Connect with us

ចរាចរណ៍

រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបុកជាមួយរថយន្តកូរ៉ូឡាសងសំណង៣០ម៉ឺនរៀលបញ្ចប់រឿង​

បានផុស

នៅ

បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​បុរស​៣-៤ នាក់​បើករថយន្ត​ម៉ាស្ដា ចង្កូត​ស្ដាំ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​កូរ៉ូឡា​បណ្ដាលឱ្យ​រង​ការខូចខាត​រៀងខ្លួន​។​

ហេតុ​ការ​ណ៍នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​១៧ ខែមករា​ឆ្នាំ២០២២ នៅតាម​បណ្ដោយ​ផ្លូវ២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉ូឡា​ពណ៌​ស​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-6658 ​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​បាន​បួង​ចង្កូត​គេច​ពី​ម៉ូតូ​ដែល​ឈប់​អែប​ទិញ​ចាប់ហួយ​នៅ​ចិញ្ចើមផ្លូវ​មក​ខាងឆ្វេង​ដៃ ខណៈនោះ​ក៏មានម៉ាស្ដាចង្កូត​ស្ដាំ មួយគ្រឿង​ពណ៌​ត្រេ​អី​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​01-2-2578 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​បុរស​៣-៤​នាក់​ទៀត​ធ្វើដំណើរ​បញ្ច្រាស​ទិសដៅ​គ្នា​ពី​ត្បូង​ទៅ​ជើង បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ជាមួយរថយន្ត​កូរ៉ូឡា​ចំ​ផ្នែក​ខាងឆ្វេង​ទ្វារ​ខាងមុខ​បណ្ដាលឱ្យ​រង​ការខូចខាត​រៀងខ្លួន​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង បន្ទាប់មកភាគី​ទាំងពីរ​បានធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ខាង​ភាគី​រថយន្តម៉ាស្ដា បានចេញ​សំណង​ទៅ​ឲ្យ​ខាង​ភាគី​រថយន្ត​កូរ៉ូឡា​ចំនួន៣០​ម៉ឺន​រៀល​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​៕​

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥៩ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម