ព័ត៌មានជាតិ
«ចាវសួស្តី»ជាយីហោសិប្បកម្មកែច្នៃផលនេសាទ នៅស្រុកស្ទោង ដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture
វិវត្តន៍ពីការធ្វើប្រហុកលក្ខណៈគ្រួសារ «ចាវ សួស្តី» បានក្លាយជាយីហោសិប្បកម្មកែច្នៃផលិតផលជលផល ស្ថិតក្នុងស្ថិតនៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture។

សិប្បកម្មកែច្នៃផលិតផលជលផល ចាវ សួស្តី បានចាប់ផ្តើមសង្វាក់ផលិតកម្មកែច្នៃផលនេសាទនៅក្នុងឆ្នាំ២០២១ ដោយមានផលិតប្រហុកម្សៅ ប្រើប្រាស់ផលិតផលក្នុងស្រុក ទាំងគ្រឿងផ្សំមួយចំនួនទៀត ដូចជា ម្សៅត្រីប្រម៉ា និងផលិតផលប្រហុក ដែលជាផលិតផលស្នូលរបស់សិប្បកម្ម។

តាមការរៀបរាប់របស់ម្ចាស់សិប្បកម្ម គឺលោក ចាវ សួស្ដី ដែលពីមុនលោកធ្លាប់តែធ្វើប្រហុកជាលក្ខណៈគ្រួសារ តែពេលនេះបានក្លាយជាសិប្បកម្មដែលកំពុងឈានដល់ការកែច្នៃផលិតផលជលផល ក្រោមជំនួយគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេស តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមទាំងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ថែមពីលើសម្ភារបរិក្ខារដែលផ្តល់តាមរយៈកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) គម្រោង CAPFISH-Capture ក៏បានគាំទ្រជំនួយបច្ចេកទេសលើការរៀបចំផែនការអាជីវកម្ម ការបណ្តុះបណ្តាលស្តីពីមូលដ្ឋានសុវត្ថិភាពម្ហូបអាហារ ការបង្វឹកដល់សហគ្រាស និងបុគ្គលិករបស់សិប្បកម្ម រួមទាំងដៃគូអាជីវកម្ម។ នេះជាការគូសបញ្ជាក់ឱ្យដឹងដោយលោក ចាវ សួស្ដី។

បន្ទាប់ពីមានការគាំទ្ររបស់ CAPFISH-Capture លោក ចាវ សួស្ដី ថា សិប្បកម្មរបស់លោកមានសមត្ថភាពផលិតម្សៅប្រហុកបានច្រើនតោនក្នុងមួយឆ្នាំ ដើម្បីបញ្ចេញផលិតផលទៅកាន់ទីផ្សារក្នុងស្រុក ដែលធានាដល់សុខុមាលភាព និងសុវត្ថិភាពចំណីអាហារដល់អ្នកទទួលទាន។
បច្ចុប្បន្ន សិប្បកម្ម ចាវ សួស្ដី មានដៃគូចែកចាយតាមបណ្តាខេត្តចំនួន៣០ និងកំពុងរៀបចំចុះបញ្ជី ដើម្បីផ្គត់ផ្គង់ចូលផ្សារទំនើប និងអតិថិជននៅក្រៅប្រទេសផងដែរ៕
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


