ចរាចរណ៍
បើករថយន្តបុកចូលផ្ទះថតរូប និងបោះពុម្ព ហើយនាំគ្នាចុះគេចខ្លួនបាត់អស់
បុរសម្នាក់បើករថយន្តNISSANមួយគ្រឿងរួមដំណើរជាមួយមនុស្សប្រុសស្រីមួយក្រុមសង្ស័យស្រវឹងស្រាបើកក្នុងល្បឿនលឿនជ្រុលបុកចូលផ្ទះថតរូប និងបោះពុម្ព បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយនាំគ្នាបើកទ្វាររថយន្ដចុះគេចខ្លួនបាត់អស់ បន្សល់រថយន្ដនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៥៩ផ្លូវ២០០៥ បុរីហាយលែន ក្រុមទី១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីបុរសជាម្ចាស់ផ្ទះដែលបានឆែកមើលកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមប្រមាណជា៦នាក់ ប្រុស២ ស្រី៤ បើករថយន្តNISSANមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-8617 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៥ ទិសដៅពីរត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរស្រវឹង បានរេចង្កូតមកខាងឆ្វេងដៃបុកចូលផ្ទះពេញទំហឹងបណ្ដាលឲ្យរងការខូចខាត និងបែកបាក់រាយប៉ាយ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច។ បន្ទាប់មកគេឃើញអ្នករួមដំណើរ និងអ្នកបើកបរប្រញ៉ាប់ប្រញ៉ាលបើកទ្វាររថយន្តចេញមកក្រៅ រួចនាំគ្នាគេចខ្លួនចេញពីកន្លែងកន្លែងបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញហៅរថយន្តស្ទូចយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


