សេដ្ឋកិច្ច
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បន្សល់ទុកកេរតំណែលសម្រាប់ វិស័យជលផលនៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ប្រារព្ធពិធី បិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) ក្រោមប្រធានបទ «បរិវត្តកម្មជលផល ដើម្បីកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន»។

ជាមួយសមិទ្ធផលដែលគម្រោងសម្រេចបាន ការបិទបញ្ចប់របស់គម្រោងគឺជាមូលដ្ឋានគ្រឹះនៃដំណើរឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍអនុវិស័យជលផលនៅកម្ពុជាប្រកបដោយចីរភាព បង្កើនភាពប្រកួតប្រជែង និងសហគមន៍ជាម្ចាស់ ជាមួយនឹងសក្តានុពលនៃការពង្រីកការអភិវឌ្ឍបែបនេះក្នុងខ្សែច្រវាក់តម្លៃកសិអាហារផ្សេងៗទៀត។
ចាប់តាំងពីការចាប់ផ្តើមអនុវត្ត រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានបង្កើនផលិតភាពផលជលផលក្នុងស្រុកដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែងលើទីផ្សារបានកាន់តែទូលំទូលាយ។
គិតមកត្រឹមពេលនេះ សហគ្រាសចំនួន ២២ ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញាបញ្ជាក់គុណភាពកម្ពុជា (CQS) និងសហគ្រាសចំនួន ៤ ទទួលបានវិញ្ញាបនប័ត្រ HACCP ហើយសហគ្រាសចំនួន ៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេទាំងអស់បានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេមានលទ្ធភាពប្រកួតប្រជែងលើទីផ្សារបានល្អប្រសើរជាងមុន ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារបានច្រើនមុខជាងមុន។
សមិទិ្ធផលនេះមានន័យថា អតិថិជន និងអ្នកបរិភោគទទួលបានផលិតផលជលផលដែលមានគុណភាពសុវត្ថិភាព និងជីវជាតិ បានច្រើនជាងមុន ដែលអាចរកបានតាមទីផ្សារនានា។ លើសពីនេះ សហគ្រាសទាំងនោះក៏បានចូលរួមក្នុងការបង្កើនការងារ ប្រាក់ចំណូល ក្នុងសហគមន៍មូលដ្ឋាន។

គម្រោងក៏បានការពង្រីកឱកាសការងារយ៉ាងច្រើន ជាពិសេសសម្រាប់ស្រ្តីនៅក្នុងផ្នែកជលផលក្រោយប្រមូលផល។ សហគ្រាសជលផលខ្នាតតូច និងនៅតាមទីជនបទដែលទទួលបានការគាំទ្រមានលទ្ធភាពអាច ប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលការការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផល និងឱកាសចូលរួមការតាំងបង្ហាញផលិតផលបានច្រើនជាងមុន ទាំងនេះបានជួយឱ្យពួកគេអាចប្រកួតប្រជែងលើទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចថា្នក់មូលដ្ឋាន និងថ្នាក់ជាតិប្រកបដោយចីរភាព។
លោក Dejene TEZERA ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្ម អគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ UNIDO ស្នាក់ការកណ្តាល បានមានប្រសាសន៍ថា៖ «គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានចូលរួមបង្កើតនូវផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមតាម រយៈការចូលរួមពង្រីកចំណែកទីផ្សារ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ កែលម្អជីវភាពរស់នៅ និងការបង្កើនឱកាសការងារក្នុងតំបន់ ដោយមានការចូលរួមបានទូលំទូលាយជាងមុន»។
លទ្ធផលប្រកបដោយចីរភាព និងបរិយាប័ន្ននេះ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតួនាទី ជំនាញបច្ចេកទេស និងបេសកម្មរបស់អង្គការ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន។
និរន្តរភាព និងបរិយាប័ន្ន ជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។ គម្រោងបានចូលរួមលើកកម្ពស់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថានតាមរយ:ការជំរុញឱ្យប្រើប្រាស់រោងហាលសម្ងួតដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការលើកទឹកចិត្តឱ្យសហគ្រាស និងក្រុមអ្នកកែច្នៃជលផលឱ្យគោរពតាមគោលការណ៍ជាមូលដ្ឋាន នៃកិច្ចគាំពារបរិស្ថាន។
សហគ្រាសចំនួន ៤៦ ក្នុងចំណោម ៦៤ ដឹកនាំដោយស្ត្រី និងមានសហគ្រាសចំនួន ៣ គ្រប់គ្រងដោយជនមានពិការភាព។ ទាំងនេះឆ្លុះបញ្ចាំងអំពីការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យបានការគាំទ្រប្រកបដោយបរិយាប័ន្ន និងធានាក្រមសីលធម៌ការងារសម្រាប់អនុវិស័យជលផលនេះទាំងមូល។
តាមរយៈការពង្រឹងផលិតកម្មក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានរួមចំណែកកាត់បន្ថយការពឹងផ្អែក លើការប្រើប្រាស់ផលិតផលនាំចូល ទន្ទឹមនឹងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារក្នុង និងក្រៅស្រុកបានល្អជាងមុន។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានគាំទ្រ និងជំរុញការអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិដោយផ្ទាល់ និងរួមចំណែកដល់សន្តិសុខស្បៀងថ្នាក់តំបន់បានកាន់តែទូលំទូលាយ។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានលើកឡើងថា៖ «លើសពីលទ្ធផលរំពឹងទុក និងផលជះជាវិជ្ជមានសំខាន់ៗ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នៃកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានកសាងនូវទំនុកចិត្តពីសំណាក់អ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃជលផល។ ការជឿទុកចិត្តនេះបានជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន»។
លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ បន្ថែមថា លទ្ធផលទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គម្រោងដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ គឺមិនអាចខ្វះបាននូវភាពជាម្ចាស់របស់ប្រទេសសាម៉ី និងស្ថាប័ន ទទួលបន្ទុក និងសហគ្រិនភាពដើម្បីធ្វើឲ្យគម្រោងមានផលជះជាវិជ្ជមាន។
លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់ ជឿជាក់ថា សហគ្រាសក្នុងស្រុកនឹងនៅតែបន្តស្មារតី និងកិច្ចខិតខំប្រឹងប្រែងនារយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក្នុងភាពជាម្ចាស់ ជាភ្នាក់ងារជំរុញវឌ្ឍនភាពឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនៃកម្មវិធី CAPFISH-Capture គឺជាឧទាហរណ៍ដ៏មានប្រសិទ្ធភាព ស្តីពីកិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងឆន្ទៈខ្ពស់ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទោះបីជាគម្រោងបញ្ចប់ លទ្ធផល និងផលជះនៅតែបន្ត ដើម្បីតម្រង់ទិសអនុវិស័យជលផលកម្ពុជា នាពេលអនាគត ក៏ដូចជាលើកទឹកចិត្តឱ្យមានការអនុវត្តស្រដៀងគ្នាក្នុងវិស័យដទៃទៀតផងដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ «ភាពជោគជ័យនៃគម្រោង CAPFISH-Capture ឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍនៃការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដោយផ្ដោតលើគុណភាព និរន្ដរភាព និងបរិយាប័ន្ន»។
លោករដ្ឋមន្ត្រីបន្ថែមថា សមិទ្ធផលដែលក្រសួងកសិកម្ម និងអង្គការដៃគូរបស់យើងសម្រេចបានរួមគ្នាកន្លងមក មិនត្រឹមតែជួយឱ្យវិស័យជលផលលូតលឿនទៅមុខតែម្យ៉ាងទេ តែវាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងបានមួយកម្រិត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយប្រជានេសាទ អ្នកកែច្នៃ និងសហគ្រាសនានា ដើម្បីឱ្យពួកគាត់អាចទទួលផលពីការធ្វើទំនើបកម្ម ប្រកបដោយការប្រកួតប្រជែង និងការទទួលខុសត្រូវចំពោះបរិស្ថាន៕
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


