ព័ត៌មានជាតិ
បុរសសង្ហាលេចមុខកៀក Bella តាមពិតជាអ្នកស្នងមរតកក្រុមហ៊ុន CP Group នៅថៃ
បន្ទាប់ពីរូបភាពមួយសន្លឹកត្រូវបានបែកធ្លាយដោយបង្ហាញពីសកម្មភាពរបស់ Bella Ranee និងបុរសវ័យក្មេង Will Chawin Chearavanont ដែលបានទៅធ្វើបុណ្យជាមួយគ្នា ហើយមានរូបភាពនៅភោជនីយដ្ឋានមួយក្នុងខេត្ត Rayong បង្ហោះដោយទំព័រ Jay Moi 108 កាលពីថ្មីនេះថែមទៀត។

ពាក្យចចាមអារ៉ាមអំពីបុរសសង្ហារូបនេះកំពុងរីករាលដាលពាសពេញប្រទេស រហូតដល់ថ្នាក់មហាជនស្វះស្វែងរកលើបណ្ដាញអ៉ីនធើណេត ដោយចង់ថា លោកជាកូនចៅអ្នកណា មកពីគ្រួសារ ឬសង្គមជាន់ខ្ពស់ណាមួយក្នុងប្រទេសថៃ។
មែនទែនទៅ បុរសអង្គុយកៀក Will Chawin Chearavanont ជាពាណិជ្ជករវ័យក្មេង និងជាអ្នកស្នងមរតករបស់គ្រួសារដ៏ល្បីដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក្នុងក្រុមហ៊ុន Charoen Pokphand Group (CP) គាត់គឺជាកូនប្រុសរបស់លោក Khajon Chearavanont នាយកប្រតិបត្តិនៃក្រុមហ៊ុន Charoen Pokphand Group Co. , Ltd.ដ៏ល្បីល្បាញក្នុងប្រទេសថៃ។
កូនអ្នកមានទ្រព្យធនរូបនេះ បានបញ្ចប់ការសិក្សាពីសាលាធុរកិច្ច Kenan-Flagler នៃសាកលវិទ្យាល័យ North Carolina នៅ Chapel Hill ក្នុងផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងអាជីវកម្ម។ រូបលោកផ្ទាល់បានចាប់ផ្តើមចាប់អារម្មណ៍លើអាជីវកម្មវិនិយោគនៅអាយុ ២២ ឆ្នាំ។ ក្នុងឆ្នាំ ២០១៤ លោកបានបង្កើត 2W Group បន្ទាប់មកនៅឆ្នាំ ២០១៨ បានបង្កើត Nine Basil ដែលជាអាជីវកម្មគ្រប់គ្រងមូលនិធិឯកជនដែលផ្តោតលើការវិនិយោគនៅក្នុងក្រុមហ៊ុននៅក្រៅពិភពលោក និងជាផ្សារហ៊ុន ទូទាំងអាស៊ីអាគ្នេយ៍ផងដែរ។

ទោះយ៉ាងណាក៏ដោយ តាមរយៈរូបភាពមួយសន្លឹកដែលចេញផ្សាយលើបណ្ដាញអ៉ិនធើណេត ថ្វីបើតារាសម្ដែង Bella ឬកំលោះអ្នកជំនួញលំដាប់សេដ្ធីមិនបានចេញមុខបកស្រាយយ៉ាងណាក្ដី។ ប៉ុន្តែអ្នកគាំទ្រនៅតែសញ្ចឹងគិតនិងសង្ឃឹមថាតួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” នឹងឆាប់មានអ្នកស្អំបេះដូងឆាប់ៗជាក់ជាមិនខានឡើយ។ ជាពិសេសទស្សនិកជនជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងអ្នកទាំងពីរអាចលើសពីមិត្ត គ្រាន់តែមិនទាន់មានអ្នកណាម្នាក់បកស្រាយលម្អិតតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Wit បង្ហាញមុខមាត់ថ្មី ក្រោយកែសម្ផស្សលើកដំបូងក្នុងវ័យ ៥៤ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


