្ធត់​បំផុត នោះគឺពេលមួយដែរ តារាស្រីអត់មានលុយបង់ថ្លៃម្ហូបឲ្យគេ ដោយសារតែភោជនីយដ្ឋានមិនទទួលយកការស្កែន QR Code ដូច្នេះនាងត្រូវត្រលប់មកបង់ប្រាក់នៅពេលក្រោយទៀត។ ជាមួយគ្នានោះថែមទៀតដែរ នាងក៏បង្ហើបថែមទៀតថា ធ្លាប់​ឲ្យ​ឡាន​អស់​សាំង​នៅ​កណ្តាល​ផ្លូវ​ ព្រោះតែ​ខ្ជិល​ចាក់​សាំង។

យ៉ាងណាមិញ តារាសម្ដែងថៃរូបនេះបានប្រាប់ឲ្យដឹងវិញថា ដោយសារតែមានទម្លាប់ដាក់លុយតិចតាមខ្លួន ទើបធ្វើឲ្យសព្វថ្ងៃនេះ នាងមិនរំពឹងលើការស្កេនលុយតាមទូរសព្ធទៀតទេ។ ឥលូវនាងតែងតែដាក់លុយតាមខ្លួនច្រើនៗ តែក៏ល្មមសមគួរ កាន់តែតិចកានតែល្អបំផុត។ចៀសវាងជួបការបោកប្រាស់ណាមួយដែលនាមឲ្យខាតបង់លុយកាក់ចោលឥតអំពើរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo ថាស្គាល់ Due ជាយូរហើយ តែអត់ដឹងរឿងខ្ចី​របស់ប្រេនៗពីសេដ្ធីទេ

The post Bella ទម្លាយថា ខ្លួនធ្លាប់ជំពាក់លុយហាង ដោយសារតែចូលចិត្តស្កេន QR Code appeared first on Kampuchea Thmey Daily.

ខ្យល់ពុលកើនឡើងខ្លាំង Bella និងកូនថៅកែ CP ស្នើដល់រដ្ឋាភិបាលថៃ ឲ្យមានដំណោះស្រាយឆាប់ៗ
តារាសម្ដែងថៃនាង Bella Ranee បានសម្រេចបង្ហោះរូបភាពមួយសន្លឹកនៅលើ Instagram ផ្ទាល់ខ្លួន ដោយស្នើសុំប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​និយាយ​ពី​បញ្ហា​សង្គមដែលពាក់ព័ន្ធនឹងខ្យល់ពុលនៅក្នុងប្រទេសថៃ ដោយពេលនេះវាគ្របដណ្តប់ដោយធូលីក្នុងកម្រិត PM 2.5 ជាអត្រាខ្ពស់ខ្លាំងបំផុត។

តាមរយៈរូបភាពនោះដែរ តួស្រីក្នុងរឿង «បុព្វសន្និវាស» បានសរសេររ៉ាយរ៉ាបយ៉ាងវែងអន្លាយថា នៅពេលដែលរូបនាងធ្វើដំណើរទៅធ្វើការ តាមដងផ្លូវមានទេសភាព​ពណ៌​ប្រផេះ​ស្រអាប់មើលពុំឃើញ​ឡាន និង​ម៉ូតូផ្លូវឡើយ។​ ក្នុង​នាម​ជា​ពលរដ្ឋ​ថៃ តារាស្រី​ចង់​និយាយ​ថា ក្នុង​អាកាសធាតុ​បែប​នេះ តើ​គួរ​រស់នៅ​យ៉ាង​ណា? ដូច្នេះ តើ​ពេលណា​ទើប​មាន​ភ្នាក់ងារ​ចេញមុខ​ដោះស្រាយ​រឿងនេះ​យ៉ាង​ហ្មត់ចត់​?

ដោយឡែកងាកមកកាន់កូនប្រុសថៅកែ CP គឺ Will Chawin Chearavanont បានធ្វើការចែករំលែកការប្រកាស របស់មិត្តស្រីក្នុងសសំណេរជាភាសាថៃ និងអង់គ្លេស ដោយជួយផ្សព្វផ្សាយព័ត៌មានអំពីការបំពុលខ្យល់ក្នុងប្រទេសថៃទៅកាន់ពិភពលោក តាមរយៈ Instagram ផ្ទាល់ខ្លួន។

អ្នកស្នងមរតកពាន់លានប្រចាំប្រទេសថៃបានបរិយាយថា «នេះជាវីដេអូដែលមិត្តស្រីរបស់ខ្ញុំទៅធ្វើការថ្ងៃនេះ និងកម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់ដែលនាងត្រូវដកដង្ហើមនៅប្រទេសថៃ។ ខ្ញុំ​សោកស្ដាយ​ដែល​អ្នក​រាល់​គ្នា​ក្នុង​ប្រទេស​ថៃ​ត្រូវ​រង​ការ​បំពុល​បរិយាកាស​ដោយ​មិន​បាន​ត្រួតពិនិត្យ​បែប​នេះ។​ ខ្ញុំ​សូម​ជំរុញ​​រដ្ឋាភិបាល​ថៃ និង​ប្រជាជន​ថៃ​ទាំងអស់​ដាក់​អាទិភាព​ខ្ពស់​លើ​ការ​ថែរក្សា​ប្រទេស​របស់​យើង ។​ នេះ​ជា​រឿង​មិន​អាច​រស់​បាន និង​គួរ​ឲ្យ​អាណិត​ដ៏​ក្រៃលែង​ក្នុង​ការ​ខ្ជះខ្ជាយ​ប្រទេស​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​ចង់​ចំណាយ​ពេល​ធ្វើ​ឲ្យ​អាម៉ាស់​ដល់​រដ្ឋាភិបាល​ថៃ​ ចំពោះ​ភាព​អសកម្ម។ វាមិនអាចទទួលយកបានទេ»។

យ៉ាង​ណា​មិញ នេះ​ចាត់​ទុក​ថា​ជា​ការ​ផ្លាស់​ប្តូរ​របស់​តារា​ស្រី​​ជួរ​មុខក្នុង​ប្រទេស ​ដែលហ៊ាន​ចេញ​មុខ​និយាយ​ជាសាធារណៈ​បែប​នេះ។ ក្រៅពីនិយាយអំពីបញ្ហាដែលគួរដោះស្រាយ Bella ក៏បានផ្ញើសារទៅកាន់ភ្នាក់ងារផ្សេងៗដែលមានសមត្ថកិច្ចជួយថែរក្សាបញ្ហាធូលី PM 2.5 ដើម្បីជួយដោះស្រាយជាបន្ទាន់។ ប្រសិនបើរដ្ឋាភិបាលមិនប្រញាប់ដោះស្រាយបញ្ហានេះទេនោះ វានឹងជាការអាម៉ាស់ និងមិនអាចទទួលយកបាន។ ដោយសារ​តែ​ប្រជាជន​ក្នុង​ប្រទេស​រង​ការ​ដកដង្ហើម​ខ្យល់​ពុលបែប​នេះអស់រយៈពេលជាយូរណាស់មកហើយ។

បច្ចុប្បន្ននេះ គុណភាពខ្យល់នៅតែបន្តអាប់អួរក្នុងកម្រិតគ្មានសុវត្ថិភាព ស្របពេលផ្សែងពុលដ៏គ្រោះថ្នាក់ កំពុងគ្របដណ្តប់នៅទូទាំងប្រទេសថៃ ខណៈក្រសួងសុខាភិបាល កំពុងតាមដានស្ថានភាពលើក្រុមមនុស្សងាយរងគ្រោះដូចជា កុមារនិងស្រ្តីមានផ្ទៃពោះជាដើម៕

Bella និង មិត្តប្រុសកូនថៅកែ CP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Mai Davika ​បដិសេធថា មិន​ដែល​បោះបង់​ឪពុក​ដែលកំពុងឈឺធ្ងន់ចោលឡើយ

The post ខ្យល់ពុលកើនឡើងខ្លាំង Bella និងកូនថៅកែ CP   ស្នើដល់រដ្ឋាភិបាលថៃ ឲ្យមានដំណោះស្រាយឆាប់ៗ appeared first on Kampuchea Thmey Daily.

​បរិច្ចាគលុយច្រើនសន្ធឹក ជួយជនរងគ្រោះទឹកជំនន់ Bella បែររងការរិះគន់ថាយកមុខទៅវិញ
យោងតាមកាសែត Thairaith បានបញ្ចាក់ឲ្យដឹងថា តារាសម្ដែងស្រី Bella Ranee បានបរិច្ចាគនូវទំហំទឹកប្រាក់ ១លានបាត ដើម្បីជួយដល់ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ។ ប៉ុន្តែនាងបែរជាទទួលបានការសើចចំអកពីមហាជនថាយកមុខដោយមកឲ្យខ្លួនឯងទៅជាផ្ញើតាមរយៈអ្នកផ្សេងទៅវិញ។

យ៉ាងណាក៏ដោយ ចាការឆ្លើយតបទៅកាន់អ្នកដែលថាឲ្យរូបនាង តួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» បានឆ្លើយបវិញថា នាងបានតាមដានស្ថានភាពទឹកជំនន់តាមប៉ុស្តិ៍ព័ត៌មាន និងចង់បរិច្ចាគថវិកាជួយប្រជាពលរដ្ឋដែលរងគ្រោះ។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​រវល់​ពេក Bella មិន​អាច​មក​ដល់​កន្លែង​ដើម្បី​ជូន​កាដូ​បានទេ។ ដូច្នេះហើយទើប Bella សុំឲ្យលោកវេជ្ជបណ្ឌិត Bum Panadda ផ្ទេរប្រាក់ជូនប្រជាពលរដ្ឋដែលជួបការលំបាក។ ក្នុងពេលដែលអ្នក​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​នឹង​គ្នា ហើយ​រូប​នាងក៏​ជឿជាក់​ថា​លុយ​នឹង​ផ្ទេរ​ទៅ​គ្រប់​គ្នា។

ប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្តភាគខាងត្បូងនៃប្រទេសថៃកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ក្រោមក្រសួងមហាផ្ទៃនៃប្រទេសថៃ ខេត្តចំនួនប្រាំភាគខាងត្បូងរួមមាន Chumphon, Nakhon Si Thammarat, Phathalung, Ranong និង Surat Thani បានរាយការណ៍ថា គ្រួសារជាង ១២៨,០០០ កំពុងមានបញ្ហា។

លើសពីនេះ ក្នុងឆ្នាំ ២០២៤ ទឹកជំនន់បានសម្លាប់មនុស្ស ៣៥នាក់នៅក្នុងខេត្ត ១១ ភាគខាងត្បូងនៃប្រទេសថៃ និងប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារចំនួន ៧៣៧,០៩១ ឯណោះ៕

(រូបភាព៖ Bangkok Post)

អត្ថបទ៖ សាង​ ស្រីល័ក្ខ

ចុចអាន៖​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

The post ​បរិច្ចាគលុយច្រើនសន្ធឹក ជួយជនរងគ្រោះទឹកជំនន់ Bella បែររងការរិះគន់ថាយកមុខទៅវិញ appeared first on Kampuchea Thmey Daily.

ដំណើរកម្សាន្តនៅអាមេរិក​របស់ Bella ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP
បន្ទាប់ពីលេចឮនូវពាក្យចាចាមអារ៉ាមជាមួយកូនប្រុសថៅកែ CP នាពេលកន្លងមកជីវិតរបស់តារាសម្ដែងថៃ​ Bella Ranee បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនជាច្រើន។ ជាពិសេសនោះគឺ អ្នកទាំងពីរបានក្លាយជាប្រធានបទក្ដៅ ទាក់ទិននឹងស្ថានភាពបេះដូង។

យោងតាមសារព័ត៌មានថៃ Sanook បានបង្ហោះនូវរូបភាពរបស់វិស្សមកាលរបស់តួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” ជាមួយនឹងម្តាយ លើទឹកដីនៃទីក្រុង New York សហរដ្ឋអាមេរិក​ ដោយរូបនាងបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនភ្ជាប់ជាមួយនឹងចំណងជើងថា “New York, I’m here. #NewYorkTeasing you, just kidding.”។

ថ្វីបើយ៉ាងណាក៏ដោយ តាមរយៈរូបភាពដែល Bella បង្ហោះមិនបានប៉ុន្មានផង ទស្សនិកជនជាច្រើនហាក់ចាប់អារម្មណ៍ថា ដំណើរកំម្សាន្តទៅកាន់ទឹកដីអ៉ឺរ៉ុបនេះ មិនមែនមានត្រឹមពីរនាក់ម្ដាយកូនទេ។ នៅពេលដែលរូបថតដែល Bella Ranee បង្ហាញចេញមក ស្រមោលអាថ៍កំបាំងរបស់បុរសម្នាក់ បានឆ្លុះលើកញ្ចក់វ៉ែនតា រហូត​មាន​មនុស្ស​ជា​ច្រើន​ត្រូវ​ប្រញាប់​ចុច​ពង្រីក ដើម្បី​បញ្ជាក់​ការ​សង្ស័យ​ឲ្យ​កាន់តែច្បាស់ជាងមុន។

ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការថា បុរសដែលលេចឡើងលើកញ្ចក់វែនតារបស់ Bella Ranee ជានរណាឲ្យប្រាកដក្ដី ក៏ពេលនេះអ្នកគាំទ្រអាចស្មានដឹងហើយថាគឺជាកំលោះសង្ហា​ Will Chawin Chearavanont ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន CP ជាក់ជាមិនខានឡើយ។

ជាពិសេសថែមទៀតដែរ កន្លងមកមហាជនដឹងស្រាប់ហើយទីណាមានតារាស្រី Bella​ ប្រាកដជាមានអ្នកជំនួញប្រុសសងក្ហារូបនោះទៅតាមជានិច្ចកាល។ ទោះជានៅឆ្ងាយពីគ្នា តែរូបភាពរបស់គូនេះ តែងតែឃើញនៅជាមួយគ្នាជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនិងចង់ឲ្យក្លាយជាការពិតថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Bella​ បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group

The post ដំណើរកម្សាន្តនៅអាមេរិក​របស់ Bella  ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP appeared first on Kampuchea Thmey Daily.

តារាថៃ Bella​ បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group
តារាសម្ដែងថៃ​ Bella Ranee បន្ទាប់ពីលេចឮនូវពាក្យចាចាមអារ៉ាមជាមួយកូនប្រុសថៅកែ CP នាពេលកន្លងមកច្បាស់ណាស់ថា ជីវប្រវត្តិរបស់បុរសង្ហារូបនេះត្រូវមហាជនជីកកកាយគ្មា​នសល់ ខណៈដែលនាពេលថ្មីៗនេះអ្នកទាំងពីរស្រាប់តែលេចមុខជាថ្មីម្ដងទៀតក្នុងទៅវត្តអារាម។

តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះលើអ៉ិនធើណេត  បានបង្ហាញពីកម្មវិធីបុណ្យមួយដែល Bella រួមនឹងជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន រៀបចំកម្មវិធីបុណ្យទានប្រគេនបច្ច័យបុណ្យដើម្បី​រៃអង្គាស​ប្រាក់​សម្រាប់​គម្រោង​ជួសជុល​វត្ត​ព្រះ​បរម​បិដក (ភូ​ខៅ​ថុង) វត្ត​សាកេត រាជា​មហា​វិហារ ដែលសរុប​ទឹក​ប្រាក់​ផាមួង​លើក​នេះ ៨ ៨៤០ ៩១១.១៨ បាត។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីមានមិត្តភ័ក្តិ បងប្អូន តារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ក៏មាន Will Chawin Chearavanont ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន CP 10 Billion  អង្គុយសំពះនៅឆ្ងាយពី Bella Ranee តែបន្តិចប៉ុណ្ណោះ។​​ ប្រការនេះបានធ្វើឲ្យមនុស្សជាច្រើនមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះទំនាក់ទំនងដែលធ្លាប់បែកធ្លាយកន្លែងមករបស់អ្នកទាំងពីរ។

ថ្វីបើយ៉ាងណាក៏ដោយ ថ្មីៗ​នេះ Bella បានផ្តល់​បទ​សម្ភាស​ក្រោយ​បញ្ចប់​កម្មវិធី​បុណ្យ​នេះ​ថា “ថ្ងៃនេះ​មិន​ស្រួល​ឆ្លើយ​ទេ ព្រោះ​ជា​បុណ្យ​និង​ពិធី​ផ្សេងៗ​។ ប្រសិនបើនៅកន្លែងសមរម្យមួយ ពិតណាស់ខ្ញុំនឹងអាចនិយាយដោយសេរី ដោយសារតែការពិត Belle មិនមានអ្វីត្រូវលាក់នោះទេ។ ប្រសិនបើមានអ្វីត្រូវប្រាប់ Bell មកប្រាប់អ្នករាល់គ្នា!  សូម​អរគុណ​អ្នកគ្រប់គ្នា ​សម្រាប់គ្រប់​យ៉ាង ការ​លើក​ទឹក​ចិត្ត​ដែល​អ្នក​រាល់​គ្នា​តែង​តែ​ផ្តល់​ឲ្យ រួម​ទាំង​ការ​គាំទ្រ​កន្លងមកផងដែរ”។

សូមបញ្ចាក់ដែរថា Will Chawin ជាកូនអ្នកមានទ្រព្យធនមួយរូបក្នុងប្រទេសថៃ ដោយបានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Kenan-Flagler នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ក្នុងផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។ រូបលោកផ្ទាល់បានចាប់ផ្តើមចាប់អារម្មណ៍លើអាជីវកម្មវិនិយោគនៅអាយុ ២២ ឆ្នាំ។ ក្នុងឆ្នាំ ២០១៤ លោកបានបង្កើត 2W Group បន្ទាប់មកនៅឆ្នាំ ២០១៨ បានបង្កើត Nine Basil ដែលជាអាជីវកម្មគ្រប់គ្រងមូលនិធិឯកជនដែលផ្តោតលើការវិនិយោគនៅក្នុងក្រុមហ៊ុននៅក្រៅពិភពលោក និងជាផ្សារហ៊ុន ទូទាំងអាស៊ីអាគ្នេយ៍ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ

The post តារាថៃ Bella​ បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group appeared first on Kampuchea Thmey Daily.

បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ
បន្ទាប់ពីរូបភាពមួយសន្លឹកត្រូវបានបែកធ្លាយដោយបង្ហាញពីសកម្មភាពរបស់ Bella Ranee និងបុរសវ័យក្មេង Will Chawin Chearavanont​ ដែលបានទៅធ្វើបុណ្យជាមួយគ្នា ហើយមានរូបភាពនៅភោជនីយដ្ឋានមួយក្នុងខេត្ត Rayong បង្ហោះដោយទំព័រ Jay Moi 108​ កាលពីថ្មីនេះថែមទៀត។

ពាក្យចចាមអារ៉ាមអំពីបុរសសង្ហារូបនេះកំពុងរីករាលដាលពាសពេញប្រទេស រហូតដល់ថ្នាក់មហាជនស្វះស្វែងរកលើបណ្ដាញអ៉ីនធើណេត ដោយចង់ថា លោកជាកូនចៅអ្នកណា មកពីគ្រួសារ ឬសង្គមជាន់ខ្ពស់ណាមួយក្នុងប្រទេសថៃ។

មែនទែនទៅ បុរសអង្គុយកៀក Will Chawin Chearavanont ជាពាណិជ្ជករវ័យក្មេង​ និងជាអ្នកស្នងមរតករបស់គ្រួសារដ៏ល្បីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក្នុងក្រុមហ៊ុន Charoen Pokphand Group (CP) គាត់គឺជាកូនប្រុសរបស់លោក Khajon Chearavanont នាយកប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand Group Co. , Ltd.ដ៏ល្បីល្បាញក្នុងប្រទេសថៃ។

កូនអ្នកមានទ្រព្យធនរូបនេះ បានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Kenan-Flagler នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ក្នុងផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។ រូបលោកផ្ទាល់បានចាប់ផ្តើមចាប់អារម្មណ៍លើអាជីវកម្មវិនិយោគនៅអាយុ ២២ ឆ្នាំ។ ក្នុងឆ្នាំ ២០១៤ លោកបានបង្កើត 2W Group បន្ទាប់មកនៅឆ្នាំ ២០១៨ បានបង្កើត Nine Basil ដែលជាអាជីវកម្មគ្រប់គ្រងមូលនិធិឯកជនដែលផ្តោតលើការវិនិយោគនៅក្នុងក្រុមហ៊ុននៅក្រៅពិភពលោក និងជាផ្សារហ៊ុន ទូទាំងអាស៊ីអាគ្នេយ៍ផងដែរ។

ទោះយ៉ាងណាក៏ដោយ តាមរយៈរូបភាពមួយសន្លឹកដែលចេញផ្សាយលើបណ្ដាញអ៉ិនធើណេត ថ្វីបើតារាសម្ដែង Bella ឬកំលោះអ្នកជំនួញលំដាប់សេដ្ធីមិនបានចេញមុខបកស្រាយយ៉ាងណាក្ដី។ ប៉ុន្តែអ្នកគាំទ្រនៅតែសញ្ចឹងគិតនិងសង្ឃឹមថាតួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” នឹងឆាប់មានអ្នកស្អំបេះដូងឆាប់ៗជាក់ជាមិនខានឡើយ។​ ជាពិសេសទស្សនិកជនជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងអ្នកទាំងពីរអាចលើសពីមិត្ត គ្រាន់តែមិនទាន់មានអ្នកណាម្នាក់បកស្រាយលម្អិតតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើក​ដំបូង​ក្នុងវ័យ ៥៤ ឆ្នាំ

The post បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ appeared first on Kampuchea Thmey Daily.

Lee Min-ho ធ្វើឲ្យ Bella អៀនខ្មាសនឹងរូបរាងរបស់លោក ក្រោយឃើញមុខគ្នាផ្ទាល់
យោងតាមការចុះផ្សាយពី Sanook បានចេញរបាយការណ៍ថា Bella Ranee ស្រាប់តែទម្លាយ​ឈ្មោះ​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យនាង​មាន​អារម្មណ៍​ខ្មាស​អៀន ​រហូត​បាត់​បង់​ម្ចាស់ការ នោះគឺតារាកូរ៉េ Lee Min-ho នៅពេលអ្នកទាំងពីរបានជួបគ្នាក្នុងកម្មវិធី FENDI នៅក្នុងប្រទេសថៃផ្ទាល់តែម្ដង។

តាមរយៈ កម្មវិធី 3 Zaab តារា​សម្ដែងស្រីកូនកាត់ពីរសាសន៍រូបនេះបាន​បង្ហើបពី​អារម្មណ៍​របស់​នាង បន្ទាប់ពីដឹងថានាងគ្រោងនឹងជួប Lee Min Ho នៅក្នុងព្រឹត្តិការណ៍សម្ពោធការប្រមូលផ្ដុំ Spring/Summer 2024 របស់ FENDI នៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្នុងនោះផងដែរ តួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” បាននិយាយថា នាងមានបំណងសម្រកទម្ងន់ដើម្បីពង្រឹងទំនុកចិត្តមុនពេលជួបតារាប្រុសកំពុងល្បីក្នុងប្រទេសកូរ៉េ។ សូម្បីតែនៅកន្លែងធ្វើការ នាងតែងតែពិនិត្យមើលសម្លៀកបំពាក់ និងធ្វើសក់ឲ្យរៀបរយ។

តារាសម្ដែង ពុហុជំនាញរូបនេះ ថែមទាំងបញ្ចាក់ទៀតថា  “ខ្ញុំ​មាន​ឱកាស​បាន​ជួបគាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ប្រទេស​ថៃហើយ​គាត់​ជាតារាកូរ៉េ​ដែល​គ្រប់គ្នាស្រលាញ់និង​ចូលចិត្ត។  ខ្ញុំ​បាន​ទៅ​តម​អាហារត្រៀមជួបគាត់ ខ្ញុំ​មិន​ច្បាស់​ថា​តើ​ឈុត​របស់​ខ្ញុំ​ស្អាត​ឬ​អត់​ទេ។ ចំណែកឯការធ្វើសក់វិញមិនដឹងថាស៊ីគ្នាឬអត់ ប៉ុន្តែ​គាត់​គួរ​ឲ្យស្រលាញ់ និង​រួសរាយ​រាក់ទាក់សម្រាប់អ្នកដែលស្រលាញ់ពេញចិត្តគាត់”​។

ទោះយ៉ាងណាក៏ដោយ​ ក្រៅ​ពី​តួ​ប្រុស​សង្ហា​ដែល​ធ្វើ​ឲ្យ Bella ខ្មាស់អៀនជាខ្លាំង បច្ចុប្បន្ននាងកំពុងត្រូវបានទស្សនិកជនតាមដានរឿងស្នេហារបស់នាងជាមួយ តារាប្រុសវ័យក្មេង Bright Vachirawit  បន្ទាប់ពីអ្នកគាំទ្របានឃើញថាពួកគេបានទៅលេងព្រិលនៅប្រទេសជប៉ុនតែពីរនាក់ថែមទៀតផង។

ជាងនេះទៅទៀត គ្រាដែលពួកគេមើលថែគ្នាយ៉ាងល្អ ប៉ុន្តែ Bella នៅតែបញ្ជាក់ពីស្ថានភាពបេះដូងរបស់នាងដដែល ឥឡូវនេះខ្ញុំនៅតែនៅលីវទាំងស្រុង។ បើ​មាន​ការ​វិវឌ្ឍ​យ៉ាងណា​នោះ មានតែរង់ចាំការបកស្រាយចេញពីមាត់ផ្ទាល់របស់នាងតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត​ ទោះឈានដល់អាយុ៤៣ឆ្នាំ

The post Lee Min-ho ធ្វើឲ្យ Bella អៀនខ្មាសនឹងរូបរាងរបស់លោក ក្រោយឃើញមុខគ្នាផ្ទាល់ appeared first on Kampuchea Thmey Daily.

ក្រោយលេចឮល្អក់កករ ពេលនេះ Bella និងរៀមច្បង Anne ប៉ះគ្នានៅកម្មវិធីមួយ​
តារាសម្ដែងថៃ Bella Ranee បានបង្ហាញខ្លួននៅក្នុងកម្មវិធី World’s Fashion District: EQUINOX Summer 2024 រួមគ្នាជាមួយ James Jirayu ព្រមទាំងតារាល្បីៗរបស់ថៃ​។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ នាងអង្គុយកៀកនឹងតារារៀមច្បង Anne Thongprasom ។

កន្លង​មក​ នៅលើបណ្ដាញអ៉ិនធើណេតអ្នកសារព័ត៌មានបានចុះផ្សាយព្រោងព្រាតនូវទំនាក់ទំនងរបស់តារាស្រីក្នុងទ្រនំប៉ុស៍លេខ៣រួមគ្នាថាពួកគេមានបញ្ហាមិនចូះសម្រុងនឹងគ្នា។ ក្នុងនោះគេបានចោទសួរទៅកាន់អ្នកដឹកនាំរឿង Anne ថា ហេតុអ្វីមិនដែលអញ្ជើញ Bella មកសម្តែងក្នុងរឿងរបស់គាត់?

យ៉ាងណាក៏ដោយ សំណួរមួយនេះបានក្លាយជាព្រឹត្តិការណ៍ក្ដៅគគុករវាងតារាស្រីទាំងពីរប្រឈមដាក់គ្នា។ ក្រោយមកទើប Bella ខ្លួនឯងបានឆ្លើយតបនឹងរឿងនេះថា ដោយសារ​តែ​នាងការងាររវល់ខ្លាំង និង​កត្តា​ជា​ច្រើន​ទៀត​ដែល​នាង​មិន​មានវត្តមាន​ក្នុង​ការ​សម្ដែង​រឿង​ឲ្យ Anne ហើយជាពិសេសនោះទៀតសោត Anne បាន​អញ្ជើញ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នារួចហើយ។

ដោយឡែក ងាកមកកាន់ថ្ងៃនេះវិញ បន្ទាប់ពីត្រូវបានគេអញ្ញើញឲ្យចូលរួមក្នុងកម្មវិធី WORLD’S FASHION DISTRICT: EQUINOX SUMMER 2024​ អ្នកទាំងពីរបាន​បញ្ជាក់​ថា​មិន​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​នោះ​ទេ។ កន្លងមកដោយសារតែការចុះផ្សាយរបស់អ្នកសារព័ត៌មាន ទើបធ្វើឲ្យអ្នកគាំទ្រមានការយល់ច្រឡំ ហើយមិនសប្បាយចិត្តទាំងសងសខាង។

យ៉ាងណាក៏ដោយ បន្ទាប់ពីមហាជនរួមទាំងអ្នកគាំទ្រទាំង Anne Thongprasom និង Bella Ranee  ហាក់មានការធូរចិត្តនិងសប្បាយចិត្តជាងមុន។ ជាពិសេសម្នាក់ៗបានបញ្ចេញមតិថា អ្នកទាំងពីរគួរតែមានការងាររួមគ្នាឆាប់ៗនេះដើម្បីឲ្យហ្វេនកាន់តែមានទំនុកចិត្តកាន់តែខ្លាំងជាងមុនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តុលាការនឹងបើកសវនាការ​រឿងក្ដីក្ដាំមេ MU ថៃ ពាក់ព័ន្ធនឹងការប្រកាសក្ស័យធននៅខែក្រោយ

The post ក្រោយលេចឮល្អក់កករ ពេលនេះ Bella និងរៀមច្បង Anne ប៉ះគ្នានៅកម្មវិធីមួយ​ appeared first on Kampuchea Thmey Daily.