ចរាចរណ៍
ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដឹកនាំសមត្ថកិច្ចចុះស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ៨ នាក់
នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៦ នេះ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចាត់តាំងលោក ផាន់ រតនា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និង ស្រាវជ្រាវករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅមុខសាលាបឋមសិក្សាសាលាលេខប្រាំ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាមនីតិវិធី។



តាមការស្រាវជ្រាវបឋមបានបញ្ជាក់ថា រថយន្តដឹកទំនិញធុនធ្ងន់ (V1) បានបើកទៅបុករថយន្តដឹកកម្មកររោងចក្រពីក្រោយ បណ្តាលឲ្យរថយន្តនោះជ្រុលទៅបុករថយន្តម៉ាក Nissan មួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា។ បន្ទាប់មក រថយន្ត Nissan ក៏បានជ្រុលទៅបុករថយន្តដឹកកម្មកររោងចក្រមួយគ្រឿងទៀត ដែលធ្វើដំណើរខ្វែងទិសគ្នា បង្កឲ្យមានអ្នកស្លាប់ និង របួសជាច្រើននាក់។ គ្រោះថ្នាក់នេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨ នាក់ ក្នុងនោះ មានប្រុស ១ នាក់ និង របួស ៤៥ នាក់ ក្នុងនោះ របួសស្រាល ៣៥ នាក់ និង របួសធ្ងន់ ១០ នាក់។ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និង ក្រុមសង្គ្រោះ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។



បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិត និង ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ។ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និង សោកស្តាយយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង អ្នកធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥៕
អត្ថបទ ៖ វ៉ាន់សេដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


