ព័ត៌មានជាតិ
ក្រសួងកសិកម្មបើកយុទ្ធនាការផ្សព្វផ្សាយជាលើកទី៣ពីផលិតផលជលផល តាមរយៈគម្រោង CAPFISH-Capture
យុទ្ធនាការផ្សព្វផ្សាយស្តីពីផលផលិតផលជលផល ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណៈប្រតិភូសហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) បានបើកយុទ្ធនាការជាលើកទី៣របស់ខ្លួន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ដំណើរទស្សនកិច្ចនេះ បានចាប់ផ្ដើមពីដំណើរចុះទៅកាន់សិប្បកម្មផលិត និងកែច្នៃផលិតផលជលផល ខនហ្វីរេល ដែលស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជនីភ្នំពេញ ក្រោមវត្តមានលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិធីនេះក៏មានការចូលរួមពីលោកអ៊ីហ្គ័រឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក សុខ ណារិន តំណាង UNIDO ប្រចាំប្រទេសកម្ពុជា ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន CONFIREL និងអ្នកសារព័ត៌មានចំនួន៣៨នាក់ មកពី២២ស្ថាប័ន។

ថ្លែងបើកយុទ្ធនាការនារសៀលថ្ងៃនេះ លោក ហាស់ សារ៉េត លើកឡើងថា នេះជាការចូលរួមសហការគ្នាក្នុងការជំរុញផលិតកម្មក្នុងស្រុក ជាពិសេសវិស័យ SMEs ឱ្យកាន់តែប្រសើរឡើង ដើម្បីធានាបានការផ្គត់ផ្គង់គ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និងជំរុញការនាំចេញ ព្រមទាំងបានឆ្លើយតបទាន់ពេលវេលាទៅនឹងសភាពការនៃការសង្គ្រាមឈ្លានពានដែលបង្កឡើងដោយប្រទេសថៃមកលើកម្ពុជា។
លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងអង្គការ UNIDO ដែលបានគាំទ្រ និងបន្តការគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេស តាមរយៈកម្មវិធី CAPFISH និងគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មផ្សេងទៀត សម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។

លោកក៏ថ្លែងអំណរគុណចំពោះការផ្តល់នូវកិច្ចសហការ និងសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជាមួយរដ្ឋបាលជលផល ក្នុងការសម្រេចបាននូវសមិទិ្ធផល និងផលជះជាវិជ្ជមានក្នុងការអនុវត្តគម្រោង CAPFISH-Capture ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន។
ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី៣នេះ រយៈពេល៤ថ្ងៃ ដែលនឹងចុះទៅពិនិត្យផ្ទាល់នៅតាមសហគ្រាសមួយចំនួននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម ដើម្បីទស្សនកិច្ចពីការកែច្នៃផលិតផលជលផលក្នុងស្រុក ដែលមានវិញ្ញាបនបត្រ CQS ហើយដែលពីមុន ធ្លាប់តែដាក់លក់នៅតាមផ្សារត្រីក្នុងស្រុក តែពេលនេះកំពុងឈានទៅកាន់ទីផ្សារអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី បារាំង កូរ៉េ និងប្រទេសមួយចំនួនទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


