ព័ត៌មានអន្ដរជាតិ
មនុស្សជិត១៣ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់នៅថៃ ខណៈអ្នកស្លាប់កើនដល់៣៥នាក់
ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តចំនួនប្រាំភាគខាងត្បូងកំពុងធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងស្រុកចំនួន៤៧ និងប៉ះពាល់ដល់ជាង១២៨០០០គ្រួសារ ខណៈអ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងដល់៣៥នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៧ខែធ្នូនេះ។

កាលពីម្សិលមិញ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតត្រូវបានរាយការណ៍នៅក្នុងស្រុក Nakhon Si Thammarat និង Koh Samui នៃខេត្ត Surat Thani ដែលស្ថិតក្នុងចំណោមខេត្តចំនួនប្រាំ ដែលស្ថិតនៅចំណុចកណ្តាលនៃវិបត្តិទឹកជំនន់ភាគខាងត្បូង។ ចំណែកខេត្តចំនួន៣ទៀត គឺខេត្ត Chumphon, Ranong និង Phatthalung ។ កន្លែងផ្សេងទៀតនៅភាគខាងត្បូង ទឹកជំនន់បានប៉ះពាល់ដល់ខេត្ត Trang, Satun, Songkhla, Pattani, Yala, និង Narathiwat ទោះបីជាមានកម្រិតតិចជាងក៏ដោយ។ សរុបខេត្តចំនួន ១១ ភាគខាងត្បូងកំពុងជួបប្រទះទឹកជំនន់ដ៏អាក្រក់នេះ។
នៅក្នុងការអាប់ដេតរបស់ខ្លួន នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បាននិយាយថា ខេត្តចំនួនប្រាំដែលរងផលប៉ះពាល់ខ្លាំងជាងគេ ឃើញថាទឹកជំនន់បានរីករាលដាលដល់ស្រុកចំនួន ៤៧ ស្រុក ២៧៤ ឃុំ និង១៩៩៨ ភូមិ ដែលប៉ះពាល់ដល់ចំនួន ១២៨០៣៥ គ្រួសារ។ ទឹកជំនន់បានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់នៅទូទាំងខេត្តទាំង ៥ នេះ។ សរុបមក ទឹកជំនន់ភាគខាងត្បូងបានបំផ្លាញស្រុកចំនួន ៧០២ ភូមិចំនួន ៥០៥០ ប៉ះពាល់ដល់គ្រួសារចំនួន ៧៣៧០៩១ និងបានសម្លាប់មនុស្សចំនួន ៣៥នាក់នៅក្នុងខេត្តចំនួន ១១ ។

ពាក់ព័ន្ធបញ្ហានេះឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phumtham Wechayachai បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិបត្តិនេះ ដោយនិយាយថា មូលនិធិសង្គ្រោះបន្ទាន់ត្រូវបានបែងចែកទៅតំបន់លិចទឹក ហើយយោធាត្រូវបានដាក់ពង្រាយដើម្បីជួយដល់ប្រតិបត្តិការសង្គ្រោះ។
លើសពីនេះ អភិបាលមូលដ្ឋាន និងក្រុមឆ្លើយតបគ្រោះមហន្តរាយត្រូវបានដឹកនាំឱ្យផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត ចែកចាយការផ្គត់ផ្គង់សង្គ្រោះបន្ទាន់ និងពន្លឿនការជួសជុលហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Sabeeda Thaiset បានបញ្ជាក់ថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅខេត្ត Nakhon Si Thammarat និង Surat Thani នៅថ្ងៃនេះ ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul ដើម្បីវាយតម្លៃការខូចខាតទាក់ទងនឹងទឹកជំនន់ និងផ្តល់ជំនួយចាំបាច់ដល់អាជ្ញាធរ និងប្រជាពលរដ្ឋ៕


អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម២២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


