ព័ត៌មានជាតិ
ផ្ដើមធ្វើត្រីងៀតលក្ខណៈគ្រួសារ អ៊ីពៅ ក្លាយជាសិប្បកម្មទំនើប រកចំណូលបានជាង១ម៉ឺនដុល្លារក្នុងមួយខែ
គម្រោង CAPFISH-Capture បានជួយជំរុញឱ្យលោកស្រី ទូច ពៅ ក្លាយជាម្ចាស់សិប្បកម្មកែច្នៃត្រីបែបទំនើប ដែលអាចរកចំណូលប្រមាណជាង ១ម៉ឺនដុល្លារក្នុងមួយខែ តាមរយៈផលិតផលត្រីងៀត ប្រហុក និងផ្អក។ ខណៈផលិតផលទាំងនេះ ក៏បានចាប់យកទីផ្សារនាំចេញទៅបរទេស។

ក្រៅពីទីផ្សារក្នុងស្រុក លោកស្រី ទូច ពៅ លើកឡើងថា សិប្បកម្មកែច្នៃត្រីងៀត និងផលិតផលផ្អាបរបស់លោកស្រី បាននាំទៅលក់នៅបណ្ដាប្រទេសធំៗមួយចំនួន ដូចជា ទីផ្សារនៅប្រទេសអាមេរិក អូស្ត្រាលី កាណាដា និងបារាំង ដោយនាំទៅកាន់ប្រទេសទាំង៤នេះ ក្នុងមួយឆ្នាំៗរាប់សិបតោន។

ផលិតផលត្រីងៀតនិងផលិតផលផ្អាប់របស់សិប្បកម្ម អ៊ីពៅ បានកែច្នៃពីត្រីប្រា ត្រីរស់ ត្រីឆ្ពោះ និងត្រីកំភ្លាញជាដើមដែលបង្កើតឡើងប្រមាណជាង៣០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩២ ដោយដំបូងឡើយជាលក្ខណៈគ្រួសារ ហើយរកចំណូលបានទាបបំផុត។ តាមការរៀបរាប់របស់លោកស្រី ទូច ពៅ ពីមុនលោកស្រីជាអ្នកលក់ត្រីងៀតតូចតាច តែពេលនេះបានក្លាយជាសិប្បកម្មដែលកំពុងឈានដល់ការកែច្នៃផលិតផលជលផលទំនើប ក្រោមជំនួយគាំទ្រ ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) រួមទាំងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកស្រីម្ចាស់សិប្បកម្ម បន្តនិយាយថា បច្ចុប្បន្នផលិតផលរបស់សិប្បកម្ម គឺកំពុងទទួលបានគាំទ្រខ្លាំងពីអតិថិជន ទាំងក្នុងស្រុក និងក្រៅប្រទេស។ គាំទ្រខ្លាំង ក៏ព្រោះថា ផលិតផលរបស់លោកស្រី ធានាបានទាំងគុណភាព សុវត្ថិភាពចំណីអាហារ និងអនាម័យ ស្របតាមស្ដង់ដារវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) របស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរជម្រាបថា គម្រោង CAPFISH-Capture ដែលអនុវត្តដោយរដ្ឋបាលជលផល និងអង្គការ UNIDO ហើយផ្ដល់ជំនួយគាំទ្រពីសហភាពអឺរ៉ុប បានចូលរួមចំណែកផ្ដល់នូវជំនួយគាំទ្រទាំងហិរញ្ញវត្ថុ និងទាំងបច្ចេកទេសដល់សហគ្រាសដែលផលិត និងកែច្នៃផលជលផលកម្ពុជា ក្នុងការពង្រឹងសមត្ថភាពសហគ្រាស ជាពិសេសការបង្កើនផលិតភាព លើកកម្ពស់ស្ដង់ដាសុវត្ថិភាពចំណីអាហារ និងគុណភាពផលិតផល ដើម្បីត្រៀមចាប់យកទីផ្សារប្រកួតប្រជែង ទាំងក្នុងស្រុក និងក្រៅស្រុក៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


