ចរាចរណ៍
រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បញ្ចប់រឿងត្រឹមពាក្យសុំទោស
បុរសម្នាក់បេីករថយន្តធុនត្រាជ្រុលបុកគូទរថយន្តហាយឡែនឌ័រពីក្រោយរុញទៅបុករថយន្តFord មួយគ្រឿងទៀត បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តទាំង៣គ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរថយន្តដែលបេីកខាងក្រោយគេ ម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BI 8377 ជ្រុលបុកគូទរថយន្ត ហាយឡែនឌ័រ ពណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN 3037 ភ្លាមនោះ រថយន្តហាយឡែនឌ័រក៏បន្តទៅ បុកគូទរថយន្តFord Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK 4061 បណ្តាលឱ្យរងការខូចខាតទាំងសងខាង តែសំណាងមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយគ្រាន់តែសូមទោសក៏បញ្ចប់រឿងនៅកន្លែងកេីតហេតុ៕
អត្ដបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


