Connect with us

ព័ត៌មានជាតិ

រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃ​ទី ១៧ ខែមិថុនា ឆ្នាំ​២០២២] ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​នេះ​ត្រូវ​បាន​បែងចែក​ជា 2 ផ្នែក ពេលព្រឹក​ជា​កម្មវិធី​បើកបរ​សាកល្បង ដែល​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​បើកបរ​សាកល្បង​ជាមួយ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ជាច្រើន​គ្រឿង​ទាំង​ប្រភេទ Ford Ranger XLT និង Ford Ranger Wildtrak ជាមួយនឹង​អ្នកជំនាញ​បច្ចេកទេស Ford និង​ទទួលបាន​ការរៀន​ពី​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបើកបរ​ដែល​ធ្វើ​ឲ្យ​លោកអ្នក​ទទួល​បាន​បទ​ពិសោធ​ន៏​បើកបរ​ដ៏​ថ្មីស្រឡាង​ជាមួយនឹង​បច្ចេកវិទ្យា​យ៉ាងច្រើន​លើសពី​ការរំពឹងទុក​។

សម្រាប់​កម្មវិធី​ពេល​ល្ងាច​គឺជា​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​នេះ​ដែល​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស និង​អតិថិជន Ford ផងដែរ​។

កម្មវិធី​នេះ​ក៏​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកា​គ្រប់គ្រង​ទីផ្សារ​អាស៊ាន​នៃ​ក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​គ្រុប​) លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) គណៈ​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​ក្រុមហ៊ុន Ford Motor Company និង​បណ្តា​មិត្ត​អ្នកសារព័ត៌មាន​ជាច្រើន​។

ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ក៏បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​អង្គពិធី​នេះដែរ ដែល​លោក​បាន​មានប្រសាសន៍ថា​៖ “​រថយន្ត Ford មាន​ភាពល្បីល្បាញ​ទូទាំងប្រទេស​កម្ពុជា នឹង​ត្រូវបាន​ប្រជាជន​ខ្មែរ​ទទួលស្គាល់​ដោយសារ​គុណភាព សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​នៃ​រថយន្ត Ford​។ អាស្រ័យ​ហេតុនេះហើយ​ទើប​រថយន្ត Ford បានទទួល​ចំណាត់ថ្នាក់​លេខ 1 ក្នុង​ចំណែក​ទីផ្សារ​រថយន្ត​ថ្មី​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​។ ហើយ​មួយផ្នែកធំ​នៃ​សមិទ្ធិផល​នេះ​បានមកពី​ការលក់​រថយន្ត Ford Ranger ហើយ​សម្រាប់​ថ្ងៃនេះ​ក្រុមហ៊ុន​នឹង​នាំយក​អ្វីដែល​ថ្មី​មក​ជូន​ដល់​អតិថិជន​ទាំងអស់គ្នា ដែល​ក្រុមហ៊ុន​នឹងធ្វើ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ខ្នាត​ធំ​ពុំ​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា​សម្រាប់​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​ត្រូវបាន​ផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង​។”

លោកស្រី Dianne Craig អគ្គនាយិកា​គ្រប់គ្រង​ក្រុម​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford Motor Company ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ​នឹង​បាន​មានប្រសាសន៍ថា​៖ “ រថយន្ត Ford Ranger គឺជា​ដៃគូ​ដ៏​ជឿជាក់​មួយ​របស់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច កសិករ គ្រួសារ អ្នក​ផ្សងព្រេង និង​អាជីវកម្ម​នានា​នៅតាម​ទីផ្សារ​បណ្តា​ប្រទេស​ជាង 180 នៅ​ជុំវិញ​ពិភពលោក​។ ទីផ្សារ​មួយ​ក្នុងចំណោម​នោះ​គឺ​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ចំណែក​ទីផ្សារ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ ពួកយើង​ពិតជា​មាន​មោទនភាព​ចំពោះ​លទ្ធផល​នេះ ហើយ​សម្រាប់​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 នេះ​ពួកយើង​រំពឹងថា​នឹងមាន​កំណើន​ខ្ពស់ជាង​មុន​នៅក្នុង​ចំណែក​ទីផ្សារ​ដោយសារតែ​នេះ​រថយន្ត Pickup ខ្នាត​កណ្តាល​នេះ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន ធន់​រឹងមាំ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ជំនាន់​ចុងក្រោយ​លើស​ដៃគូ​ប្រកួតប្រជែង​។​”

​លោក Benjamin V. Wohlauer ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ​មកកាន់​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ផងដែរ ដែល​លោក​បាន​មានប្រសាសន៍ថា “​ក្នុងនាម​ជា​មន្ត្រីការទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​ពិតជា​សេចក្តីសោមនស្ស​រីករាយ​នៅពេល​បានឃើញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នៃ​ផលិតផល​អាមេរិក ជាក់ស្តែង​គឺ​រថយន្ត Ford តែម្តង​។ គួរបញ្ជាក់​ផងដែរ​ថា​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​មាន ភាពរឹងមាំ ដោយសារ​កត្តា​ជាច្រើន​ដូចជា​៖ ទំនាក់ទំនង​ការទូត ការវិនិយោគ និង​ការគាំទ្រ​ទៅលើ​ផលិតផល​អាមេរិក​។ ពួកយើង​ពិតជា​សង្ឃឹមថានឹង​អាច​ឃើញ​ម៉ាក​យីហោ​ផលិតផល​អាមេរិក និង​ផលិតផល​អាមេរិក​បន្ថែមទៀត​ក្នុងប្រទេស​កម្ពុជា តួយ៉ាង​ដូចជា​រថយន្ត Ford ដែល​ត្រូវបាន​បើកបរ​ពាសពេញ​ផ្ទៃ​ប្រទេស​។ ”

​ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា​៖ “​យើង​សង្ឃឹមថា​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ឆ្នាំ 2023 នេះ​គឺ​ផ្តល់នូវ​សារៈសំខាន់ មិន​ត្រឹមតែ​ជា​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​ប្រយោជន៍​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក ផ្នែក​ពាណិជ្ជកម្ម ហើយក៏​ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ដែល​ពាក់ព័ន្ធ​ដែល​បានមក​វិនិយោគ​នៅ​កម្ពុជា​យើង​នេះ​ផងដែរ​។​”

​គួរបញ្ជាក់​ផងដែរ​ថា​នេះ​ជា​កម្មវិធី​សម្ពោធ​រថយន្ត​ដែល​ធំជាងគេ​ពុំ​ធ្លាប់​នៅឯ​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​រហូតដល់​ទៅ 7 អគារ និង​មាន​អតិថិជន​ចូលរួម​យ៉ាងច្រើន​កុះករ​រហូតដល់​ជាង 6,000 នាក់​។ គេ​ជឿជាក់ថា​រថយន្ត​នេះ​នឹង​មក​បន្ត​តំណែង​ពី​រថយន្ត Ford Ranger ស៊េរី​មុន​ដែល​ឈរជើង​ជា​រថយន្ត Pickup ថ្មី​ដែល​លក់ដាច់​ជាងគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយសារតែ​រថយន្ត​នេះ​មាននូវ​ភាព​ឆ្លាត​វៃ ធន់​រឹងមាំ និង​ទំនើប​អស្ចារ្យ​លើសគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម