ចរាចរណ៍
បើករថយន្តបំពានភ្លើងស្តុបត្រូវរថយន្តមួយគ្រឿងទៀតបុករុញប៉ះបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើម
ជនជាតិចិនពីរនាក់ប្តីប្រពន្ធបើករថយន្ត toyota prius មួយគ្រឿងបំពានភ្លើងស្តុប ត្រូវរថយន្តtoyota prius មួយគ្រឿងទៀតបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យចង្កូតទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍រលើងកល់ជាប់ក្រោមរថយន្តទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ R6 កែងនឹងផ្លូវR5 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនជាតិចិនពីរនាក់ប្ដីប្រពន្ធបើករថយន្តtoyota prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AN-0923ធ្វើដំណើរតាមបណ្តោយផ្លូវ R6 ទិសដៅពីត្បូងទៅជើងក្នុងល្បឿន និងបំពានភ្លេងស្តុប លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តtoyota prius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-4639 បើកបរដោយបុរសជនជាតិខ្មែរម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ R8 ទិសដៅពីលិចទៅកើតឆ្លងមកផ្លូវR5 ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរថយន្តtoyota prius បើកបរដោយជនជាតិចិនរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមនៅកណ្ដាលសួនចែកទ្រូងផ្លូវរលើងកល់ជាប់ក្រោមរថយន្តទៅមុខលែងរួច។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចរាងរៀងខ្លួនយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់មកឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបន្ទាប់មកខាងភាគីជនជាតិចិនបានចេញសំណងថ្លៃខូចខាតទៅឲ្យខាងភាគីរងគ្រោះ ដោយឡែកបង្គោលផ្លាកសញ្ញាចរាចរណ៍ភាគីជនជាតិចិនបានធ្វើការសម្របសម្រួលគ្នាជាមួយខាងក្រុមហ៊ុនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


