Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការត្រួតពិនិត្យរោងចក្រ សណ្ឋាគារ និងផ្ទះជួល ស្វែងរកបទល្មើសស្កេមអនឡាញ

បានផុស

នៅ

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងសមត្ថកិច្ច អាជ្ញាធរចម្រុះ និងមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវ និងតាមដានសកម្មភាពសង្ស័យពាក់ព័ន្ធ និង បទល្មើសស្កេមអនឡាញ នៅតាមរោងចក្រ សហគ្រាស សិប្បកម្ម សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងផ្សេងៗទៀតនៅទូទាំងខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ប្រតិបត្តិការនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹង និងទូលំទូលាយគ្រប់៨ក្រុងស្រុក ក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ជាពិសេសសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ការចុះស្រាវជ្រាវនេះ មិនមែនទើបតែអនុវត្តនៅថ្ងៃនេះនោះទេ ប៉ុន្តែអាជ្ញាធរបានធ្វើការតាមដាន និង ស៊ើបអង្កេតជាបន្តបន្ទាប់អស់រយៈពេលជាច្រើនខែមកហើយ ហើយក្នុងថ្ងៃនេះ លោកអភិបាលខេត្ត និងលោកព្រះរាជអាជ្ញា បានដឹកនាំប្រតិបត្តិការធំទូទាំងខេត្ត ដើម្បីកំណត់ថាទីតាំងនោះ មានពាក់ព័ន្ធ ឬមិនមានពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញ។

ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម ម្ចាស់ផ្ទះជួល និងប្រជាពលរដ្ឋទាំងអស់ សហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ប្រសិនបើមានការសង្ស័យពាក់ព័ន្ធ នឹង សកម្មភាពខុសច្បាប់ ឬការប្រើប្រាស់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសស្កេមអនឡាញ៕ អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម