ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍លើកដំបូងលើផ្លូវល្បឿនលឿន បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស
មនុស្សចំនួន ៣ នាក់ បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿង បើកលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលជាករណីដំបូងបង្អស់នៅផ្លូវល្បឿនលឿនសម្រាប់ប្រទេសកម្ពុជា។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ១២ និង ១០ នាទី ស្ថិតលើផ្លូវល្បឿនលឿន ចន្លោះគីឡូ ១៣៤-១៣៥ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកPRUIS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កំពង់ស្ពឺ2C-2141 ធ្វើដំណើរទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ឡុក សៅ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ និងមានអ្នករួមដំណើរចំនួន ៨ នាក់ រងរបួស ០២ នាក់។

របាយការណ៍បានបញ្ជាក់ថា ពេលមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមួយគ្រឿង ម៉ាកLUXES 350 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2D-1838 ទិសដៅព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ បុន សុខុន ភេទប្រុស អាយុ ៦០ ឆ្នាំ រស់នៅខេត្តព្រះសីហនុ អ្នករួមដំណើរចំនួន ០១ នាក់ ឈ្មោះ ហូរ ម៉ារី ភេទស្រី អាយុ ៥៤ ឆ្នាំ រងរបួសចុកទ្រូង ត្រូវបានសាច់ញាតិយកទៅពេទ្យភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុធ្វើការវាស់វែងយកវត្ថុតាងរថយន្តពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


