ជីវិតកម្សាន្ដ
បរិច្ចាគលុយច្រើនសន្ធឹក ជួយជនរងគ្រោះទឹកជំនន់ Bella បែររងការរិះគន់ថាយកមុខទៅវិញ
យោងតាមកាសែត Thairaith បានបញ្ចាក់ឲ្យដឹងថា តារាសម្ដែងស្រី Bella Ranee បានបរិច្ចាគនូវទំហំទឹកប្រាក់ ១លានបាត ដើម្បីជួយដល់ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ។ ប៉ុន្តែនាងបែរជាទទួលបានការសើចចំអកពីមហាជនថាយកមុខដោយមកឲ្យខ្លួនឯងទៅជាផ្ញើតាមរយៈអ្នកផ្សេងទៅវិញ។
យ៉ាងណាក៏ដោយ ចាការឆ្លើយតបទៅកាន់អ្នកដែលថាឲ្យរូបនាង តួឯកស្រីក្នុងរឿង «បុព្វេសន្និវាស» បានឆ្លើយបវិញថា នាងបានតាមដានស្ថានភាពទឹកជំនន់តាមប៉ុស្តិ៍ព័ត៌មាន និងចង់បរិច្ចាគថវិកាជួយប្រជាពលរដ្ឋដែលរងគ្រោះ។ យ៉ាងណាមិញ ដោយសារតែរវល់ពេក Bella មិនអាចមកដល់កន្លែងដើម្បីជូនកាដូបានទេ។ ដូច្នេះហើយទើប Bella សុំឲ្យលោកវេជ្ជបណ្ឌិត Bum Panadda ផ្ទេរប្រាក់ជូនប្រជាពលរដ្ឋដែលជួបការលំបាក។ ក្នុងពេលដែលអ្នកទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នា ហើយរូបនាងក៏ជឿជាក់ថាលុយនឹងផ្ទេរទៅគ្រប់គ្នា។
ប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្តភាគខាងត្បូងនៃប្រទេសថៃកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។ យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) ក្រោមក្រសួងមហាផ្ទៃនៃប្រទេសថៃ ខេត្តចំនួនប្រាំភាគខាងត្បូងរួមមាន Chumphon, Nakhon Si Thammarat, Phathalung, Ranong និង Surat Thani បានរាយការណ៍ថា គ្រួសារជាង ១២៨,០០០ កំពុងមានបញ្ហា។
លើសពីនេះ ក្នុងឆ្នាំ ២០២៤ ទឹកជំនន់បានសម្លាប់មនុស្ស ៣៥នាក់នៅក្នុងខេត្ត ១១ ភាគខាងត្បូងនៃប្រទេសថៃ និងប៉ះពាល់យ៉ាងខ្លាំងដល់គ្រួសារចំនួន ៧៣៧,០៩១ ឯណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សជិត១៣ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់នៅថៃ ខណៈអ្នកស្លាប់កើនដល់៣៥នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


