Connect with us

បច្ចេកវិទ្យា

Ford Cambodia បើកទទួលការកក់ជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មី 2023

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជា បានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ដែល​រថយន្ត Ford បាន​រក្សា​នូវ​ភាពរឹងមាំ និង​សមត្ថភាព​លើសពី​ដៃគូ​ប្រកួតប្រជែង ហើយ​ឆ្នាំនេះ Ford សម្រេចចិត្ត​បញ្ចេញ​នូវ​រូបរាង​ថ្មី​ទាំងស្រុង​នៃ​ត្រកូល Ford Ranger ដើម្បី​ឲ្យ​កាន់​តែមាន​ភាព​លេចធ្លោ និង​ជាពិសេស​នឹង​ផ្តល់នូវ​រូបរាង បទពិសោធន៍​ថ្មី​ជូន​ដល់​អតិថិជន​។

​ជឿជាក់ថា​តាមរយៈ​ការផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង​នេះ Ford Ranger ស៊េរី​ថ្មី​នេះ​នឹង​បំបែក​កំណត់ត្រា​លក់​ថ្មី​ជាមួយនឹង​តួលេខ​ដ៏​ច្រើន​ពុំ​ធ្លាប់មាន​។ រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន Bi-Turbo ស៊េរី​ថ្មី​, ប្រអប់លេខ 10 វគ្គ​អូ​តូ ដែល​ធ្វើ​ឲ្យ​ការបើកបរ​មាន​ភាពរ​លូន​

​ហើយ​អ្វីដែល​អតិថិជន​ទាំងអស់គ្នា​កំពុងតែ​ទន្ទឹម​រង់ចាំ​នោះ​ គឺ​បានមក​ដល់​ហើយ​ គឺ​ការបំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360 ដឺ​ក្រេ​មួយ​ជុំវិញ​រថយន្ត​តែម្តង សេន​សឺ​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ បូករួម​ជាមួយនឹង​អេក្រង់​បញ្ឈរ​ទំហំ​ធំ​រហូតដល់​ទៅ 12 អ៊ី​ញ ដែល​ផ្តល់​រូប​ភាពរស់រវើក និង​ទិន្នន័យ​យ៉ាង​លម្អិត

​កុង​ទ័​រ​ឌីជីថល​រចនា​ថ្មី​ទាំងស្រុង​ទំហំ 8 អ៊ី​ញ ក្រៅពីនេះ​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​ដែល​ជួយ​សម្រួល​ដល់​អ្នកប្រើប្រាស់​ជាច្រើន​ទៀត​ដូចជា​៖ ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (On- and Off- Road Drive Modes) ដែល​កាលពីមុន​មាន​បំពាក់​តែ​ប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែ​ឥឡូវនេះ​ប្រព័ន្ធ​នេះ​ក៏មាន​បំពាក់​លើ​រថយន្ត Ford Ranger ស៊េរី​ថ្មី 2023​ដែរ

​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ក ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ និង​ការបំពាក់​នូវ​ម៉ាស៊ីនត្រជាក់​ផ្នែក​ខាងក្រោយ​។​ល​។ រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 មាន 5 ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា​៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និង​ទឹកក្រូច​។

​សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម​៖

•​ ​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លូវ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773

•​ ​អគារ​តាំង​បង្ហាញ​សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939 ​

•​ ​អគារ​តាំង​បង្ហាញ​សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935

•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្ត សៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357

•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្ត កំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម