Connect with us

បច្ចេកវិទ្យា

កាន់តែងាយស្រួល ជាមួយមុខងារថ្មី Credit Report Plus របស់ CBC Mobile App ដើម្បីត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់លោកអ្នក

បានផុស

នៅ

ក្នុង​កិច្ច​បន្ត​ការប្រឹងប្រែង​កែលម្អ​អក្ខរកម្ម​ហិរញ្ញវត្ថុ នៅ​កម្ពុជា ការិយាល័យ​ឥណទាន​កម្ពុជា (CBC) ពិត​ជាមាន​សេចក្ដីសោមនស្ស​ជា​ក្រៃលែង ​ក្នុងការ​ប្រកាស​នូវ​ផលិតផល​ថ្មី​គឺ Credit Report Plus​។ នេះជាមុខងារសេវាកម្មត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដែលមានតែនៅលើកម្មវិធីទូរស័ព្ទដៃ CBC Mobile App តែប៉ុណ្ណោះ។ មុខងារ​នេះ​ នឹង​ជួយ​ឱ្យ​អ្នក​ខ្ចីប្រាក់​គ្រប់រូប​អាច​គ្រប់គ្រង​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​បាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុខងារ Credit Report PLUS រួមបញ្ចូល​របាយការណ៍​ឥណទាន និង​ពិន្ទុ ខេ​-​ស្ករ នៅក្នុង​មុខងារ​តែមួយ ដោយ​បង្ហាញ​អ្នក​ខ្ចី​ឱ្យឃើញ ពី​ស្ថានភាព​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​។ មុខងារ​នេះ​ផ្តល់ជូន​ក្នុងតម្លៃ​សមរម្យ​ជាង​ការបញ្ជាទិញ​របាយការណ៍​ឥណទាន និង​ពិន្ទុ ខេ​-​ស្ករ ដាច់ដោយឡែក​ពីគ្នា ដែល​ជួយ​ឱ្យ​ការពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​បាន​គ្រប់​ជ្រុងជ្រោយ និង​មានតម្លៃ​សមរម្យ សម្រាប់ អ្នកប្រើប្រាស់​ពេញ​ផ្ទៃ​ប្រទេស​។ អតិថិជន​ដែល​បាន​ស្នើសុំ​របាយការណ៍​សុខភាព​ហិរញ្ញវត្ថុ​តែមួយ​មុខ​ពី CBC ឥឡូវនេះ​អាច​ទាញយក​នូវ​អត្ថប្រយោជន៍ (1 Credit Report + 1 K-Score) នៃ​មុខងារ Credit Report PLUS ដោយ​ចំណាយ​បន្ថែម​តិចតួច​បំផុត​។

​តាមរយៈ​ការកែលម្អ​ពិន្ទុ ខេ​-​ស្ករ របស់ខ្លួន អ្នកប្រើប្រាស់​ទំនងជា​អាច​បង្កើន​កម្រិត​កម្ចីរ​បស់​ខ្លួន​បាន​ច្រើន ដោយ​អាស្រ័យ​លើ​គោលការណ៍ ផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។ ពិន្ទុ​នោះ​រំលេច​ឡើង​នូវ​ភាព​សក្តិសម​នឹង​ទទួលបាន​ឥណទាន​របស់​អតិថិ​ជនណាម្នាក់​ជា​ចំនួន​ទោល ដែល​ជួយ​ឱ្យ​អ្នក​ខ្ចី​បានដឹងថា​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​បែបណា​ហើយ​។

​លោក អឿ សុធា​រ័ត្ន អគ្គនាយក​ប្រតិបត្តិ​របស់ CBC មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​បាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​មុខងារ Credit Report PLUS ដើម្បី​ឲ្យ​ស្របតាម​តម្រូវ​ការឱ្យ​កាន់តែ​ប្រសើរឡើង ហើយ​ផ្តល់នូវ​ជម្រើស​តាម​ការពេញចិត្ត ដល់​អ្នកប្រើប្រាស់ បន្ទាប់ពី​បាន​សម្ពោធ​ឱ្យប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​របស់​យើងខ្ញុំ​បាន ១​ឆ្នាំ​រួចមកហើយ​។ មុខងារ​ថ្មី​នេះ​សំដៅ​កែលំអ​អក្ខរកម្ម​ហិរញ្ញវត្ថុ និង​លើកទឹកចិត្ត​ដល់​ឥរិយាបថ​ហិរញ្ញវត្ថុ ប្រកបដោយ ការទទួលខុសត្រូវ​នៅ​កម្ពុជា​។ អ្នក​ខ្ចី​នឹង​បានឃើញ​ទិដ្ឋភាព​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​កាន់តែច្បាស់ ហើយនឹង​អាចធ្វើ​ការ​កែលំអ ភាព​សក្តិសម​នឹង​ទទួលបាន​ឥណទាន​របស់ខ្លួន រក្សា​ពិន្ទុ ខេ​-​ស្ករ ហើយ​រាយការណ៍​ពី​ភាព​អសុ​ក្រឹត្យ​ទាំងឡាយ នៅក្នុង​របាយការណ៍​ឥណទាន របស់ខ្លួន​បាន​។

​យោងតាម​ទិន្នន័យ​ចុងក្រោយ ក្នុង​របាយការណ៍​ស​ន្ទ​ស្សន៍​ឥណទាន​លក្ខណៈ​បុគ្គល​ប្រចាំត្រីមាស​ទី​៣ បោះពុម្ព​ដោយ CBC ការដាក់​ពាក្យសុំ ឥណទាន​របស់​អ្នកប្រើប្រាស់ កើនឡើង​បាន ៣៨​ភាគរយ ធៀប​នឹង​ត្រីមាស​ទី​២​។ ទិន្នន័យ​បានបង្ហាញ​ពី​កំណើន​សមតុល្យ​កម្ចី​បាន ៥.៨៤ ភាគរយ​។ កម្ចី​៣០​ថ្ងៃ ផុតកំណត់​សង ក៏​កើនឡើង​បាន​៦​ភាគរយ​ដែរ ដែល​ចំណុច​នេះ​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការបង្កើត​ប្រព័ន្ធ​ជឿជាក់​មួយ ដែល​វាយតម្លៃ​ហានិភ័យ​ឥណទាន​បាន​ភ្លាមៗ​។ ជាមួយនឹង​មុខងារ Credit Report Plus អ្នក​ខ្ចី​អាចធ្វើ​ការសម្រេចចិត្ត ដោយមាន​ការគិតគូរ​ប្រសើរ​ជាង​មុន​។

​មុខងារ​ថ្មី​លើ​កម្មវិធី​ទូរស័ព្ទដៃ CBC Mobile នេះ​នឹង​បង្កើន​អក្ខរកម្ម​ហិរញ្ញវត្ថុ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បង្កើត​នូវ​បរិយាកាស​មួយ​ដែល​អាចឱ្យ​វិស័យ​ហិរញ្ញវត្ថុ​អាច​រីកចម្រើន​បាន​។ កាលណា​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ខ្ចី​ត្រូវបាន​គេ​ស្គាល់​ទុកចិត្ត នោះ​អ្នកផ្តល់​កម្ចី អាចបែងចែក​កម្ចី​ដោយ​ភាពជឿជាក់ ហើយ​បណ្តា​អ្នក​ខ្ចី​អាចធ្វើ​ការកែលម្អ​ភាព​សក្តិសម​នឹង​ទទួលបាន​ឥណទាន​របស់ខ្លួន​បានដែរ​។

​ប្រព័ន្ធ​ប្រកបដោយ​តម្លាភាព​មួយ​នេះ​ នឹង​លើកទឹកចិត្ត​អ្នក​ខ្ចី​ឱ្យ​គិតគូរ​ដល់​សុខភាព​ហិរញ្ញវត្ថុ​របស់ខ្លួន តាមរយៈ​ការរក្សា​បាន​នូវ​ពិន្ទុ ខេ​-​ស្ករ ខ្ពស់ ដែល​ផ្តល់​ភាពបត់បែន​ផ្នែក​ហិរញ្ញវត្ថុ​ផងដែរ​។ របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន គូស​បង្ហាញ​យ៉ាង​ព្រឹកព្រាង​នូវ​ប្រវត្តិ​ក​ម្ចី​របស់​អ្នកប្រើប្រាស់ ហើយ​ពិន្ទុ ខេ​-​ស្ករ ប្រើ​វិធី​វិភាគ​ទិន្នន័យ​ឈានមុខ ដើម្បី​ប្រមូលផ្តុំ​ប្រ​វ​តិ្ត​នេះ ចូល​ជា​ពិន្ទុ​ទោល ដែល​ចង្អុលបង្ហាញ​ពី​ភាព​សក្តិសម​នឹង​ទទួលបាន​ឥណទាន​របស់​អ្នក​ខ្ចី​ម្នាក់​នោះ​។ សព្វថ្ងៃ CBC ជា​គ្រឹះស្ថាន​រាយការណ៍​ឥណទាន​តែមួយ​នៅ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​របាយការណ៍​ឥណទាន និង​ពិន្ទុ ខេ​-​ស្ករ​។​

អំពី​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​

​ចាប់តាំងពី​ឆ្នាំ​២០១២ មក ស៊ី​ប៊ី​ស៊ី បាន​ក្លាយជា​អ្នកផ្ដល់​ព័ត៌មាន​ហិរញ្ញវត្ថុ ដំណោះស្រាយ​បែប​វិភាគ និង​សេវាកម្ម​របាយការណ៍​ឥណទាន​ដ៏​ឈានមុខ​គេ ជូន​ដល់​ស្ថាប័នហិរញ្ញវត្ថុ និង​អតិថិជន​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​។ ស៊ី​ប៊ី​ស៊ី​ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ និង​ការលើកទឹកចិត្ត​សម្រាប់​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​តាមរយៈ​ដំណោះស្រាយ​ជាច្រើន​ដូចជា របាយការណ៍​ឥណទាន​បុគ្គល​, របាយការណ៍​ឥណទាន​ក្រុមហ៊ុន​, ពិន្ទុ​ឥណទាន​(​ខេ​-​ស្ករ​), របាយការណ៍​បែប​វិភាគ​ទិន្នន័យ​, សេវា​គ្រប់គ្រង​ផលប័ត្រ​, សេវា​ត្រួតពិនិត្យ​ផលប័ត្រ​, និង​ដំណោះស្រាយ​តាម​តម្រូវការ​អតិថិជន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម