ចរាចរណ៍
ចរាចរណ៍កកស្ទះខ្លាំង ខណៈស្ពានព្រះមុនីវង្ស ចាស់កំពុងជួសជុល
ស្ថានភាពចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ១ កំពុងមានការកកស្ទះខ្លាំងនៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ ខណៈអាជ្ញាធរបានចាប់ផ្តើមហំព័ទ្ធជួសជុលបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់។
សាលាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់បងប្អូនជាអ្នកដំណើឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើតកំពុងធ្វើការជួសជុលបង្កាន់ដៃ ផ្លូវថ្មើជើង និងជួសជុលផ្លូវទ្រូងស្ពាន។ ចំពោះការដ្ឋានដែលត្រូវជួសជុលនោះគឺស្ថិតនៅប៉ែកខាងត្បូង ហើយអាជ្ញាធរបានទុកចន្លោះខាងស្តាំប៉ែកខាងជើង សម្រាប់ឲ្យយានយន្តបើកបរ។ ដូច្នេះបញ្ហាកកស្ទះ និងកើតមានឡើង ព្រោះតែប៉ែកម្ខាងនៃស្ពានត្រូវបានបិទ ដើម្បីធ្វើការធ្វើការជួសជុល។

ក្នុងនោះសាលាខណ្ឌច្បារអំពៅសំណូមពរដល់អ្នកដំណើដែលមកពីខេត្តស្វាយរៀងនិងព្រៃវែងឆ្ពោះមកភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ១គួរបញ្ចៀសទៅផ្លូវថៃហ្គឺរ៍ឆ្លងស្ពានព្រែកសំរោងទៅក្រុងតាខ្មៅខេត្តកណ្តាល ព្រោះអាចងាយស្រួលកំុឲ្យជួបការកកស្ទះនៅតំបន់ច្បារអំពៅ។ហើយការបើកការដ្ឋានជួសជុលស្ពានព្រះមុនីវង្សចាស់នេះគឺចាប់ផ្តើមឡើងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២១នេះទៅ៕
នរា





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់