បច្ចេកវិទ្យា
ចំណុចពិសេស ១០ យ៉ាងអំពីរថយន្តសុវត្ថិភាពបំផុតលើលោកដែលប្រធានាធិបតី បៃដិន កំពុងប្រើប្រាស់
ក្រោយតែងតាំងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏ក្លាយជាម្ចាស់រថយន្តរដ្ឋផ្លូវការដែលមានឈ្មោះថា “The Beast” ។

The Beast ជារថយន្តសុវត្ថិភាពជាងគេលើលោកដែលត្រូវបានផលិតដោយក្រុមហ៊ុន General Motors ។ វាមិនមែនជារថយន្តទីមួយសម្រាប់ប្រធានាធិបតីទេ ព្រោះស៊េរីនេះមានតាំងពីជំនាន់លោក ដូណាល់ត្រាំ មកម្ល៉េះ។ រីឯ The Beast ជំនាន់ប្រធានាធិបតី ចូ បៃដិន គឺ The Beast 2.0 ។
ខាងក្រោមនេះជាចំណុចពិសេសទាំង ១០ នៃរថយន្តប្រធានាធិបតី The Beast 2.0 ៖
១) ស្លាកលេខ៖ ស្លាកលេខរថយន្តបច្ចុប្បន្នមានលេខ ៤៦ ដែលមានន័យថា ប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។
២) តួរថយន្ត៖ ពេញមួយតួរថយន្តបំពាក់ដោយឧបករណ៍ការពារអាវុធយុទ្ធភណ្ឌនានា ក៏ដូចជាការពារឧស្ម័នបង្ហូរទឹកភ្នែក។ រីឯធុងម៉ាស៊ូត ត្រូវបានពាសដែកផងដែរ។ ចំណែក នៅខាងក្រោយបំពាក់ដោយគ្រឿងសឹក។ កង់រថយន្ត ជាកង់សុវត្ថិភាពបំផុត មិនផ្ទុះនោះឡើយ។
៣) បង្អួច៖ កញ្ចក់បង្អួចធ្វើពីប៉ូលីកាបូណាត ៥ ស្រទាប់អាចការពារគ្រាប់កំាភ្លើងគ្រប់ប្រភេទ ហើយគ្មានប៊ូតុងចុច ឬទាញចុះក្រោមទេ។
៤) ទ្វារ៖ ទ្វារកម្រាស់ ៨ អ៊ីញ (ជាង ២០ សង់ទីម៉ែត្រ) អាចការពារការទម្លុះរបស់គ្រាប់កាំភ្លើង។
៥) កាមេរ៉ា៖ ខាងមុខរថយន្តបំពាក់ដោយកាមេរ៉ាភ្លឺច្បាស់ ទោះយប់ងងឹតខ្លាំង។
៦) កៅអី៖ កៅអីអង្គុយរបស់ប្រធានាធិបតី និងអ្នកបើកបរ ត្រូវបានខណ្ឌដោយកញ្ចក់ដែលមានតែប្រធានាធិបតីប៉ុណ្ណោះ ទើបអាចចុចកញ្ចក់បន្ទាបចុះបាន។
៧) GPS៖ គ្រប់ប្រព័ន្ធ GPS តាមដាន និងមុខងារសំខាន់ៗ ត្រូវបានតំឡើងនៅជិតកៅអីរបស់អ្នកបើកបរ។
៨) អ្នកបើកបរ៖ តៃកុងសុទ្ធតែទទួលបានការហ្វឹកហ្វឺនជំនាញសន្តិសុខ និងវិធីជម្លៀសបន្ទាន់ក្នុងករណីអាសន្ន។
៩) ករណីអាសន្ន៖ រថយន្តមានផ្ទុកឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍កែប្រែចង្វាក់បេះដូង បំពង់អុកស៊ីសែន និងប្លោកឈាមត្រៀមសម្រាប់ប្រធានាធិបតី។
១០) ទូរសព្ទផ្កាយរណប៖ ក្បែរកៅអីប្រធានាធិបតីអង្គុយមានទូរសព្ទផ្កាយរណបមួយអាចភ្ជាប់ទៅកាន់ការិយាល័យអនុប្រធានាធិបតី និងមន្ទីរបញ្ចកោណ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ news18
ចុចអាន៖ ការពិត ១០ យ៉ាងអំពីប្រធានាធិបតី Joe Biden មិនទាន់មានអ្នកដឹងនៅឡើយ
ចុចអាន៖ វិធីស្វែងរក GPS ដែលគេលួចលាក់បង្កប់នៅលើរថយន្តយើងស្ដាប់និងតាមដាន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


