ចរាចរណ៍
រថយន្តសង្គ្រោះរបស់មន្ទីរព្យាបាល សុខ ហេង អង្គស្នួល បើកបញ្ច្រាសទិសបុកម៉ូតូសិស្សសាលា របួសធ្ងន់ម្នាក់
រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាលព្យាបាល សុខ ហេង អង្គស្នួល ដឹកអ្នកជំងឺទៅព្យាបាលបើកបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះឯកជនដឹកទៅព្យាបាលភ្លាមៗ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្មេងប្រុសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IE 80 61 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមន្ទីរសម្រាកព្យាបាល សុខ ហេង អង្គស្នួល បើកបញ្ច្រាសទិសដៅចរាចរណ៍ប្រញាប់ដឹកអ្នកជំងឺម្នាក់ទៅមន្ទីរពេទ្យលោកសង្ឃ ហើយបានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជនមកទទួលយកទៅព្យាបាល ចំពោះអ្នកជំងឺនៅក្នុងរថយន្តមន្ទីរសម្រាកព្យាបាល សុខ ហេង អង្គស្នួល ត្រូវបានហៅរថយន្តមួយគ្រឿងទៀតមកបន្តយកទៅព្យាបាល ដោយឡែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


