ជីវិតកម្សាន្ដ
តារាថៃ Bella បញ្ចាក់ទំនាក់ទំនងជាមួយកូនថៅកែ CP Group
តារាសម្ដែងថៃ Bella Ranee បន្ទាប់ពីលេចឮនូវពាក្យចាចាមអារ៉ាមជាមួយកូនប្រុសថៅកែ CP នាពេលកន្លងមកច្បាស់ណាស់ថា ជីវប្រវត្តិរបស់បុរសង្ហារូបនេះត្រូវមហាជនជីកកកាយគ្មានសល់ ខណៈដែលនាពេលថ្មីៗនេះអ្នកទាំងពីរស្រាប់តែលេចមុខជាថ្មីម្ដងទៀតក្នុងទៅវត្តអារាម។

តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះលើអ៉ិនធើណេត បានបង្ហាញពីកម្មវិធីបុណ្យមួយដែល Bella រួមនឹងជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន រៀបចំកម្មវិធីបុណ្យទានប្រគេនបច្ច័យបុណ្យដើម្បីរៃអង្គាសប្រាក់សម្រាប់គម្រោងជួសជុលវត្តព្រះបរមបិដក (ភូខៅថុង) វត្តសាកេត រាជាមហាវិហារ ដែលសរុបទឹកប្រាក់ផាមួងលើកនេះ ៨ ៨៤០ ៩១១.១៨ បាត។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រៅពីមានមិត្តភ័ក្តិ បងប្អូន តារាល្បីៗចូលរួមយ៉ាងច្រើនកុះករ ក៏មាន Will Chawin Chearavanont ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន CP 10 Billion អង្គុយសំពះនៅឆ្ងាយពី Bella Ranee តែបន្តិចប៉ុណ្ណោះ។ ប្រការនេះបានធ្វើឲ្យមនុស្សជាច្រើនមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះទំនាក់ទំនងដែលធ្លាប់បែកធ្លាយកន្លែងមករបស់អ្នកទាំងពីរ។

ថ្វីបើយ៉ាងណាក៏ដោយ ថ្មីៗនេះ Bella បានផ្តល់បទសម្ភាសក្រោយបញ្ចប់កម្មវិធីបុណ្យនេះថា “ថ្ងៃនេះមិនស្រួលឆ្លើយទេ ព្រោះជាបុណ្យនិងពិធីផ្សេងៗ។ ប្រសិនបើនៅកន្លែងសមរម្យមួយ ពិតណាស់ខ្ញុំនឹងអាចនិយាយដោយសេរី ដោយសារតែការពិត Belle មិនមានអ្វីត្រូវលាក់នោះទេ។ ប្រសិនបើមានអ្វីត្រូវប្រាប់ Bell មកប្រាប់អ្នករាល់គ្នា! សូមអរគុណអ្នកគ្រប់គ្នា សម្រាប់គ្រប់យ៉ាង ការលើកទឹកចិត្តដែលអ្នករាល់គ្នាតែងតែផ្តល់ឲ្យ រួមទាំងការគាំទ្រកន្លងមកផងដែរ”។
សូមបញ្ចាក់ដែរថា Will Chawin ជាកូនអ្នកមានទ្រព្យធនមួយរូបក្នុងប្រទេសថៃ ដោយបានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Kenan-Flagler នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ក្នុងផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។ រូបលោកផ្ទាល់បានចាប់ផ្តើមចាប់អារម្មណ៍លើអាជីវកម្មវិនិយោគនៅអាយុ ២២ ឆ្នាំ។ ក្នុងឆ្នាំ ២០១៤ លោកបានបង្កើត 2W Group បន្ទាប់មកនៅឆ្នាំ ២០១៨ បានបង្កើត Nine Basil ដែលជាអាជីវកម្មគ្រប់គ្រងមូលនិធិឯកជនដែលផ្តោតលើការវិនិយោគនៅក្នុងក្រុមហ៊ុននៅក្រៅពិភពលោក និងជាផ្សារហ៊ុន ទូទាំងអាស៊ីអាគ្នេយ៍ផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


