CAPFish-Capture Archives - Kampuchea Thmey Daily

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បន្សល់ទុកកេរតំណែលសម្រាប់ វិស័យជលផលនៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥​ ប្រារព្ធពិធី បិទបញ្ចប់​គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រថវិកា​ដោយសហភាពអឺរ៉ុប (EU) ​ក្រោមប្រធានបទ «បរិវត្តកម្មជលផល ដើម្បីកំណើនប្រកប​ដោយ​ចីរភាព និងបរិយាប័ន្ន»។

ជាមួយសមិទ្ធផលដែលគម្រោងសម្រេចបាន ការបិទបញ្ចប់របស់គម្រោងគឺជាមូលដ្ឋានគ្រឹះ​នៃដំណើរឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍអនុវិស័យជលផល​នៅកម្ពុជាប្រកប​ដោយចីរភាព បង្កើនភាពប្រកួតប្រជែង និងសហគមន៍ជាម្ចាស់ ជាមួយនឹងសក្តានុពលនៃការ​ពង្រីក​ការអភិវឌ្ឍបែបនេះក្នុងខ្សែច្រវាក់តម្លៃកសិអាហារផ្សេងៗទៀត។

ចាប់តាំងពីការចាប់ផ្តើមអនុវត្ត រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍​ជលផលក្រោយ​ប្រមូល​ផល បានបង្កើនផលិតភាពផលជលផលក្នុងស្រុកដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព​ និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែង​លើទីផ្សារបានកាន់តែទូលំ​ទូលាយ។

គិតមកត្រឹមពេលនេះ សហគ្រាសចំនួន ២២ ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញា​បញ្ជាក់​គុណភាព​កម្ពុជា (CQS) និងសហគ្រាសចំនួន ៤ ទទួលបានវិញ្ញាបនប័ត្រ HACCP ហើយ​សហគ្រាសចំនួន ៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេ​ទាំងអស់​បានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេមានលទ្ធភាពប្រកួតប្រជែង​លើទីផ្សារ​បានល្អ​ប្រសើរ​​​ជាងមុន ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារ​បានច្រើនមុខ​ជាង​មុន។

សមិទិ្ធផលនេះមានន័យថា អតិថិជន និងអ្នកបរិភោគទទួលបានផលិតផលជលផលដែលមានគុណភាពសុវត្ថិភាព និងជីវជាតិ បានច្រើនជាងមុន ដែលអាចរកបានតាមទីផ្សារនានា។ លើសពីនេះ សហគ្រាសទាំងនោះក៏បានចូលរួមក្នុងការបង្កើនការងារ ប្រាក់ចំណូល ក្នុងសហគមន៍មូលដ្ឋាន។

គម្រោងក៏បានការពង្រីកឱកាសការងារយ៉ាងច្រើន ជាពិសេសសម្រាប់ស្រ្តីនៅក្នុងផ្នែកជលផល​ក្រោយ​​ប្រមូលផល។ ​សហគ្រាសជលផលខ្នាតតូច និងនៅតាមទីជនបទដែលទទួល​បានការគាំទ្រ​មានលទ្ធភាពអាច ប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលការការស្រាវជ្រាវ​និងអភិវឌ្ឍន៍​ផលិតផល និងឱកាសចូលរួមការតាំងបង្ហាញផលិតផលបានច្រើនជាងមុន ទាំងនេះបានជួយ​ឱ្យពួក​គេអាចប្រកួតប្រជែងលើទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ដល់​កំណើនសេដ្ឋកិច្ច​ថា្នក់​មូលដ្ឋាន​ និងថ្នាក់ជាតិប្រកបដោយចីរភាព។

លោក Dejene TEZERA ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្ម អគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ​ UNIDO ស្នាក់ការកណ្តាល បានមានប្រសាសន៍ថា៖ «គម្រោង​អភិវឌ្ឍន៍​ជលផលក្រោយប្រមូលផល បានចូលរួមបង្កើតនូវផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមតាម រយៈការចូលរួមពង្រីកចំណែកទីផ្សារ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ កែលម្អជីវភាពរស់នៅ និងការបង្កើនឱកាសការងារ​ក្នុងតំបន់ ដោយមានការចូលរួមបានទូលំទូលាយជាងមុន​»។

លទ្ធផលប្រកបដោយចីរភាព​ និងបរិយាប័ន្ននេះ បានគូសបញ្ជាក់យ៉ាងច្បាស់​អំពីតួនាទី ជំនាញបច្ចេកទេស និងបេសកម្មរបស់អង្គការ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន។

និរន្តរភាព និងបរិយាប័ន្ន ជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។ គម្រោងបានចូលរួមលើកកម្ពស់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថានតាមរយ:ការជំរុញឱ្យប្រើប្រាស់​រោង​ហាលសម្ងួតដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការលើកទឹកចិត្តឱ្យសហគ្រាស និងក្រុមអ្នកកែច្នៃជលផលឱ្យគោរពតាមគោលការណ៍ជាមូលដ្ឋាន នៃកិច្ចគាំពារបរិស្ថាន។

សហគ្រាសចំនួន ៤៦ ក្នុងចំណោម ៦៤ ដឹកនាំដោយស្ត្រី និងមានសហគ្រាសចំនួន ៣ គ្រប់គ្រងដោយជនមានពិការភាព។ ​ទាំងនេះឆ្លុះបញ្ចាំងអំពីការគិតគូរគ្រប់ជ្រុងជ្រោយ ​ដើម្បីធានាឱ្យបានការគាំទ្រប្រកបដោយបរិយាប័ន្ន និងធានាក្រមសីលធម៌ការងារសម្រាប់អនុវិស័យជលផលនេះទាំងមូល។

តាមរយៈការពង្រឹងផលិតកម្មក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក គម្រោងអភិវឌ្ឍន៍ជល​ផលក្រោយប្រមូលផល បានរួមចំណែកកាត់បន្ថយការពឹងផ្អែក លើការប្រើប្រាស់ផលិតផលនាំចូល ទន្ទឹមនឹងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារក្នុង និងក្រៅស្រុកបានល្អជាងមុន។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានគាំទ្រ​ និងជំរុញការអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិដោយផ្ទាល់ និងរួមចំណែកដល់សន្តិសុខស្បៀងថ្នាក់តំបន់បានកាន់តែទូលំទូលាយ​។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់​ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានលើកឡើងថា៖ «លើសពីលទ្ធផលរំពឹងទុក និងផលជះជាវិជ្ជមានសំខាន់ៗ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នៃកម្មវិធី​ CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានកសាងនូវទំនុកចិត្តពីសំណាក់អ្នកពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃជលផល។​ ការជឿទុកចិត្តនេះបានជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន»។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់​ បន្ថែមថា លទ្ធផលទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គម្រោងដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ គឺមិនអាចខ្វះបាននូវភាពជាម្ចាស់របស់ប្រទេសសាម៉ី និងស្ថាប័ន ទទួលបន្ទុក និងសហគ្រិនភាពដើម្បីធ្វើឲ្យគម្រោងមានផលជះជាវិជ្ជមាន។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់​ ជឿជាក់ថា សហគ្រាសក្នុងស្រុកនឹងនៅតែបន្តស្មារតី និងកិច្ចខិតខំប្រឹងប្រែងនារយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក្នុងភាពជាម្ចាស់ ជាភ្នាក់ងារជំរុញវឌ្ឍនភាពឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនៃកម្មវិធី CAPFISH-Capture គឺជាឧទាហរណ៍ដ៏មានប្រសិទ្ធភាព ស្តីពីកិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងឆន្ទៈខ្ពស់ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទោះបីជាគម្រោងបញ្ចប់ លទ្ធផល និងផលជះនៅតែបន្ត​ ដើម្បីតម្រង់ទិសអនុវិស័យជលផលកម្ពុជា នាពេលអនាគត ក៏ដូច​ជាលើកទឹកចិត្តឱ្យមានការអនុវត្តស្រដៀងគ្នាក្នុងវិស័យដទៃទៀតផងដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ «ភាពជោគជ័យនៃគម្រោង CAPFISH-Capture ឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍនៃការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដោយផ្ដោត​លើគុណភាព និរន្ដរភាព និងបរិយាប័ន្ន»។

លោករដ្ឋមន្ត្រីបន្ថែមថា សមិទ្ធផលដែលក្រសួងកសិកម្ម និងអង្គការដៃគូរបស់យើងសម្រេចបានរួមគ្នាកន្លងមក មិនត្រឹម​តែជួយ​ឱ្យវិស័យជលផលលូតលឿនទៅមុខតែម្យ៉ាងទេ តែវាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងបានមួយកម្រិត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយប្រជានេសាទ អ្នកកែច្នៃ និងសហគ្រាសនានា ដើម្បីឱ្យពួកគាត់អាចទទួលផលពីការធ្វើទំនើបកម្ម ប្រកបដោយការប្រកួតប្រជែង និងការទទួលខុសត្រូវចំពោះបរិស្ថាន៕

The post គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បន្សល់ទុកកេរតំណែលសម្រាប់ វិស័យជលផលនៅកម្ពុជា appeared first on Kampuchea Thmey Daily.

សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្ររៀបចំផែនការអាជីវកម្ម និងផ្នែក សុវត្ថិភាពម្ហូបអាហារ
តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture)​ សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២%។

ក្នុងចំណោមនោះសហគ្រាសចំនួន ៦៤​ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។ សហគ្រាសធុនតូច និងមធ្យមចំនួន ៣៣  ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។

សេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា ផលជះនៃការវិនិយោគតាមរយៈគម្រោង បានកៀគរទុនបដិភាគជាង ៦ លានដុល្លារអាមេរិក ក្រោមរូបភាពនៃជំនួយហិរញវត្ថុពីគម្រោង ទុនចូលរួមរបស់ម្ចាស់អាជីវកម្ម និងកញ្ចប់ហិរញ្ញវត្ថុពីវិស័យឯកជន ដែលជំរុញការលក់ផលិតផលជលផលកើនឡើង ៦១% និងការបង្កើត និងរក្សាការងារចំនួន ១៧.៨១១​ ហើយស្ត្រីទទួលបានការងារទាំងនេះជាងពាក់កណ្តាល។

លទ្ធផលដែលទទួលបាននេះ ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)  គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ (CAPFISH-Capture) បាននិងកំពុងលើកកម្ពស់ភាពប្រកួតប្រជែង គុណភាព និងសុវត្ថិភាពផលិតផលជលផល ការផ្តល់ភាពអង់អាចផ្នែកហិរញ្ញវត្ថុ និងការទទួលបានទីផ្សារសម្រាប់តួអង្គនៅក្នុងខ្សែច្រវាក់តម្លៃជលផលនៅកម្ពុជាទាំងមូល។

ខណៈដែលគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ភាគីពាក់ព័ន្ធមកពីស្ថាប័នរាជរដ្ឋាភិបាល ផ្នែកឧស្សាហកម្ម គ្រឹះស្ថានឧត្តមសិក្សា និងដៃគូអភិវឌ្ឍន៍ ប្រមាណជាង ១០០ នាក់បានចូលរួមពិនិត្យបូកសរុបលើលទ្ធផល និងផលជះរយៈពេលវែងរបស់គម្រោង រួមទាំងគិតគូរអំពីទិសដៅបន្តក្រោយពេលគម្រោងបញ្ចប់នៅថ្ងៃទី ០៨​ខែតុលាឆ្នាំ ២០២៥។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា​ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ បានផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ​លោកបន្តថា ភាគីពាក់ព័ន្ធ ​បានមើលឃើញច្បាស់អំពីវឌ្ឍនភាព​ និងការរីកចម្រើនជាក់ស្តែងផ្នែកប្រតិបត្តិការអាជីវកម្ម និងពាណិជ្ជកម្ម ភាពអនុលោមផ្នែកសុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរ ខណៈដែលកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម អាចយកទៅអនុវត្ត ឬពង្រីក​វិសាលភាពគ្របដណ្តប់លើផលិតផលកសិកម្មផ្សេងទៀតបានផងដែរ។

ទន្ទឹមនេះលោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO លើកឡើងថា គម្រោងនេះបង្ហាញឱ្យឃើញថាការវិនិយោគចំគោលដៅ អមជាមួយនឹងជំនួយបច្ចេកទេស ពិតជាបានរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងអនុលោមភាពផ្នែកសុវត្ថិភាពម្ហូបអាហារសម្រាប់អនុវិស័យជលផលក្រោយប្រមូលផលនៅកម្ពុជាប្រកបដោយប្រសិទិ្ធភាពមែន។ លោកបន្តថា៖«ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបានភាពរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន»។

ចំណែក លោក ឃួន អេវីរ៉ាត​ ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រាសាសន៍ថា៖ ​«សហភាពអឺរ៉ុប (EU) មានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ»។

ថ្វីត្បិតគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល​​ (CAPFISH-Capture) នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ កេរដំណែលគម្រោង នឹងជាប្រទីបសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់វិស័យជលផលកម្ពុជា រួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យនេះប្រកបដោយនិរន្តរភាព។ ឧត្តមភាពដែលគម្រោងសម្រេចបាន នឹងជាមគ្គុទេសន៍សម្រាប់កិច្ចអន្តរាគមន៍បន្តរបស់គម្រោងកម្មវិធីថ្មី ការសម្របសម្រួលគោលនយោបាយ និងការចូលរួមពីវិស័យឯកជននាពេលខាងមុខ៕

The post សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្ររៀបចំផែនការអាជីវកម្ម និងផ្នែក សុវត្ថិភាពម្ហូបអាហារ appeared first on Kampuchea Thmey Daily.

កម្ពុជា​ពង្រឹង​ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារ ក្នុង​ដំណើរ​នាំផលជលផល​កម្ពុជា​​ទៅទីផ្សារ​អឺរ៉ុប
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ខណៈ​​កំពុងបោះជំហានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ​២០២៥ បាន​សម្រេច​​វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនិងដាក់ឱ្យអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ​ដ៏រឹងមាំមួយផ្តើមចេញពីវិស័យជលផល។

ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល (FiA) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអង្គការ UNIDO គម្រោង​នេះមានសុខុមុមនីយកម្មទៅនឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ដែលជាការត្រួសត្រាយផ្លូវឱ្យផលផលិតផលជលផលកម្ពុជា បង្ហាញវត្តមាននៅលើទីផ្សារអន្តរជាតិបានកាន់តែទូលំទូលាយ និងរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។

ក្នុង​សិក្ខាសាលាបិទបញ្ចប់គម្រោងសម្រាប់លទ្ធផលទី១ ដែល​រៀបចំ​កាលពី​ម្សិលមិញនេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញអំពីសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់របស់គម្រោង និងតួនាទីរបស់គម្រោងក្នុងការជម្រុញការផ្លាស់ប្តូរក្នុងវិស័យជលផលនៅកម្ពុជា។

លោកថា ខណៈដែលគម្រោងនឹងបិទបញ្ចប់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចាក់ពីការប្តេជាចិត្តរបស់ក្រសួងចំពោះសន្តិសុខស្បៀង សុខមាលភាព​សហគមន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសវនកម្មពី DG SANTE នាពេលខាងមុខថា «ឆ្លងកាត់សវនកម្មនេះដោយជោគជ័យនឹងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលជលផល និងពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាជាប្រទេសផ្គត់ផ្គង់ផល ផលិតផលជលផលមានគុណភាព និងសុវត្ថិភាព»។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានគាំទ្រលើការរៀបចំបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យផ្លូវការសម្រាប់ផលផលិតផលជលផលកម្ពុជា រួមទាំងគោលការណ៍ណែនាំបច្ចេកទេសមួយចំនួនផ្សេង​ទៀត ដើម្បីលើកកម្ពស់ការធានាគុណភាពសម្រាប់ឧស្សាហកម្មនេះ។

ជាលទ្ធផល សហគ្រាសជលផលកម្ពុជាចំនួន ២២ បានទទួលវិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា (CQS) ដែលបង្កើនជំនឿទុកចិត្តរបស់អ្នកបរិភោគសម្រាប់ទីផ្សារទាំងក្នុង និងក្រៅស្រុក។ លើសពីនេះ សហគ្រាសចំនួនប្រាំបួន កំពុងប្រើប្រាស់ប្រព័ន្ធអង្កេតដានឌីជីថល CamTrace ស្របតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារអង្កេតដានអន្តរជាតិ។

អង្គការ UNIDO នៅតែប្តេជ្ញាចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការបំពេញតាមស្តង់ដារពិភពលោក និងការពង្រីកទីផ្សារទូលំទូលាយ។

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO នៅកម្ពុជាមានប្រសាសន៍ថា «ការរីកចម្រើនរបស់កម្ពុជាឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធនៅគ្រប់កម្រិត។ យើងកំពុងកសាងវិស័យជលផលមួយដែលមានភាពធន់ ហើយអាចរីកចម្រើន ឈានចូលនៅក្នុងទីផ្សារអន្តរជាតិពោរពេញដោយភាពប្រកួតប្រជែង ឈរលើស្មារតីសាមគ្គីជាធ្លុងមួយ»។

ច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានមើលឃើញថានឹងដាក់ឱ្យអនុវត្តនាពេលដ៏ខ្លីខាងមុខនេះ។ តួយ៉ាងច្បាប់ស្តីពីជលផលថ្មី ដែលទើបអនុម័តកាលពីខែមិថុនា ឆ្នាំ២០២៥។ ច្បាប់នេះមានគោលបំណង ពង្រឹងការនេសាទប្រកបដោយ
និរន្តរភាព និងការការពារធនធានសមុទ្រ។

កិច្ចការសំខាន់ចំពោះមុខនាពេលនេះ គឺការត្រៀមលក្ខណៈសម្រាប់សវនកម្មពី​អគ្គនាយកដ្ឋាន​សុខភាព និងសុវត្ថិភាពម្ហូបអាហារ (DG SANTE) នៃសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការចុះបញ្ជីសហគ្រាសជលផលកម្ពុជា ក្នុងការនាំចេញទៅកាន់សហភាពអឺរ៉ុប។ FiA ក៏កំពុងបន្តពិភាក្សាលើការចុះហត្ថលេខាសម្រាប់អនុស្សរណៈនៃការយោគយល់ ជាមួយរដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់។

លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល (FiA) បានមានប្រសាសន៍ថា សមិទិ្ធផលគម្រោងនេះ មានតម្លៃលើសពីប្រព័ន្ធវិញ្ញាបនបត្រ ដែល​នឹង​បន្សល់ទុកនូវកេរដំណែលនៃការផ្លាស់ប្តូរ និងជានិមិត្តរូបនៃក្តីសង្ឃឹមសម្រាប់អនាគតដ៏រុងរឿងសម្រាប់វិស័យជលផលនៅ​កម្ពុជា។

ទោះបីជាគម្រោងបញ្ចប់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់អនុលោមភាពសុវត្ថិភាពម្ហូបអាហារក្នុងវិស័យកែច្នៃជលផល និងការត្រៀមខ្លួនសម្រាប់នាំចេញនឹងនៅតែបន្ត។ ដោយផ្តោតការយលចិត្តទុកដាក់លើកត្តានេះ កម្ពុជាអាចនឹងក្លាយជាប្រទេសនាំមុខគេក្នុងតំបន់លើការគ្រប់គ្រងជលផលប្រកបដោយទំនួលខុសត្រូវ។ លោក ពុំ សុថា បន្ថែម៕

The post កម្ពុជា​ពង្រឹង​ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពម្ហូប​អាហារ ក្នុង​ដំណើរ​នាំផលជលផល​កម្ពុជា​​ទៅទីផ្សារ​អឺរ៉ុប appeared first on Kampuchea Thmey Daily.

ផ្ដើមធ្វើត្រីងៀតលក្ខណៈគ្រួសារ អ៊ីពៅ ក្លាយជាសិប្បកម្មទំនើប រកចំណូលបានជាង១ម៉ឺនដុល្លារក្នុងមួយខែ
គម្រោង CAPFISH-Capture បានជួយជំរុញឱ្យលោកស្រី ទូច ពៅ ក្លាយជាម្ចាស់សិប្បកម្មកែច្នៃត្រីបែបទំនើប ដែលអាចរកចំណូលប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយខែ តាមរយៈផលិតផលត្រីងៀត ប្រហុក និងផ្អក។ ខណៈផលិតផលទាំងនេះ ក៏បានចាប់យកទីផ្សារនាំចេញទៅបរទេស។

ក្រៅពីទីផ្សារក្នុងស្រុក លោកស្រី ទូច ពៅ លើកឡើងថា សិប្បកម្ម​កែច្នៃ​ត្រីងៀត និងផលិតផលផ្អាបរបស់លោកស្រី បាននាំទៅលក់នៅបណ្ដាប្រទេសធំៗមួយចំនួន ដូចជា ទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយ​នាំ​ទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។

ផលិតផលត្រីងៀតនិងផលិតផលផ្អាប់របស់សិប្បកម្ម អ៊ីពៅ បានកែច្នៃពីត្រីប្រា ត្រីរស់ ត្រីឆ្ពោះ និងត្រីកំភ្លាញជាដើមដែលបង្កើតឡើងប្រមាណជាង៣០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩២ ដោយដំបូងឡើយជាលក្ខណៈគ្រួសារ ហើយរកចំណូលបានទាបបំផុត។ តាមការរៀបរាប់របស់លោកស្រី ទូច ពៅ ពីមុនលោកស្រីជាអ្នកលក់ត្រីងៀតតូចតាច តែពេលនេះបានក្លាយជាសិប្បកម្មដែលកំពុងឈានដល់ការកែច្នៃផលិតផលជលផលទំនើប ក្រោមជំនួយគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមទាំងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកស្រីម្ចាស់សិប្បកម្ម បន្តនិយាយថា បច្ចុប្បន្នផលិតផលរបស់សិប្បកម្ម​ គឺកំពុងទទួលបានគាំទ្រខ្លាំងពីអតិថិជន ទាំងក្នុងស្រុក និងក្រៅប្រទេស។ គាំទ្រខ្លាំង ក៏ព្រោះថា ផលិតផលរបស់លោកស្រី ធានាបានទាំងគុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ ស្របតាមស្ដង់ដារវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរជម្រាបថា គម្រោង CAPFISH-Capture ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការ UNIDO ហើយផ្ដល់ជំនួយគាំទ្រពីសហភាពអឺរ៉ុប បានចូលរួមចំណែកផ្ដល់នូវជំនួយគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេសដល់សហគ្រាសដែលផលិត និងកែច្នៃផលជលផលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពសហគ្រាស ជាពិសេសការបង្កើនផលិតភាព លើកកម្ពស់ស្ដង់ដាសុវត្ថិភាពចំណីអាហារ និងគុណភាពផលិតផល ដើម្បីត្រៀមចាប់យកទីផ្សារប្រកួតប្រជែង ទាំងក្នុងស្រុក និងក្រៅស្រុក៕

ដោយ៖ ធឿន វ៉ាន់សុង

The post ផ្ដើមធ្វើត្រីងៀតលក្ខណៈគ្រួសារ អ៊ីពៅ ក្លាយជាសិប្បកម្មទំនើប រកចំណូលបានជាង១ម៉ឺនដុល្លារក្នុងមួយខែ appeared first on Kampuchea Thmey Daily.

«ចាវសួស្តី»ជាយីហោសិប្បកម្មកែច្នៃផលនេសាទ នៅស្រុកស្ទោង ដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture
វិវត្តន៍ពីការធ្វើប្រហុកលក្ខណៈគ្រួសារ «ចាវ សួស្តី» បានក្លាយជាយីហោសិប្បកម្មកែច្នៃផលិតផលជលផល ស្ថិតក្នុងស្ថិតនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture។

សិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី បានចាប់ផ្តើមសង្វាក់ផលិតកម្មកែច្នៃផលនេសាទនៅក្នុងឆ្នាំ២០២១ ដោយមានផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំមួយចំនួនទៀត ដូចជា ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ដែលជាផលិតផលស្នូលរបស់សិប្បកម្ម។

តាមការរៀបរាប់របស់ម្ចាស់សិប្បកម្ម គឺលោក ចាវ សួស្ដី ដែលពីមុនលោកធ្លាប់តែធ្វើប្រហុកជាលក្ខណៈគ្រួសារ តែពេលនេះបានក្លាយជាសិប្បកម្មដែលកំពុងឈានដល់ការកែច្នៃផលិតផលជលផល ក្រោមជំនួយគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេស តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមទាំងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ថែមពីលើសម្ភារបរិក្ខារដែលផ្តល់តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) គម្រោង CAPFISH-Capture ក៏បានគាំទ្រជំនួយបច្ចេកទេសលើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួមទាំងដៃគូអាជីវកម្ម។ នេះជាការគូសបញ្ជាក់ឱ្យដឹងដោយលោក ចាវ សួស្ដី។

បន្ទាប់ពីមានការគាំទ្ររបស់ CAPFISH-Capture លោក ចាវ សួស្ដី ថា សិប្បកម្មរបស់លោកមានសមត្ថភាពផលិតម្សៅប្រហុកបានច្រើនតោនក្នុងមួយឆ្នាំ ដើម្បីបញ្ចេញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ដែលធានាដល់សុខុមាលភាព និងសុវត្ថិភាពចំណីអាហារដល់អ្នកទទួលទាន។

បច្ចុប្បន្ន សិប្បកម្ម ចាវ សួស្ដី មានដៃគូចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជី ដើម្បីផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ៕

The post «ចាវសួស្តី»ជាយីហោសិប្បកម្មកែច្នៃផលនេសាទ នៅស្រុកស្ទោង ដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture appeared first on Kampuchea Thmey Daily.

សិប្បកម្មកែច្នៃ«ម្សៅប្រហុក»ខ្មែរដំបូងដែលទទួលស្គាល់ស្ដង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ ត្រូវបានសម្ពោធផ្លូវការ
សិប្បកម្មផលិត និងកែច្នៃ «ម្សៅប្រហុក» ខ្មែរដែលទទួលបានវិញ្ញា​បន​បត្រ HACCP ​ដែល​ជាប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាពចំណី​អាហារ ប្រកប​ដោយ​គុណភាព​ និង​សុវត្ថភាព​នោះ ត្រូវបានបើកសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ការបើកសម្ពោធនេះបានធ្វើឡើងដំណើរនឹងពិធីបើកយុទ្ធនាការផ្សព្វផ្សាយស្ដីពីផលផលិតផលជលផល ដែល​សហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈ​គម្រោង​អភិ​វឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFISH-Capture)។

«ម្សៅប្រហុក» នេះត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២៣ ដោយសិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើ​តាមលោក ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល គម្រោង​កែច្នៃ​ម្សៅប្រហុកនេះ ជាចក្ខុវិស័យក្នុងការលើកកម្ពស់ប្រហុកប្រពៃណីខ្មែរ ដោយបំលែងទៅជាទម្រង់ប្រភេទ​ម្សៅ ដើម្បីងាយស្រួលក្នុងការ​ប្រើ និងមានការ​វេចខ្ចប់​ប្រកប​ទៅ​ដោយ​សុវត្ថិភាព និង​គុណភាពខ្ពស់បំផុត។

​របកគំហើញ​ថ្មីនេះ មិនត្រឹមតែជា​ការ​ចូលរួម​អភិរក្សនូវ​រសជាតិដើមដ៏ល្អឥតខ្ចោះរបស់​ប្រហុក​ខ្មែរនោះទេ ក៏ប៉ុន្តែថែមទាំងបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ រក្សាទុក​ដាក់​ និងអនាម័យខ្ពស់​ផងដែរ ដែល​ធ្វើ​ឱ្យ​ប្រហុកម្សៅរបស់​ខនហ្វីរេល​ខ្មែរ លេចធ្លោនៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក ហៃ លីអ៊ាង គូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះ ហើយលោក ក៏បានអះអាងពីការទទួលបាននូវការគាំទ្រយ៉ាងខ្លាំងលើផលិតផលប្រហុកម្សៅនេះពីសំណាក់ទីផ្សារជាតិ និងអន្តរជាតិ។

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការសិប្បកម្មផលិត និងកែច្នៃប្រហុកម្សៅរបស់ក្រុមហ៊ុន ខនហ្វីរេល នេះ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងអបអរសាទរចំពោះ​ការបើកដំណើរការសិប្បកម្មផលិតនិងកែច្នៃប្រហុកម្សៅ ដែលត្រូវបានធ្វើទំនើបកម្ម និងកែលម្អយ៉ាងល្អប្រសើរប្រកបដោយមោទនភាព ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក គឺប្រហុកសៀមរាប ដែលជាម៉ាកស្គាល់ភូមិសាស្រ្តទំនិញ (GI)។ លោក បន្តថា ក្រោមកិច្ចសហការជាមួយគម្រោង CAPFISH​-Capture ក្រុមហ៊ុន ខនហ្វីរេល កំពុងផ្សព្វផ្សាយប្រហុកម្សៅប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។

តាមការកត់សម្គាល់របស់លោករដ្ឋលេខាធិការ នេះមិនត្រឹមឆ្លុះបញ្ចាំងពីសមត្ថភាពរបស់សហគ្រាសប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រឹត្តិការណ៍នេះក៏ជាសក្ខីភាពនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជនក្នុងការជំរុញវិស័យកសិ-ម្ហូបអាហារនៅកម្ពុជា ហើយក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីឆ្ពោះទៅរកកំណើនធុរកិច្ចប្រកបដោយចីរភាព សុវត្ថិភាពម្ហូបអាហារ និងការរួមចំណែករបស់វិស័យជលផលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា សហភាពអឺរ៉ុប មានមោទនភាពក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងចូលរួមចំណែកក្នុងការជំរុញការកែច្នៃក្នុងស្រុក បង្កើតការងារសមរម្យ និងលើកកម្ពស់ស្តង់ដារសុវត្ថិភាពម្ហូបអាហារខ្ពស់បំផុត ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការនាំចេញកើនឡើង។ លោក ថា សមិទ្ធផលនេះហាក់ដូចជាតូច ប៉ុន្តែបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងការបំពេញតម្រូវការក្នុងស្រុក រួមចំណែកដល់ការរីកលូតលាស់បៃតងជាតិ និងជួយឲ្យកម្ពុជាអាចឈរជើងប្រកួតប្រជែងក្នុងទីផ្សារពិភពលោទៀត៕

The post សិប្បកម្មកែច្នៃ«ម្សៅប្រហុក»ខ្មែរដំបូងដែលទទួលស្គាល់ស្ដង់ដារសុវត្ថិភាពចំណីអាហារអន្តរជាតិ ត្រូវបានសម្ពោធផ្លូវការ appeared first on Kampuchea Thmey Daily.

ក្រសួងកសិកម្មបើកយុទ្ធនាការផ្សព្វផ្សាយជាលើកទី៣ពីផលិតផលជលផល តាមរយៈគម្រោង CAPFISH-Capture
យុទ្ធនាការផ្សព្វផ្សាយស្តីពីផលផលិតផលជលផល ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈប្រតិភូសហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានបើកយុទ្ធនាការជាលើកទី៣របស់ខ្លួន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ដំណើរទស្សនកិច្ចនេះ បានចាប់ផ្ដើមពីដំណើរចុះទៅកាន់សិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ដែលស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជនីភ្នំពេញ ក្រោមវត្តមានលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។​ ពិធីនេះក៏មានការចូលរួមពីលោកអ៊ីហ្គ័រឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក សុខ ណារិន តំណាង UNIDO ប្រចាំប្រទេសកម្ពុជា ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន CONFIREL និងអ្នកសារព័ត៌មានចំនួន៣៨នាក់ មកពី២២ស្ថាប័ន។

ថ្លែងបើកយុទ្ធនាការនារសៀលថ្ងៃនេះ លោក ហាស់ សារ៉េត លើកឡើងថា នេះជាការចូលរួមសហការគ្នាក្នុងការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសវិស័យ SMEs ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបានការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងជំរុញការនាំចេញ ព្រមទាំងបានឆ្លើយតបទាន់ពេលវេលាទៅនឹងសភាពការនៃការសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃមកលើកម្ពុជា។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបានគាំទ្រ និងបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេស តាមរយៈកម្មវិធី CAPFISH និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

លោកក៏ថ្លែងអំណរគុណចំពោះការផ្តល់នូវកិច្ចសហការ និងសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជាមួយរដ្ឋបាលជលផល ក្នុងការសម្រេចបាននូវសមិទិ្ធផល និងផលជះជាវិជ្ជមានក្នុងការអនុវត្តគម្រោង CAPFISH-Capture ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន។

ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី៣នេះ រយៈពេល៤ថ្ងៃ ដែលនឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដើម្បីទស្សនកិច្ចពីការកែច្នៃផលិតផលជលផលក្នុងស្រុក ដែលមានវិញ្ញាបនបត្រ CQS ហើយដែលពីមុន ធ្លាប់តែដាក់លក់នៅតាមផ្សារត្រីក្នុងស្រុក តែពេលនេះកំពុងឈានទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសមួយចំនួនទៀត៕

The post ក្រសួងកសិកម្មបើកយុទ្ធនាការផ្សព្វផ្សាយជាលើកទី៣ពីផលិតផលជលផល តាមរយៈគម្រោង CAPFISH-Capture appeared first on Kampuchea Thmey Daily.

របាយការណ៍៖ ៤ឆ្នាំ គម្រោង CAPFISH បានជួយលើកស្ទួយជីវភាពប្រជានេសាទចាប់តាំងពីការកែច្នៃ ដល់ការអប់រំ
លោក ស្រ៊ុន លឹមសុង ​អនុប្រធានរដ្ឋបាលជលផល​ សង្កេតឃើញថា រាល់សកម្មភាពរបស់គម្រោង CAPFISH-Capture​​ ដែលជាជំនួយរបស់សហភាពអឺរុប អនុវត្តដោយអង្គការអុកស្វាម គិតចាប់តាំងពីឆ្នាំ២០២១-២០២៥ ពិតជាបានជួយលើកស្ទួយការរស់នៅរបស់ប្រជានេសាទបានយ៉ាងច្រើនគួរឱ្យកោតសរសើរ រួមមានការចូលរួមផ្នែកទឹកស្អាតនិងអនាម័យ ផ្នែកអប់រំ ការចិញ្ចឹមជីវិត និងការអភិរក្សធនធានធម្មជាតិជាដើម។​

នាឱកាសអញ្ជើញចូលរួមបើកសិក្ខាសាលាក្នុងពិធីបិទ គម្រោង«បង្កើតការងារជាសេដ្ឋកិច្ចវិលជុំរបស់សហគមន៍នេសាទ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ លោក ស្រ៊ុន លឹមសុង អនុប្រធានកម្មវិធី CAPFISH-Capture នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បើតាមរបាយការណ៍អុកស្វាម ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក អង្គការអុកស្វាម និងអង្គកាជាដៃគូ បានសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។

សមិទ្ធផលទាំងនោះរួមមាន បណ្តុះបណ្តាលសមាជិកសហគមន៍អំពីការអភិរក្សត្រី និងព្រៃលិចទឹក, បង្កើតក្រុមកែច្នៃផលនេសាទ និងក្រុមចិញ្ចឹមឃ្មុំ, ផ្តល់សេវាទឹកសុវត្ថិភាព បង្គន់អនាម័យ និងជួសជុលសាលារៀន, ផ្តល់អាហារ និងអាហារូបករណ៍ដល់សិស្ស,ជំរុញអេកូទេសចរណ៍ និងកសិកម្មឆ្លាត ការកែច្នៃសំរាមទៅជាអិដ្ឋអេកូ ​និងទៅជារបស់ប្រើប្រាស់ច្រើនយ៉ាង និងបានបំពាក់សូឡាតាមផ្ទះសហគមន៍នេសាទ។

លោក ស្រ៊ុន លឹមសុង បញ្ជាក់ថា៖«លទ្ធផលទាំងនេះមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ទាំងនេះជាចំណូលបន្ថែមរបស់ប្រជានេសាទដែលមិនអាចខ្វះបាន»។ លោកបន្ថែមថា​ ការអនុវត្តគម្រោងរបស់អង្គការអុកស្វាមនេះ រដ្ឋបាលជលផលមានមោទនភាពចំពោះសមិទ្ធិផលសំខាន់ៗ ដែលសម្រេចបាន ក្នុងការរួមចំណែកអភិវឌ្ឍជលផលនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងការសហការរបស់អ្នកទាំងអស់គ្នា។ លោកចាត់ទុកថា សិក្ខាសាលានេះគឺជាឱកាសដ៏ល្អសម្រាប់យើងពិភាក្សា សិក្សា និងចែករំលែកបទពិសោធន៍ ដើម្បីបន្តការអភិវឌ្ឍន៍សហគមន៍នេសាទឲ្យកាន់តែប្រសើរឡើង។

ក្នុងឆ្នាំ២០២៤កន្លងមក រដ្ឋាភិបាលនៃប្រទេសកម្ពុជា ជាពិសេសរដ្ឋបាលជលផល សង្កេតឃើញថាប្រទេសកម្ពុជាទទួលបានផលនេសាទ និងវារីវប្បកម្មសម្រេចបានចំនួនជាង ៩២៧ពាន់ តោន កើនឡើង ៦១ពាន់តោន ស្មើនឹង៧% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលនេសាទទឹកសាបទទួលបាន៤៦៧ពាន់តោន ផលនេសាទសមុទ្រទទួលបាន ១៣៩ពាន់តោន និងផលវារីវប្បកម្ម ៣២០ពាន់តោន។

ទន្ទឹមនេះ ការអភិរក្សសត្វផ្សោតដែលជារតនសម្បត្តិជាតិ ក្រសួងទទួលបានតួលេខវិជ្ជមាន ដែលមានសត្វផ្សោតបានកើតកូនចំនួន៩ក្បាល និងស្លាប់៤ក្បាល តាមការប៉ានស្មានមានសត្វផ្សោតសរុបចំនួន ១០៤ក្បាលក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ជលផល។ ជាមួយគ្នានេះ ក៏មានវត្តមានជ្រូកទឹកជាច្រើនឡើងវិញបន្ទាប់ពីបាត់ខ្លួនជាង១០ឆ្នាំកន្លងមក ជាមួយគ្នានេះ ផ្សោតឃ្លៀច (ផ្សោតពណ៌ ផ្កាឈូក) និងផ្សោតក្បាលត្រឡោកក៏កើនឡើងច្រើនផងដែរ ប្រមាណជាង១០០ក្បាល ដែលតែងតែមានវត្តមានជាញឹកញាប់នៅតំបន់ឆ្នេរ ពិសេសខេត្តកំពតនិងកែប។

ក្រសួងកសិកម្ម បានពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ច និង អង្គការជាតិនិងអន្តរជាតិក្នុងការទប់ស្កាត់​ បទល្មើសនេសាទកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវការផ្គត់ផ្គង់ កាត់បន្ថយការនាំចូល រក្សាបានតុល្យភាពតម្លៃទីផ្សារ ព្រមទាំងធានាបាននូវគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ៕

The post របាយការណ៍៖ ៤ឆ្នាំ គម្រោង CAPFISH បានជួយលើកស្ទួយជីវភាពប្រជានេសាទចាប់តាំងពីការកែច្នៃ ដល់ការអប់រំ appeared first on Kampuchea Thmey Daily.