ជីវិតកម្សាន្ដ
ដំណើរកម្សាន្តនៅអាមេរិករបស់ Bella ត្រូវគេសង្ស័យថា ទៅជាមួយកូនប្រុសថៅកែ CP
បន្ទាប់ពីលេចឮនូវពាក្យចាចាមអារ៉ាមជាមួយកូនប្រុសថៅកែ CP នាពេលកន្លងមកជីវិតរបស់តារាសម្ដែងថៃ Bella Ranee បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនជាច្រើន។ ជាពិសេសនោះគឺ អ្នកទាំងពីរបានក្លាយជាប្រធានបទក្ដៅ ទាក់ទិននឹងស្ថានភាពបេះដូង។
យោងតាមសារព័ត៌មានថៃ Sanook បានបង្ហោះនូវរូបភាពរបស់វិស្សមកាលរបស់តួឯកស្រីក្នុងរឿង “ភ្លើងស្នេហ៍ភ្លើងឬស្សា” ជាមួយនឹងម្តាយ លើទឹកដីនៃទីក្រុង New York សហរដ្ឋអាមេរិក ដោយរូបនាងបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួនភ្ជាប់ជាមួយនឹងចំណងជើងថា “New York, I’m here. #NewYorkTeasing you, just kidding.”។
ថ្វីបើយ៉ាងណាក៏ដោយ តាមរយៈរូបភាពដែល Bella បង្ហោះមិនបានប៉ុន្មានផង ទស្សនិកជនជាច្រើនហាក់ចាប់អារម្មណ៍ថា ដំណើរកំម្សាន្តទៅកាន់ទឹកដីអ៉ឺរ៉ុបនេះ មិនមែនមានត្រឹមពីរនាក់ម្ដាយកូនទេ។ នៅពេលដែលរូបថតដែល Bella Ranee បង្ហាញចេញមក ស្រមោលអាថ៍កំបាំងរបស់បុរសម្នាក់ បានឆ្លុះលើកញ្ចក់វ៉ែនតា រហូតមានមនុស្សជាច្រើនត្រូវប្រញាប់ចុចពង្រីក ដើម្បីបញ្ជាក់ការសង្ស័យឲ្យកាន់តែច្បាស់ជាងមុន។

ទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការថា បុរសដែលលេចឡើងលើកញ្ចក់វែនតារបស់ Bella Ranee ជានរណាឲ្យប្រាកដក្ដី ក៏ពេលនេះអ្នកគាំទ្រអាចស្មានដឹងហើយថាគឺជាកំលោះសង្ហា Will Chawin Chearavanont ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន CP ជាក់ជាមិនខានឡើយ។
ជាពិសេសថែមទៀតដែរ កន្លងមកមហាជនដឹងស្រាប់ហើយទីណាមានតារាស្រី Bella ប្រាកដជាមានអ្នកជំនួញប្រុសសងក្ហារូបនោះទៅតាមជានិច្ចកាល។ ទោះជានៅឆ្ងាយពីគ្នា តែរូបភាពរបស់គូនេះ តែងតែឃើញនៅជាមួយគ្នាជាញឹកញាប់ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនិងចង់ឲ្យក្លាយជាការពិតថែមទៀតផង៕
សូមទស្សនារូបភាពខាងក្រោមនេះ៖




អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


