Connect with us

ជីវិតកម្សាន្ដ

ក្រោយលេចឮល្អក់កករ ពេលនេះ Bella និងរៀមច្បង Anne ប៉ះគ្នានៅកម្មវិធីមួយ​

បានផុស

នៅ

តារាសម្ដែងថៃ Bella Ranee បានបង្ហាញខ្លួននៅក្នុងកម្មវិធី World’s Fashion District: EQUINOX Summer 2024 រួមគ្នាជាមួយ James Jirayu ព្រមទាំងតារាល្បីៗរបស់ថៃ​។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ នាងអង្គុយកៀកនឹងតារារៀមច្បង Anne Thongprasom ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក​ នៅលើបណ្ដាញអ៉ិនធើណេតអ្នកសារព័ត៌មានបានចុះផ្សាយព្រោងព្រាតនូវទំនាក់ទំនងរបស់តារាស្រីក្នុងទ្រនំប៉ុស៍លេខ៣រួមគ្នាថាពួកគេមានបញ្ហាមិនចូះសម្រុងនឹងគ្នា។ ក្នុងនោះគេបានចោទសួរទៅកាន់អ្នកដឹកនាំរឿង Anne ថា ហេតុអ្វីមិនដែលអញ្ជើញ Bella មកសម្តែងក្នុងរឿងរបស់គាត់?

យ៉ាងណាក៏ដោយ សំណួរមួយនេះបានក្លាយជាព្រឹត្តិការណ៍ក្ដៅគគុករវាងតារាស្រីទាំងពីរប្រឈមដាក់គ្នា។ ក្រោយមកទើប Bella ខ្លួនឯងបានឆ្លើយតបនឹងរឿងនេះថា ដោយសារ​តែ​នាងការងាររវល់ខ្លាំង និង​កត្តា​ជា​ច្រើន​ទៀត​ដែល​នាង​មិន​មានវត្តមាន​ក្នុង​ការ​សម្ដែង​រឿង​ឲ្យ Anne ហើយជាពិសេសនោះទៀតសោត Anne បាន​អញ្ជើញ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នារួចហើយ។

ដោយឡែក ងាកមកកាន់ថ្ងៃនេះវិញ បន្ទាប់ពីត្រូវបានគេអញ្ញើញឲ្យចូលរួមក្នុងកម្មវិធី WORLD’S FASHION DISTRICT: EQUINOX SUMMER 2024​ អ្នកទាំងពីរបាន​បញ្ជាក់​ថា​មិន​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​នោះ​ទេ។ កន្លងមកដោយសារតែការចុះផ្សាយរបស់អ្នកសារព័ត៌មាន ទើបធ្វើឲ្យអ្នកគាំទ្រមានការយល់ច្រឡំ ហើយមិនសប្បាយចិត្តទាំងសងសខាង។

យ៉ាងណាក៏ដោយ បន្ទាប់ពីមហាជនរួមទាំងអ្នកគាំទ្រទាំង Anne Thongprasom និង Bella Ranee ហាក់មានការធូរចិត្តនិងសប្បាយចិត្តជាងមុន។ ជាពិសេសម្នាក់ៗបានបញ្ចេញមតិថា អ្នកទាំងពីរគួរតែមានការងាររួមគ្នាឆាប់ៗនេះដើម្បីឲ្យហ្វេនកាន់តែមានទំនុកចិត្តកាន់តែខ្លាំងជាងមុនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តុលាការនឹងបើកសវនាការ​រឿងក្ដីក្ដាំមេ MU ថៃ ពាក់ព័ន្ធនឹងការប្រកាសក្ស័យធននៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម