ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បកស្រាយពីភាពយឺតយ៉ាវនៅច្រកចេញ-ចូលប៉ោយប៉ែត
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បកស្រាយថា បញ្ហាដែលនាំឱ្យមានភាពយឺតយ៉ាវនៅច្រកចេញ-ចូល ប៉ោយប៉ែត គឺចេញពីកត្តាពីរយ៉ាងសំខាន់ គឺការរៀបចំគោលនយោបាយ និងដំណើរការស្គេន QR Code។ លោក ស សុខា បានបកស្រាយបែបនេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។

ការលើកឡើងរបស់លោកបែបនេះ បន្ទាប់ពីមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋដែលឆ្លងកាត់ទីនោះ បានផ្សព្វផ្សាយថា នៅច្រកព្រំដែនចេញ-ចូល ប៉ោយប៉ែតមានការកកស្ទះមនុស្សច្រើន មានភាពយឺតយ៉ាវ ខណៈខាងប្រទេសថៃមិនមានការកកស្ទះដូចនៅភាគីកម្ពុជានោះទេ។ ករណីនេះ ក៏មានពលរដ្ឋមួយចំនួនដែលចេញចូលថៃ និងកម្ពុជា ស្នើថ្នាក់ដឹកនាំជួយសម្រួលធ្វើកាត ចូលព្រឹកចេញល្ងាច ដូចកាលពីមុនផ្ទុះជំងឺកូវីដឡើងវិញ ព្រោះវាងាយស្រួលជាងស្គេន QR Code។

ជុំវិញបញ្ហានេះ លោក ស សុខា បញ្ជាក់ថា ការយឺតយ៉ាវមាន២ គឺចេញពីការរៀបចំគោលនយោបាយក្នុងការគ្រប់គ្រងមនុស្សត្រូវចេញ-ចូលឱ្យមានប្រសិទ្ធភាពជាងមុន។ ទី២ គឺលោកស្នើឱ្យមន្ត្រីមើលលើក្រដាសស្គេន QR Code ម្តងទៀត ពោល គឺត្រូវព្រីនក្រដាសយកមកឱ្យពលរដ្ឋស្គេន ជាប្រភេទ QR Code ច្បាស់ល្អ ទើបស្គេនចេញបានរហ័ស មិនមានភាពរអាក់រអួល។ ចំពោះការស្គេននេះ គឺដើម្បីបញ្ជាក់ពីពេលវេលាច្បាស់លាស់ ទីកន្លែង ចំនួនថ្ងៃដែលប្រជាជនបានចេញ-ចូលតាមច្រកនេះរវាងថៃ និងកម្ពុជា។

លោកក៏បានប្រៀបធៀបទៅប្រទេសជឿនលឿនមួយចំនួនថា ទោះបីប្រទេសនោះ មានភាពជឿនលឿនយ៉ាងណាក្តី ប៉ុន្តែ នៅតែឈរតម្រង់ជួរ៣០នាទី ដើម្បីវាយត្រាចូលធ្វើការ។ ជាមួយគ្នានេះ លោកបានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ ផ្សព្វផ្សាយពីទិដ្ឋភាពទូទៅជារួម កុំផ្សព្វផ្សាយវាយប្រហារបុគ្គលណាម្នាក់ ឬយកជ្រុងតូចមួយដែលជាបញ្ហាមកផ្សាយ ដើម្បីតែចង់បានភាពល្បីរបស់ខ្លួន៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


