ចរាចរណ៍
រថយន្តដឹកកម្មកររោងចក្រ បើកក្រឡាប់ចាក់មនុស្ស ស្លាប់ម្នាក់ និងរងរបួស៥នាក់
ស្ត្រីកម្មការិនីម្នាក់ បានស្លាប់និង៥នាក់ផ្សេងទៀត បានរងរបួសស្រាលដោយសាររថយន្តដឹកកម្មកររោងចក្របានក្រឡាប់ទាំងយប់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅម៉ោង៨និង៤៥នាទីយប់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិត្រដក់ពង ឃុំខ្នារកណ្តាល ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
អធិការនគរបាលស្រុកសាមគ្គីមានជ័យ លោកវរសេនីយ៍ទោ សេង ចិន្តា បានឲ្យដឹងនៅល្ងាចថ្ងៃទី២០មេសា២០២១នេះថា រថយន្តខាងលើនេះ បានដឹកកម្មកររោងចក្រត្រឡប់មកពីធ្វើការហើយដើរដាក់តាមភូមិលុះមកដល់ចំណុចភូមិខ្នារកណ្ដាល ផ្លូវក្រោះក្រហមតូចកោងរថយន្តក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ឈ្មោះ យ៉េត សុខេន ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស៥នាក់ផ្សេងទៀត រងរបួសស្រាលត្រូវបានសមត្ថកិច្ចនិងអ្នកភូមិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកអ្នកស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកមកលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី។


ក្រោយពេលកើតហេតុអ្នកបើកបររថយន្តដឹកកម្មកររោងចក្របានរត់គេចខ្លួនបាត់ទាំងយប់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ករណីនេះ រថយន្តត្រូវបានសមត្ថកិច្ចស្ទូចនាំយកមករក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ គឺសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ និងកំពុងស្វែងរក ដើម្បីឲ្យមកឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់ និងចំពោះគ្រួសារជនរងគ្រោះ៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ អតីតព្រះចៅអធិការវត្ត២អង្គ នៅស្រុកបសេដ្ឋ ត្រូវតុលាការកាត់ទោស ក្រោយល្មើសបម្រាបរដ្ឋបាល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



