ព័ត៌មានអន្ដរជាតិ
ម៉ូតូអគ្គិសនីអាចបត់បាន របស់ក្រុមហ៊ុន Honda គ្រោងនឹងដាក់លក់នៅខែវិច្ឆិកា ក្នុងតម្លៃជិត ១ពាន់ដុល្លារ
ក្រុមហ៊ុន Honda ទើបតែប្រកាសចេញម៉ូតូអគ្គិសនីខ្នាតតូចរបស់ខ្លួន Motocompacto ដែលរចនាឡើងប្រកបដោយ ភាពច្នៃប្រឌិត អាចបត់បាន ផ្តល់ភាពងាយស្រួលដល់អ្នកជិះ និងគ្មានការបំភាយឧស្ម័ន។ ម៉ូតូខ្នាតតូចនេះ រំពឹងថា នឹងដាក់លក់លើទីផ្សារបរទេស នៅខែវិច្ឆិកា ក្នុងតម្លៃប្រមាណ ៩៩៥ដុល្លារ ។ នេះបើតាមការបញ្ជាក់ នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ ក្រុមហ៊ុន Honda ។

Motocompacto ត្រូវបានរចនាឡើងក្នុងលក្ខខណ្ឌទំនើប ស្រាល និងសាមញ្ញ ដោយយកលំនាំតាមម៉ូតូបត់បាន ដ៏ល្បីរបស់ Honda អំឡុងទសវត្ស៨០ ដែលមានឈ្មោះថា Honda Motocompo ។

ម៉ូតូអគ្គិសនីនេះ អាចបើកបរជាមួយនឹងល្បឿនអតិបរមា ២៤គីឡូម៉ែត្រ/ម៉ោង ធ្វើដំណើរបានចម្ងាយរហូតដល់ ១៩គីឡូ ម៉ែត្រ។ ជាមួយនឹងអាគុយទំហំ ៦,៨Ah កម្លាំងភ្លើង ១១០វ៉ុល ម៉ូតូអគ្គិសនីនេះ ប្រើពេលត្រឹមតែ ៣ម៉ោងកន្លះប៉ុណ្ណោះ ដើម្បីសាកថ្មពេញ។


ចំណុចពិសេសរបស់ Motocompacto គឺអាចបត់បានយ៉ាងតូច ងាយស្រួលយកចល័តតាម ឧទាហរណ៍ពេលដែល យើងចង់ទៅកាន់តំបន់ណាមួយ អាចដាក់តាមរថយន្តយកទៅជិះបាន។ ម៉ូតូនេះ មានទំហំតូច ប្រវែង ៩៧ស.ម ទទឹង ៤៤ស.ម និងកម្ពស់ ៨៩ស.ម ឯទម្ងន់ត្រឹមតែ ១៨,៧គីឡូក្រាមប៉ុណ្ណោះ វាតូច អាចជួយសន្សំទីតាំងចតផងដែរ៕

ប្រែសម្រួល៖ សុធា
ប្រភព៖ Honda
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន