Connect with us

ចរាចរណ៍

Update៖ ករណីបុករះរថយន្តដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង មានអ្នកស្លាប់ ៩នាក់ និងរបួស ៤៥នាក់

បានផុស

នៅ

ករណីរថយន្ដវ៉េអងបុករះរថយន្ដដឹកកម្មករកម្មការិនី នៅព្រឹកព្រលឹមថ្ងៃទី២៣ ឧសភា នៅលើផ្លូវជាតិលេខ៥ ជិតសាលាលេខ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតចំនួន៩នាក់ និងរងរបួសមនុស្សប្រុសស្រីសរុប៤៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍បឋមបានឲ្យដឹងថា រថយន្តវ៉េអងមួយគ្រឿងបានបើករ៉េចង្កូតទៅបុករថយន្តស៊ាំងយ៉ុងដឹកសិស្សសាលា ដែលកំពុងរង់ចាំបត់ រួចបានរុលទៅបុករថយន្តដឹកកម្មកររោងចក្រចំនួន ២គ្រឿងបន្ថែមទៀត បង្កឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។

គិតត្រឹមម៉ោង ០៧:៥៥នាទីថ្ងៃដដែល អាជ្ញាធរបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន ០៩នាក់ ក្នុងនោះមានប្រុស ០១នាក់ និងរងរបួសចំនួន ៤៥នាក់ ក្នុងនោះរបួសស្រាល ៣៥នាក់ (ប្រុស ០១នាក់) និងរបួសធ្ងន់ ១០នាក់ (ប្រុស ០១នាក់)។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកមូលហេតុនៃគ្រោះថ្នាក់នេះ៕

អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម