Connect with us

ចរាចរណ៍

រថយន្ត LEXUS បុកកង់បីឥណ្ឌា គាបអូសជាង ១០ ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

បានផុស

នៅ

​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ បន្ទាប់ពី​ត្រូវរថយន្តLEXUS RX450hបើកបុកបុកកង់បីឥណ្ឌាពីចំហៀងពេញទំហឹងគាបជាប់អូសជាង ១០ ម៉ែត្រ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ នៅ​ចំណុច​ផ្លូវ​លេខ​ ៤៣២ កែង​ផ្លូវ​លេខ​ ១៦៧ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹងថា គេ​បាន​ឃើញ​បុរស​ម្នាក់​បើកកង់​បី​ឥណ្ឌាពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ចាម​ 1I 3376 ធ្វើដំណើ​រ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៧ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​លេខ​៤៣២ ភ្លាមនោះ​ស្រាប់​តែមាន​រថយន្ត​LEXUS RX 450H ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AP 3368 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤ ៣២ ក្នុងទិសដៅ​ពី​កើតទៅ​លិច​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​កង់​បី​ឥណ្ឌា​ចំ​ពី​ចំហៀង​ពេញទំហឹង​ គាប​ជាប់​អូស​ប្រហែល​ជាង​ ១០​ ម៉ែត្រ​ បណ្តាលឱ្យ​ម្ចាស់​កង់​បី​ឥណ្ឌា​រងរបួស​ធ្ងន់​ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​ជំនាញ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ធ្វើការវាស់វែង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម